វីរបុរសខាងវិញ្ញាណ
វិចទ័រ ដាប់បុលយូ ស.រ.អា.
នៅឆ្នាំនេះ ពួកវីរបុរសដ៏អស្ចារ្យបានមកលេងផ្ទះយើងនៅរាល់រាត្រីថ្ងៃច័ន្ទ ! វីរបុរសម្នាក់ៗបានធ្វើខ្លួនឲ្យដូចនឹងសមាជិកម្នាក់ក្នុងគ្រួសារ មាននូវអំណាចមួយដ៏ពិសេស ហើយបានបង្រៀនពីមេរៀននៃការពង្រឹងទីបន្ទាល់មួយដ៏សំខាន់ ដែលបានលើកទឹកចិត្តយើងឲ្យអភិវឌ្ឍទំនាក់ទំនងរបស់យើងជាមួយគ្នាទៅវិញទៅមក ។
ឧទាហរណ៍ នៅសប្ដាហ៍មួយ បុរសខាងប្រព័ន្ធផ្សព្វផ្សាយបានបង្រៀនយើងពីរបៀបបាំងភ្នែកយើងពីភាពយន្ត កម្មវិធីទូរទស្សន៍ និង ទស្សនាវដ្ដីដែលមិនសមរម្យ ។ សប្ដាហ៍មួយទៀត កញ្ញារាងមាំមួនពន្យល់ពីរបៀបដែលយើងអាចអភិវឌ្ឍកម្លាំងនៃមនុស្សដ៏អស្ចារ្យ ដោយការហាត់ប្រាណជាទៀងទាត់ ។ ឃ្មុំនៅស្ងៀម ជាវីរបុរសមួយដែលស្លៀកពាក់ជាឱម៉ាល់ បានបង្រៀនយើងពីរបៀបដើម្បីបញ្ឈប់ការរំខាន និង មានគារវភាពនៅព្រះវិហារ និង នៅផ្ទះ ។ ក្មេងស្រីពាក្យសម្ដី ពន្យល់ពីពេល និង របៀបដែលយើងអាចផ្ដល់ពាក្យសរសើរកាន់តែច្រើនទៀត ដល់គ្នាទៅវិញទៅមក ។ ក្មេងស្រីដែលពេញអំណរគុណ ធ្វើវាខ្លួនឯងពួកម៉ាក កំឡោះព្រះគម្ពីរ គ្មានក្មេងស្រីព្រហើន បុរសជាអ្នកផ្សព្វផ្សាយសាសនា និង វីរបុរសផ្សេងៗទៀតផងដែរ បានចូលរួមក្នុងមេរៀនរាត្រីជួបជុំក្រុមគ្រួសាររបស់យើង ។
ខ្ញុំមានអំណរគុណដែលសមាជិកក្រុមគ្រួសារខ្ញុំ បានគិតយ៉ាងស៊ីជម្រៅ និង ដោយប្រុងប្រយ័ត្នពីបញ្ហាក្នុងគ្រួសារដែលពួកគេចង់លើកឡើងក្នុងនាមជាវីរបុរសម្នាក់ ។ យើងទាំងអស់គ្នាបានទន្ទឹងរង់ចាំការមកដល់នៃរាត្រីជួបជុំក្រុមគ្រួសារ ហើយយើងមានចិត្តរីករាយអំឡុងពេលនៃការមកលេងរបស់វីរបុរសម្នាក់ៗ ។ ខ្ញុំមានអំណរគុណ ដោយសារគ្រប់ពេលដែលយើងសញ្ជឹងគិតពីបញ្ហាមួយក្នុងគ្រួសារយើង ព្រះវរបិតាសួគ៌បានបំផុសគំនិតយើងជាមួយនឹងគំនិតមួយ ដើម្បីបង្រៀនគ្នាទៅវិញទៅមកឲ្យកាន់តែមានប្រសិទ្ធិភាព ។ ទាំងនេះជាអនុសាវរីយ៍នៃវីរបុរសទាំងនោះ ដែលយើងនឹងទុកនៅក្នុងចិត្តជារៀងរហូត ។