រៀនលេងទំនុកតម្កើងមួយបទ ក្នុងរយៈពេល ១០នាទី !
ប្រសិនបើអ្នកពុំធ្លាប់លេងព្យាណូពីមុន ប៉ុន្តែតែងតែមានចិត្តចង់លេងនោះ នេះគឺជាឱកាសរបស់អ្នកហើយ ។ អ្វីដែលអ្នកត្រូវការនោះគឺព្យាណូ ។ ប្រសិនបើអ្នកគ្មានព្យាណូនៅផ្ទះទេនោះ អ្នកអាចយកអត្ថបទនេះទៅជាមួយអ្នកនៅកន្លែងណាដែលមានព្យាណូដើម្បីចាប់ផ្តើមការរៀន ។
មេរៀននេះមានភាពសាមញ្ញ ហើយងាយស្រួលដែលអ្នកនឹងអាចលេងទំនុកតម្កើងមួយបានពេលរៀនមេរៀននេះចប់ ។ តាមពិតទៅអ្នកអាចលេងទំនុកបទនៃទំនុកតម្កើងនៅក្នុងមេរៀននេះបានក្នុងរយៈពេល ១០នាទី !
ត្រៀមខ្លួនហើយឬនៅ ? តោះសូមចាប់ផ្តើម !
ត្រៀមខ្លួនដើម្បីលេងព្យាណូ
-
នៅពេលអ្នកអង្គុយនៅតុព្យាណូ ហើយដាក់ម្រាមដៃរបស់លើខ្ទង់ចុច សូមរំកិលកៅអ៊ីអង្គុយឲ្យឆ្ងាយល្មម ប្រយោជន៍ឲ្យកែងដៃរបស់អ្នករៀងកោងបន្តិច ។
-
អង្គុយនៅចំកណ្តាលកៅអី នៅឲ្យចំកណ្តាលព្យាណូ ។
-
អង្គុយឲ្យត្រង់ខ្លួននៅលើគែមមុខនៃកៅអី ហើយឈ្ងោកទៅមុខ ។
-
ដាក់ជើងរបស់អ្នកនៅលើកម្រាល ។
-
អង្គុយឲ្យស្រួល រក្សាជំហរខ្លួន ។
-
សូមប្រាកដថាមានពន្លឺគ្រប់គ្រាន់ល្មមសម្រាប់អ្នកមើលឃើញអក្សរភ្លេង និង ខ្ទង់ព្យាណូ ។
-
សូមឈរ ។ សូមដាក់ដៃរបស់អ្នក ចុះស្របដងខ្លួនទាំងសងខាង ហើយសំយ៉ុងវាចុះឲ្យស្រួល ។ សូមកត់សម្គាល់ពីភាពកោងរបស់ដៃអ្នក ដូចជាអ្នកកំពុងតែកាន់បាល់ ។ នៅពេលអ្នកអង្គុយម្តងទៀត សូមដាក់ម្រាមដៃរបស់អ្នកលើខ្ទង់ព្យាណូ ដោយទុកវាឲ្យនៅកោងតាមធម្មជាតិ ។
-
សូមដាក់ដៃរបស់អ្នកលើខ្ទង់ព្យាណូ ដោយឲ្យម្រាមដៃរបស់អ្នកប៉ះក្បែរចំណុចកណ្តាលនៃតំបន់ដ៏ធំនៅលើខ្ទង់ពណ៌ស ។ សូមដាក់បាតដៃរបស់អ្នកលើខ្ទង់ព្យាណូ ប៉ុន្តែកុំសង្កត់វាលើខ្ទង់ព្យាណូ ឬ លើបន្ទះឈើខាងក្រោមខ្ទង់នោះឡើយ ។
-
សូមចុចខ្ទង់ព្យាណូដោយចុងម្រាមដៃរបស់អ្នកគឺនៅពីក្រោមចុងម្រាមរបស់អ្នក ។ សូមរក្សាម្រាមដៃនិមួយៗឲ្យនៅកោង ដោយលើកវាឡើងពីក្រញរដៃលើខ្នងដៃរបស់អ្នក ។ នៅពេលអ្នកចុចខ្ទង់ព្យាណូ សូមរក្សាសន្លាក់ម្រាមដៃរបស់អ្នកឲ្យកោង ។
ការលេងដោយប្រើលេខនៃម្រាមដៃ
ដើម្បីជួយអ្នកឲ្យដាក់ម្រាមដៃត្រឹមត្រូវលើខ្ទង់និមួយៗ នោះម្រាមដៃត្រូវបានដាក់លេខឲ្យដូចដែលបានបង្ហាញខាងក្រោមនេះ ។ លេខនៃម្រាមដៃត្រូវបានសរសេរនៅជាប់នឹងអក្សរភ្លេងនៅលើទំព័រនេះ ។
សូមដាក់ដៃរបស់អ្នកពីលើក្រុមមួយណាក៏បានដែលមានខ្ទង់ប្រាំ ដោយដាក់ម្រាមដៃមួយលើខ្ទង់មួយនៃព្យាណូ ។ សូមអនុវត្តលេខនៃម្រាមដៃដោយលេងខ្ទង់ព្យាណូជាមួយនឹងម្រាមដៃត្រឹមត្រូវដូចបានបង្ហាញ ។ អក្សរភ្លេងដែលមានទងឡើងទៅលើគឺសម្រាប់ប្រើដៃស្តាំលេង ។ អក្សរភ្លេងដែលមានទងចុះក្រោមគឺសម្រាប់ប្រើដៃឆ្វេងលេង ។
លេងបទ « មានភ្នំខៀវមួយនៅដ៏សែនឆ្ងាយ »
ដាក់ដៃរបស់អ្នកនៅលើខ្ទង់ព្យាណូដូចបង្ហាញខាងក្រោម ។
សូមប្រើខ្ទង់ព្យាណូដែលមានពីរខ្ទង់ និង ខ្ទង់ព្យាណូខ្មៅបី ដើម្បីជួយអ្នកឲ្យរកឃើញនូវទីតាំងត្រឹមត្រូវ ។
សូមលេងទំនុកតម្កើងនេះ ដោយលេងតាមលេខនៃម្រាមដៃដូចដែលបានបង្ហាញ ។ អក្សរភ្លេងដែលមានទងឡើងទៅលើគឺសម្រាប់ប្រើដៃស្តាំលេង ហើយអក្សរភ្លេងដែលមានទងចុះក្រោមគឺសម្រាប់ប្រើដៃឆ្វេងលេង ។ សូមអនុវត្តទំនុកតម្កើងនេះរហូតដល់អ្នកចេះលេងវា ។ សូមប្រើគោលការណ៍នានានៃបច្ចេកទេសដាក់ម្រាមដៃឲ្យបានល្អដែលមានរៀបរាប់នៅបញ្ជីចំណុចទាំងប្រាំបួន ។
ឥឡូវនេះអ្នកត្រូវបានណែនាំឲ្យលេងព្យាណូ ហើយបានរៀននូវទំនុកតម្កើងដ៏សាមញ្ញ ។ ដើម្បីលេងទំនុកតម្កើងផ្សេងទៀត អ្នកត្រូវតែរៀនពីគោលការណ៍គ្រឹះមួយចំនួនអំពីចង្វាក់ សាច់ភ្លេង និង អក្សរភ្លេង ។
នេះគឺជាផ្នែកដ៏សំខាន់បំផុត ៖ មេរៀនដែលអ្នកទើបតែរៀននេះគឺជាមេរៀនដំបូងនៅក្នុងវគ្គសិក្សាព្យាណូរបស់សាសនចក្រ ដែលមានជាប្រាំមួយភាសាមកពីស្ថាប័នចែកចាយសាសនាចក្រ ។១ ភាពងាយស្រួលដើម្បីធ្វើតាមផែនការនៃសេចក្តីណែនាំជួយអ្នកឲ្យរៀនដោយខ្លួនឯង ឬ ជាក្រុម ។ អ្នកអាចប្រមូលក្រុមគ្រួសារទាំងមូលរបស់អ្នកឲ្យរៀនលេងព្យាណូទាំងអស់គ្នានៅក្នុងសកម្មភាពរាត្រីជួបជុំក្រុមគ្រួសារ ។ វគ្គសិក្សានេះអាចបញ្ចប់ក្នុងរយៈពេលប្រាំមួយសប្តាហ៍ ។
ការសិក្សាជាច្រើនបង្ហាញថា ការរៀនតន្ត្រីដោយខ្លួនឯងជួយកែលម្អការផ្តោតចិត្តទុកដាក់របស់សិស្ស មានការអប់រំដ៏ល្អឧត្តុងឧត្តម និង មានជំនាញចេះគិតគូរ ។២
តាមរយៈការរៀនជំនាញតន្ត្រី នោះយើងអភិវឌ្ឍទេពកោសល្យដែលព្រះអម្ចាស់បានប្រទានដល់យើង បង្កើនចំណេះដឹងរបស់យើង ហើយរៀនពីរបៀបផ្សេងៗជាច្រើនដែលយើងអាចប្រើចំណេះ និង ទេពកោសល្យរបស់យើងដើម្បីស្ថាបនានគររបស់ទ្រង់ ។