ឆ្នាំ​២០១៦
ការធ្វើ​តាម​ពួក​ព្យាការី និង ពួក​សាវក
April 2016


ការធ្វើ​តាម​ពួក​ព្យាការី និង ពួក​សាវក

following prophets and apostles

ព្រះ​ហៅ​ព្យាការី និង សាវក​ដើម្បី​បង្រៀន​យើង​ពី​អ្វី​ដែល​ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​ដឹង ។ នៅក្នុង​ព្រះគម្ពីរ​យើង​អាច​រៀន​អំពី​ព្យាការី​នានា​ដូច​ជា ណូអេ នីហ្វៃ និង យ៉ូសែប ស៊្មីធ ព្រម​ទាំង​សាវក​នានា​ដូចជា​ពេត្រុស និង ប៉ុល ។ យើង​មាន​ព្យាការី និង សាវក​សព្វថ្ងៃ​នេះ !

តើ « ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ » គឺ​ជា​នរណា ?

ព្យាការី និយាយ​ជំនួស​ព្រះ ។

អ្នកមើលឆុត អាច​មើល​ឃើញ​ពី​ព្រឹត្តិការណ៍​កាល​ពី​អតីតកាល បច្ចុប្បន្ន​កាល និង អនាគតកាល ។

អ្នក​ទទួល​វិវរណៈ បើក​សម្តែង ( ឬ បង្ហាញ ) យើង​អំពី​ព្រះឆន្ទៈ​របស់​ព្រះ ។

  • សមាជិក​នៃ​គណៈប្រធាន​ទីមួយ​គឺ​ជា​ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ ។ ពួកសាវក​ក៏​ដូច​គ្នា​ផងដែរ ។

  • មានតែ​ប្រធាន​នៃ​សាសនាចក្រ​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិអំណាច​មក​ពី​ព្រះ​ដើម្បី​ដឹកនាំ​សាសនាក្រ​ទាំងមូល ។

  • តើ​មាន​ព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈ​នៅរស់​ប៉ុន្មាន​នាក់​ដែល​យើង​មាន​សរុប​ទាំង​អស់​នោះ ?

១២ ១៥ ៣ ១

ចម្លើយ ៖ ១៥

ហេតុអ្វី​វា​សំខាន់​ដើម្បី​ធ្វើ​តាម​ព្យាការី ?

ព្យាការី​គឺ​ដូច​ជា​មនុស្ស​ម្នាក់​ដែល​ឃ្លាំ​មើល​ពី​លើ​ប៉ម ( សូមមើល​ទំព័រ​ទី ៣៨​ផងដែរ ) ។ លោក​អាច​មើល​ឃើញ​ពី​គ្រោះថ្នាក់​ដែល​នឹង​កើត​ឡើង ហើយ​ប្រាប់​យើង​ពី​របៀប​ដើម្បី​មាន​សុវត្ថិភាព ។ លោក​ជួយ​យើង​ឲ្យ​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ ។

តើ​ព្យាការី​របស់​យើង​បាន​ប្រាប់​ឲ្យ​យើង​ធ្វើ​អ្វីខ្លះ ?

ព្យាការី​របស់​យើង​សព្វថ្ងៃ​នេះ​គឺ​ប្រធាន ថូម៉ាស អេស ម៉នសុន ។ នេះ​គឺ​ជា​ចំណុច​មួយ​ចំនួន​ដែល​លោក​បាន​ស្នើសុំ​ឲ្យ​យើង​ធ្វើ ។

  • ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ ហើយ​ស្រឡាញ់​មនុស្ស​គ្រប់គ្នា ។

  • ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ហើយ​បរិច្ចាគ​ដល់​មូលនិធិ​សម្រាប់​អ្នក​ផ្សាយ​សាសនា ។

  • កុំ​មើល​ខ្សែ​ភាព​យន្ត ទូរទស្សន៍ និង ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀត​ដែល​មិន​ល្អ ។

  • សូម​ដាក់​រូបភាព​ព្រះវិហារ​បរិសុទ្ធ​មួយ នៅ​គ្រប់​បន្ទប់​ដេក​នីមួយៗ ។

  • សិក្សា​សុន្ទរកថា​សន្និសីទ​ទូទៅ​នានា ។

  • ទៅ​សួរសុខទុក្ខ​ចាស់​ជរា ហើយ​ធ្វើ​ជា​អ្នក​ជិត​ខាង​ល្អ ។

រើស​កិច្ចការ​មួយ​មក​ពី​បញ្ជី​នេះ ដែល​អ្នក​អាច​ធ្វើ​ក្នុង​ខែ​នេះ ។ តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ ?