ការនាំថ្នាក់កុមារមកក្នុងលំនៅដ្ឋាន
ក្រុមគ្រួសារ គឺជាផ្នែកមួយនៃផែនការរបស់ព្រះវរបិតាសួគ៌
អ្នកអាចប្រើមេរៀន និង សកម្មភាពនេះ ដើម្បីរៀនសូត្របន្ថែមទៀតពីបាវចនាថ្នាក់កុមារសម្រាប់ខែនេះ ។
ព្រះគម្ពីរមរមនប្រាប់យើងអំពីមនុស្សទុច្ចរិតម្នាក់ឈ្មោះ អាម៉ាលិកាយ ។ វាចង់បំផ្លាញសាសនាចក្រ ហើយគ្រប់គ្រងសាសន៍ នីហ្វៃដោយធ្វើជាស្តេចរបស់ពួកគេ ។
មេទ័ព មរ៉ូណៃ គឺជាអ្នកដឹកនាំដ៏ខ្លាំង និង សុចរិតម្នាក់របស់ទាហានសាសន៍ នីហ្វៃ ។ មេទ័ព មរ៉ូណៃ ចង់រំឭកប្រជាជនពីសារៈសំខាន់ ដើម្បីការពារក្រុមគ្រួសារ និង សេចក្តីជំនឿរបស់ពួកគេ ។ គាត់បានហែកអាវរបស់ខ្លួន ហើយយកវាធ្វើជាទង់ជាតិ ឬ បដា ។ នៅលើទង់នោះ គាត់បានសរសេរពាក្យទាំងនេះ ៖
« នៅក្នុងការចងចាំដល់ព្រះរបស់យើង សាសនា និង សេរីភាពរបស់យើង និង សេចក្តីសុខសាន្តរបស់យើង ភរិយារបស់យើង និង កូនចៅរបស់យើង » ។
គាត់បានហៅបដារបស់គាត់ថា « ទង់ឥស្សរភាព » ហើយគាត់បានចងវានៅចុងថ្នោលមួយ ។ បន្ទាប់មកគាត់បានលុតជង្គង់ ហើយអធិស្ឋានថា ប្រជាជននេះអាចនៅតែមានសេរីភាព ដូច្នេះ ពួកគេអាចនៅតែថ្វាយបង្គុំព្រះ ហើយទទួលពរជ័យទាំងឡាយរបស់ទ្រង់ ។ ( សូមមើល អាលម៉ា 46:3–18 ) ។
សព្វថ្ងៃនេះ យើងមានអ្វីមួយដែលរំឭកយើងពីសារៈសំខាន់នៃក្រុមគ្រួសារ និង សេចក្តជំនឿរបស់យើង ។ នោះគឺ « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ។ នេះគឺជាពាក្យពេជន៍ដែលមាននៅក្នុងការប្រកាសនោះ ៖
« ក្រុមគ្រួសារជាផ្នែកសំខាន់មួយនៃផែនការរបស់ព្រះដ៏បង្កបង្កើត សម្រាប់គោលដៅដ៏អស់កល្បជានិច្ចនៃកូនចៅរបស់ព្រះអង្គ ។ … ក្រុមគ្រួសារត្រូវបានតែងតាំងឡើងដោយ ព្រះ » ។