ទីកន្លែងរបស់យើង
មានពរហើយចំពោះការគោរពតាមក្រឹត្យវិន័យដង្វាយមួយភាគក្នុងដប់
សាប្រីណា ធី ទីក្រុង សៅប៉ូឡូ ប្រទេសប្រេស៊ីល
កាលខ្ញុំនៅតូច ឪពុករបស់ខ្ញុំ និង ខ្ញុំបានហែលឆ្លងកាត់នូវការសាកល្បងផ្នែកហិរញ្ញវត្ថុយ៉ាងច្រើន រហូតដល់ខ្ញុំអាយុ១០ឆ្នាំ ។ ឪពុករបស់ខ្ញុំពុំអាចរកការងារផ្សេងធ្វើបានឡើយ ដូច្នោះគាត់បានធ្វើជាអ្នកលក់ដូរនៅតាមចិញ្ចើមថ្នល់ ហើយរកបានប្រាក់កម្រៃតិចតួចបំផុត ។ ម្តាយរបស់ខ្ញុំបាននៅផ្ទះដើម្បីមើលថែខ្ញុំ និង ប្អូនប្រុសរបស់ខ្ញុំ ។
ប៉ុន្តែទោះបីជាបានហែលឆ្លងកាត់នូវការលំបាកជាច្រើនក្តី យើងមានទីបន្ទាល់អំពីការថ្វាយដង្វាយមួយភាគក្នុងដប់ និង ដង្វាយផ្សេងៗទៀត ។ យើងបានថ្វាយដង្វាយមួយភាគក្នុងដប់របស់យើងយ៉ាងស្មោះត្រង់រៀងរាល់ខែ ហើយពុំដែលខ្វះខាតឡើយ ។ យើងដឹងយ៉ាងប្រាកដថា យើងត្រូវបានប្រទានពរឲ្យជាបន្តបន្ទាប់ ដោយសារតែសេចក្តីសប្បុរសដែលគ្មានដែនកំណត់របស់ព្រះអម្ចាស់ និង ដោយសារទ្រង់រក្សាការសន្យារបស់ទ្រង់ នៅពេលយើងគោរពប្រតិបត្តិចំពោះព្រះបញ្ញត្តិរបស់ទ្រង់ ។
ទីបំផុតពេលវេលានៃការសាកល្បងបញ្ហាខាងហិរញ្ញវត្ថុរបស់យើងបានចប់ ។ ពរជ័យដែលព្រះអម្ចាស់បានប្រទានដល់ពួកយើងនៅក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះមានភាពអស្ចារ្យណាស់ ។
ខ្ញុំដឹងថា អស់អ្នកណាដែលថ្វាយដង្វាយមួយភាគក្នុងដប់ដោយស្មោះត្រង់ ហើយបង់ដង្វាយរបស់ខ្លួនដោយសេចក្តីស្រឡាញ់ ដែលមានបំណងដើម្បីប្រទានពរដល់មនុស្សដទៃទៀត នោះគ្មានភាពខ្វះខាតកើតឡើងទៀតឡើយ ហើយមានរឿងកាន់តែអស្ចារ្យបានកើតឡើង ដូចជាខ្ញុំ និង គ្រួសារខ្ញុំផងដែរ ។ ពរជ័យទាំងនោះនឹងកើនឡើង ។ ខ្ញុំដឹងការណ៍នេះ ។ ខ្ញុំបានរស់នៅតាមការណ៍នេះ ។
សូមទៀងត្រង់នៅក្នុងគ្រប់ការណ៍ទាំងអស់
អាលីវស៊ី អេច ចាលីស្កូ ម៉ិកស៊ីកូ
រៀងរាល់ពេលចាប់ផ្តើមបវេនសកាលម្តងៗ យើងតែងទទួលបាននូវការផ្តល់ជូនដោយឥតគិតថ្លៃមួយកញ្ចប់ដែលមានដូចជា សៀវភៅសរសេរ របៀបវារៈ និង ឯកសារគំរូផ្សេងៗទៀត ។ មានឆ្នាំមួយនោះខ្ញុំបានតម្រង់ជួរដើម្បីទទួលបានការផ្តល់ជូននោះ ហើយបានដឹងថាឯកសារគំរូ ដែលខ្ញុំបានទទួលនោះគឺពិតជាមានប្រយោជន៍យ៉ាងពិសេសចំពោះខ្ញុំ ។
នៅចុងបញ្ចប់នៃថ្ងៃនោះខ្ញុំបានឃើញថាពួកគេបានឲ្យឯកសារគំរូពីរពីឯកសារតែមួយដែលដូចគ្នា ។ វាមានភាពងាយស្រួលដើម្បីតម្រង់ជួរម្តងទៀត ហើយយកឯកសារមួយទៀត ហើយខ្ញុំបានសម្រេចចិត្តធ្វើបែបនោះ ។ ក្រោយពីនោះមកដោយសារវាឥតគិតថ្លៃ នោះ ខ្ញុំពិតជាត្រូវការឯកសារនោះណាស់ ។
ខ្ញុំបានឈប់មួយសន្ទុះនៅបន្ទប់ទឹក ជាកន្លែងដែលខ្ញុំបានឃើញទូរសព្ទដៃមួយដែលយុវនារីមួយចំនួនបានភ្លេចនៅទីនោះដោយចែដន្យ ។ ទូសព្ទនោះវាជាម៉ូតដែលទើបនឹងចេញថ្មី ហើយខ្ញុំទើបតែបាត់ទូរសព្ទរបស់ខ្លួនកាលពីសប្តាហ៍មុន ។ ប៉ុន្តែខ្ញុំមិនបានគិតចង់រកវាឡើយ ។ ខ្ញុំនិយាយដាក់ខ្លួនឯងថា « នោះគឺលួចហើយ »។
បន្ទាប់មក នៅតាមផ្លូវទៅយកឯកសារដែលឥតគិតថ្លៃនោះ ខ្ញុំបានដឹងថាវាគ្មានភាពស្មោះត្រង់ទេបើខ្ញុំយកទូរសព្ទនេះ ដោយសារខ្ញុំត្រូវតែកុហក ហើយខ្ញុំពុំទាន់មានទូរសព្ទថ្មីបែបនេះពីមុនមកឡើយ ។
ខ្ញុំមានអំណរគុណចំពោះបទពិសោធន៍តូចតាចនេះ ដែលបានបង្រៀនខ្ញុំនូវមេរៀនដ៏អស្ចារ្យ ។ ខ្ញុំបានដាក់ទូរសព្ទទុកវិញ ហើយបានទៅផ្ទះជាមួយតែសៀវភៅសរសេរ របៀបវារៈ និងឯកសារគំរូប៉ុណ្ណោះ ដោយអារម្មណ៍ដ៏ល្អចំពោះការនៅស្មោះពិតនៅក្នុងគ្រប់ការណ៍ទាំងអស់ ទោះវាជារឿងតូចតាចក្តី ។