២០១៣
សួស្តី ខ្ញុំឈ្មោះ អ៊ីរីកា មកពី ប្រទេស អែល សាវ៉ាឌ័រ
កក្កដា 2013


សួស្តី ខ្ញុំឈ្មោះ អ៊ីរីកាមកពី ប្រទេស អែល សាវ៉ាឌ័រ

ខ្ញុំឈ្មោះ អ៊ីរីកា ស្ស៊ី ហើយ ខ្ញុំរស់នៅក្នុងទីក្រុង សាន សាវ៉ាឌ័រ ក្នុងប្រទេស អែល សាវ៉ាឌ័រ ហើយខ្ញុំចូលចិត្តរៀបចំឈ្មោះសម្រាប់ពិធីបរិសុទ្ធព្រះវិហារបរិសុទ្ធ ។

បងប្អូនស្រី ទាំងឡាយនៅក្នុងថ្នាក់សមាគមសង្គ្រោះក្នុងសាខារបស់ខ្ញុំ បានសួរ បើសិនខ្ញុំអាចធ្វើលិបិក្រមឈ្មោះដោយប្រើប្រាស់កម្មវិធី FamilySearch  ។ ខ្ញុំចង់ជួយ ។ ម្តាយរបស់ខ្ញុំក៏ចង់ឲ្យខ្ញុំជួយ ដូច្នេះយើងបានចាប់ផ្តើមរៀនពីរបៀបធ្វើលិបិក្រមជាមួយគ្នា ។

នៅពេលខ្ញុំចាប់ផ្តើមដំបូង ខ្ញុំចំណាយពេលពេញមួយថ្ងៃដើម្បីធ្វើលិបិក្រមឈ្មោះចំនួនប្រាំបួន ។ ប៉ុន្តែឥឡូវនេះ បន្ទាប់ពីព្យាយាម និង អនុវត្ត នោះខ្ញុំអាចធ្វើលិបិក្រមឈ្មោះបានចំនួន 300 ក្នុងមួយថ្ងៃ ។

បន្ទាប់ពីបញ្ចប់កិច្ចការសាលារបស់ខ្ញុំហើយ ខ្ញុំបានចំណាយពេលដើម្បីធ្វើលិបិក្រមឈ្មោះ ។ សម្រាប់ខ្ញុំ ការធ្វើលិបិក្រមឈ្មោះ គឺវាសប្បាយដូចលេងកម្សាន្ត ឬ មើលទូរទស្សន៍អញ្ចឹង ។ ប៉ុន្តែខ្ញុំដឹងថា វាមានគោលបំណងដ៏អស្ចារ្យ ។

ខ្ញុំដឹងថាព្រះវរបិតាសួគ៌ ប្រទានពរខ្ញុំ នូវឱកាសដើម្បីជួយរៀបចំឈ្មោះ សម្រាប់ពិធីបរិសុទ្ធទាំងឡាយនៃព្រះវិហារបរិសុទ្ធ បានច្រើនជាង 2000 នាក់នៃដូនតារបស់សាសន៍ សាវ៉ាឌ័រ នៅក្នុងពិភពវិញ្ញាណ ។

រូបថតនៃព្រះវិហារបរិសុទ្ធ សាន សាវ៉ាឌ័រ អែល សាវ៉ាឌ័រ ដោយ ម៉ាថាយ រៀរអើរ©  IRI