២០១៣
ភាពស្មោះត្រង់ និងសច្ចធម៌
កក្កដា 2013


ការបង្រៀនដើម្បីកម្លាំងនៃយុវជន

ភាពស្មោះត្រង់ និងសច្ចធម៌

ភាពស្មោះត្រង់ និងសច្ចធម៌ « តម្រូវឲ្យបុគ្គលម្នាក់ធ្វើ ឬ និយាយនូវរឿងដែលត្រឹមត្រូវជានិច្ច មិនថាស្ថិតក្នុងកាលៈទេសៈ ឬ មនុស្សដទៃគិតបែបណានោះទេ » នេះជាប្រសាសន៍របស់អែលឌើរ គ្រីស្ទូហ្វែល ហ្គូលឌិន ជុញ្ញ័រ ។ នៃពួកចិតសិបនាក់ក្នុងអត្ថបទមួយ នៅទំព័រ 48–49 នៃការចេញផ្សាយសម្រាប់ខែនេះ ។

អត្ថបទនេះ លើកឡើងពីព្រឹត្តិការណ៍មួយក្នុងឆាកជីវិតរបស់អែលឌើរ យ៉ូសែប ប៊ី. វ៉ឺតលីន ( ឆ្នាំ 1917–2008 ) នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ពេលលោកនៅជានិសិ្សតមហាវិទ្យាល័យម្នាក់ អែលឌើរ វ៉ឺតលីន បានលេងក្នុងការប្រកួតដណ្តើមជើងឯកមួយសម្រាប់កីឡាបាល់ឱបរបស់អាមេរិក ។លោកត្រូវបានគេបោះបាល់ឲ្យ ហើយបានហក់ទៅមុខ ប៉ុន្តែនៅខ្វះតែ 5 ស.ម. ប៉ុណ្ណោះនឹងដល់ខ្សែបន្ទាត់ពិន្ទុហើយ ។ ខណៈដែលមានកីឡាករជាច្រើន បាននាំគ្នាមកជិះសង្កត់លើលោក ជាជាងការរុញបាល់នោះឲ្យរំកិលទៅមុខ លោកបាននឹកចាំពីពាក្យសម្ដីម្ដាយរបស់លោកថា ឲ្យលោកត្រូវធ្វើរឿងដែលត្រឹមត្រូវជានិច្ច ។ លោកទុកបាល់នៅកន្លែងដដែល ។

រួមគ្នាជាមួយឧទាហរណ៍ផ្ទាល់របស់អ្នក យោបល់ខាងក្រោមនេះ អាចជួយបង្រៀនដល់កូនចៅអ្នកពីគោលការណ៍នៃដំណឹងល្អទាំងនេះ ។

យោបល់ទំាងឡាយសម្រាប់បង្រៀនយុវវ័យ

  • សូមអានជាមួយយុវវ័យរបស់អ្នកនៅផ្នែកភាពស្មោះត្រង់ និងសច្ចធម៌ក្នុងកូនសៀវភៅដើម្បី កម្លំាងនៃយុវជន ។ ពិភាក្សាពីពរជ័យនៃភាពស្មោះត្រង់ និងសច្ចធម៌ ។

  • ពិចារណាក្នុងការសុំឲ្យយុវវ័យរបស់អ្នកជួយរៀបចំសំណួរមួយពី « តើអ្នកនឹងធ្វើអ្វីខ្លះ ? » លំហាត់សម្រាប់រាត្រីជួបជុំក្រុមគ្រួសារ ។ សូមប្រើកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ធ្វើជាសេចក្ដីណែនាំមួយ រួចហើយសរសេរនូវស្ថានភាពនានា ដែលនឹងផ្ដល់ឱកាសឲ្យមនុស្សម្នាក់សម្ដែងភាពស្មោះត្រង់ និងសច្ចធម៌ ។ ឆ្លើយសំណួរនោះជាគ្រួសារ ហើយពិភាក្សាពីលទ្ធផល ។

  • ប្រធានថូម៉ាស អេស. ម៉នសុន បានមានប្រសាសន៍ម្ដងហើយម្ដងទៀតពីភាពស្មោះត្រង់ ។ ស្វែងរកសារលិខិតមួយរបស់លោក រួចហើយចែកចាយជាមួយនឹងគ្រួសារអ្នក ។ ខាងក្រោមជាសារលិខិតមួយចំនួន ៖

    «The Prophet Joseph Smith: Teacher by Example» Liahona ខែ វិច្ឆិកា ឆ្នាំ 2005 ទំព័រ 67 ។

    «Happiness—the Universal Quest» Liahona ខែ មិនា ឆ្នាំ 1996 ទំព័រ 2 ។

    «In Search of an Abundant Life» Tambuli ខែ សីហា ឆ្នាំ 1988 ទំព័រ 2 ។

យោបល់ទំាងឡាយដើម្បីបង្រៀនកូនចៅ

  • សច្ចធម៌ រួមបញ្ចូលទាំងការមានភាពស្មោះត្រង់នឹងខ្លួនឯងផងដែរ ។ ដើម្បីបង្ហាញពីការណ៍នេះ សូមពិចារណារៀនមេរៀនសម្រាប់រាត្រីជួបជុំក្រុមគ្រួសារ នៅទីកន្លែងដែលមានអាហារដាក់ចំពីមុខកូនៗរបស់អ្នក ។ សូមប្រាប់ពួកគេថា ពួកគេមិនអាចយកអាហារទាំងនោះបានឡើយ រហូតដល់អ្នកអនុញ្ញាត ។ រួចហើយបិទភ្នែករបស់អ្នក ឬ យកក្រណាត់មករុំភ្នែកខ្លួនឯង ហើយសួរថា « តើអ្នកអាចហូបអាហារឥឡូវនេះបានទេ ដោយសារតែម៉ាក/ប៉ាមើលមិនឃើញ ? » និយាយពីរឿងដ៏សុចរិតដែលពួកគេ អាចធ្វើពេលគ្មាននរណាម្នាក់នៅឃ្លាំចាំមើល ដូចជាការអធិស្ឋានផ្ទាល់ខ្លួន ។ សូមរំឭកពួកគេថា ព្រះវរបិតាសួគ៌អាចមើលឃើញពួកគេជានិច្ច ។

  • សូមពិចារណាប្រើសំណួរដែលបានបង្កើតជាមួយកូនជំទង់របស់អ្នក ( សូមមើលខាងលើ ) ឬ បង្កើតសំណួរមួយសមស្របទៅនឹងក្មេងតូចៗដែលជួយពួកគេឲ្យស្គាល់ពីអ្វីទៅដែលហៅថា ភាពស្មោះត្រង់ ឬភាពមិនស្មោះត្រង់ ។ ចូរឲ្យពួកគេពិភាក្សាពីចម្លើយរបស់ពួកគេ ។ ប្រសិនបើអ្នកមានទាំងកូនជំទង់ និងកូនតូចៗ ចូរពិចារណាឲ្យកូនជំទង់ទាំងនោះ ជួយកូនតូចៗជាមួយនឹងសំណួរនោះ ។

បោះពុម្ព