ការចូលរួមដោយឧស្សាហ៍
មានរឿងអស្ចារ្យជាច្រើន បានកើតមាន ហើយបន្ទុកជាច្រើនត្រូវបានសម្រាល តាមរយៈការខិតខំរបស់មនុស្សជាច្រើន « ចូលរួមចំណែកយ៉ាងសកម្មនៅក្នុងបព្វហេតុល្អ » ។
អែលឌើរ ភែរី ខ្ញុំគិតថា លោកគឺជាមនុស្សចាស់អាយុ 90 ឆ្នាំ ដែលរឹងប៉ឹងជាងគេបំផុត នៅក្នុងសាសនាចក្រទាំងមូល ។ អ្នករាល់គ្នាមានចាប់អារម្មណ៍ទេ ពេលគាត់លោតចេញពីកៅអីរបស់គាត់នោះ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ជារៀងរាល់ពេល ខ្ញុំចូលចិត្តប៉េងប៉ោះទំស្រស់ ឬ បរិភោគផ្លែភីចទំជោរ បេះពីដើម គំនិតរបស់ខ្ញុំបែរត្រឡប់ទៅ 60 ឆ្នាំមុន នៅពេលឪពុកខ្ញុំមានចម្ការភិចដ៏តូចមួយនៅឯ ក្រុង ហូលីដេ រដ្ឋយូថាហ៍ ។ គាត់បានរក្សាសំបុកឃ្មុំនៅទីនោះ ដើម្បីនឹងរោយលំអងផ្កាភីចរីកស្គុសស្គាយ ដែលទីបំផុតនឹងក្លាយទៅជាផ្លែភិចដ៏ធំនឹងឆ្ងាញ់។
លោកឪពុកស្រឡាញ់សត្វឃ្មុំដ៏ស្លូតរបស់គាត់ ហើយមានចិត្តអស្ចារ្យអំពីរបៀបដែលពួកវារាប់ពាន់ក្បាល ធ្វើការរួមគ្នា ដើម្បីនឹងផ្លាស់ប្តូរទឹកដមផ្កា ដែលបានប្រមូលពីផ្កាភិចរីករបស់គាត់ ទៅជាទឹកឃ្មុំដ៏ផ្អែមពណ៌មាស—ជាអាហារដ៏មានអត្ថប្រយោជន៍បំផុតពីធម្មជាតិ។ ការពិត អ្នកខាងអាហារបំប៉ន ប្រាប់យើងថា វាគឺជាអាហារមួយមុខដែលមានរួមនឹងសារធាតុ—អង់ស៊ីម វាតាមីន ខនីជ និងទឹក—ចាំបាច់ដើម្បីទ្រទ្រង់ជីវិត។
លោកឪពុកតែងតែចង់ឲ្យខ្ញុំចូលរួមនៅក្នុងកិច្ចការរបស់គាត់នឹងសំបុកឃ្មុំដែរ ប៉ុន្តែខ្ញុំសប្បាយចិត្ត ឲ្យគាត់ថែទាំឃ្មុំ។ ប៉ុន្តែ តាំងពីថ្ងៃនោះមក ខ្ញុំបានរៀនជាច្រើនអំពីសំបុកឃ្មុំដែលវាមានរបៀបរៀបរយយ៉ាងខ្លាំង—មួយសំបុកមានឃ្មុំប្រហែលជា 60,000 ក្បាល។
ឃ្មុំធ្វើឲ្យលំអងផ្ការោយ រួចប្រមូលទឹកលំអង ហើយពូនផ្តុំវាទៅជាទឹកឃ្មុំ។ វាគឺជាភារិកិច្ចដ៏ធំក្រៃលែង ដែលស្ថិតនៅក្នុងខ្លួនវា ដោយព្រះបង្កើតរបស់យើង។ គេប៉ាន់ស្មានថា វាអាចនឹង ផលិតបានតែមួយផោន (0.45 kg) នៃទឹកឃ្មុំ ពេលដែលឃ្មុំជាមធ្យមមានពី 20,000 ទៅ 60,000 ក្បាលនៅក្នុងសំបុក ត្រូវតែប្រមូលទឹកលំអងរាប់លាន ហើយធ្វើដំណើរស្មើរនឹងការធ្វើដំណើរពីរដងជុំវិញផែនដី)។ ក្នុងជីវិតដ៏ខ្លីរបស់វារយៈពេលប៉ុន្មានសប្តាហ៍ទៅបួនខែ ឃ្មុំតែមួយអាចធ្វើការបរិច្ចាកទឹកឃ្មុំទៅក្នុងសំបុកបានតែ ០.42 ម.ល. តែប៉ុណ្ណោះ។
ថ្វីបើហាក់ដូចជាមិនសូវសំខាន់ក្តី បើប្រៀបទៅនឹងចំនួនសរុប ចំនួនបរិច្ចាកដ៏តិចនៃឃ្មុំនិមួយ ៗ គឺសំខាន់ណាស់ចំពោះជីវិតក្នុងសំបុក។ ឃ្មុំសំអាងលើគ្នាទៅវិញទៅមក។ ការងារដ៏ធំ សម្រាប់ឃ្មុំពីរបីក្បាលគឺត្រូវបានសម្រាល ដោយព្រោះតែឃ្មុំទាំងអស់បំពេញតាមផ្នែករៀងៗខ្លួន។
សំបុកឃ្មុំតែងតែជានិមិត្តរូបដ៏សំខាន់មួយនៅក្នុងប្រវត្តិសាសនាចក្រយើង។ យើងរៀនដឹងនៅក្នុងព្រះគម្ពីរមរមនថា ពួកយ៉ារេឌបានយកសំបុកឃ្មុំទៅជាមួយពួកគេ ( សូមមើល អេធើរ 2:3 ) នៅពេលពួកគេធ្វើដំណើរទៅ ទ្វីបអាមេរិករាប់ពាន់ឆ្នាំមុន ។ ព្រិកហាំយ៉ង់ បានជ្រើសសំបុកឃ្មុំជានិមិត្តរូបមួយ ដើម្បីនឹងលើកស្ទួយ និងបំផុសគំនិតនូវឋាមពលសហការ ចាំបាច់ក្នុងចំណោមពួកអ្នកត្រួសត្រាយ ដើម្បីនឹងផ្លាស់ប្តូរ ទីហួត ហែងជុំវិញសតល៍ ឡេកដ៏ធំទៅជាជ្រលងភ្នំដែលមានជីវជាតិ ដែលយើងមានសព្វថ្ងៃនេះ។ យើងគឺជា អ្នកទទួលផលនៃចក្ខុវិស័យ និង ការប្រឹងប្រែងរបស់គេដែរ។
និមិត្តរូបនៃសំបុកឃ្មុំ គឺអាចរកឃើញនៅខាងក្នុង និង ខាងក្រៅនៃព្រះវិហារបរិសុទ្ធជាច្រើនរបស់ យើង។ វេទិការដែលខ្ញុំកំពុងឈរនេះ បានធ្វើពីឈើរវ៉ល់ណាត់ ដុះនៅក្នុងទីវាលខាងក្រោយផ្ទះរបស់ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ហើយមានឆ្លាក់ជាសំបុកឃ្មុំនៅលើនេះផងដែរ ។
និមិត្តរូបទាំងអស់នេះ បញ្ជាក់នូវការពិតមួយថា ការណ៍ដ៏ធំទាំងឡាយត្រូវបានសម្រេច ហើយបន្ទុកត្រូវបានសម្រាល តាមរយៈការខិតខំរបស់មនុស្សជាច្រើនរូប « ដើម្បីនឹងចូលប្រឡូក នៅក្នុងទង្វើដ៏ល្អក្រៃលែង » (គ និង ស 58:27 ) ។ សូមគិតស្រម៉ៃអំពីអ្វីដែលពួកបរិសុទ្ធរាប់លាននាក់ អាចសម្រេចបាននៅក្នុងពិភពលោកនេះ បើយើងផ្តោតការធ្វើការដូចជាសត្វឃ្មុំនោះ ដោយប្តេជ្ញាយកចិត្តទុកដាក់លើការបង្រៀនរបស់ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ។
ព្រះអង្គសង្គ្រោះបានបង្រៀននូវបញ្ញត្តិដំបូងដ៏ធំមួយគឺ៖
« ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង។
« ហើយបញ្ញត្តិទី2ក៏បែបដូចគ្នាដែរគឺថា ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង »
« បណ្តាក្រឹត្យវិន័យនឹងអស់ទាំងទំនាយហោរាទាំងប៉ុន្មាន ក៏សម្រេចនូវបទបញ្ញត្តិទាំង2ប្រការនេះឯង » ( ម៉ាថាយ 22:37, 39–40 )
ព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះគឺងាយស្រួល ប៉ុន្តែអត្ថន័យនៃពាក្យ នោះមានជម្រៅជ្រៅ និង សំខាន់។ យើងគប្បីស្រឡាញ់ព្រះ ហើយស្រឡាញ់ មើលថែអ្នកជិតខាងយើងដូចជាខ្លួនយើង។ ចូរគិតស្រម៉ៃនូវទង្វើល្អដែលយើងអាចធ្វើនៅក្នុងពិភពលោក បើយើងរួមគ្នា ដោយសាមគ្គីក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ ឆ្លើយតបចំពោះសេចក្តីត្រូវការអ្នកដទៃ ដោយខំព្យាយាមប្រឹងប្រែង និងបម្រើ អស់អ្នកនៅជុំវិញយើងដែលជា—ក្រុមគ្រួសារយើង មិត្តយើង អ្នកជិតខាងយើង និងពលរដ្ឋយើង។
ដូចដែលលិខិតរបស់យ៉ាកុបកត់ត្រាថា ការបម្រើពិតជាអត្ថន័យនៃសាសនាដែលបរិសុទ្ធ ( សូមមើល យ៉ាកុប 1:27 ) ។
យើងអានអំពីការបម្រើ ដែលសមាជិកក្នុងសាសនាចក្រ ផ្តល់ទូទាំងពិភពលោក ហើយជាពិសេស ការបម្រើខាងមនុស្សធម៌ដែលបានផ្តល់នៅក្នុងបណ្តាវិបត្តិអាសន្ន—អគ្គីភ័យ ទឹកជំនន់ ខ្យល់ព្យុះ ខ្យល់ គួច ។ ការឆ្លើយតបចំពោះតម្រូវការជាច្រើន និង អំណរគុណទាំងនេះ គួរតែបន្តទៅមុខ ជារបៀបដើម្បី នឹងជួយសម្រាលបន្ទុក។ ចុះចំណែកជីវិតប្រចាំថ្ងៃរបស់យើងយ៉ាងម៉េចវិញ ? ដោយសារពួកគ្រីស្ទាន មានសេចក្តីស្រឡាញ់ខ្លាំងចំពោះអ្នកដទៃ តើការប្រមូលផ្តុំនូវទង្វើមនុស្សធម៌តូចៗរាប់លានដែលបានធ្វើឡើងប្រចាំថ្ងៃ ដោយពួកយើងមានប្រសិទ្ធភាពយ៉ាងណា? យូរៗទៅ ការណ៍នេះនឹងធ្វើឲ្យមានការផ្លាស់ប្តូរ ចំពោះកូនទាំងអស់របស់ព្រះវរបិតាសួគ៌យើង តាមរយៈការបង្ហាញសេចក្តីស្រឡាញ់ ដល់ពួកគេដោយយើងរាល់គ្នា។ សព្វថ្ងៃនេះពិភពលោកដែលមានវិបត្តិ មានតម្រូវការសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទនេះ ជាងពេលណាៗទាំងអស់ ហើយពិភពលោកនេះនឹងត្រូវការក្តីស្រឡាញ់នេះកាន់តែច្រើនឡើងនៅពេលខាងមុខទៀត ។
ទង្វើនៃការបម្រើប្រចាំថ្ងៃដ៏ងាយទាំងនេះ អាចនឹងមិនមានទំហំធំចំពោះពួកគេទេ ប៉ុន្តែនៅពេលដាក់បញ្ចូលគ្នាទៅ វាហាក់ដូចជាទឹកឃ្មុំចំណុះ 0.42 ម.ល របស់ឃ្មុំដែលបានបរិច្ចាកដោយឃ្មុំមួយក្បាលអញ្ចឹង ។ មានអំណាចនៅក្នុងសេចក្តីស្រឡាញ់សម្រាប់ព្រះ និង កូនចៅទ្រង់ ហើយនៅ ពេលសេចក្តីស្រឡាញ់ត្រូវបញ្ចេញតាមរយៈសកម្មភាពដ៏សប្បុរសរាប់លានរបស់ពួកគ្រីស្ទាន នោះ វានឹងពង្រីក និង បីបាច់ពិភពលោកជាមួយនឹងទឹកដមទ្រទ្រង់ជីវិតនៃសេចក្តីជំនឿ សេចក្តីសង្ឃឹម និង សេចក្តីសប្បុរស។
តើយើងគប្បីនឹងធ្វើអ្វីដើម្បីឲ្យបាន ដូចជាសត្វឃ្មុំដ៏ឧស្សាហ៍ និង មាននូវការលះបង់នោះជា ផ្នែកនៃ ធម្មជាតិរបស់យើងនោះ? យើងរាល់គ្នាជាច្រើនរូបមានករណីកិច្ចចូលរួមការប្រជុំក្នុងសាសនាចក្រ ។ យើងខំធ្វើការនៅក្នុងការហៅរបស់យើង ហើយជាពិសេសនៅថ្ងៃអាទិត្យ។ នោះពិតជា ការណ៍មួយដ៏ប្រពៃ ។ ប៉ុន្តែ តើគំនិត និង ដួងចិត្តយើងបានចូលរួមដោយឧស្សាហ៍ ក្នុងទង្វើល្អនៅពេញមួយសប្តាហ៍ទេ? តើយើងគ្រាន់តែធ្វើការនោះឲ្យរួចតែពីដៃ ឬក៏យើងពិតជាបានប្រែចិត្តជឿ ចំពោះដំណឹងល្អរបស់ព្រះគ្រីស្ទ? តើយើងនឹងថែគ្រាប់ពូជនៃសេចក្តីជំនឿដែលបានដាក់ នៅ ក្នុងចិត្តយើង ដើម្បីឲ្យវាដុះកាន់តែជ្រៅនៅក្នុងព្រលឹងយើងបានដោយរបៀបណា ? តើយើង នឹងធ្វើឲ្យមានការផ្លាស់ប្តូរដូងចិត្តដ៏ធំនោះ ដូចដែលអាលម៉ាបាននិយាយ ថាជាការចាំបាច់ដើម្បីបាន សុភមង្គល និង ភាពសុខសាន្តអស់កល្បជានិច្ចបានដោយរបៀបណា ? (សូមមើល អាលម៉ា 5:12–21 )។
សូមចាំថា ទឹកឃ្មុំមាននូវសារធាតុទាំងអស់ ចាំបាច់ដើម្បីទ្រទ្រង់ជីវិតរមែងស្លាប់។ ហើយគោលលទ្ធិ និង ដំណឹងល្អរបស់ព្រះគ្រីស្ទ គឺ ជារបៀបតែមួយគត់ដើម្បីទទួលបាន ជីវិតដ៏អស់កល្បជានិច្ច។ គឺនៅពេលដែលទីបន្ទាល់របស់យើងបានរីកចម្រើនឡើងហួសពីអ្វីដែលមាននៅក្នុងគំនិត ហើយចូលទៅក្នុងដួងចិត្តយើង នោះវានឹងជម្រុញឲ្យក្តីស្រឡាញ់ និងការបម្រើរបស់យើងក្លាយដូចជាព្រះអង្គសង្រ្គោះ ។ គឺដល់ពេលនោះហើយ ដែលយើងក្លាយទៅជាសិស្សដែលប្រែចិត្តជឿ យ៉ាងជ្រាលជ្រៅរបស់ព្រះគ្រីស្ទ ពង្រឹងឡើងដោយព្រះវិញ្ញាណ ដើម្បីមានឥទ្ធិពលដល់ដួងចិត្ត បងប្អូនយើង។
នៅពេលដួងចិត្តយើងមិនផ្តោតទៅលើរបស់ខាងលោកិយនេះ នោះយើងនឹងពុំស្វែងរកនូវការសរសើរពីអ្នកដទៃ ឬ ចង់បានភាពស្កប់ស្កល់ចំពោះសេចក្តីឆ្មើងឆ្មៃយើងទេ ( សូមមើល គ និង ស 121:35--37 )។ ផ្ទុយទៅវិញ យើងលើកដាក់លើខ្លួននូវលក្ខណៈសម្បត្តិនៃ ព្រះគ្រីស្ទ ដែលព្រះយេស៊ូវ បានបង្រៀនថា៖
-
យើងមានចិត្តទន់ភ្លន់ និងការស្លូតបូត និងដោយការស្រឡាញ់ស្មោះត្រង់ ( សូមមើល គ និង ស 121:41) ។
-
យើងមានចិត្តដោយឥតលាក់ពុតឬដោយឥតមានឧបាយកលឡើយ (សូមមើល គ និង ស 121:42) ។
-
យើងពេញទៅដោយសេចក្តីសប្បុរសដល់មនុស្សទាំងអស់ (សូមមើល គ និង ស 121:45) ។
-
គុណធម៌តុបតែងគំនិតអ្នកជានិច្ច (សូមមើល គ និង ស 121:45) ។
-
យើងពុំមានបំណងប្រព្រឹត្តិអំពើទុច្ចរិត (សូមមើលម៉ូសាយ 5:2) ។
-
ព្រះវិញ្ញាណបរិសុទ្ធគឺជាដៃគូដ៏ខ្ជាប់ខ្ជួន ហើយគោលលទ្ធិនៃបព្វជិតភាព នឹងស្រោចមកលើព្រលឹងអ្នក ដូចជាទឹកសន្សើមចុះពីលើមេឃ ( សូមមើល គ និង ស 121:45--46 ) ។
ឥឡូវនេះ បងប្អូនប្រុសស្រី ខ្ញុំមិនលើកទឹកចិត្តខាងសាសនាខ្លាំងយ៉ាងហួសហេតុពេកឡើយ។ គឺផ្ទុយពីនោះទៅវិញ! ខ្ញុំស្នើសុំដោយសាមញ្ញ ថា យើងត្រូវតែបោះជំហានជាលំដាប់នៅក្នុងការប្រែចិត្តជឿដ៏ពេញ លេញរបស់យើង ចំពោះដំណឹងល្អព្រះគ្រីស្ទ ដោយដាក់គោលលិទ្ធិចូលទៅក្នុងជម្រៅដួងចិត្ត និង ព្រលឹងយើង យើងនឹងប្រព្រឹត្ត ហើយរស់នៅស្របតាមគោលលិទ្ធិទាំងនោះ—ហើយមានសុចរិតភាព—ចំពោះអ្វីដែលយើងជឿ។
សុចរិតភាពនេះធ្វើឲ្យជីវិតយើងងាយស្រួល និង ពង្រីកចំណាប់អារម្មណ៍យើង ចំពោះព្រះវិញ្ញាណ និង តម្រូវការរបស់អ្នកដទៃ។ វានាំមកនូវសេចក្តីអំណរចូលក្នុងជីវិតយើង និង ភាពសុខសាន្តចំពោះព្រលឹងយើង —ជាប្រភេទនៃសេចក្តីអំណរ និង ភាពសុខសាន្តដែលមានមកដល់យើងពេលយើងប្រែចិត្តពីអំពើបាបរបស់យើង ហើយដើរតាមព្រះអង្គសង្គ្រោះ ដោយការរក្សាព្រះបញ្ញត្តិរបស់ទ្រង់។
តើយើងអាចធ្វើការផ្លាស់ប្តូរនេះបែបណាទៅ ? តើយើងអាចធ្វើឲ្យក្តីស្រឡាញ់របស់ព្រះគ្រីស្ទ អាចជ្រួតជ្រាបក្នុងដួងចិត្តយើងយ៉ាងដូចម្តេច ? មាននូវការអនុវត្តប្រចាំថ្ងៃដ៏ងាយស្រួលមួយ ដែលអាច ធ្វើឲ្យមានការផ្លាស់ប្តូរសម្រាប់សមាជិក នៃសាសនាចក្រគ្រប់រូប រួមទាំង អ្នករាល់គ្នាដែលជាកុមារា កុមារី យុវជន យុវនារី មជ្ឈិមវ័យវ័យក្មេងនៅលីវ និងឪពុកម្តាយដែរ។
ការអនុវត្តដ៏ងាយស្រួលនោះគឺ ការអធិស្ឋានរៀងរាល់ព្រឹករបស់អ្នក ទូលសុំព្រះវរបិតាសួគ៌ឲ្យដឹក នាំអ្នក ដើម្បីឲ្យស្គាល់ឱកាស ដើម្បីបម្រើកូនចៅដ៏មានតម្លៃណាម្នាក់របស់ទ្រង់។ រួចហើយសូមឲ្យ ដួងចិត្តអ្នកពេញទៅដោយសេចក្តីជំនឿ និង សេចក្តីស្រឡាញ់ពេញក្នុងមួយថ្ងៃ ស្វែងជួយដល់ នរណាម្នាក់ ។ សូមបន្ដផ្តោតយកចិត្តទុកដាក់ ដូចជាសត្វឃ្មុំខំរកផ្កា ប្រមូលទឹកដមផ្កា និង លំអងផ្កា។ បើអ្នកធ្វើបែបនេះ ចំណាប់អារម្មណ៍ខាងវិញ្ញាណរបស់អ្នក នឹងត្រូវបានពង្រីកឡើង ហើយអ្នកនឹងរកឃើញឱកាសទាំងឡាយដើម្បីបម្រើ ដែលអ្នកពុំធ្លាប់គិតពីមុនមក ។
ប្រធាន ថូម៉ាស អេស. ម៉នសុន បានបង្រៀនថា ព្រះវរបិតាសួគ៌ឆ្លើយតបនឹងការអធិស្ឋានតាមរបៀបជាច្រើន គឺតាម រយៈយើងរាល់គ្នា—តាមរយៈអ្នក និង ខ្ញុំ—តាមរយៈពាក្យសំដី និង ទង្វើល្អយើង តាមរយៈ ទង្វើនៃការបម្រើ និង សេចក្តីស្រឡាញ់ដ៏សាមញ្ញរបស់យើង។
ហើយប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាននិយាយថា៖ «ព្រះស្គាល់យើង ហើយ ទ្រង់មើលថែយើង។ ប៉ុន្តែជាធម្មតា គឺតាមរយៈមនុស្សម្នាក់ទៀត ដែលទ្រង់បំពេញតាមសេចក្តីត្រូវការរបស់យើង។ ហេតុ ដូច្នេះហើយ ជាការសំខាន់ដែល យើងបម្រើគ្នាទៅវិញទៅមក » ( Teachings of Presidents of the Church: Spencer W. Kimball [ ឆ្នាំ 2006 ], ទំព័រ 82 ) ។
ខ្ញុំដឹងថាបើអ្នកធ្វើបែបនេះ—នៅក្នុងផ្ទះ សាលារៀន កន្លែងធ្វើការ និងនៅក្នុងព្រះវិហារ—ព្រះ វិញ្ញាណនឹងដឹកនាំអ្នក នោះអ្នកនឹងអាចយល់ពីអស់អ្នកដែលស្ថិតក្នុងតម្រូវការនៃការបម្រើចាំ បាច់ ដែលអ្នកអាចផ្តល់។ អ្នកនឹងត្រូវបានបំផុសដោយព្រះវិញ្ញាណ និង ការជម្រុញដ៏ល្អដើម្បីធ្វើឲ្យពិភពលោកទទួលឥទ្ធិពលនៃ សេចក្តីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។
សូមចាំថា ដូចគ្នានឹងទឹកឃ្មុំដ៏តិចតួច 0.42 ម.ល ដែលឃ្មុំបានផ្តល់ឲ្យទៅសំបុក បើយើងប្រមូលផ្តុំការប្រឹងប្រែងប្រកបដោយការអធិដ្ឋាន រាប់ពាន់ រាប់លាន ដើម្បីចែកចាយសេចក្តីស្រឡាញ់របស់ព្រះចំពោះកូនចៅទ្រង់ តាមរយៈការបម្រើជាគ្រីស្ទាន នោះនឹងមកនូវលទ្ធផលល្អដ៏ធំធេង ដែលនឹងនាំពន្លឺរបស់ព្រះគ្រីស្ទ ទៅកាន់ពិភពលោកដ៏ងងឹតនេះ ។ ដោយរួបរួមគ្នា យើងនឹងនាំសេចក្តី ស្រឡាញ់ និង សេចក្តីមេត្តាកុរណាមកក្នុងក្រុមគ្រួសារយើងផ្ទាល់ និងអស់អ្នក ដែលឯកកោ ក្រខ្សត់ អ្នកខូចចិត្ត និង កូនចៅរបស់ព្រះវរបិតាដែលកំពុងតែស្វែងសេចក្តីពិត និង ភាពសុខសាន្ត។
បងប្អូនប្រុសស្រី វាគឺជាការអធិស្ឋានដ៏រាបទាបរបស់ខ្ញុំ សុំឲ្យយើងនឹងទូលសុំក្នុងការអធិស្ឋាន ប្រចាំថ្ងៃយើង សុំការបំផុសគំនតដើម្បីនឹងរកឃើញនរណាម្នាក់ ដែលយើងអាចផ្តល់ ការបម្រើដ៏មានអត្ថន័យ រួមទាំងការបម្រើក្នុងការចែករំលែកសេចក្តីពិតនៃដំណឹងល្អ និង ទីបន្ទាល់យើង ។ នៅរាល់យប់ យើងនឹងអាចនិយាយថា «បាន » ចំពោះសំណួរថា «តើខ្ញុំបានធ្វើអ្វី ល្អនៅក្នុងលោកកីយថ្ងៃនេះឬទេ តើខ្ញុំបានជួយអ្នកដែលខ្វះខាតឬទេ ? » ( , Hymns,, no. 223 ) ។
នេះគឺជាកិច្ចការរបស់ព្រះ ។ ចូរយើងខិតខំក្នុងកិច្ចការនេះដោយស្មោះស្ម័គ្រ ដូចជាឃ្មុំតូចៗដ៏ឧស្សាហ៍ កំពុងតែធ្វើការ ខ្ញុំសូមអធិស្ឋានដោយចិត្តរាបទាបនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន។