២០១៣
ឧបគ្គសទាំងឡាយនៅរដ្ឋ មិសសួរី
កក្កដា 2013


នៅតាមផ្លូវ

ឧបគ្គសទាំងឡាយនៅរដ្ឋ មិសសួរី

ចូរមកតាមយើងដើម្បីស្វែងរកទីតាំងសំខាន់មួយ នៅក្នុងប្រវត្តិសាស្ត្រសាសនាចក្រ !

សម្រាប់ យ៉ូសែប ស៊ី វាគឺជាការធ្វើដំណើរផ្លូវឆ្ងាយយ៉ាងលំបាកពីទីក្រុង ឃើតឡង់ រដ្ឋ អូហៃអូ ទៅកាន់ទីក្រុង អ៊ីនឌីពែនឌែនស៍ រដ្ឋ មិសសួរី ។ គាត់បានធ្វើដំណើរដោយរទេះសេះ ដោយទូក និង ដោយ រទេះរុញ ។ សម្រាប់ 250 ម៉ាយ ចុងក្រោយ ( 402 គីឡូម៉ែត្រ) គាត់ត្រូវតែដើរ ! ប៉ុន្តែព្រះអម្ចាស់បានប្រាប់គាត់ ឲ្យទៅរដ្ឋ មិសសួរី ដើម្បីកសាងទីក្រុង ស៊ីយ៉ូន ដូច្នេះ យ៉ូសែប ស្ម៊ីធ បានគោរពធ្វើតាម ។

សមាជិកសាសនាចក្រផ្សេងទៀត បានចាប់ផ្តើមមកដល់ទីក្រុង មិសសួរី ក្នុង ឆ្នាំ 1831 ។ ពួកគេភ្ជួររាស់ដី សង់លំនៅដ្ឋាន និង ដាំដំណាំផ្សេងៗ ។

នៅពេលមានសមាជិកសាសនាចក្រប្តូរទីលំនៅកាន់តែច្រើនឡើងៗទៅទីក្រុង អ៊ីនឌីពែនឌែនស៍ រដ្ឋ មិសសួរី នោះមានមនុស្សដែលបានរស់នៅទីនោះប្រែជា មានមន្ទិលសង្ស័យ និង ខឹងសម្បារ ។ ពួកមនុស្សអាក្រក់បានវាយប្រហារលំនៅដ្ឋានរបស់ពួកបរិសុទ្ធ ហើយបញ្ជាឲ្យពួកគេចាកចេញ ។