ពិចារណា—ម៉ោងជាអតិបរមា ៖ ៥ នាទី
សូមគិតរៀងៗខ្លួនអំពីអ្វីដែលអ្នកបានរៀននាថ្ងៃនេះ ហើយពិចារណាអំពីអ្វីដែលព្រះអម្ចាស់នឹងឲ្យអ្នកធ្វើ ។ សូមអានព្រះគម្ពីរ ឬ ពាក្យដកស្រង់ខាងក្រោមនេះ ហើយសរសេរចម្លើយចំពោះសំណួរទាំងឡាយ ។
« គោលបំណងរបស់ខ្ញុំគឺដើម្បីផ្តល់ឲ្យយើងនូវទំនុកចិត្ត ដោយការធ្វើនូវកិច្ចការតូចតាចនានា ដែលយើងអាចរំពឹងនូវការច្រូតកាត់ដ៏អស្ចារ្យមួយដោយសារតែការរៀបចំទាំងឡាយដែលព្រះអម្ចាស់បានធ្វើដើម្បីពង្រីកលទ្ធផលនៃកិច្ចការរបស់យើង » ( ហិនរី ប៊ី អាវរិង « The Lord Will Multiply the Harvest » Teaching Seminary Preservice Readings Religion ទំព័រ ៣៧០ ៤៧១ និង ៤៧៥ [ឆ្នាំ២០០៤] ទំព័រ ៩៤ ) ។
តើមានអ្វីខ្លះដ៏មានអត្ថន័យបំផុតដែលខ្ញុំបានរៀននៅថ្ងៃនេះ ?
ជាលទ្ធផលនៃអ្វីដែលខ្ញុំបានរៀននៅថ្ងៃនេះ តើខ្ញុំនឹងធ្វើអ្វីខ្លះ ?