បណ្ណាល័យ
មេរៀន​ទី ១២ ៖ ព្រះគម្ពីរ​បន្ថែម​ទៀត​នៅ​ក្នុង​សម័យ​យើង​នេះ


មេរៀន​ទី ១២

ព្រះគម្ពីរ​បន្ថែម​ទៀត​នៅ​ក្នុង​សម័យ​យើង​នេះ

សេចក្ដីផ្ដើម

ព្រះអម្ចាស់​បន្ត​ប្រទាន​ការណែនាំ​ដ៏​ទេវភាព​ដល់​យើង​តាមរយៈ​ការបើក​សម្តែង​ព្រះបន្ទូល និង ព្រះឆន្ទៈ​របស់​ទ្រង់​ដល់​អ្នក​បម្រើ​ទ្រង់​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ដោយសារ​ព្រះ​បន្ត​មាន​ព្រះបន្ទូល​ដល់​ព្យាការី​សម័យ​ទំនើប នោះ​ការប្រមូល​ផ្តុំ​នៃ​បទគម្ពីរ​នៅ​តែ​បន្ត​មាន​បន្ថែម​ទៀត ។ ព្រះគម្ពីរ​បន្ថែម​ទៀត​បាន​នាំ​ចេញ​មក​នៅ​ក្នុង​ជំនាន់​របស់​យើង​នេះ—ដូចជា​ការបកប្រែ​របស់ យ៉ូសែប ស្ម៊ីធ ពី​ព្រះគម្ពីរ​បរិសុទ្ធ និង គម្ពីរ​អ័ប្រាហាំ—ដែល​បញ្ជាក់ បំភ្លឺ និង ពង្រីក​នូវ​ការយល់​ដឹង​របស់​យើង​អំពី​ដំណឹង​ល្អ ។

ការអាន​ពី​សាវតា

  • ជែហ្រ្វី អ័រ ហូឡែន « My Words … Never Cease » EnsignLiahona, ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៩១–៩៤ ។

  • « Translation and Historicity of the Book of Abraham » ប្រធានបទ​ដំណឹង​ល្អ lds.org/topics ។

  • អេលីស្សាប៊ែត ម៉ាគី « Joseph Smith’s Bible Translation: D&C 45, 76, 77, 86, 91 » វិវរណៈ​នៅ ក្នុង​បរិបទ​ដែល​មាន​ជា​បន្តបន្ទាប់ ថ្ងៃ​ទី ២០ ខែ មិនា ឆ្នាំ ២០១៣ history.lds.org ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះគម្ពីរ​នានា​នៅ​ថ្ងៃ​ចុងក្រោយ

សូម​ឲ្យ​សិស្ស​ស្រមៃ​ថា មាន​មិត្ត​ម្នាក់​បាន​សួរ​ដោយ​ស្មោះ​ថា « ហេតុអ្វី​បាន​ជា​ពួក​មរមន​មាន​ទាំង​ព្រះគម្ពីរ​បរិសុទ្ធ ហើយ​ថែមទាំង​មាន​ព្រះគម្ពីរ​ផ្សេងៗ​ទៀត​ដូច្នេះ ? ខ្ញុំ​បាន​គិត​ថា​ព្រះគម្ពីរ​បរិសុទ្ធ មាន​ព្រះបន្ទូល​របស់​ព្រះ​ពេញលេញ​នៅ​ក្នុង​នោះហើយ » ។ សូម​ឲ្យ​សិស្ស​លើក​ដៃ​ឡើង បើសិន​ពួកគេ​ត្រូវ​បាន​គេ​សួរ​សំណួរ​មួយ​ដូច​នេះ ។ សូម​ឲ្យ​សិស្ស​ពីរបី​នាក់​ចែកចាយ របៀប​ដែល​ពួកគេ​ឆ្លើយ​សំណួរ​នេះ និង របៀប​ដែល​ពួកគេ​ទទួល​អារម្មណ៍​នៅពេល​ពួកគេ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគម្ពីរ​ដល់​អ្នក​ដទៃទៀត​នោះ ។

សូម​សរសេរ​ពាក្យ ការប្រមូល​ផ្តុំ នៅលើ​ក្ដារខៀន ។ សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន និង ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ហើយ​សូម​ឲ្យ​សិស្ស​ពីរនាក់​ឆ្លាស់​វេន​គ្នា​អាន​វា​ឮៗ ៖ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​ពី​អត្ថន័យ​នៃ​ពាក្យ ការប្រមូល​ផ្តុំ នៅ ក្នុង​បរិបទ​នៃ​សេចក្តី​ថ្លែងការណ៍​ទាំង​នេះ ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« ពួកគ្រីស្ទាន​មួយ​ចំនួន ដោយសារ​តែ​សេចក្តី​ស្រឡាញ់​ដ៏​ស្មោះ​ដែល​ខ្លួន​មាន​ចំពោះ​ព្រះគម្ពីរ​បរិសុទ្ធ នោះ​បាន​ប្រកាស​ថា គ្មាន​ព្រះគម្ពីរ​ណា​ទៀត​ដែល​អនុញ្ញាត្ត​ឲ្យ​មាន​ទៀត​ក្រៅ​ពី​ព្រះគម្ពីរ​បរិសុទ្ធ​ឡើយ ។ ហេតុ​នោះ​ហើយ​ការប្រកាស​ពី​ការប្រមូល​ផ្តុំ​នៃ​វិវរណៈ​ត្រូវ​បាន​បិទ មិត្តភក្ដិ​មួយ​ចំនួន​នៅ​ក្នុង​សេចក្តី​ជំនឿ​ផ្សេង​បាន​បិទ​ទ្វារ​លើ​ការបង្ហាញ​ដ៏​ទេវភាព​ដែល​យើង​មាន​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ៖ គឺ​ព្រះគម្ពីរ​មរមន គោលលទ្ធិ និង សេចក្ដី​សញ្ញា មុក្តា​ដ៏​មាន​តម្លៃ​មហិមា និង ការណែនាំ​បន្តបន្ទាប់​ទៀត​តាមរយៈ​ព្យាការី និង សាវក​របស់​ព្រះ​ដែល​បាន​រើសតាំង​ឡើង » ( ជែហ្វ្រី អ័រ ហូឡិន « My Words … Never Cease » EnsignLiahona, ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៩១ ) ។

អែលឌើរ ដាល្លិន អេក អូក

« ពួកគ្រីស្ទាន​ភាគច្រើន​ជឿ​ថា មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ការសុគត​របស់​ព្រះគ្រីស្ទ នោះ​ព្រះ​បាន​បិទ​ការប្រមូល​ផ្តុំ​នៃ​ព្រះគម្ពីរ—គឺ​ការប្រមូល​ផ្តុំ​ដែល​មានសិទ្ធិ​អំណាច​នៃ​សៀវភៅ​ពិសិដ្ឋៗ​ដែល​ប្រើ​ជា​ព្រះគម្ពីរ—ហើយ​គ្មាន​វិវរណៈ​ដូច​គ្នា​នេះ​ត្រូវ​បាន​ប្រទាន​ឲ្យ​ចាប់​តាំង​ពី​ពេល​នោះ​មក ។ យ៉ូសែប ស៊្មីធ បាន​បង្រៀន និង បង្ហាញ​ថា​ការប្រមូលផ្តុំ​នៃ​ព្រះគម្ពីរ​ត្រូវ​បាន​បើក​បង្ហាញ [ សូមមើល ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖យ៉ូសែប ស៊្មីធ ( ឆ្នាំ ២០០៧ ) ទំព័រ ១៩៥] ។ …

« …យ៉ូសែប ស៊្មីធ​បាន​បង្រៀន​ថា​ព្រះ​នឹង​ដឹកនាំ​កូនចៅ​របស់​ទ្រង់​តាមរយៈ​ការ​ប្រទាន​នូវ​ការប្រមូលផ្តុំ​នូវ​ព្រះគម្ពីរ​បន្ថែម​ថ្មី​បន្ថែម​ទៀត ។ ព្រះគម្ពីរ​មរមន​គឺ​ជា​ការបន្ថែម​មួយ​នៃ​ការប្រមូល​ផ្តុំ​នោះ ។ ក៏​ដូច​ជា​វិវរណៈ​នៅ​ក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា និង​មុក្តា​ដ៏​មាន​តម្លៃ​មហិមា​ផងដែរ » ( ដាល្លិន អេក អូក « Fundamental to Our Faith » Ensign, ខែ មករា ឆ្នាំ ២០១១ ទំព័រ ២៩ ) ។

  • តើ​ឃ្លា​ថា « ការប្រមូលផ្តុំ​នៃ​ព្រះគម្ពីរ » មាន​ន័យ​យ៉ាង​ដូចម្តេច ? ( វា​គឺ​ជា « ការប្រមូល​ផ្តុំ​នៃ​សៀវភៅ​ពិសិដ្ឋៗ​ដែល​បាន​ទទួល​ស្គាល់​ហើយ​មាន​សិទ្ធិ​អំណាច​ ។ នៅ​ក្នុង​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ការប្រមូល​ផ្តុំ​នៃ​ព្រះគម្ពីរ​គឺ​ត្រូវ​បាន​ហៅ​ថា​បទដ្ឋាន​ព្រះគម្ពីរ » [ សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ] Canon,scriptures.lds.org] ) ។

  • តើ​វា​មាន​ន័យ​យ៉ាង​ណា​ ដែល​ថា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ជឿ​លើ​ការបើកសម្តែង​នៃ​ការប្រមូល​ផ្តុំ​នេះ ? ( ទោះបី​ជា​ពួកគេ​អាច​ប្រើ​ពាក្យ​ផ្សេងៗ​គ្នា​ក្តី សូម​ប្រាកដ​ថា​សិស្ស​យល់​ពី​សេចក្តី​ពិត​ដូច​ខាង​ក្រោម​នេះ ៖ ព្រះបន្ទូល​របស់​ព្រះ​ដែល​មាន​សិទ្ធិ​អំណាច​គឺ​មិន​គ្រាន់តែ​មាន​នៅ​ក្នុង​ព្រះគម្ពីរ​បរិសុទ្ធ​តែ​ឯង​នោះ​ឡើយ [ សូមមើល មាត្រា​នៃ​សេចក្តី​ជំនឿ ១:៩] ) ។

  • តើ​មាន​ការ​ផ្លាស់ប្តូរ​អ្វី​ខ្លះ ដើម្បី​ជឿ​ថា​ព្រះអម្ចាស់​នៅតែ​បើក​សម្តែង​ព្រះគម្ពីរ​ដល់​ព្យាការី​ថ្ងៃ​ចុងក្រោយ​នេះ ?

គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៥៦; ៤៥:៦០–៦២; ៧៦:១៥–១៩; ៩៣:៥៣; ៩៤:១០

ការបកប្រែ​ព្រះគម្ពីរ​បរិសុទ្ធ​របស់​យ៉ូសែប ស៊្មីធ

សូម​សរសេរ​សេចក្តី​ពិត​នេះ​នៅលើ ក្ដារខៀន ៖

តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ ព្រះអម្ចាស់​បាន​បើក​សម្តែង​ព្រះគម្ពីរ​បន្ថែម​ទៀត​ដែល​បញ្ជាក់ បំភ្លឺ និង ពង្រីក​ចំណេះ​ដឹង​របស់​យើង​អំពី​សេចក្តី​ពិត ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ក្បាល​កណ្ឌ​នៃ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៥ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ផ្ទៀង​តាម ហើយ​រកមើល​នូវ​អ្វី​ដែល​ព្យាការី យ៉ូសែប ស៊្មីធ និង ស៊ីដនី រិកដុន កំពុង​ធ្វើ​នៅពេល​ពួកគេ​ទទួល​បាន​វិវរណៈ​នេះ​ដែល​មាន​នៅ​ក្នុង​កណ្ឌ​នេះ ។

  • តើ​យ៉ូសែប ស្ម៊ីធនិង ស៊ីដនី បាន​ធ្វើ​កិច្ចការ​អ្វី​ខ្លះ​នៅពេល​ពួកលោក​ទទួល​វិវរណៈ​នេះ ?

ដើម្បី​ជួយ​ពន្យល់​អំពី ការបកប្រែ​ព្រះគម្ពីរ​បរិសុទ្ធ​របស់​យ៉ូសែប ស៊្មីធ ថា​ជា​អ្វី​នោះ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​កថាខណ្ឌ​ពីរ​ខាង​ក្រោម​នេះ​ឲ្យ​ឮៗ ៖

នៅ​អំឡុង​ពេល​នៃ​រដូវក្តៅ ឆ្នាំ ១៨៣០ ព្រះអម្ចាស់​បាន​បញ្ជា​យ៉ូសែប ស៊្មីធ ឲ្យ​បកប្រែ​ព្រះគម្ពីរ​បរិសុទ្ធ ។ យ៉ូសែប ស៊្មីធ​ពុំ​បាន​បកប្រែ​ព្រះគម្ពីរ​បរិសុទ្ធ​ចេញ​ពី​ភាសា​មួយ​ទៅ​ភាសា​មួយ​ទៀត​នោះ​ទេ ហើយ​លោក​ក៏​ពុំ​មាន​ឯកសារ​សរសេរ​ដោយ​ដៃ​នៃ​ព្រះគម្ពីរ​បរិសុទ្ធ​ដើម​មក​ធ្វើការ​បក​ប្រែដែរ ។ ផ្ទុយ​ទៅ​វិញ យ៉ូសែប​បាន​អាន ហើយ​សិក្សា​វគ្គបទគម្ពីរ​ចេញ​មក​ពី​កំណែថ្មី​នៃ​ព្រះគម្ពីរ​បរិសុទ្ធ​របស់​ស្តេច​ជេមស៍ ហើយ​បាន​ធ្វើ​កំណែ និង បន្ថែម​ទៅ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ដូច្នេះ ការបកប្រែ​កំណែ​ថ្មី​នោះ​គឺ​កាន់តែ​មាន​ការបំផុស​គំនិត​ខ្លាំង​ជាង​ការបកប្រែ​មុន ។

យ៉ូសែប ស៊្មីធ បាន​បកប្រែ​ចំនួន ៣០០០ ខគម្ពីរ នៅក្នុង​កំណែ​ថ្មី​នៃ​ព្រះគម្ពីរ​បរិសុទ្ធ​របស់​ស្តេច​ជេមស៍ ។ ភាព​ខុសគ្នា​ទាំងនេះ មានរួម​ទាំង ការ​បន្ថែម​នានា ( ដើម្បី​បញ្ជាក់​ពី​អត្ថន័យ ឬ បរិបទ ឬ ស្តារ​នូវការ​សរសេរ​របស់​ព្យាការី ដូចជា​គម្ពីរ​ម៉ូសេ ) ការ​លុបចោល ការ​រៀប​ចំ​ខគម្ពីរ​ឡើងវិញ និង​ការ​រៀបចំ​រចនា​សម្ព័ន្ធ​នៃ​ជំពូក​ជាក់លាក់​ឲ្យ​បាន​ពេញលេញ ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការបកប្រែ​របស់​យ៉ូសែប ស្ម៊ីធ សូម​មើល Bible Dictionary ឬ សេចក្តី​ណែនាំ​ដល់​បទ​គម្ពីរ​ទាំងឡាយ « ការបកប្រែ​របស់​យ៉ូសែប ស្ម៊ីធ ( ក.យ.ស ) » ។

សូម​ចម្លង​តារាង​ខាងក្រោម​ដាក់​លើ ក្ដារខៀន ៖

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៦០-៦២

គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៥៦លេខយោង

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:១៥-១៩

គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៣:៥៣

ក្បាល​កណ្ឌ​សម្រាប់ គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥; ៧៦; ៧៧; ៨៦; ៩១

គោលលទ្ធិ និង សេចក្តីសញ្ញា ៩៤:១០លេខយោង

សូម​បែងចែក​សិស្ស​ក្នុង​ថ្នាក់​ជា​ពីរ​ក្រុម ។ សូម​ឲ្យ​ក្រុម​និមួយៗ​ឲ្យ​សិក្សា​ឯកសារ​ដែល​មាន​នៅ​ក្នុង​ជួរឈរ​មួយ ដោយ​រក​មើល​ព័ត៌មាន​អំពី​ការបកប្រែ​ព្រះគម្ពីរ​បរិសុទ្ធ​របស់​យ៉ូសែប ស៊្មីធ ។ បន្ទាប់​ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ​នោះ សូម​ឲ្យ​សិស្ស​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។ បន្ទាប់មក សួរ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​អ្នក​គិត​ថា កិច្ចការ​បកប្រែ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ខ្លះ​ទៅលើ​ការអប់រំ​ខាង​វិញ្ញាណ​របស់​យ៉ូសែប ស្ម៊ីធ និង ទៅ​លើ​ការស្ដារ​សេចក្តី​ពិត​នៃ​ដំណឹង​ល្អ​ឡើង​វិញ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​មាន​អំណរគុណ​ចំពោះ​លទ្ធផល​នៃ​កិច្ចការ​បកប្រែ​របស់​យ៉ូសែប ស្ម៊ីធ​លើ​ការបកប្រែ​នៃ​ព្រះគម្ពីរ​បរិសុទ្ធ ដែល​មាន​លើ​សាសនាចក្រ​នោះ សូម​ឲ្យ​សិស្ស​បើក​ទៅ « លំដាប់​មាតិកា​ដែល​រៀង​តាម​កាល » ( ដែល​ស្ថិត​នៅ​ទំព័រ​ចាប់ផ្តើម​នៃ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ) ហើយ​ពន្យល់​ថា ព្យាការី​យ៉ូសែប ស្ម៊ីធ​បាន​បកប្រែ​ភាគ​ច្រើន​គឺ​នៅ​ចន្លោះ​ខែ មិថុនា ឆ្នាំ ១៨៣០ និង ខែ កក្កដា ឆ្នាំ ១៨៣៣ ។ បន្ទាប់មក​សូម​សួរ ៖

  • តើ​មាន​កណ្ឌ​ចំនួន​ប៉ុន្មាន​នៃ​គោលលទ្ធិ និង សេចក្តីសញ្ញា ត្រូវ​បាន​ទទួល​នៅ​ចន្លោះ​ខែ មិថុនា ឆ្នាំ ១៨៣០ និង ខែ កក្កដា ឆ្នាំ ១៨៣៣ ? ( ព្យាការី​បាន​ទទួល​វិវរណៈ​ចំនួន ៧៤ ដែល​បាន​ក្លាយ​ជាផ្នែក​នៃ​គោលលទ្ធិ និង សេចក្ដី​សញ្ញា នៅក្នុង​អំឡុង​ពេល​នោះ ) ។

អ្នក​អាច​ចង្អុល​បង្ហាញ​ថា ទាំង​គម្ពីរម៉ូសេ និងយ៉ូសែប ស្ម៊ីធ--ម៉ាថាយ ដែល​មាន​នៅ​ក្នុង​គម្ពីរ​មុក្តា​ដ៏​មាន​តម្លៃ​មហិមា ក៏​ជា​ផ្នែក​នៃ​ការបកប្រែ​ព្រះគម្ពីរ​បរិសុទ្ធ​របស់​យ៉ូសែប ស៊្មីធ ហើយ​ត្រូវ​បាន​ទទួល​វា​នៅ​អំឡុង​ពេល​នោះ​ផងដែរ ។ គម្ពីរ​ម៉ូសេ គឺ​ជា​ការបកប្រែ​របស់​យ៉ូសែប ស្ម៊ីធ សម្រាប់​ជំពូក​ទាំង​ប្រាំបី​ដំបូង​នៃ​គម្ពីរ​លោកុប្បត្តិ ។ យ៉ូសែប ស៊្មីធ បាន​ដឹង​អំពី​ការបាត់បង់​ជាច្រើន​នៅ​ក្នុង​ព្រះគម្ពីរ​បរិសុទ្ធ នៅពេល​លោក​បាន​បកប្រែ​ខ​គម្ពីរ​ទាំងឡាយ​ដែល​និយាយ​អំពី​ហេណុក ។ ព្រះគម្ពីរ​បរិសុទ្ធ​របស់​ស្តេច​ជេមស៍​មាន​តែ ១០៩ ពាក្យ​ប៉ុណ្ណោះ​ ដែល​និយាយ​អំពី​ហេណុក ហើយ​គម្ពីរម៉ូសេ មាន​ដល់​ទៅ ៥២៤០ ពាក្យ ដែល​និយាយ​អំពី​ហេណុក ។

  • តើ​អំឡុង​ពេល​នោះ​វិវរណៈ​ដែល​បាន​ទទួល​នេះ​អាច​មាន​ច្រើន​ប៉ុណ្ណា ដែល​ប្រាប់​អំពី​តួនាទី​នៃ​ការបកប្រែ​របស់​យ៉ូសែប ស៊្មីធ នៅ​ក្នុង​ការស្តារ​ឡើង​វិញ​នោះ ?

  • នៅ​ពេល​អ្នក​មើល​កណ្ឌ​នានា​នៃ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ដែល​បាន​ទទួល​អំឡុង​ពេល​នោះ តើ​មាន​គោលលទ្ធិ​សំខាន់ៗ​ណា​ខ្លះ​ដែល​ត្រូវ​បាន​បើក​សម្តែង​អំឡុង​ពេល​នោះ ? ( សូម​ពន្យល់​ពី​គោលលទ្ធិ​សំខាន់ៗ​ដែល​បាន​បើក​សម្តែង​អំឡុង​ពេល​នោះ​ដែល​អាច​រក​ឃើញ​នៅក្នុង កណ្ឌ ២៩, ៤២, ៤៥, ៧៦, ៨៨, និង ៩៣) ។

សូម​បង្ហាញ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

« ការបកប្រែ​ព្រះគម្ពីរ​ប៊ីប​របស់​យ៉ូសែប ស៊្មីធ គឺ​ជា​ផ្នែក​មួយ​សំខាន់​នៃ​ការអប់រំ​ខាង​វិញ្ញាណ​របស់​លោក​ផ្ទាល់ និង ការបើក​បង្ហាញ​ការស្តារ​សេចក្តី​ពិត​នៃ​ដំណឹង​ល្អ​ឡើង​វិញ ។ នៅពេល​លោក​បាន​កែសម្រួល​ព្រះគម្ពីរ​សញ្ញា​ចាស់ និង សញ្ញា​ថ្មី នោះ​ជា​ញឹកញាប់​លោក​បាន​ទទួល​វិវរណៈ​ច្បាស់លាស់ ឬ ពង្រីក​ការយល់​ដឹង​ពី​វគ្គ​ខគម្ពីរ​នៃ​ព្រះគម្ពីរ​ប៊ីប ។ តាម​របៀប​នេះ ព្យាការី​បាន​ទទួល​គោលលទ្ធិ​ជា​ច្រើន​មក​ពី​ព្រះអម្ចាស់ រួម​មាន​ទាំង​វិវរណៈ​ដែល​ឥឡូវ​នេះ​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៤, ៧៦, ៧៧, ៨៦, និង ៩១និង​នៅ​ក្នុងផ្នែក​ជា​ច្រើន​នៃ​កណ្ឌ​នានា​នៃ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា » (ការបង្រៀន ៖យ៉ូសែប ស៊្មីធ,ទំព័រ ២០៨) ។

សូម​ថ្លែងទីបន្ទាល់​ថា ព្រះអម្ចាស់​បាន​បើកសម្តែង​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ដែល​ជា​លទ្ធផល​ផ្ទាល់​នៃ​កិច្ចការ​បកប្រែ​ព្រះគម្ពីរ​បរិសុទ្ធ​របស់​យ៉ូសែប ស្ម៊ីធ ។ អ្នក​ក៏​អាច​ពន្យល់​ផងដែរ​ថា ផ្នែក​នានា​នៃ​ការបកប្រែ​របស់​យ៉ូសែប ស្ម៊ីធ ត្រូវ​បាន​បន្ថែម​លើ​ការ​បោះពុម្ព​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ឆ្នាំ ១៩៧៩ នៃ​កំណែថ្មី​នៃ​ព្រះគម្ពីរ​បរិសុទ្ធ​របស់​ស្តេច​ជេមស៍ បាន​ធ្វើ​ឲ្យ​វិវរណៈ​សំខាន់ៗ​ទាំង​នេះ​មាន​កាន់តែ​ច្រើន​ដើម្បី​ប្រទាន​ពរ​ដល់​សមាជិក​សាសនាចក្រ ។

គម្ពីរ​អ័ប្រាហាំ

សូម​ឲ្យ​សិស្ស​មើល​ក្បាល​ជំពូក​នៃ​គម្ពីរ អ័ប្រាហាំ ។ សូម​ពិភាក្សា​យ៉ាង​ខ្លី​ពី​មាតិកា​នៃ​គម្ពីរ អ័ប្រាហាំ ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។ បន្ទាប់មក​សូម​ពន្យល់​ថា នៅ​ក្នុង​រដូវក្តៅ​ឆ្នាំ ១៨៣៥ បុរស​ម្នាក់​ឈ្មោះ ម៉ៃឃែល ចានលើរ​បាន​នាំ​យក​សាកសព​អេស៊ីព​ចំនួន​បួន និង រមូរក្រដាស​ផ្ទាំង​ចារិក​ជា​ច្រើន​ដែល​មាន​អក្សរ​អេហ្ស៊ីប​បុរាណ​យក​ទៅ​ទីក្រុង ខឺតឡង់ រដ្ឋ​អូហៃអូ ។ សមាជិក​នៃ​សាសនាចក្រ​បាន​ទិញ​សាកសព និង រមូរក្រដាស​ផ្ទាំង​ចារិក​ទាំងនោះ ។ ទោះ​យ៉ាង​ណា​វិធីសាស្ត្រ​ដ៏​ពិត​ប្រាកដ​នៃ​ការបកប្រែ​គឺ​មិន​បាន​ស្គាល់​ទេ នោះ​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បកប្រែ​ការសរសរ​មួយ​ចំនួន​នៅ​ប៉ុន្មាន​ខែ​បន្ទាប់​ពី​បាន​ទទួល​ផ្ទាំង​ចារិក​អេហ្ស៊ីប​ទាំង​នោះ ។ នៅ​ដើម​ខែ មិនា ឆ្នាំ ១៨៤២ ផ្នែក​នានា​នៃ​គម្ពីរ អ័ប្រាហាំ ត្រូវ​បាន​បោះពុម្ព​នៅ​ក្នុង​ព័ត៌មាន​សាសនាចក្រ​ដែល​បាន​ហៅ​ថា ពេលវេលា និង រដូវកាល ។ ក្រោយ​មក​គម្ពីរ អ័ប្រាហាំ ត្រូវ​បាន​បោះពុម្ព​នៅ​ក្នុង​មុក្ដា​ដ៏​មាន​តម្លៃ​មហិមា ។

សូម​ចែកចាយ​ការសង្ខេប​ខាង​ក្រោម​នេះ​អំពី​ការនាំ​ចេញ​មក​នៃ​គម្ពីរ អ័ប្រាហាំ ។ សូម​ឲ្យ​សិស្ស​ស្តាប់​ពី​អ្វី ដែល​យើង​បាន​ដឹង​ពី​ដំណើរការ​បកប្រែ​នោះ ។

ការជំទាស់​ភាគច្រើន​ចំពោះ​ភាព​ពិត​នៃ​គម្ពីរ​អ័ប្រាហាំ​គឺ​ថា​ការសរសេរ​ដោយ​ដៃ ( ផ្ទាំងចារិក ) មិនត្រូវ​បាន​ប្រាប់​គ្រប់គ្រាន់​ថាត្រូវ​បាន​សរសេរ​ដោយ​អ័ប្រាហាំ ដែល​បាន​រស់​នៅ​ជិត ២០០០ ឆ្នាំ​ពីមុន​ព្រះយេស៊ូគ្រីស្ទ​ឡើយ ។ យ៉ូសែប ស៊្មីធ មិន​ធ្លាប់​ប្រកាស​ថា ផ្ទាំងចារិក​នោះ​ត្រូវ​បាន​សរសេរ​ដោយ​អ័ប្រាហាំ ឬ វា​ចេញ​មក​ពី​ជំនាន់​របស់​អ័ប្រាហាំ​ឡើយ ។ « ជាញឹកញាប់ កំណត់ត្រា​បុរាណ​ត្រូវ​បាន​ប្តូរ​ទៅ​ជា​ច្បាប់​ចម្លង ឬ ជា​ច្បាប់ចម្លង​នៃ​ច្បាប់ចម្លង ។ បញ្ជី​នៃ​អ័ប្រាហាំ អាច​ត្រូវ​បាន​កែប្រែ…​ដោយ​អ្នក​និពន្ធ​ក្រោយ​គឺ​ដូច​ទៅ​នឹង​ព្យាការី​ប្រវត្តិសាស្ត្រ​នៃ​ព្រះគម្ពីរ​មរមន​ដែរ ដូច​ជា​មរមន និង​មរ៉ូណៃ​បាន​ធ្វើ​កំណែ​នៃ​ការសរសេរ​ពី​អ្នក​និពន្ទ​មុនៗ » (“Translation and Historicity of the Book of Abraham,Gospel Topics, lds.org/topics) ។

ខណៈ​កំពុង​បកប្រែ ព្យាការី យ៉ូសែប ស៊្មីធ បាន​បកប្រែ​ជាមួយ​នឹង​ផ្នែក​នានា​នៃ​ផ្ទាំងចារិក​ ដែល​ក្រោយ​មក​ត្រូវ​បាន​បំផ្លាញ​ចោល ។ ដូច្នេះ « វា​ហាក់បី​ដូច​ជា​ការណ៍​ឥតប្រយោជន៍​មួយ ដែល​ទៅ​ប៉ាន់​ប្រមាណ​អំពី​សមត្ថភាព​របស់​យ៉ូសែប ក្នុង​ការ​បកប្រែ​ផ្ទាំងចារិក​ទាំង​នោះ ដែល​ក្នុង​ពេល​នេះ​យើង​មាន​តែ​ផ្នែក​មួយ​នៃ​ផ្ទាំង​ចារិក​នោះ​ដែល​លោក​បាន​មាន​ជា​របស់​ខ្លួន » (« Translation and Historicity of the Book of Abraham ») ។ វា​ក៏​អាច​កើត​ឡើង​ផងដែរ​ថា ការពិនិត្យ​មើល​យ៉ាង​យកចិត្ត​ទុកដាក់​របស់​ យ៉ូសែប ស្ម៊ីធ លើ​ការសរសរ​ទាំង​នោះ បាន​នាំ​ឲ្យ​គាត់​ទទួល « វិវរណៈ​អំពី​ព្រឹត្តិការណ៍​សំខាន់ៗ និង ការបង្រៀន​នៅ​ក្នុង​ជីវិត​អ័ប្រាហាំ ច្រើន​ដូច​វិវរណៈ​​មួយ​ដែល​គាត់​បាន​ទទួល​កាល​ពី​មុន​អំពី​ជីវិត​របស់ ​ម៉ូសេ ខណៈ​កំពុង​សិក្សា​ព្រះគម្ពីរ​បរិសុទ្ធ » (« Translation and Historicity of the Book of Abraham ») ។ ទោះ​ជា​យើង​មិន​ដឹង​ពិត​ប្រាកដ​អំពី​របៀប​ដែល យ៉ូសែប ស៊្មីធ បាន​បកប្រែ​គម្ពីរ​អ័ប្រាហាំ ក៏​យើង​ដឹង​ថា​ការបកប្រែ​នោះ​គឺ​ត្រូវ​បាន​ធ្វើ​ឡើង ដោយ​អំណោយទាន និង​ព្រះ​ចេស្ដា​នៃ​ព្រះ ។

  • តើ​មាន​ឧទាហរណ៍​ណា​ខ្លះ អំពី​របៀប​ដែល​ព្រះគម្ពីរ​បន្ថែម​ទៀត​ដែល​មាន​តាមរយៈ​ព្យាការី​យ៉ូសែប ស្ម៊ីធ រួមចំណែក​ក្នុង​ការយល់​ដឹង​របស់​យើង​អំពី​ផែនការ​របស់​ព្រះ​សម្រាប់​កូនចៅ​របស់​ទ្រង់​នោះ ?

អ្នកអាច​នឹង​ចង់​ថ្លែង​ទីបន្ទាល់​ថា នៅពេល​សិស្ស​សិក្សា​គោលលទ្ធិ​សំខាន់​នៃ​គម្ពីរ​អ័ប្រាហាំ​នេះ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ធ្វើ​ទីបន្ទាល់​ដល់​ពួកគេ​អំពី​សារៈសំខាន់ និង ភាព​ពិត​របស់​គម្ពីរ​នេះ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣៨; ៦៨:៣–៥

វិវរណៈ​មាន​មក​ជាបន្ត​បន្ទាប់​តាមរយៈព្យាការី​ដែល​កំពុង​រស់នៅ

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១:៣៨ ឲ្យ​ឮៗ ហើយ​ឲ្យ​សិស្ស​ម្នាក់​ទៀត​អាន គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៨:៤ ឲ្យ​ឮៗ ។ សូម​សួរ​សិស្ស​ពី​អ្វី ដែល​ពួកគេ​បាន​រៀន​ពី​វគ្គ​គម្ពីរ​នេះ ។ ( សិស្ស​គួរ​តែ​រកឃើញ​គោលការណ៍​ដូច​ខាង​ក្រោម​នេះ ៖ នៅ​ពេល​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​និយាយ​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ពាក្យ​ពេចន៍​របស់​ពួកលោក​បង្ហាញ​ឲ្យ​ឃើញ​ពី​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់) ។

  • តើ​អ្នក​ធ្លាប់​មាន​បទពិសោធន៍​អ្វី​ខ្លះ​ដែល​បាន​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​ដឹង​គុណ ដែល​ព្រះអម្ចាស់​បន្ត​ចាក់ស្រោច​វិវរណៈ​នា​ពេល​បច្ចុប្បន្ន​នេះ ?

សូម​ពន្យល់​សិស្ស​ថា​នៅក្នុង​សាសនាចក្រ វិវរណៈ​ជាក់លាក់​ដែល​ផ្តល់​ដល់​ព្យាការី​ថ្ងៃ​ចុងក្រោយ​ត្រូវ​បាន​ប្រមូលផ្តុំ ( ដែល​ទទួល​ស្គាល់​ថា​ជា​ព្រះគម្ពីរ ) តាមរយៈ​ច្បាប់​នៃ​ការយល់​ព្រម​ទូទៅ ( សូមមើល គ និង ស ២៦:១–២) ។ សមាជិក​សាសនាចក្រ​ ត្រូវ​បាន​ស្នើ​ឲ្យ​គាំទ្រ​ព្យាការី និង សាវក​នៅ​ក្នុង​ការបន្ថែម​វិវរណៈ​ទៅ​លើ​ព្រះគម្ពីរ ។ ឧទាហរណ៍ នៅ​សន្និសីទ​ខែ តុលា ឆ្នាំ ១៩៧៨ សមាជិក​សាសនាចក្រ​បាន​គាំទ្រ​ព្យាការី និង សាវក​នៅក្នុង​ការបន្ថែម សេចក្តីប្រកាស​ជា​ផ្លូវការ​ទី ២ដែល​ជា​ការផ្តល់​បព្វជិតភាព​ដល់​សមាជិក​ប្រុសៗ​ដែល​សក្តិសម​ទាំងអស់​ទៅ​លើ​ការប្រមូល​ផ្តុំ​ព្រះគម្ពីរ ។

សូម​ឲ្យ​សិស្ស​ងាក​ទៅ​សិស្ស​អង្គុយ​ក្បែរ​ខ្លួន ហើយ​ពិភាក្សា​ខ្លីៗ​អំពី​អ្វី​ដែល​ពួកគេ​អាច​ប្រាប់​នរណា​ម្នាក់​ដែល​ជឿ​ថា ការប្រមូល​ផ្តុំ​ព្រះគម្ពីរ​ត្រូវ​បាន​បិទ ហើយ​យើង​មិន​អាច​ទទួល​ព្រះគម្ពីរ​បន្ថែម​ទៀត​ពី​ព្រះ​បាន​ឡើយ ។

សូម​បញ្ចប់​ដោយ​ការសុំ​ឲ្យ​សិស្ស​សញ្ជឹង​គិត​ពី​អ្វី​ ដែល​អាច​ធ្វើ​ដើម្បី​ពង្រឹង​ទីបន្ទាល់​ខ្លួន​គេ​ដែល​ថា ស្ថានសួគ៌​ត្រូវ​បាន​បើក ហើយ​ថា​ព្រះអម្ចាស់​បន្ត​បើក​សម្តែង​ព្រះបន្ទូល​ទ្រង់​នៅ​ជំនាន់​យើង​បច្ចុប្បន្ន​នេះ ។

ការអាន​របស់​សិស្ស​