២០២០
ប្រធាន​ណិលសុន​អញ្ជើញ​ឲ្យ​ចែកចាយអំពី​ការស្ដារឡើងវិញ​នៃដំណឹងល្អ : ឆ្នាំ ២០២០ គូសចំណាំ​ជា​ខួបពីររយឆ្នាំ​នៃការ​និមិត្តដំបូង
ខែ មេសា ឆ្នាំ ២០២០


ព័ត៌មានក្នុងស្រុក

ប្រធាន​ណិលសុន​អញ្ជើញ​ឲ្យ​ចែកចាយអំពី​ការស្ដារឡើងវិញ​នៃដំណឹងល្អ

ឆ្នាំ ២០២០ គូសចំណាំ​ជា​ខួបពីររយឆ្នាំ​នៃការ​និមិត្តដំបូង

ប្រធាន រ័សុល អិម ណិលសុន នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​កំពុង​អញ្ជើញ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ឲ្យ​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទជាមួយ​អ្នកដទៃ​នៅ​ក្នុង​ឆ្នាំ ២០២០ ។ ឆ្នាំ​ថ្មី​គឺ​ជាការគូសចំណាំ​ខួបទីពីររយឆ្នាំ​នៃ​ការ​និមិត្ត​ដំបូង ។ 

ព្យាការី​បាន​បង្ហោះ​សារលិខិត​ដូច​តទៅនេះ​នៅក្នុង​ហ្វេសប៊ុក​ ធ្វីតធើរ និង អ៊ីនស្ដាក្រាមរបស់​លោក​​នៅ​ថ្ងៃ​ចូលឆ្នាំ​ថ្មី​ ៖

ប្រធាន ណិលសុន បាន​បង្ហោះ​នៅក្នុង​ប្លក​មួយ​ថា « នៅ​ពេល​ខ្ញុំ​បានថ្លែង​នៅក្នុង​សន្និសីទទូទៅ​ខែ​តុលា​មុន ខ្ញុំ​បានកំណត់​ឆ្នាំ ២០២០ ជា​ខួប​ទីពីររយឆ្នាំ​ក្នុងការ​រំឭកខួប ២០០ ឆ្នាំ​ចាប់តាំង​ពី​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​សំណព្វ​របស់ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ បាន​លេច​មក​ឯ​យ៉ូសែប ស្ម៊ីធ​នៅ​ក្នុងការ​និមិត្ត​មួយ » ។ « នេះ​គឺជា​ចំណុចសំខាន់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​សាសនាចក្រ ហើយ​ចំណែក​របស់​បងប្អូន​គឺ​សំខាន់ណាស់ » ។

ដើម្បី​ចូលមើល​សារដែលបាន​បង្ហោះទាំងស្រុង សូមចុច​នៅត្រង់នេះ ។