ភាពខ្លួនទីពឹងខ្លួន
ធនធាន​នានា


resources icon
ធនធាន​នានា

ចូស្ហ​ធ្វើ​ការងារ​ដោយ​ឆ្លាតវៃ

ថ្ងៃ​ចន្ទ

កាល​ពី​យប់​មិញ មិត្ត​ភ័ក្រ​របស់​ចូស្ហ​បាន​ប្រាប់​អំពី សិនត្រល​កុំព្យូទ័រ ជា​ក្រុម​ហ៊ុន​មួយ​ដែល​ផ្តោត​លើ​ការ​ផ្តល់​ជំនួយ​ខាង​កុំព្យូទ័រ ។ ស្តាប់​មើល​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដូច្នេះ​ចូស្ហ​សម្រេច​ចិត្ត​ដើម្បី​ពិនិត្យ​មើល ។

នៅ​លើ​គេហទំព័រ​របស់​ក្រុម​ហ៊ុន​មាន​ប្រកាស​ការងារ​ពីរ—អ្នក​បច្ចេកទេស​កុំព្យូទ័រ ១ នាក់ និង តំណាង​ផ្នែក​គាំទ្រ​អតិថិជន ២ នាក់ ។ ការងារ​ទាំង​ពីរ​ហ្នឹង​មើល​ទៅ​សក្តិសម​និង​ចូស្ហ​ណាស់ ។ ចូស្ហ​រៀបចំ​ប្រវត្តិរូប​សង្ខេបបស់​គាត់​ឲ្យ​ត្រូវ​តាម​តំណែង​នីមួយៗ ហើយ​ដាក់​ពាក្យ​សុំ​ទៅ​តំណែង​ទាំង​ពីរ​តែ​ម្តង ។

អ្នក​ស្វែងរក​ការងារ​ភាគ​ច្រើន​នឹង​ឈប់​ត្រឹម​នោះ ហើយ​រង់ចាំ​ឲ្យ​គេ​ទូរស័ព្ទ​មក ។ ប៉ុន្តែ​ចូស្ហ​ដឹង​ថា​គាត់​នឹង​មាន​ឱកាស​ល្អ​ជាង​ក្នុង​ការទទួល​បាន​នូវ​ការងារ​ប្រសិន​បើ​គាត់​អាច​និយាយ​ជាមួយ​ប្រធាន​អ្នក​ជ្រើសរើស​បុគ្គិល ។

ត្រឡប់​ទៅ​គេហទំព័រ​វិញ ចូស្ហ​ស្រាវជ្រាវ​មើល​បញ្ជី​ឈ្មោះ​សម្រាប់​អ្នក​ដែល​អាច​មាន​ឥទ្ធិពល​សម្រេច​ចិត្ត​ក្នុង​ការ​រើស​បុគ្គលិក ។ នៅ​ទី​បំផុត គាត់​រក​ឃើញ​ឈ្មោះ​បី​នាក់ ។

ដោយ​ដឹង​ថា​ការណែនាំ​ឲ្យ​តាម​រយៈ​អ្នក​ស្គាល់​មាន​ប្រសិទ្ធិភាព​ជាង នោះ​ចូស្ហ​បាន​ជួប​ជាមួយ​គ្រូ​របស់​គាត់​ពីរ​នាក់​បន្ទាប់​ពី​ម៉ោង​រៀន​ដើម្បី​ស៊ើប​មើល​ប្រសិន​បើ​ពួក​គាត់​មាន​ស្គាល់​នរណា​ម្នាក់​ដែល​កំពុង​តែ​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​នោះ​ដែរ​ទេ ។ ពួក​គាត់​បាន​ណែនាំ​គាត់​ឲ្យ​ទាក់ទង អាលីស ភែតថុន ដែល​ជា​លេខា​នៅ​ក្នុង​នាយកដ្ឋាន​ដែល​កំពុង​តែ​ជ្រើសរើស​បុគ្គលិក​សម្រាប់​តំណែង​ទាំងពីរ​នោះ​តែ​ម្តង ។

ចូស្ហ​បាន​រៀន​ច្រើន​ថែម​ទៀត​អំពី អាលីស ពី​គ្រូ​របស់​គាត់ ប៉ុន្តែ​ដើម្បី​រៀបចំ​ឲ្យ​បាន​កាន់​តែ​ល្អ គាត់​ក៏​បាន​ពិនិត្យ​មើល​ប្រវត្តិ​វិជ្ជាជីវៈ​របស់​នាង​នៅ​លើ​បណ្តាញ​សង្គម​ផង​ដែរ ។ បន្ទាប់​មក​គាត់​បាន​ទូរស័ព្ទ​ទៅ​នាង ចែកចាយ ខ្ញុំ​ក្នុង ៣០ វិនាទី របស់​គាត់ ហើយ​សួរ​រក​នរណា​ដែល​គាត់​គួរ​ទាក់ទង​អំពី​តំណែង​ទាំង​ពីរ​ដែល​គាត់​បាន​ដាក់​ពាក្យ​សុំ ។ អាលីស ​ណែនាំ​គាត់​ទៅ​ប្រធាន​គ្រប់គ្រង​ដែល​ជ្រើសរើស​បុគ្គលិក​ផ្ទាល់​តែ​ម្តង—វិលល្លាម ស្ទីវ៉ែនសុន—ជា​ម្នាក់​ក្នុង​ចំណោម​បី​នាក់​ដែល​គាត់​បាន​រក​ឃើញ​ក្នុង​គេហទំព័រ​មុន​ហ្នឹង ។

ចូស្ហ​ ចំណាយ​ពេល​ដែល​នៅ​សល់​នៃ​ថ្ងៃ​របស់​គាត់​ស្វែងរក​ឱកាស​ការងារ​ដទៃ​ទៀត ។

មាន​បន្ត​នៅ​ទំព័រ​បន្ទាប់ ។

ថ្ងៃ​អង្គារ

ចូស្ហ ចាប់​ផ្តើម​ការខំប្រឹងប្រែង​ស្វែងរក​ការងារ​របស់​គាត់​ដោយ​ពិនិត្យ​មើល​ប្រវត្តិ​វិជ្ជាជីវៈ​របស់ វិលល្លាម ស្ទីវ៉ែនសុន ។ បន្ទាប់​មក​គាត់​បាន​ទូរស័ព្ទ ចែកចាយ ខ្ញុំ​ក្នុង ៣០ វិនាទី របស់​គាត់ ហើយ​ធ្វើ​ការបញ្ជក់​ថា​ពាក្យ​ដាក់​សុំ​របស់​គាត់​ត្រូវ​បាន​ទទួល ។ បន្ទាប់​ពី​ការរៀន​បន្ថែម​ទៀត​អំពី​ការងារ​នោះ ចូស្ហ​សុំ​ដាក់​ស្នើរ​ជីវប្រវត្តិ​ការងារ​ដែល​បាន​ធ្វើ​បច្ចុប្បភាព​ម្តង​ទៀង​ទៅ​វិលល្លាម​ដោយ​ផ្ទាល់ ។ ចូស្ហ​ក៏​បាន​ដឹង​ពី​វិលល្លាម​ផង​ដែរ​ថា សារ៉ា ចនសុន គឺ​ជា​ប្រធាន​គ្រប់គ្រង​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក​សម្រាប់​តំណែង​មួយ​ទៀត ។

ចូស្ហ​បាន​ធ្វើ​តាម​ដំណើរការ​ដូច​គ្នា​ម្តង​ទៀត​ជាមួយ​សារ៉ា ។ ដោយ​ដឹង​ថា​ប្រហែល​ជា​មាន​នូវ​តំណែង​ផ្សេង​ទៀត​ដែល​មិន​ធ្វើ​ការ​ផ្សព្វផ្សាយ ចូស្ហ​សួរ​អំពី​សេចក្តី​ត្រូវការ​ផ្សេង​ទៀត​របស់​ក្រុម​ហ៊ុន ។ សារ៉ា​ ប្រាប់​ចូស្ហ​អំពី​តំណែង​ចំនួន​ពីរ​បន្ថែម​ទៀត ។

បន្ទាប់​ពី​ទូរស័ព្ទ​ចប់ ចូស្ហ​ធ្វើ​បច្ចុប្បភាព​លើ​ជីវប្រវត្តិ​ការងារ​ទាំង​ពីរ ហើយ​ផ្ញើ​ពួកវា​ទៅ វិលល្លាម និង​សារ៉ា ។ គាត់​ក៏​បាន​សរសេរ និង​ផ្ញើ​សារ​ថ្លែង​អំណរ​គុណ​ទៅ អាលីស វិលល្លាម និង​សារ៉ា​ផង​ដែរ ។

បន្ទាប់​មក ចូស្ហ​បាន​ចំណាយ​ពេល​ដែល​នៅ​សល់​សម្រាប់​ថ្ងៃ​នោះ​ដើម្បី​បន្ត​ស្វែងរកឱកាស​ការងារ​ដទៃ​ទៀត ។

សរុប​ពិន្ទុ

សូម​ត្រឡប់​ទៅ ទំព័រ ១៥៦ វិញ ។

ធនធាននានា

( មនុស្ស ទីកន្លែង ឬ​វត្ថុ​នានា )

ទំនាក់ទំនង

( ទំនាក់ទំនង​ការងារ )

ទំនាក់ទំនង​ដោយ​ផ្ទាល់

  • មិត្តភ័ក្រ​របស់​ចូស្ហ

  • កុំព្យូទ័រ សិនត្រល

  • គេហទំព័រ​ក្រុម​ហ៊ុន

  • អ្នក​បច្ចេកទេស​កុំព្យូទ័រ ១ នាក់

  • តំណាង​ជំនួយ​អតិថិជន ២ នាក់

  • បញ្ជី​រាយឈ្មោះ​បុគ្គលិក​របស់​ក្រុម​ហ៊ុន

  • បញ្ជី​រាយឈ្មោះបុគ្គលិក ១ នាក់

  • បញ្ជី​រាយឈ្មោះបុគ្គលិក ២ នាក់

  • បញ្ជី​រាយឈ្មោះបុគ្គលិក ៣ នាក់

  • គ្រូ ១​នាក់

  • គ្រូ ២​នាក់

  • អាលីស ភែត​ថុន

  • ប្រវត្តិរូប​សង្ខេប​របស់​អាលីស

  • វិលល្លាម ស្ទីវ៉ែនសុន

  • ប្រវត្តិរូប​សង្ខេប​របស់​វិលល្លាម

  • សារ៉ា ចនសុន

  • ប្រវត្តិរូប​សង្ខេប​របស់​សារ៉ា

  • ការងារ​ដែល​មិន​ផ្សព្វផ្សាយ ១

  • ការងារ​ដែល​មិន​ផ្សព្វផ្សាយ ២

  • បាន​និយាយ​ជាមួយ​មិត្តភ័ក្រ​របស់​ចូស្ហ

  • បាន​ដាក់​ស្នើ​ប្រវត្តិរូប​សង្ខេប​សម្រាប់​តំណែង អ្នក​បច្ចេកទេស​កុំព្យូទ័រ ១

  • បាន​ដាក់​ស្នើ​ប្រវត្តិរូប​សង្ខេប​សម្រាប់​តំណែង តំណាង​ផ្នែក​គាំទ្រ​អតិថិជន ២

  • បាន​ជួប​គ្រូ ១

  • បាន​ជួប​គ្រូ ២

  • បាន​ទូរស័ព្ទ​ទៅ អាលីស ភែត​ថុន

  • បាន​ទូរស័ព្ទ​ទៅ វិលល្លាម ស្ទីវ៉ែនសុន

  • បាន​ទូរស័ព្ទ​ទៅ សារ៉ា ចនសុន

  • បាន​ដាក់​ស្នើ​ប្រវត្តិរូប​សង្ខេប​បាន​ដាក់​ស្នើ​ប្រវត្តិរូប​សង្ខេបទៅ វិលល្លាម

  • បាន​ដាក់​ស្នើ​ប្រវត្តិរូប​សង្ខេបទៅ សារ៉ា

  • បាន​ផ្ញើ​សារ​ថ្លែង​អំណរ​គុណ​ទៅ អាលីស

  • បាន​ផ្ញើ​សារ​ថ្លែង​អំណរ​គុណ​ទៅ វិលល្លាម

  • បាន​ផ្ញើ​សារ​ថ្លែង​អំណរ​គុណ​ទៅ សារ៉ា

  • បាន​ជួប​គ្រូ ១

  • បាន​ជួប​គ្រូ ២

ចំនួន​សរុប ៖ ១៩

ចំនួន​សរុប ៖ ១៣

ចំនួន​សរុប ៖ ២

រ៉ាហ្វេអេល ៖ ការងារ​ក្នុង ៦ ថ្ងៃ !

ចូរ​អាន​ពី​របៀប​ដែល រ៉ាហ្វេអេល បាន​ពន្លឿន​ការស្វែងរក​ការងារ​របស់​គាត់​តាម​រយៈ​ផែនការ​ប្រចាំ​ថ្ងៃ​មួយ​នៃ​ធនធាន ការទំនាក់ទំនង និង​ការប្រជុំ​ដោយ​ផ្ទាល់​មួយ​ទល់​មួយ ។

« ខ្ញុំ​បាន​អត់​មាន​ការងារ​ធ្វើ​អស់​រយៈ​ពេល​ប្រាំពីរ​ខែ ។ បន្ទាប់​មក​ខ្ញុំ​បាន​ឮ​អំពី​កម្មវិធី​ថ្មី​ដែល​សាសនាចក្រ​បាន​រៀបចំ​ឡើង ។ ខ្ញុំ​ពិត​ជា​ត្រូវការ​ការងារ​ដើម្បី​ក្លាយ​ជា​ខ្លួន​ទី​ពឹង​ខ្លួន ដូច្នេះ​ខ្ញុំ​បាន​ចូល​រួម​ក្នុង​កម្មវិធី​ដោយ​សេចក្តី​ជំនឿ ។ នៅ​ពេល​ខ្ញុំ​បាន​ឮ​អំពី ១៥-១០-២ ខ្ញុំ​មាន​ភាព​ភ័យ​ខ្លាច ។ វា​ហាក់​ដូច​ជា​មាន​ការងារ​ច្រើន​ណាស់​ដែល​ត្រូវ​ធ្វើ ។ ខ្ញុំ​បាន​គិត​អំពី​វា ហើយ​បាន​អធិស្ឋានថា​ព្រះវបិតា​សួគ៌​នឹង​ជួយ​ខ្ញុំ ។ ដូច្នេះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ដើម្បី​ខំប្រឹង​ធ្វើ​យ៉ាង​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ ហើយ​សាកល្បង​វា ។

« ថ្ងៃ​បន្ទាប់ ខ្ញុំ​បាន​ចាប់​ផ្តើម​ជាមួយ​និង​ធនធាន​នានា​ដូច​ជា ប្រព័ន្ធ​អ៊ីនធើណែត ឬ ការសែត ។ បន្ទាប់​មក ខ្ញុំ​បាន​ធ្វើ​ការទំនាក់​ទំនង ។ ខ្ញុំ​បាន​និយាយ​ជាមួយ​មិត្តភ័ក្រ​ទាំងឡាយ​ដែល​ខ្ញុំ​ស្គាល់ ខ្ញុំ​បាន​ឆែក​ជាមួយ​មិត្តភ័ក្រ​មួយ​ចំនួន​មក​ពី​ព្រះវិហារ ហើយ​បន្ទាប់​មក​ជាមួយ​មនុស្ស​មួយ​ចំនួន​ដែល​កំពុង​តែ​ធ្វើ​ការ​ផ្នែក​ពណិជ្ជកម្ម ។ គ្រាន់​តែ​ក្នុង​រយៈពេល​ខ្លី​នៃ​សប្តាហ៍​នោះ ខ្ញុំ​អាច​ស្វែងរក​បាន​ធនធាន​នានា​ចំនួន ៧៥ ធ្វើ​ការទំនាក់ទំនង​បាន ៥០​នាក់ ហើយ​បាន​ទទួល​ការសម្ភាសន៍​ចំនួន​ប្រាំមួយ ។ ខ្ញុំ​បាន​រៀន​អំពី ខ្ញុំ​ក្នុង ៣០ វិនាទី​របស់​ខ្ញុំ ហើយ​បាន​ប្រើ​វា​នៅ​រាល់​ការទំនាក់ទំនង​ដែល​ខ្ញុំ​បាន​ធ្វើ ។ ខ្ញុំ​បាន​រៀន​អំពី សេចក្តី​ថ្លែងការណ៍​ដ៏​មាន​អនុភាព ហើយ​បាន​ប្រើ​ពួកវា​ក្នុង​ការទំនាក់ទំនង និង​ការ សម្ភាសន៍​ទាំងឡាយ​របស់​ខ្ញុំ ។ ខ្ញុំ​អាច​រក​បាន​ការងារ​មួយ​ក្នុង​រយៈពេល​តែ​ប្រាំមួយ​ថ្ងៃ​ប៉ុណ្ណោះ !

« វា​ពិត​ជា​អព្ភូតហេតុ​មួយ ។ បទពិសោធន៍​នេះ​បាន​កសាង​សេចក្តី​ជំនឿ​របស់​ខ្ញុំ​ក្នុង​ព្រះវរបិតា​សួគ៌ ។ សេចក្តី​ជំនឿ​របស់​ខ្ញុំ​ត្រូវ​បាន​ពង្រឹង ។ ខ្ញុំ​ដឹង​ថា​ទ្រង់​មិន​ដែល​ទុក​ខ្ញុំ​ចោល​ទេ​នៅ​ពេល​ដែល​ខ្ញុំ​បាន​អនុវត្ត​នូវ​អ្វី​ដែល​ខ្ញុំ​បាន​រៀន ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ដូច្នេះ​ចំពោះទំនាក់ទំនង​ដែល​ខ្ញុំ​បាន​ធ្វើ ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ដូច្នេះ​ចំពោះ​មនុស្ស​ដែល​ខ្ញុំ​បាន​និយាយ​ជាមួយ ។ ខ្ញុំ​ដឹង​ថា​ព្រះវរបិតា​សួគ៌​នៅ​ខាង​ខ្ញុំ។ នេះ​បាន​ធ្វើ​ឲ្យ​គ្រួសារ​របស់​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ។ ភរិយា​របស់​ខ្ញុំ​រីករាយ​ខ្លាំង​ណាស់ ។ ក្នុង​ពេល​នោះ​ដែរ គាត់​មាន​អារម្មណ៍​នៃ​ភាពសុខសាន្ត​ដោយ​សារ​យើង​បាន​ក្លាយ​ជា​ភាព​ខ្លួន​ទីពឹង​ខ្លួន ។ ឥឡូវ ខ្ញុំ​អាច​ផ្គត់ផ្គង់​ដល់​ផ្ទះ និង​កូនៗ​របស់​យើង » ។ 

សូម​ត្រឡប់​ទៅ ទំព័រ ១៥៩ វិញ ។

កំណត់ចំណាំ