ភាពខ្លួនទីពឹងខ្លួន
រាយការណ៍—ម៉ោង​ជា​អតិបរមា ៖ ២៥ នាទី


រូបភាព
report icon
រាយការណ៍—ម៉ោង​ជា​អតិបរមា ៖ ២៥ នាទី

ប្រសិន​បើ​នេះ​គឺ​ជា​ជំពូក​ចុង​ក្រោយ​របស់​អ្នក​សម្រាប់​សប្តាហ៍​នេះ សូម​បំពេញ « របាយការណ៍ » ។ បើ​មិន​ដូច្នោះ​ទេ សូម​រំលង​ទៅ ទំព័រ ១៥២ ។

ការតាំងចិត្ត​ពី​សប្តាហ៍​មុន

  1. ស្វែងរក​ធនធាន​នានា​ប្រចាំ​ថ្ងៃ ។

  2. ធ្វើ​ការ​ទាក់ទង​ជា​ប្រចាំ​ថ្ងៃ ។

  3. ទាក់ទង ហើយ​គាំទ្រ​ដៃគូ​សកម្មភាព​របស់​ខ្ញុំ ។

  4. អនុវត្ត ហើយ​ចែកចាយ​នូវ​គោលការណ៍​មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ​ថ្ងៃ​នេះ ។

  5. អនុវត្ត​ជំនាញ​ការស្វែងរក​ការងារ​របស់​ខ្ញុំ

ជំហាន​ទី ១ ៖ ការ​វាយ​តម្លៃ​ខ្លួន​ឯង (៥ នាទី)

ប្រើ​តារាង « ការ​វាយ​តម្លៃ​ការខិតខំ​ប្រឹងប្រែង​របស់​ខ្ញុំ » នៅ ទំព័រ ii–iii ដើម្បី​រម្លឹក​ការតាំងចិត្ត​របស់​អ្នក​ពី​ការប្រជុំ​លើក​មុន​ឡើង​វិញ ។ ដំបូង សូម​សរសេរ​ជា​ចំនួន​លេខ​ពិត​ប្រាកដ​នៃ​ធនធាន​នានា​ដែល​អ្នក​បាន​ស្វែងរក ហើយ​ទាក់ទង ។ បន្ទាប់​មក​បុគ្គល​ម្នាក់ៗ​ធ្វើ​ការ​វាយ​តម្លៃ​ការខិតខំ​ប្រឹងប្រែង​របស់​អ្នក​ដើម្បី​រក្សា​ការតាំងចិត្ត​នីមួយៗ​ដោយ​គូស ក្រហម លឿង ឬ បៃតង​រៀង​ខ្លួន។

រូបភាព
evaluating my efforts thumbnail

ជំហាន​ទី ២ ៖ ចែកចាយ​ជាមួយ​ក្រុម (១០ នាទី)

បុគ្គលម្នាក់ៗ​រាយការណ៍​ពី​របៀប​ដែល​អ្នក​បាន​ធ្វើ​ជាមួយ​ការតាំងចិត្ត​ដោយ​ការចែកចាយ​គោលដៅ​របស់​អ្នក និង​តួរ​លេខ​ពិតប្រាកដ និង​ដោយ​ថ្លែង​ជា​ពណ៌ « ក្រហម » « លឿង » ឬ « បៃតង » សម្រាប់​ការខំប្រឹងប្រែង​របស់​អ្នក ។ ចែកចាយ​នូវ​អ្វី​ដែល​ប្រព្រឹត្ត​ទៅ​បាន​ល្អ និង​របៀប​ដែល​ព្រះវបិតា​សួគ៌​បាន​ជួយ​អ្នក ។

ជំហាន​ទី ៣ ៖ ជ្រើសរើស​ដៃគូ​សកម្មភាព (២ នាទី)

ជ្រើសរើស​ដៃគូ​សកម្មភាព​ម្នាក់​មក​ពី​ក្រុម​សម្រាប់​សប្តាហ៍​បន្ទាប់ ។ ជាទូទៅ ដៃគូ​សកម្មភាព​គឺ​មាន​ភេទ​ដូចគ្នា ហើយ​ពុំមែនជា​សមាជិក​គ្រួសារ​ទេ ។

ចំណាយ​ពេល​ពីរ​បី​នាទី​ឥឡូវ​នេះ​ដើម្បី​ជួប​ជាមួយ​ដៃគូ​សកម្មភាព​របស់​អ្នក ។ ណែនាំ​ខ្លួន​អ្នក ហើយ​ពិភាក្សា​ពី​របៀប​ដែល​អ្នក​នឹង​ទាក់ទង​គ្នា​ពេញ​មួយ​សប្តាហ៍ ។

ឈ្មោះដៃ​គូ​សកម្មភាព

ព័ត៌មាន​ទាក់ទង

សូម​សរសេរ​ពី​របៀប និង​ពេល​វេលា​ដែល​អ្នក​នឹង​ទាក់ទង​គ្នា​​នា​សប្តាហ៍​នេះ ។

អាទិត្យ

ចន្ទ

អង្គារ

ពុធ

ព្រហស្បតិ៍្ត

សុក្រ

សៅរ៍

សូម​បំពេញ​សកម្មភាព​នៅទំព័រ​បន្ទាប់ ។

បោះពុម្ព