ប្តេជ្ញាចិត្ត
តើខ្ញុំនឹងធ្វើឲ្យមានការរីកចម្រើនប្រចាំថ្ងៃយ៉ាងដូចម្ដេច ?
-
ម៉ោង ៖សូមដាក់ម៉ោងកំណត់ ១០ នាទីសម្រាប់វគ្គការប្តេជ្ញាចិត្តនេះ ។
-
អាន ៖រាល់សប្ដាហ៍យើងជ្រើសរើស « ដៃគូសកម្មភាព » ម្នាក់ ។ នេះគឺជាសមាជិកក្រុម ដែលនឹងជួយយើងកាន់តាមការប្តេជ្ញាចិត្តរបស់យើង ។ ដៃគូសកម្មភាព គួរទាក់ទងគ្នានៅក្នុងសប្ដាហ៍ ហើយរាយការណ៍ពីការរីកចម្រើនរបស់ពួកគេប្រាប់គ្នាវិញទៅមក ។ ជាទូទៅ ដៃគូសកម្មភាពគឺមានភេទដូចគ្នា ហើយពុំមែនជាសមាជិកគ្រួសារទេ ។
-
អនុវត្ត ៖សូមជ្រើសរើសដៃគូសកម្មភាពរបស់អ្នក ។ សូមសម្រេចចិត្តពេលណា និងរបៀបណា ដែលអ្នកនឹងទំនាក់ទំនងគ្នាទៅវិញទៅមក ។
ឈ្មោះដៃគូសកម្មភាព
ព័ត៌មានទំនាក់ទំនង
សូមអានការប្តេជ្ញាចិត្តនីមួយៗរបស់អ្នកឲ្យឮៗដល់ដៃគូសកម្មភាពរបស់អ្នក ។ សន្យាថារក្សាការប្តេជ្ញាចិត្តរបស់អ្នក ! សូមចុះហត្ថលេខាខាងក្រោម ។
ការប្តេជ្ញាចិត្តរបស់ខ្ញុំ |
---|
ខ្ញុំនឹងប្រើ « ខ្ញុំក្នុង ៣០ វិនាទី » ជាមួយមនុស្សយ៉ាងហោចណាស់ បាន ២០ នាក់ ។ សូមគូររង្វង់គោលដៅអ្នក ៖ ២០ ៣០ ៤០ |
ខ្ញុំនឹងអនុវត្តគោលការណ៍ មូលដ្ឋានគ្រឹះរបស់ខ្ញុំ ថ្ងៃនេះ ហើយបង្រៀនវាដល់គ្រួសាររបស់ខ្ញុំ ។ |
ខ្ញុំនឹងដាក់ប្រាក់សន្សំបន្ថែមរបស់ខ្ញុំ--ទោះជាមួយកាក់ ឬពីរកាក់ក្ដី ។ |
ខ្ញុំនឹងរាយការណ៍ទៅដៃគូសកម្មភាពរបស់ខ្ញុំ ។ |
ហត្ថលេខារបស់ខ្ញុំ
ហត្ថលេខារបស់ដៃគូសកម្មភាព
តើខ្ញុំនឹងរាយការណ៍ពីការរីកចម្រើនរបស់ខ្ញុំយ៉ាងដូចម្ដេច ?
-
មើល ៖« សកម្មភាព និងការប្តេជ្ញាចិត្ត » (គ្មានវីដេឬ ? សូមអាន ទំព័រ ១៤ ) ។
-
អាន ៖នៅពេលយើងរាយការណ៍អំពីការប្តេជ្ញាចិត្តរបស់យើង នោះយើងទំនងជាអាចរក្សាវាបានច្រើន ។ សូមអានពាក្យដកស្រង់នៅខាងស្តាំ ។
-
អនុវត្ត ៖មុនការប្រជុំលើកក្រោយ សូមប្រើតារាងការប្តេជ្ញាចិត្តនេះ ដើម្បីកត់ត្រាការរីកចម្រើនរបស់អ្នក ។ នៅក្នុងប្រអប់ខាងក្រោម សូមដាក់ « បាទ/ចា៎ស » « ទេ » ឬចំនួនដងដែលអ្នករក្សាការប្តេជ្ញាចិត្ត ។
បានប្រើ « ខ្ញុំក្នុង ៣០ វិនាទី » ជាមួយមនុស្សយ៉ាងហោចណាស់ ២០ នាក់ ( សូមសរសេរចំនួន #)
បានអនុវត្តគោលការណ៍ មូលដ្ឋានគ្រឹះ ហើយបានបង្រៀនវាដល់គ្រួសារ ( បាទ/ច៎ាស/ទេ )
បានដាក់ប្រាក់សន្សំបន្ថែម ( បាទ/ចា៎ស/ទេ )
បានរាយការណ៍ទៅដៃគូសកម្មភាព ( បាទ/ចា៎ស/ទេ )
-
អាន ៖សូមចងចាំដើម្បីកត់ត្រាតាមដានការចំណាយផ្ទាល់ខ្លួនរបស់អ្នកនៅខាងក្រោយនៃកូនសៀវភៅ មាគ៌ារបស់ខ្ញុំឆ្ពោះទៅកាន់ភាពខ្លួនទីពឹងខ្លួន ផងដែរ ។
នៅក្នុងការប្រជុំក្រុមលើកក្រោយ អ្នកសម្របសម្រួលនឹងគូសតារាងការប្តេជ្ញាចិត្តមួយនៅលើក្ដារខៀន ( ដូចរូបមួយខាងលើនេះ ) យើងនឹងមកដល់ ១០ នាទីមុនការប្រជុំចាប់ផ្ដើម ហើយសរសេរពីការរីកចម្រើនរបស់យើងនៅលើតារាង ។
សូមជ្រើសរើសនរណាម្នាក់ឲ្យសម្របសម្រួល ប្រធានបទ មូលដ្ឋានគ្រឹះរបស់ខ្ញុំ នៅការប្រជុំលើកក្រោយ ។ សូមឲ្យពួកគាត់អាន នៅក្នុងគម្របខាងមុខ នៃសៀវភៅលំហាត់នេះ ដើម្បីរៀនពីអ្វីដែលអ្នកសម្របសម្រួលធ្វើ ។ ពួកគាត់គួរសម្របសម្រួលតាមរបៀបដូចគ្នានឹងរបៀបដែលអ្នកសម្របសម្រួលបានធ្វើថ្ងៃនេះ ៖
-
សូមអញ្ជើញព្រះវិញ្ញាណ សូមអញ្ជើញសមាជិកក្រុមឲ្យស្វែងរកព្រះវិញ្ញាណ ។
-
ទុកចិត្តលើឯកសារកុំបន្ថែម គ្រាន់តែធ្វើនូវអ្វីដែលវាប្រាប់ ។
-
គ្រប់គ្រងពេលវេលា
-
បន្ថែមថាមពល ហើយសប្បាយរីករាយចុះ !
សុំឲ្យនរណាម្នាក់អធិស្ឋានបិទ ។
-