២០១៣
ការចែកចាយដំណឹងល្អ
កក្កដា 2013


ទីបន្ទាល់របស់បងប្រុសខ្ញុំ

អ៊ីសាដូរ៉ា អេ. ប្រទេសប្រេស៊ីល

អ្នកម្ដាយរបស់ខ្ញុំត្រូវធ្វើការរាល់យប់ចាប់ពីម៉ោង 3:00 រសៀល រហូតដល់ម៉ោង 11:00 យប់ ។ ទោះជាគាត់មិនអាចនៅផ្ទះនាយប់ថ្ងៃចន្ទក្ដី ក៏បងប្រុសខ្ញុំ ហើយនិងខ្ញុំបានសម្រេចចិត្តធ្វើរាត្រីជួបជុំក្រុមគ្រួសារដោយខ្លួងឯងដែរ—គឺតែពីរនាក់យើងប៉ុណ្ណោះ ។ បងប្រុសខ្ញុំជាសមាជិកអសកម្មរយៈពេលប្រាំបីឆ្នាំ ប៉ុន្តែគាត់ធ្លាប់បានចូលរៀនថ្នាក់វិទ្យាស្ថានថ្មីៗនេះ ហើយបានសម្រេចចិត្តបង្រៀនពីសារលិខិតមួយនៅយប់ថ្ងៃចន្ទ ។ គាត់បានចែកចាយគំនិតខាងវិញ្ញាណមួយក្នុងព្រះគម្ពីរមរមនដែលពុំធ្លាប់គិតដល់ពីមុនឡើយ ទោះជាខ្ញុំធ្លាប់រៀនថ្នាក់សិក្ខាសាលាបួនឆ្នាំ ហើយធ្វើការអភិវឌ្ឍផ្ទាល់ខ្លួនរបស់ខ្ញុំក្ដី ។ ព្រះវិញ្ញាណដែលខ្ញុំបានទទួលគឺដូចជាវិញ្ញាណដែលខ្ញុំធ្លាប់សង្ឃឹមថាវានឹងកើតមានឡើង ពេលខ្ញុំមានអ្នកកាន់បព្វជិតភាពដ៏សក្ដិសមម្នាក់នៅក្នុងផ្ទះរបស់ខ្ញុំនោះ ។

ខ្ញុំមានអំណរគុណចំពោះព្រះវរបិតាសួគ៌ដែលបានប្រទានឱកាសដល់ខ្ញុំដើម្បីពង្រឹងគ្រួសារខ្ញុំរាល់សប្ដាហ៍តាមរយៈរាត្រីជួបជុំក្រុមគ្រួសារ ។ ខ្ញុំស្រឡាញ់ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ហើយខ្ញុំមានចិត្តរីករាយដោយសារតែបទពិសោធន៍ដ៏រាបសានេះដែលខ្ញុំមានជាមួយនឹងបងប្រុសខ្ញុំក្នុងរាត្រីជួបជុំក្រុមគ្រួសារ

 ។