២០១៣
ដំណើររឿងនៃកំរាលជូតជើង
កក្កដា 2013


ដំណើររឿងនៃកំរាលជូតជើង

តើនរណាបានដឹងរឿងជាច្រើន ដែលអាចវេចខ្ចប់នៅក្នុងកំរាលជូតជើងមួយបាន ?

« ក្នុងនាមយើងជាកុមារ យើងអាចស្វែងរកមនុស្សជាទីស្រឡាញ់របស់យើង ដោយរក្សាទុកឈ្មោះ និង អនុស្សាវរីយ៍របស់ពួកគាត់ » (“Truth from Elijah” សៀវភៅចម្រៀងកុមារ ទំព័រ 90–91) ។

ខាធី បានលោតតាមចិញ្ចើមផ្លូវ សំដៅទៅរកដើមអូកដ៏ធំមួយ នៅនឹងកាច់ជ្រុងផ្លូវ ។ ដើមឈើធំនោះធ្វើឲ្យផ្ទះណាណា ងាយស្រួលរក ។

ជាធម្មតា ណាណា អង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវ ដោយក្រង និង ដេរក្រណាត់ភ្លឺៗធ្វើរាងឆ្នូតៗយ៉ាងស្ងៀមស្ងាត់ ។ កម្រាលឈើដ៏រលោងរបស់ផ្ទះ ណាណា បានតុបតែងដោយកំរាលជូតជើងយ៉ាងស្រស់ស្អាត ដែលណាណាបានធ្វើដោយខ្លួនឯង ។

នៅពេល ខាធី ដើរចូលទៅ ណាណា បាននិយាយថា « សួស្តី សំឡាញ់ ! » ។ មិនយូរប៉ុន្មាន ពួកគេបាននិយាយគ្នាពីអ្វីដែល ណាណា បានហៅថា « អតីតកាល » ។ ពួកគេបានមើលរូបថតសខ្មៅជាមួយគ្នា ។ ជាពិសេស ខាធី ចូលចិត្តមើលសម្លៀកបំពាក់ និង ម៉ូតសក់របស់សាច់ញាតិនាងបានពាក់ កាលពីពួកគេនៅក្មេងៗ ។

ណាណា បាននិយាយដោយដង្ហើមធំថា ៖ « ឥឡូវនេះអ្វីៗបានផ្លាស់ប្តូរអស់ហើយ » ។ « អ្នកដឹងទេ យើងគ្មានឡាន ឬ ទូរទស្សន៍ ឬ ទូរស័ព្ទដៃអ្វីឡើយ » ។

ខាធី មិនអាចស្រមៃថានឹងដើរទៅគ្រប់ទីកន្លែង ។ « តើណាណាឯង បានធ្វើអ្វីខ្លះសម្រាប់ជាការកម្សាន្តនោះ ? » ខាធី បានសួរ ។

« យើងចូលចិត្តច្រៀងជាមួយគ្នា ។ យើងប្រមូលគ្នានៅជុំវិញព្យាណូ នៅពេលល្ងាច ហើយច្រៀងចម្រៀងដែលយើងចូលចិត្ត ។ មានពេលខ្លះយើងច្រៀងឡើងស្អកក ! វាពិតជាពេលដ៏រីករាយមួយ » ។

ណាណា បានមើលទៅ រានហាល ហាក់បីដូចជានាងអាចធ្វើឲ្យឆ្នាំដែលកន្លងទៅត្រឡប់មកវិញ ហើយមើលពីឆ្នាំទាំងនោះម្តងទៀត ។

ខាធី បានអង្គុយនៅជាប់រមូរកំរាលជូតជើង ដែលរមៀលចុះពីលើភ្លៅរបស់ណាណា ។ នាងបានដានអំបោះយ៉ាងយកចិត្តទុកដាក់ដោយដៃរបស់នាង ។

ណាណា បាននិយាយយឺតៗថា « ខ្ញុំបានគិតថា តើអ្នកចង់ត្បាញកំរាលជូតជើងដោយខ្លួនអ្នកផ្ទាល់ខ្លាំងប៉ុណ្ណា ? »

ខាធី បានលោតឡើង ហើយទះដៃរបស់នាង ។

« ខ្ញុំចង់ធ្វើវាដែរ ណាណា ! តើយើងអាចចាប់ផ្តើមថ្ងៃនេះបានទេ ?

ណាណា បានសើច ។ « មែនហើយ មានអ្វីមួយដែលអ្នកត្រូវតែធ្វើជាមុនសិន ។ សូមទៅផ្ទះ ហើយប្រមូលសម្លៀកបំពាក់ចាស់ៗ ដែលយើងអាចកាត់វាជាចម្រៀកវែងៗ ។

នៅពេលនាងបានឱនទៅរក ខាធី ដោយមានកែវភ្នែកព្រឹមៗ និង សំឡេងតិចៗរបស់នាង ហាក់បីដូចជានាងកំពុងប្រាប់រឿងសម្ងាត់អ្វីមួយ ។

« នោះជាអ្វីដែលនឹងធ្វើឲ្យកំរាលជូតជើងនេះជាកំរាលជូតជើងពិសេស ។ ពីព្រោះវាបានធ្វើមកពីសម្លៀកបំពាក់ កំរាលជូតជើងនោះអាចប្រាប់ពីជីវិតរបស់អ្នក ។ សសៃរនិមួយៗគឺដូចជា ជំពូកមួយនៅក្នុងសៀវភៅមួយអំពីអ្នក ។ ដោយមើលទៅក្រណាត់នៃសំលៀកបំពាក់ចាស់មួយ អាចជួយអ្នកឲ្យចងចាំពីទីកន្លែង ដែលអ្នកបានពាក់វា ហើយពីអ្វីដែលអ្នកបានធ្វើនៅពេលអ្នកបានពាក់វា » ។

ខាធី បើកភ្នែកធំៗ ។ នាងបានចង្អុលទៅកំរាលជូតជើងដែល ណាណា កំពុងត្បាញនោះ ។

« តើអ្នកចងចាំអ្វីៗទាំងអស់អំពីក្រណាស់ខោអាវនៅក្នុងកំរាលជូតជើងនេះដែរឬទេ » ?

ណាណា បានញញឹម ។ « ខ្ញុំគិតថា ខ្ញុំបានចាំ ! ផ្នែកក្រហមនេះ គឺមកពីសំពត់ ដែលខ្ញុំបានពាក់ ពេលដែលឯងបានកើតមក ។ ខ្ញុំបានចាំថា ខ្ញុំបានទល់ច្រមុះរបស់ខ្ញុំ ផ្ទប់ទៅនឹងកញ្ចក់បង្អួច នៅក្នុងកន្លែងថែទាំទារក ដើម្បីមើលឯងឲ្យកាន់តែជិត ។ កាលនោះ ខ្លួនរបស់ឯងនៅក្រហមនៅឡើយ ហើយថែមទាំងមានស្បែកជ្រួញទៀតផង » ។

ខាធី និង ណាណា បានសើចជាមួយគ្នា នៅពេល ណាណា បន្តប្រាប់រឿងជាច្រើនអំពីកំរាលជូតជើងដល់ ខាធី ។ នៅពេល ខាធី មកដល់ផ្ទះនៅយប់នោះ នាង និង ម៉ាម៉ា (យាយ) បានដាក់សម្លៀកបំពាក់ចាស់នៅម្ខាងថា ខាធី អាចប្រើវាបាន ។

ថ្ងៃបន្ទាប់ ខាធី បានយកសម្លៀកបំពាក់នោះទៅផ្ទះរបស់ ណាណា ។ ណាណា បានបង្ហាញ ខាធី ពីរបៀបដើម្បីកាត់ក្រណាត់ជាចម្រៀកវែងៗ ក្រងវា ហើយដេរកម្រងនោះជាប់គ្នា ។

រៀងរាល់ថ្ងៃបន្ទាប់ពីមកពីសាលារៀនវិញ ខាធី បានទៅធ្វើកំរាលជូតជើង នៅផ្ទះរបស់ ណាណា ។

បន្តិចម្តងៗ កំរាលជូតជើងនោះកាន់តែធំ ។ ជាច្រើនថ្ងៃកន្លងផុតទៅ ខាធី បានរៀនរឿងជាច្រើនរបស់ ណាណា ដោយដួងចិត្ត ។ មានថ្ងៃខ្លះ នាងគឺជាម្នាក់ដែលបាននិយាយរឿងជាច្រើនប្រាប់ ណាណា ។

នៅថ្ងៃមួយ បន្ទាប់ពីបានបន្ថែមពណ៌ខៀវលើផ្នែកមួយរបស់កំរាលជូតជើង ដោយប្រើក្រណាត់ខោខៅប៊យដែលជាទីពេញចិត្ត នោះ ខាធី បានត្រដុសបាតដៃរបស់នាងប៉ះនឹងកម្រងចំរុះពណ៌នោះ ។

« តើអ្នកមិនគិតថា កំរាលជូតជើងនេះជិតធ្វើរួចហើយទេឬ ? » ណាណា បានសួរ ដោយមើលលើការងាររបស់នាង ។

ខាធី និយាយដោយញញឹមថា « មិនទាន់ហើយទេ » ។ នាងមិនចង់បញ្ចប់ពេលវេលានេះ ជាមួយ ណាណា ឡើយ ។