ការបោះពុម្ពផ្សាយលើកមុន
សម្រាប់​អ្នក​សម្របសម្រួល


សម្រាប់​អ្នក​សម្របសម្រួល

ថ្ងៃ​ប្រជុំ ៖

  • សូម​ផ្ញើសារ ឬ​ទូរសព្ទ​ទៅ​សមាជិក​ក្រុម​ទាំងអស់ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​មក​ដល់​មុន​ម៉ោង ១០ នាទី ដើម្បីរាយការណ៍​ពីការប្តេជ្ញា​ចិត្ត​របស់ពួកគេ ។

  • សូម​រៀបចំ​ឯកសារ​សម្រាប់​ប្រជុំ ។ តើពុំ​មាន​សៀវភៅ ឬ​វីដេអូ​ឬ ? អ្នក​អាច​ទាញ​ចេញ​មកពី​គេហទំព័រ srs.lds.org

៣០ នាទី​មុនការ​ប្រជុំ ៖

  • សូម​រៀបចំ​កៅអី​ជុំវិញ​តុ ដើម្បី​ឲ្យ​គ្រប់គ្នា​អាច​អង្គុយ​ជិត​គ្នា ។

  • សូម​គូស​តារាង​ការប្តេជ្ញាចិត្ត​នេះ​នៅលើ​ក្ដារខៀន ដោយ​ដាក់ឈ្មោះ​មនុស្ស​នៅក្នុង​ក្រុម​អ្នក (ថ្មី ! សូមមើល​ឧទាហរណ៍​ខាង​ក្រោម ) ។

    ឈ្មោះ​សមាជិក​ក្រុម

    បាន​ប្រើ « ខ្ញុំក្នុង ៣០ វិនាទី » ជាមួយមនុស្ស​យ៉ាង​ហោច​ណាស់ ២០ នាក់ ( សូម​សរសេរ​ចំនួន #)

    បាន​អនុវត្ត​គោលការណ៍ មូលដ្ឋាន​គ្រឹះ ហើយ​បាន​បង្រៀន​វា​ដល់​គ្រួសារ ( បាទ/ច៎ាស/ទេ )

    បាន​ដាក់​ប្រាក់​សន្សំ​បន្ថែម ( បាទ/ចា៎ស/ទេ )

    បាន​រាយការណ៍​ទៅ​ដៃគូ​សកម្មភាព ( បាទ/ចា៎ស/ទេ )

    គ្លូរៀរ

    ២៨

    បាទ/ចា៎ស

    បាទ/ចា៎ស

    បាទ/ចា៎ស

​១០ នាទី​មុនការ​ប្រជុំ ៖

  • សូម​ស្វាគមន៍​ពួកគេ​យ៉ាង​កក់ក្ដៅ ពេល​ពួកគេ​មក​ដល់ ។

  • នៅពេល​សមាជិក​ក្រុមមកដល់ សូម​ឲ្យ​ពួកគាត់​បំពេញ​ក្នុង​តារាង​ការ​ប្តេជ្ញាចិត្ត​នៅលើ​ក្ដារខៀនថ្មី ! ។

  • សូម​ចាត់​ឲ្យ​មាន​អ្នក​ដាក់​ម៉ោង​កំណត់ ។

នៅ​ពេល​ចាប់​ផ្ដើម ៖

  • សូម​ចែក​ចាយ​ព័ត៌​មាន​ទំនាក់ទំនង​របស់​សមាជិ​ក្រុម​មួយ​ច្បាប់ (ថ្មី ! ចេញ​ពី​បញ្ជី​ធ្វើ​ការ​ប្រជុំ )

  • សូម​សុំ​ឲ្យ​ពួកគេ​បិទ​ទូរសព្ទដៃ និង​ឧបករណ៍​ដទៃទៀត​របស់​ពួកគេ ។

  • សូម​អធិស្ឋាន​បើក ( និង​ច្រៀងទំនុកតម្កើង បើ​ចង់​ធ្វើ ) ។

  • សូម​ឲ្យ​អ្នក​ទាំងឡាយ​ដែល​មក​យឺត​បិទ​ទូរសព្ទ​ដៃ​ដោយ​ស្ងាត់​ស្ងៀម ហើយ​បំពេញ​ក្នុង​តារាង​ការ​ប្តេជ្ញាចិត្ត ខណៈពេល​ដែល​ក្រុម​បន្ដ​ធ្វើការ​ពិភាក្សា ។

  • សូម​ដាក់​ម៉ោង​កំណត់ ២០ នាទី​សម្រាប់​វគ្គ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ​នេះ ។

  • សូម​បំពេញ គោលការណ៍​ទី 2 ក្នុង មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ។ បន្ទាប់​មក​ត្រឡប់មក​សៀវភៅ​លំហាត់​នេះ​វិញ ហើយ​បន្ដ​អាន​នៅ ទំព័រ​បន្ទាប់ ។