២០១៣
ទំព័ររបស់យើង
កក្កដា 2013


ទំព័ររបស់យើង

ខ្ញុំចូលចិត្តទៅព្រះវិហារ ហើយចូលរួមថា្នក់បឋមសិក្សារបស់ខ្ញុំ ។ ខ្ញុំកំពុងរៀនអាន ហើយខ្ញុំស្រឡាញ់រឿងទាំងឡាយនៃព្រះគម្ពីរមរមន ។ ប្អូនស្រីរបស់ខ្ញុំ និង រូបខ្ញុំចូលចិត្តជួយម្តាយរបស់យើង ។ យើងចូលចិត្តអានវគ្គរបស់កុមារនៅក្នុងលីអាហូណា ។ ពួកយើងទាំងពីរអធិស្ឋានសម្រាប់ប្រធាន ម៉នសុន និង ស៊ីស្ទើរ ម៉នសុន ។

អាលីសុន អេ. អាយុ 6 ឆ្នាំ និង ជូអាណា អេ. អាយុ 3 ឆ្នាំ ប្រទេស អាហ្សង់ទីន

នៅថ្ងៃមួយនោះ ថ្នាក់បឋមសិក្សារបស់យើងបានទៅទស្សនាព្រះវិហារបរិសុទ្ធ សៅ ប៉ូឡូ ប្រេស៊ីល ។ ពួកយើងបានរៀនថា តាមរយៈសេចក្តីសញ្ញាដែលយើងធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ នោះយើងអាចរស់នៅជាមួយក្រុមគ្រួសាររបស់យើងអស់កល្បអស់កាលជានិច្ច ។ ខ្ញុំមានអារម្មណ៍កក់ក្តៅ និង រីករាយ ហើយម្តាយរបស់ខ្ញុំបានប្រាប់ខ្ញុំថា នេះគឺមកពីព្រះវិញ្ញាណបរិសុទ្ធដែលថ្លែងទីន្ទាល់ដល់ខ្ញុំថា អ្វីដែលខ្ញុំកំពុងរៀនគឺពិត ។ ខ្ញុំទទួលទីបន្ទាល់មួយថា ព្រះវិហារបរិសុទ្ធ គឺជាដំណាក់នៃព្រះអម្ចាស់ ។

រ៉េណាតូ ប៊ី. អាយុ 8 ឆ្នាំ ប្រទេស ប្រេស៊ីល

ព្រះវិហារបរិសុទ្ធ គឺពិតជាស្រស់ស្អាតណាស់នៅខាងក្រៅ ។ ប៉ុន្តែនៅពេលខ្ញុំបានផ្សារភ្ជាប់ជាមួយគ្រួសាររបស់ខ្ញុំ នោះខ្ញុំបានឃើញថា នៅខាងក្នុងព្រះវិហារបរិសុទ្ធកាន់តែស្រស់ស្អាតជាងខាងក្រៅទៅទៀត ។

នីកូឡាស អិម. អាយុ 5 ឆ្នាំ ប្រទេស កូឡុំប៊ី

បោះពុម្ព