យោបល់នានាសម្រាប់រាត្រីជួបជុំក្រុមគ្រួសារ
ច្បាប់នេះមាននូវអត្ថបទ និង សកម្មភាពនានាដែលអាចយកទៅប្រើប្រាស់សម្រាប់រាត្រីជួបជុំក្រុមគ្រួសារបាន ។ ខាងក្រោមនេះគឺជាឧទាហរណ៍មួយ ។
« ទោះបីជាអ្នកខ្មាស់អៀនក៏ដោយ » ទំព័រ ៦០ ៖ អ្នកអាចប្រើពេលវេលានៃរាត្រីជួបជុំក្រុមគ្រួសាររបស់ខ្លួនដើម្បីចែកចាយដំណឹងល្អ ! សូមពិភាក្សាជាមួយគ្រួសារពីក្តីបារម្ភនានាដែលវាធ្វើឲ្យពិបាកដល់អ្នក ដើម្បីចែកចាយដំណឹងល្អ ។ អ្នកអាចអធិស្ឋានជាគ្រួសារថា ព្រះអម្ចាស់នឹងជួយអ្នកឲ្យទទួលអារម្មណ៍នៃការមានទំនុកចិត្តក្នុងការចែកចាយដំណឹងល្អ ហើយក្រោយមកអធិស្ឋានថាតើនរណាដែលអ្នកអាចអញ្ជើញឲ្យមកកាន់រាត្រីជួបជុំក្រុមគ្រួសារ ។ សូមគិតពីការអញ្ជើញសមាជិកម្នាក់ៗក្នុងគ្រួសារឲ្យថ្លែងទីបន្ទាល់អំឡុងពេលបង្រៀនមេរៀន ។ អ្នកអាចជ្រើសរើសបង្រៀនមេរៀនអំពីការស្តារឡើងវិញ ឬ ផែនការនៃសេចក្តីសង្គ្រោះ ។ សូមគិតពីការកត់ត្រាបទពិសោធន៍ និង អារម្មណ៍របស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ។