វិរៈបុរសក្នុងព្រះគម្ពីរមរមន
អាលម៉ាបានប្រែចិត្ត
អាលម៉ាគឺជាសង្ឃទុច្ចរិតម្នាក់របស់ស្តេចណូអេ ។ លោកបានស្ដាប់ព្យាការីអាប៊ីណាដៃបង្រៀនអំពីព្រះបញ្ញត្តិ ។ អាលម៉ាបានដឹងថាលោកគួរតែផ្លាស់ប្តូរជីវិតរបស់ខ្លួន ហើយធ្វើតាមព្រះជាជាងធ្វើអំពើទុច្ចរិត ។ លោកបានកត់ទុកនូវអ្វីដែលអាប៊ីណាដៃបានបង្រៀន ។ លោកបានចាប់ផ្ដើមបង្រៀនដំណឹងល្អដល់មនុស្សដទៃទៀត ។ ក្រោយមកលោកមានគ្រួសារ ហើយបានដាក់ឈ្មោះកូនប្រុសរបស់លោកម្នាក់ថាអាលម៉ា ។