២០១៣
គំនិតទាំងឡាយសម្រាប់រាត្រីជួបជុំក្រុមគ្រួសារ
កក្កដា 2013


គំនិតទាំងឡាយសម្រាប់រាត្រីជួបជុំក្រុមគ្រួសារ

ច្បាប់នេះមាននូវអត្ថបទ និងសកម្មភាពទាំងឡាយ ដែលអាចយកមកប្រើប្រាស់សម្រាប់រាត្រីជួបជុំក្រុមគ្រួសារ ។ ខាងក្រោមនេះគឺជាឧទាហរណ៍មួយចំនួន ។

« បានត្រឡប់មកវិញដោយកិត្តិយស »ទំព័រ 50 ៖ បន្ទាប់ពីអានដំណើររឿងនេះ អ្នក និងគ្រួសារអ្នកអាចទាញយក ឬ មើលវីដេអូ «  Honesty: You Better Believe It!  » នៅឯ youth.lds.org ( មានជាភាសាអង់គ្លេស ព័រទុយហ្គាល់ និង អេស្ប៉ាញ ) ។ សមាជិកគ្រួសារទាំងឡាយអាចចែកចាយពីអ្វី ដែលពួកគេបានរៀននៅក្នុងដំណើររឿងនោះ ឬក៏នៅក្នុងវីដេអូ ។ អ្នកក៏អាចអាននៅក្នុងដើម្បីកម្លាំងនៃយុវជនស្ដីពីសេចក្ដីស្មោះត្រង់ និងសច្ចធម៌ ( ទំព័រ 19 ) ផងដែរ ។ សម្រាប់សកម្មភាពមួយ សមាជិកក្រុមគ្រួសារអាចគិតពីស្ថានភាពនានា ដែលសេចក្ដីស្មោះត្រង់របស់ពួកគេ អាចត្រូវបានសាកល្បង ។ សូមសរសេរស្ថានភាពទាំងនោះនៅលើបំណែកក្រដាសតូចៗ រួចដាក់វានៅលើចានមួយ ហើយឲ្យមនុស្សគ្រប់គ្នាចាប់យកក្រដាសទាំងនោះម្នាក់មួយ ។ ចូរដាក់វេនគ្នា ដោយឲ្យមនុស្សគ្រប់គ្នាអានពីស្ថានភាពនោះ ហើយនិយាយពីអ្វីដែលត្រូវធ្វើនៅក្នុងស្ថានភាពនោះ ដើម្បីឲ្យមានភាពស្មោះត្រង់ ។

« ដំណើររឿងពីព្រំ »ទំព័រ 66 ៖ ក្នុងដំណើររឿងនេះ ខេធីសួរណាណាថា តើអ្វីទៅដែលគាត់ចូលចិត្តធ្វើជាមួយគ្រួសារ ពេលគាត់នៅក្មេងនោះ ។ តើណាណាបាននិយាយថា ពួកគេចូលចិត្តធ្វើអ្វីខ្លះ ? បន្ទាប់មក ណាណាបានបង្រៀនខេធីពីជំនាញថ្មីមួយ ហើយពួកគេបានបង្កើតនូវអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមមួយរួមគ្នា ។ សូមពិចារណាដើម្បីអាននូវកថាខណ្ឌទីប្រាំពីរនៃ « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ។ តើវាបាននិយាយថាអាពាហ៍ពិពាហ៍ និង ក្រុមគ្រួសារដ៏ជោគជ័យ ត្រូវបានស្ថាបនាឡើងលើអ្វីខ្លះ ? សូមជ្រើសយកចំណុចមួយ ដូចជាសេចក្ដីមេត្តាករុណា រួចហើយពិភាក្សាវាជាគ្រួសារ ។ ចំពោះចំណុចនេះ អ្នកអាចអញ្ជើញគ្រួសារទាំងមូលឲ្យសរសេរនូវវិធីនានា ដែលពួកគេអាចមានសេចក្ដីមេត្តាករុណាចំពោះសមាជិកក្រុមគ្រួសារ និងមនុស្សដទៃទៀត ។ អ្នកអាចដាក់គោលដៅនានាពេញមួយសប្ដាហ៍ ដើម្បីបង្ហាញពីសេចក្ដីមេត្តាករុណាឲ្យបានច្រើន ហើយពិភាក្សាថា តើអ្នកបានសម្រេចគោលដៅរបស់អ្នកបានល្អដល់កម្រិតណា នៅក្នុងរាត្រីជួបជុំក្រុមគ្រួសារលើកក្រោយ ។ អ្នកអាចបញ្ចប់មេរៀនរបស់អ្នកដោយច្រៀង « Families Can Be Together Forever » (  Hymns ទំព័រ 300 ) ។

ជាភាសារបស់អ្នក

លីអាហូណា និងធនធានផ្សេងទៀតរបស់សាសនាចក្រ មានជាច្រើនភាសានៅលើគេហទំព័រ languages.lds.org  ។