ប្តេជ្ញាចិត្ត
តើខ្ញុំនឹងធ្វើឲ្យមានការរីកចម្រើនប្រចាំថ្ងៃយ៉ាងដូចម្ដេច ?
-
ម៉ោង ៖សូមដាក់កំណត់ម៉ោង ១០ នាទីសម្រាប់វគ្គការតាំងចិត្តនេះ ។
-
អនុវត្ត ៖សូមជ្រើសរើសដៃគូសកម្មភាពរបស់អ្នក ។ សូមសម្រេចចិត្តពេលណា និងរបៀបណាដែលអ្នកនឹងទំនាក់ទំនងគ្នាទៅវិញទៅមក ។
ឈ្មោះដៃគូសកម្មភាព
ព័ត៌មានទាក់ទង
សូមអានការតាំងចិត្តនីមួយៗរបស់អ្នកឲ្យឮៗដល់ដៃគូសកម្មភាពរបស់អ្នក ។ សូមសន្យាថារក្សាការតាំងចិត្តរបស់អ្នក ! សូមចុះហត្ថលេខាខាងក្រោម ។
ការប្តេជ្ញាចិត្តរបស់ខ្ញុំ |
---|
ខ្ញុំនឹងប្រើ « ខ្ញុំក្នុង ៣០ វិនាទី » និងសេចក្ដីថ្លែងការណ៍ដ៏មានអានុភាព យ៉ាងហោចណាស់ ទំនាក់ទំនងមនុស្ស ៤០ នាក់ ដែលខ្ញុំស្គាល់ និង មនុស្សដែលពួកគេស្គាល់ ( បណ្ដាញរបស់ខ្ញុំ ) ។ សូមគូររង្វង់គោលដៅអ្នក ៖ ៤០ ៥០ ៦០ |
ខ្ញុំនឹងធ្វើការជាមួយមនុស្សដែលខ្ញុំត្រូវទំនាក់ទំនង ហើយព្យាយាមជួបនឹងអ្នកគ្រប់គ្រងដើម្បីមានការជួបទល់មុខជាមួយនឹងនិយោជកដែលមានសក្ដានុពល យ៉ាងហោចណាស់បាន ១០ នាក់ ។ សូមគូររង្វង់គោលដៅអ្នក ៖ ១០ ១៥ ២០ |
ខ្ញុំនឹងអនុវត្តជំនាញសម្ភាស និងជំនាញសរសេរពាក្យសុំការងារជាមួយនឹងនិយោជក និងអ្នកដទៃទៀត ។ |
ខ្ញុំនឹងអនុវត្តគោលការណ៍ មូលដ្ឋានគ្រឹះរបស់ខ្ញុំ ថ្ងៃនេះ ហើយបង្រៀនវាដល់គ្រួសាររបស់ខ្ញុំ ។ |
ខ្ញុំនឹងដាក់ប្រាក់សន្សំបន្ថែមរបស់ខ្ញុំ--ទោះជាមួយកាក់ ឬពីរកាក់ក្ដី ។ |
ខ្ញុំនឹងរាយការណ៍ទៅដៃគូសកម្មភាពរបស់ខ្ញុំ ។ |
ហត្ថលេខារបស់ខ្ញុំ
ហត្ថលេខារបស់ដៃគូសកម្មភាព
តើខ្ញុំនឹងរាយការណ៍ពីការរីកចម្រើនរបស់ខ្ញុំយ៉ាងដូចម្ដេច ?
-
អនុវត្ត ៖មុនការប្រជុំលើកក្រោយ សូមប្រើតារាងការតាំងចិត្តនេះ ដើម្បីកត់ត្រាការរីកចម្រើនរបស់អ្នក ។ នៅក្នុងប្រអប់ខាងក្រោម សូមដាក់ « បាទ/ច៎ាស » « ទេ » ឬចំនួនដងដែលអ្នករក្សាការតាំងចិត្ត ។
បានទំនាក់ទំនង យ៉ាងហោចណាស់ មនុស្ស ៤០ នាក់នៅក្នុងបណ្ដាញ ( សូមសរសេរចំនួន # )
បានជួបនឹងនិយោជកដែលមានសក្ដានុពល យ៉ាងហោចណាស់ ១០ នាក់ ( សូមសរសេរចំនួន # )
បានអនុវត្តជំនាញសម្ភាស និងជំនាញសរសេរពាក្យសុំការងារ ( បាទ/ចា៎ស/ទេ )
បានអនុវត្តគោលការណ៍ មូលដ្ឋានគ្រឹះ ហើយបានបង្រៀនវាដល់គ្រួសារ ( បាទ/ច៎ាស/ទេ )
បានបន្ថែមការសន្សំប្រាក់ ( បាទ/ច៎ាស/ទេ )
បានរាយការណ៍ទៅដៃគូសកម្មភាព ( បាទ/ច៎ាស/ទេ )
-
អាន ៖សូមចងចាំដើម្បីកត់ត្រាតាមដានការចំណាយផ្ទាល់ខ្លួនរបស់អ្នកនៅខាងក្រោយនៃកូនសៀវភៅ មាគ៌ារបស់ខ្ញុំឆ្ពោះទៅរកភាពខ្លួនទីពឹងខ្លួន ផងដែរ ។
សូមជ្រើសរើសនរណាម្នាក់ឲ្យសម្របសម្រួល ប្រធានបទ មូលដ្ឋានគ្រឹះរបស់ខ្ញុំ នៅការប្រជុំលើកក្រោយ ។ ( ពុំចេះរបៀបដើម្បីសម្របសម្រួលប្រធានបទ មូលដ្ឋានគ្រឹះរបស់ខ្ញុំ ឬ ? សូមអាន ទំព័រ ១៣ ហើយនឹង ខាងក្នុងគម្របមុខ ) ។
សុំឲ្យនរណាម្នាក់អធិស្ឋានបិទ ។