២០១៣
ការប្រាប់គ្នាទៅវិញទៅមកពីដំណើររឿងគ្រួសារ
កក្កដា 2013


ការប្រាប់គ្នាទៅវិញទៅមកពីដំណើររឿងគ្រួសារ

កំរាលជូតជើងចំរុះពណ៌របស់ ណាណា បានជួយនាងឲ្យចែកចាយរឿងជាច្រើនជាមួយ ខាធី ( សូមមើលទំព័រ 66–67 ) ។ នេះគឺជាល្បែងកម្សាន្ត ដែលអាចជួយសមាជិកគ្រួសាររបស់អ្នក ចែកចាយរឿងទាំងឡាយជាមួយគ្នាទៅវិញទៅមក !

អ្នកនឹងត្រូវការនូវ ៖

  • របស់របររឹងមួយចំនួនដែលមានពណ៌ សូមព្យាយាមរកយ៉ាងតិចប្រាំមួយពណ៌ផ្សេងគ្នា ។ អ្នកអាចប្រើឡេវអាវ គ្រួសលាបពណ៌ ឬ ស្ករគ្រាប់ដែលមានពណ៌ ។

  • ស្បោងសម្រាប់ដាក់របស់ទាំងនោះ ។

អ្វីដែលត្រូវធ្វើ ៖

  1. សូមបំពេញតារាងនៅខាងក្រោមនៃទំព័រនេះ ដោយសរសេរពណ៌របស់នោះទៅតាមសំណួរនិមួយៗរបស់វា ។

  2. សូមឲ្យសមាជិកគ្រួសារអង្គុយជារង្វង់ ។ សូមដាក់របស់តូចទាំងនោះទៅក្នុងស្បោង ។

  3. សូមហុចស្បោងនោះតគ្នាជុំវិញរង្វង់ ។ សូមផ្តល់វេនឲ្យមនុស្សម្នាក់ៗលូកយករបស់មួយចេញពីស្បោង ហើយឆ្លើយសំណួរ ដែលត្រូវគ្នានឹងពណ៌នៃវត្ថុនោះ ដែលពួកគេបានជ្រើសរើសនោះ ។ សូមបន្តធ្វើដូច្នោះរហូតទាល់តែអស់វត្ថុនោះពីស្បោង ។

តារាងការប្រាប់គ្នាទៅវិញទៅមកនៃដំណើររឿងគ្រួសារ

តើអ្នកចាំពីរឿងផ្សេងៗគ្នាដែលមនុស្សបានចែកចាយពីពណ៌និមួយៗទេ ?

សំណួរ ៖

សូមប្រាប់យើងអំពីមិត្តភក្តិជិតស្និទ្ធរបស់អ្នក ។

តើនៅពេលណាដែលអ្នកត្រូវតែក្លាហាន ?

សូមប្រាប់ពួកយើងអំពីអ្វីដែលឡប់ៗ ឬ គួរឲ្យខ្មាស់ដែលអ្នកបានធ្វើ ។

តើរឿងព្រះគម្ពីរដែលអ្នកចូលចិត្តនោះគឺជារឿងអ្វី ? ហេតុអ្វី ?

សូមប្រាប់យើងអំពីការសិក្សាគម្រោងនៅសាលា ដែលវាសប្បាយដើម្បីធ្វើ ។

បើសិនអ្នកអាចប្រែរូបទៅជាសត្វ តើអ្នកចង់ប្រែរូបទៅជាសត្វអ្វី ហើយហេតុអ្វី ?