លុះត្រាជួបទៀត
ស្វែងរកអំណោយទានខាងវិញ្ញាណ
ដកស្រង់ចេញពី The Latter-day Saints Millennial Star ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ១៨៩៤ ទំព័រ ២៥៨–៦១ ការដាក់វណ្ណយុត្ត និង សរសេរជាអក្សរពុម្ពត្រូវបានធ្វើឡើងតាមបទដ្ឋាន ។
តើមានអ្នកគ្រប់គ្នាប៉ុន្មាននាក់ដែលស្វែងរកអំណោយទានទាំងនេះ ដែលព្រះបានសន្យាប្រទានឲ្យអ្នក ?
រូបថត © iStock/Thinkstock
បុរស និង ស្ត្រីគ្រប់រូបនៅក្នុងសាសនាចក្រនៃព្រះគ្រីស្ទ អាចមានអំណោយទាននៃព្រះវិញ្ញាណរបស់ព្រះ ដែលបានបានចែករំលែកដល់ពួកគេស្របតាមសេចក្តីជំនឿរបស់ពួកគេ និង តាមព្រះរាជបំណងរបស់ព្រះ ។ …
តើមានអ្នកគ្រប់គ្នាប៉ុន្មាននាក់ … ដែលស្វែងរកអំណោយទានទាំងនេះ ដែលព្រះបានសន្យាប្រទានឲ្យអ្នក ? តើមានអ្នកគ្រប់គ្នាប៉ុន្មាននាក់ ដែលនៅពេលអ្នកឱនក្បាលនៅចំពោះព្រះវរបិតាសួគ៌ នៅក្នុងរង្វង់គ្រួសារអ្នក ឬ នៅក្នុងកន្លែងសម្ងាត់របស់អ្នក ដោយទូលសុំអំណោយទានទាំងនេះត្រូវបានប្រទានដល់អ្នកទេ ? តើមានអ្នកគ្រប់គ្នាប៉ុន្មាននាក់ដែលទូលសូមព្រះវរបិតា នៅក្នុងព្រះនាមនៃព្រះយេស៊ូវ ដើម្បីបង្ហាញព្រះអង្គទ្រង់ដល់អ្នក តាមរយៈអំណាច និង អំណោយទានទាំងនេះ ? ឬ តើអ្នកបានបន្តជីវិតពីមួយថ្ងៃទៅមួយថ្ងៃ ដូចជាទ្វារដែលបើកចុះឡើងដោយសារត្រចៀកវា ដោយគ្មានគោលដៅអ្វី ដោយពុំអនុវត្តសេចក្តីជំនឿសោះ ដោយចង់ជ្រមុជទឹក ហើយក្លាយជាសមាជិកនៃសាសនាចក្រ ហើយសម្រាកនៅក្នុងទីនោះ ដោយគិតថាសេចក្តីសង្គ្រោះរបស់អ្នកត្រូវបានធានា ហើយដោយសារតែអ្នកបានជ្រមុជទឹកហើយឬ ? …
… ខ្ញុំដឹងថាព្រះមានព្រះឆន្ទៈដើម្បីព្យាបាលអ្នកឈឺ ថាទ្រង់មានព្រះឆន្ទៈដើម្បីប្រទានអំណោយទាននៃការចេះសង្កេតនៃវិញ្ញាណ អំណោយទានឲ្យមានពាក្យសម្តីនៃប្រាជ្ញាវាងវៃ នៃចំណេះដឹង និង នៃការព្យាករណ៍ និង អំណោយទានដទៃទៀតដែលចាំបាច់ ។ ប្រសិនបើពួកយើងណាម្នាក់ពុំល្អឥតខ្ចោះនោះ វាគឺជាកាតព្វកិច្ចរបស់យើងដើម្បីអធិស្ឋានសុំនូវអំណោយទាននោះដែលនឹងធ្វើឲ្យយើងបានល្អឥតខ្ចោះ ។ តើខ្ញុំគ្មានភាពល្អឥតខ្ចោះឬ ? ខ្ញុំគ្មានភាពល្អឥតខ្ចោះច្រើនណាស់ ។ តើកាតព្វកិច្ចរបស់ខ្ញុំមានអ្វីខ្លះ ? អធិស្ឋានទៅព្រះដើម្បីប្រទានអំណោយទាននោះ ដែលនឹងកែតម្រូវភាពមិនល្អឥតខ្ចោះទាំងនោះ ។ ប្រសិនបើខ្ញុំជាមនុស្សដែលមានកំហឹងម្នាក់ វាជាកាតព្វកិច្ចរបស់ខ្ញុំ ដើម្បីអធិស្ឋានទូលសុំនូវសេចក្តីសប្បុរស ដែលមានចិត្តអត់ធ្មត់ ហើយក៏ចិត្តល្អ ។ តើខ្ញុំជាមនុស្សច្រណែនឈ្នានីសគេដែរឬទេ ? វាជាកាតព្វកិច្ចរបស់ខ្ញុំ ដើម្បីស្វែងរកសេចក្តីសប្បុរស ដែលជាសេចក្តីមិនច្រណែន ។ ដូច្នោះវាគឺជាអំណោយទានទាំងអស់នៃដំណឹងល្អ ។ អំណោយទានទាំងនោះ គឺសម្រាប់គោលបំណងនេះ ។ គ្មាននរណាម្នាក់គួរតែនិយាយថា « អូ៎ ខ្ញុំពុំអាចផ្លាស់ប្តូរបានទេ នេះជាទម្លាប់របស់ខ្ញុំ » ។ គាត់ពុំត្រូវបានធ្វើឲ្យឃើញថាត្រូវនៅក្នុងកិច្ចការនោះឡើយ ដ្បិតហេតុផលដែលថាព្រះបានសន្យា ប្រទានកម្លាំងដើម្បីកែតម្រូវកិច្ចការទាំងនេះ ហើយប្រទានអំណោយទានដែលនឹងលះបង់ការណ៍ទាំងនោះចេញ ។ ប្រសិនបើនរណាមា្នក់ខ្វះប្រាជ្ញា វាជាកាតព្វកិច្ចរបស់គាត់ដើម្បីសុំដល់ព្រះឲ្យប្រទានប្រាជ្ញាដល់គាត់ ។ ការណ៍នេះគឺវាដូចនឹងការណ៍ផ្សេងៗទៀត ។ វាគឺជាការរៀបចំរបស់ព្រះចំពោះសាសនាចក្ររបស់ទ្រង់ ។ ទ្រង់មានព្រះទ័យចង់ឲ្យពួកបរិសុទ្ធទ្រង់បានល្អឥតខ្ចោះនៅក្នុងសេចក្តីពិត ។ ដោយហេតុតែគោលបំណងនេះ ទ្រង់បានប្រទាននូវអំណោយទានទាំងនេះ ហើយប្រទានដល់ពួកអ្នកដែលស្វែងរកទ្រង់ ដើម្បីឲ្យពួកគេអាចក្លាយជាមនុស្សល្អឥតខ្ចោះនៅលើផ្ទៃផែនដីនេះ ទោះបើមានភាពទន់ខ្សោយក្តី ដោយសារព្រះបានសន្យាថាប្រទានអំណោយទានដែលចាំបាច់សម្រាប់ភាពល្អឥតខ្ចោះរបស់ពួកគេ ។