សម្រាប់អ្នកសម្របសម្រួល
ថ្ងៃប្រជុំ ៖
-
សូមផ្ញើសារ ឬទូរសព្ទទៅសមាជិកក្រុម បើអ្នកមានព័ត៌មានទំនាក់ទំនងរបស់ពួកគេ ។ សូមសួរដល់ពួកគេ ថាតើពួកគេមកកាន់ការប្រជុំដែរឬទេ ។ សូមអញ្ជើញពួកគេឲ្យមកដល់មុនម៉ោង ១០ នាទី ដើម្បីចុះឈ្មោះ ។
-
សូមរៀបចំឯកសារសម្រាប់ប្រជុំ ។
-
សូមយកសៀវភៅលំហាត់នេះ និងកូនសៀវភៅ មូលដ្ឋានគ្រឹះរបស់ខ្ញុំ ៖ គោលការណ៍ ជំនាញ ទម្លាប់ សម្រាប់សមាជិកក្រុមម្នាក់ៗផងដែរ ។
-
សូមយកកូនសៀវភៅ មាគ៌ារបស់ខ្ញុំឆ្ពោះទៅរកភាពខ្លួនទីពឹងខ្លួន ប្រាំក្បាលថែមទៀត ក្រែងសមាជិកក្រុមពុំបានទទួលសៀវភៅនេះ ។
-
សូមរៀបចំវិធីមួយដើម្បីបង្ហាញវីដេអូ បើអាចធ្វើទៅបាន ។
-
តើគ្មានសៀវភៅ ឬវីដេអូឬ ? អ្នកអាចដកសៀវភៅ ឬវីដេអូចេញពីអ៊ិនធើណែតបាននៅក្នុងគេហទំព័រ srs.lds.org។
-
៣០ នាទីមុនការប្រជុំ ៖
-
សូមរៀបចំកៅអីជុំវិញតុ ដើម្បីឲ្យគ្រប់គ្នាអាចអង្គុយជិតគ្នា ។
-
អ្នកសម្របសម្រួលមិនឈរ អំឡុងពេលធ្វើការប្រជុំឡើយ ហើយក៏ពុំអង្គុយនៅក្បាលតុដែរ ។ អ្នកសម្របសម្រួល ពុំគួរធ្វើឲ្យគេចាប់អារម្មណ៍លើខ្លួនឡើយ តែគួរតែជួយដល់សមាជិកក្រុមឲ្យផ្ដោតទៅលើគ្នាទៅវិញទៅមកវិញ។
-
១០ នាទីមុនការប្រជុំ ៖
-
សូមស្វាគមន៍ដោយកក់ក្ដៅដល់សមាជិកក្រុមពេលពួកគេមកដល់ ។ សូមរៀនស្គាល់ឈ្មោះរបស់ពួកគេ ។
-
សូមចែកក្រដាសហើយសុំឲ្យសមាជិកក្រុមសរសេរឈ្មោះពេញរបស់ពួកគេ ឈ្មោះវួដ ឬសាខា និងថ្ងៃខែឆ្នាំកំណើត ( ថ្ងៃ និងខែ ពុំបាច់ដាក់ឆ្នាំទេ) ។ បន្ទាប់ពីការប្រជុំក្រុម សូមចូលទៅក្នុងគេហទំព័រ srs.lds.org/report និងធ្វើតាមការណែនាំដើម្បីចុះឈ្មោះសមាជិកក្រុមទាំងអស់ ។
-
បន្ទាប់ពីការប្រជុំលើកទីមួយ សូមធ្វើបញ្ជីទំនាក់ទំនងដើម្បីចែកចាយក្នុងក្រុម ។
-
-
សូមចាត់ឲ្យមានអ្នកដាក់ម៉ោងម៉ោង ដើម្បីរក្សាក្រុមឲ្យធ្វើកាលវិភាគ ។ សូមសុំឲ្យពួកគេដាក់ម៉ោងកំណត់ ដូចបានណែនាំក្នុងសៀវភៅ ។
-
ឧទាហរណ៍ អ្នកនឹងឃើញសេចក្តីណែនាំដែលប្រាប់ថា « ម៉ោង ៖ ដាក់ម៉ោងកំណត់ ៦០ នាទីសម្រាប់វគ្គនៃការរៀននេះ » ។ អ្នកដាក់ម៉ោងកំណត់នឹងកំណត់ម៉ោងនៅលើទូរសព្ទ នាឡិកា ឬម៉ោងរោទិ៍ដែលមានផ្សេងទៀត ហើយនឹងប្រាប់ដល់ក្រុមពេលណាដល់ម៉ោង ។ បន្ទាប់មកក្រុមអាចសម្រេចថាតើត្រូវចាប់ផ្ដើមវគ្គថ្មី ឬក៏នៅបន្ដការពិភាក្សារបស់ពួកគេពីរបីនាទីទៀត ។
-
នៅពេលចាប់ផ្ដើម ៖
-
សូមនិយាយថា ៖ « សូមស្វាគមន៍មកកាន់ក្រុមភាពខ្លួនទីពឹងខ្លួន » ។
-
សូមឲ្យពួកគេបិទទូរសព្ទដៃ និងឧបករណ៍ដទៃទៀតរបស់ខ្លួន ។
-
សូមនិយាយដូចតទៅនេះ ៖
-
« នេះគឺជាក្រុមខ្លួនទីពឹងខ្លួនដែលហៅថា ‹ ការស្វែងរកការងាររបស់ខ្ញុំ › ។ តើអ្នកទាំងអស់គ្នាមកទីនេះដើម្បីទទួលបានការងារមួយ ឬ ដើម្បីកែលម្អការងាររបស់អ្នកឲ្យកាន់តែប្រសើរឬ ?
-
« ការទទួលបានការងារមួយ គឺជាផ្នែកតែមួយគត់នៃគោលដៅភាពខ្លួនទីពឹងខ្លួនរបស់យើង ។ បន្ទាប់ពីយើងទទួលបានការងារ នោះយើងនឹងបន្ដកែលម្អ ។ តើអ្នកនឹងចូលរួមការប្រជុំក្រុមរបស់យើង ទោះជាបន្ទាប់ពីអ្នកទទួលបានការងារមួយដែរឬទេ ?
-
« យើងនឹងជួបគ្នា ១២ ដង ។ ការប្រជុំក្រុមម្តងៗនឹងចំណាយពេលប្រហែលជាពីរម៉ោង ។ យើងក៏នឹងចំណាយពេលមួយម៉ោង ទៅពីរម៉ោងរាល់ថ្ងៃដើម្បីរក្សាការប្តេជ្ញាចិត្តរបស់យើង ដែលនឹងជួយយើងឲ្យទទួលបានការងារផងដែរ ។ តើអ្នកនឹងធ្វើតាមការតាំងចិត្តតាមចំនួនទាំងនោះទេ » ?
-
-
សូមអធិស្ឋានបើក ( និងច្រៀងទំនុកតម្កើង បើចង់ធ្វើ ) ។
-
សូមនិយាយដូចតទៅនេះ ៖
-
« គ្រប់ពេលដែលយើងជួបគ្នា យើងចាប់ផ្ដើមជាមួយនឹងប្រធានបទមួយមកពីកូនសៀវភៅ ដែលមានចំណងជើងថា មូលដ្ឋានគ្រឹះរបស់ខ្ញុំ ៖ គោលការណ៍ ជំនាញ ទម្លាប់ ។ កូនសៀវភៅនេះជួយយើងឲ្យរៀន ហើយរស់នៅតាមគោលការណ៍ ជំនាញ និងទម្លាប់នានា ដែលនាំទៅរកភាពខ្លួនទីពឹងខ្លួនខាងវិញ្ញាណ និងខាងសាច់ឈាម » ។
-
-
សូមដាក់ម៉ោងកំណត់ ២០ នាទីសម្រាប់វគ្គ មូលដ្ឋានគ្រឹះរបស់ខ្ញុំនេះ ។
-
សូមអានលិខិតណែនាំរបស់គណៈប្រធានទីមួយ នៅទំព័រទី ២ នៃ មូលដ្ឋានគ្រឹះរបស់ខ្ញុំ ។ បន្ទាប់មកសូមបំពេញ គោលការណ៍ទី ១ នៅក្នុងកូនសៀវភៅនោះ ហើយត្រឡប់មកសៀវភៅលំហាត់នេះវិញ ។