២០១៣
ព្រះយេស៊ូវហៅពួកសិស្សរបស់ទ្រង់ 
កក្កដា 2013


សម្រាប់កុមារតូចៗ

ព្រះយេស៊ូវហៅពួកសិស្សរបស់ទ្រង់ 

មកពីលូកា 5:1–11  ។

ស៊ីម៉ូន និង អនត្រេ គឺជាបងប្អូននឹងគ្នា ដែលជាអ្នកនេសាទត្រី ។ យប់មួយ ស៊ីម៉ូន និង អនត្រេ នេសាទត្រីពេញមួយយប់ ប៉ុន្តែពុំអាចចាប់បានត្រីសោះ ។

ព្រះយេស៊ូវគង់នៅលើទូករបស់ស៊ីម៉ូន ។ ទ្រង់បានប្រាប់បងប្អូនទាំងពីរនាក់នោះ ឲ្យទំលាក់អួនរបស់ពួកគេទៅក្នុងសមុទ្រម្តងទៀត ។ នៅពេលពួកគេទាញអួនរបស់ពួកគេឡើងមកវិញ នោះពួកគេបានត្រីសន្ធឹក !

ស៊ីម៉ូន និង អនត្រេ បានហៅមិត្តភក្តិរបស់ពួកគេ គឺយ៉ាកុប និង យ៉ូហាន ដើម្បីជួយចាក់ត្រីចេញពីអួនចូលទៅក្នុងទូករបស់ពួកគេ ។ មានត្រីយ៉ាងសន្ធឹក ដែលពួកគេបានដាក់ពេញទូកទាំងពីរ ! ព្រះយេស៊ូវបានប្រាប់បុរសទាំងនោះថា បើសិនពួកគេទៅតាមទ្រង់ នោះពួកគេនឹងនេសាទអ្វីមួយដែលលើសពីនេសាទត្រីទៅទៀត ។ ពួកគេនឹងធ្វើជាអ្នកនេសាទមនុស្សវិញ ។

ស៊ីម៉ូន អនត្រេ យ៉ាកុប និង យ៉ូហាន ទុកអ្វីៗទាំងអស់ រួមទាំងទូករបស់ពួកគេ ។ ពួកគេបានក្លាយជា កូនសិស្សរបស់ព្រះយេស៊ូវ ។ ពួកគេបានដើរតាមព្រះយេស៊ូវ ហើយជួយទ្រង់បង្រៀនដំណឹងល្អដល់មនុស្សគ្រប់គ្នា ។

ក៏ដូចជាអ្នកនេសាទដែលនាំត្រីមកកាន់ទូក នោះយើងអាចនាំមនុស្សមកកាន់ដំណឹងល្អ ដោយធ្វើជាគំរូល្អៗ ហើយបង្រៀនពួកគេអំពីព្រះយេស៊ូវ ។ យើងអាចធ្វើជាអ្នកនេសាទមនុស្សផងដែរ !