២០១៣
សៀវភៅកំណត់ចំណាំ សន្និសីទខែ មេសា ឆ្នាំ 2013
កក្កដា 2013


សៀវភៅកំណត់ចំណាំ សន្និសីទខែ មេសា ឆ្នាំ 2013

« អ្វីដែលយើងជាព្រះអម្ចាស់បានមានព្រះបន្ទូល នោះយើងបានមានបន្ទូលហើយ… ទោះដោយជាសំឡេងរបស់យើងផ្ទាល់ ឬ ក៏ដោយសំឡេងនៃពួកអ្នកបម្រើរបស់យើងក្តី គឺដូចតែគ្នា » (  គ និង ស 1:38  ) ។

នៅពេលអ្នកមើលសន្និសីទទូទៅខែ មេសា ឆ្នាំ 2013 ឡើងវិញ នោះអ្នកអាចប្រើទំព័រទាំងនេះ ( និង សៀវភៅកំណត់ចំណាំ សន្និសីទនៅក្នុងច្បាប់ទស្សនាវដ្ដីនាពេលអនាគត ) ដើម្បីជួយអ្នកឲ្យសិក្សា ហើយអនុវត្តតាមការបង្រៀនថ្មីៗរបស់ពួកព្យាការី និង ពួកសាវកទាំងឡាយ ព្រមទាំង អ្នកដឹកនាំសាសនាចក្រផ្សេងទៀតដែលនៅរស់។

ស្ថានភាពអ្នកផ្សព្វផ្សាយសាសនាគិតត្រឹមសន្និសីទទូទៅខែ មេសា

ចំនួនពួកអ្នកផ្សព្វផ្សាយសាសនាបច្ចុប្បន្នដែលកំពុងបម្រើបេសកកម្មទាំងឡាយ

65,634 នាក់

ចំនួនយុវជន និង យុវនារីដែលបានទទួលការហៅបម្រើបេសកកម្មរបស់ពួកគេ ប៉ុន្តែនៅមិនទាន់ចូលទៅមជ្ឈមណ្ឌលបំពាក់បំប៉ន់អ្នកផ្សព្វផ្សាយសាសនានៅឡើយ

ច្រើនជាង 20,000 នាក់

ចំនួនយុវជន និង យុវនារីបច្ចុប្បន្នដែលកំពុងស្ថិតក្នុងដំណើរការ សម្ភាសជាមួយ ប៊ីស្សព និង ប្រធានស្តេករបស់ពួកគេ

ច្រើនជាង 6,000 នាក់

ចំនួនបេសកកម្មថ្មីដែលបានបង្កើតឡើង

58 បេសកកម្ម

មកពីប្រធាន ថូម៉ាស អេស ម៉នសុន « សូមស្វាគមន៍មកកាន់សន្និសីទ » Liahona និង Ensign ខែ ឧសភា ឆ្នាំ 2013 ទំព័រ 5 ។