ភាពខ្លួនទីពឹងខ្លួន
រាយការណ៏—ម៉ោង​ជា​អតិបរមា ៖ ២៥ នាទី


report icon
រាយការណ៏—ម៉ោង​ជា​អតិបរមា ៖ ២៥ នាទី

អ្នក​នឹង​ដុសខាត់​ជំនាញ​របស់​អ្នក​ឡើង​វិញ​សម្រាប់​ពេល​វេលា​ដែល​នៅ​សល់​ក្នុងការប្រជុំ ។

ការតាំងចិត្ត​កាល​ពី​សប្តាហ៍​មុន

  1. រក​ឲ្យ​ឃើញ​នូវ​ធនធាន​នានា​រាល់​ថ្ងៃ ។

  2. បង្កើតទំនាក់ទំនង​រាល់​ថ្ងៃ ។

  3. ទាក់ទង ហើយ​គាំទ្រ​ដៃគូ​សកម្មភាព​របស់​ខ្ញុំ ។

  4. អនុវត្ត ហើយ​ចែកចាយ​គោលការណ៍​មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ​ថ្ងៃ​នេះ ។

  5. អនុវត្ត​ជំនាញ​ការស្វែងរក​ការងារ​របស់​ខ្ញុំ ។

ជំហានទី ១ ៖ វាយ​តម្លៃ​ខ្លួន​ឯង (៥ នាទី)

សូម​ប្រើ​តារាង « ការវាយ​តម្លៃ​ការខិតខំ​ប្រឹងប្រែង​របស់​ខ្ញុំ » នៅ ទំព័រ ii–iii ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការតាំងចិត្ត​របស់​អ្នក​មក​ពី​ការប្រជុំ​លើក​មុន ។ ដំបូង សូម​សរសេរ​ជា​លេខ​នូវ​ចំនួន​ធនធាន​នានា​ដែល​អ្នក​បាន​រក​ឃើញ ហើយ​បាន​ទំនាក់ទំនង ។ បន្ទាប់​មក​សូម​ធ្វើ​ការវាយ​តម្លៃ​ការខិតខំ​ប្រឹងប្រែង​របស់​អ្នក​រៀងៗ​ខ្លួន​ក្នុង​ការរក្សា​ការតាំងចិត្ត​នីមួយៗ​ដោយ​គូស​ពណ៌​ក្រហម លឿង ឬ បៃតង ។

រូបភាព​តូច​ការវាយ​តម្លៃ​កិច្ចខិតខំ​របស់​ខ្ញុំ

ជំហាន​ទី ២ ៖ ចែកចាយ​ជាមួយ​ក្រុម (១០ នាទី)

បុគ្គល​ម្នាក់ៗ​រាយការណ៍​នូវ​របៀប​ដែល​អ្នក​បាន​ធ្វើ​ចំពោះ​ការតាំងចិត្ត​ទាំងឡាយ​របស់​អ្នក​ដោយ​ការចែកចាយ​នូវ​គោលដៅ និង​តួ​លេខ​ពិតប្រាកដ និង​ដោយ​ការពន្យល់​ពណ៌ « ក្រហម » « លឿង » ឬ « បៃតង » សម្រាប់​កិច្ចខិតខំរបស់​អ្នក ។ សូម​ចែកចាយ​អ្វី​ដែល​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ និង​របៀប​ដែល​ព្រះវបិតា​សួគ៌​បាន​ជួយ​អ្នក ។

ជំហាន​ទី ៣ ៖ ជ្រើសរើស​ដៃគូ​សកម្មភាព (២ នាទី)

សូម​ជ្រើសរើស​ដៃគូ​សកម្មភាព​មក​ពី​ក្រុម​សម្រាប់​សប្តាហ៍​បន្ទាប់ ។ ជាទូទៅ ដៃគូ​សកម្មភាព​គឺ​មាន​ភេទ​ដូចគ្នា ហើយ​ពុំមែនជា​សមាជិក​គ្រួសារ​ទេ ។

ឥឡូវ ចូរ​ចំណាយ​ពេល​ពីរបី​នាទី​ដើម្បី​ជួប​និង​ដៃគូ​សកម្មភាព​របស់​អ្នក ។ សូម​ណែនាំ​ខ្លួន​ និង​ពិភាក្សា​នូវ​របៀប​ដែល​អ្នកធ្វើ​ការទាក់ទង​គ្នា​ពេញ​មួយ​សប្តាហ៍ ។

សប្តាហ៍ #

ឈ្មោះដៃ​គូ​សកម្មភាព

ព័ត៌មាន​ទំនាក់ទំនង