ធនធាននានា
អនុវត្តឆ្លើយសំណួរទូទៅ
មុនពេលការប្រជុំលើកក្រោយរបស់យើង ជាមួយដៃគូសកម្មភាពរបស់អ្នក ក្រុមគ្រួសារ ឬមិត្តភក្តិ សូមហាត់ធ្វើការឆ្លើយសំណួរ ។
សំណួរទូទៅ |
អ្វីដែលអ្នកសម្ភាសអាចចង់ដឹងអំពីអ្នក |
ជំនួយចម្លើយ |
---|---|---|
តើអ្នកអាចប្រាប់ខ្ញុំអំពីខ្លួនអ្នកបានឬទេ ? |
តើនាងអាចនិយាយបានល្អឬទេ ? តើនាង មានលក្ខណសម្បត្តិទេ ? |
« ខ្ញុំក្នុង ៣០ វិនាទី » |
តើភាពខ្លាំងរបស់អ្នកគឺជាអ្វីទៅ ? |
តើបទពិសោធន៍របស់គាត់ត្រូវនឹងតម្រូវការរបស់យើងឬទេ ? |
សេចក្ដីថ្លែងការណ៍ដ៏មានអានុភាព |
តើភាពទន់ខ្សោយអ្នកមានអ្វីខ្លះ ? |
តើនាងស្មោះត្រង់ទេ ? តើនាងរីកចម្រើនទៅ មុខទេ ? |
សូមបង្វែរភាពអវិជ្ជមានទៅជាវិជ្ជមាន |
តើហេតុអ្វីបានជាអ្នក ចង់ធ្វើការជាមួយយើង ? |
តើនាងបានធ្វើការស្រាវជ្រាវពីក្រុមហ៊ុនយើងឬទេ ? តើនាងមានគោលដៅឬទេ ? |
សេចក្ដីថ្លែងការណ៍ដ៏មានអានុភាព |
សូមរៀបរាប់ពីកំហុសដ៏ធំចុងក្រោយរបស់អ្នក ។ |
តើមូលហេតុនៃការធ្វើខុសរបស់គាត់សមហេតុផលឬទេ ? តើគាត់បានរៀនពីកំហុសនោះឬទេ ? |
សូមបង្វែរភាពអវិជ្ជមានទៅជាវិជ្ជមាន |
តើអ្នកគិតយ៉ាងណាអំពីថៅកែមុនរបស់អ្នក ? |
តើនាងគោរពថ្នាក់ដឹកនាំឬទេ ? |
សេចក្ដីថ្លែងការណ៍ដ៏មានអានុភាព |
តើអ្នកប្រតិកម្មនឹងសម្ពាធយ៉ាងដូចម្ដេច ? |
តើនាងម្ចាស់ការលើបញ្ហាឬ ទេ ? |
សេចក្ដីថ្លែងការណ៍ដ៏មានអានុភាព |
តើគំនិតរបស់អ្នកដែលត្រូវគេបដិសេធន៍ឬទេ ? |
តើនាងតស៊ូឬទេ ? តើនាងមានចរិកវិជ្ជមានឬទេ ? |
សូមបង្វែរភាពអវិជ្ជមានទៅជាវិជ្ជមាន |
តើគោលដៅមុខរបររបស់អ្នកមានអ្វីខ្លះ ? |
តើគាត់នឹងជួយយើងឲ្យទទួលបានជោគជ័យឬទេ ? តើគាត់ជាមនុស្សផ្តោតយកចិត្តទុកដាក់ឬទេ ? |
« ខ្ញុំក្នុង ៣០ វិនាទី » |
តើអ្នករំពឹងថាទទួលបានប្រាក់ខែប៉ុន្មាន ? |
តើការរំពឹងទុករបស់គាត់សមហេតុផលឬទេ ? |
ឆ្លើយដោយសួរសំណួរតប |
តើអ្នកចង់សួរខ្ញុំអ្វីទេ ? |
តើគាត់ជាមនុស្សខ្វាយខ្វល់ឬទេ ? តើគាត់តស៊ូឬទេ ? |
ឆ្លើយដោយសួរសំណួរតប |
« តើខ្ញុំចរចាអំពីការងារដើម្បីបំពេញតាមតម្រូវការរបស់ខ្ញុំយ៉ាងដូចម្ដេច ? » ( សកម្មភាពមានជម្រើស )
-
អាន ៖នៅពេលនិយោជកសម្រេចថាឲ្យការងារយើងធ្វើ យើងអាចពិភាក្សាអំពីលក្ខខណ្ឌនៃការងារយើង ។ លក្ខខណ្ឌនេះរួមមានទាំងប្រាក់ខែ ថាតើពេលណាហើយយើងធ្វើការរយៈពេលប៉ុន្មានម៉ោងស្ថានភាពការងារ ឬបញ្ហាដទៃទៀត ។ គោលបំណងនោះគឺដើម្បីនិយាយដោយចំៗ និងស្មោះត្រង់ ហើយមនុស្សគ្រប់គ្នាមានអារម្មណ៍ល្អ អំពីលទ្ធផល ។
-
ពិភាក្សា ៖តើមានអ្វីពិបាកអំពីការចចារនេះ ? តើហេតុអ្វី អ្នកត្រូវចចា ?
-
អាន ៖នេះគឺជាជំហានទាំងប្រាំដែលយើងអាចប្រើដើម្បី រៀបចំសម្រាប់ការពិភាក្សាបែបនេះ ៖
-
គូសបញ្ជាក់តម្រូវការយើងជាមុន ។
-
សម្រេចចិត្តថាតើអ្វីដែលសំខាន់បំផុត ហើយលក្ខខណ្ឌអាចទទួលយកបានតាមអប្បរមាណាមួយ ។
-
សូមរៀនពីអ្វីដែលនិយោជកអាចផ្តល់ឲ្យហើយអ្វីដែលសំខាន់បំផុតចំពោះពួកគាត់ ។
-
ស្វែងរកការបំផុសគំនិត សូមគិតអំពីរបៀបទាំងយើង និងនិយោជកអាចស្ថិតក្នុងយុទ្ធសាស្រ្ត « ឈ្នះឈ្នះ » ។
-
សូមអនុវត្តការពិភាក្សាជាមួយសមាជិកគ្រួសារ ឬមិត្តភក្ដិ ។
-
-
អនុវត្ត ៖សូមប្រើប្រាស់តារាងខាងក្រោមនេះដើម្បីរកការងារដែលមានពាក់ព័ន្ធ ។
ឧទាហរណ៍ គឺមានក្នុងពណ៌ប្រផះ សូមសរសេរនៅលើពណ៌នោះ ។
-
សូមដាក់លេខនៃតម្រូវការនោះតាមលំដាប់លំដោយនៃអាទិភាពចំពោះអ្នក ។ សូមប្រើ « ១ » ជាការណ៍មានអាទិភាពបំផុត ។
-
សូមសម្រេចចិត្តនូវអ្វីដែលអ្នកគិតគឺស្ថិតក្នុងកម្រិតអប្បបរមាសម្រាប់សេចក្តីត្រូវការនីមួយៗ ។
-
សូមពិភាក្សាជាមួយនឹងប្តីប្រពន្ធឬគ្រួសារអ្នក ។ សូមឲ្យពួកគេបង្ហាញអទិភាពរបស់ខ្លួន ហើយដាក់កម្រិតអប្បបរមាជាមួយគ្នា ។ ប្រសិនបើមានគំនិតខ្វែងគ្នា សូមធ្វើការព្រមព្រៀងគ្នា ។
-
តម្រូវការខ្ញុំ ( បន្ថែមទៀត ) |
អាទិភាពខ្ញុំ ( អ្នកដាក់លេខរៀង ១ គឺមានអទិភាពបំផុត ) |
អាទិភាពគ្រួសារខ្ញុំ ( អ្នកដាក់លេខរៀង ១ គឺមានអទិភាពបំផុត ) |
ការទទួលយកជាអប្បបរមា ( ក្រោមការកំណត់សម្រាប់សេចក្តីត្រូវការនីមួយៗ ) |
អាទិភាពនិយោជក ( បំណងប្រាថ្នា/តម្រូវការរបស់គាត់ដាក់តាមអាទិភាពបើអ្នកដឹង ) |
---|---|---|---|---|
ប្រាក់ខែ |
១ |
២ |
៣០០០/ក្នុងមួយខែ |
ស្តង់ដាប្រាក់ខែ ពី ២២០០-៣២០០ ។ |
ម៉ោងធ្វើការ |
៥ |
១ |
មិនធ្វើការថ្ងៃ អាទិត្យ |
ធ្វើការនៅចុងសប្តាហ៍បើត្រូវការ |
បរិស្ថាន ស្អាតបាត |
៦ |
៥ |
គ្មានសារធាតុគីមីគ្រោះថ្នាក់ |
សារធាតុគីមីដែលធ្វើការងាររហ័សទៅមុខ |
សមាគមន៍ការងារ |
៣ |
៦ |
ស្មោះត្រង់ |
ទៀតទាត់ពេលវេលា ខិតខំធ្វើការ |
ឱកាស |
២ |
៤ |
មានការលើកទឹកចិត្តក្នុងរយៈពេល ៩០ថ្ងៃ |
ក្រុមការងារ |
ការថែទាំសុខភាព |
៤ |
៣ |
----- |
-
ពិភាក្សា ៖តើយើងអាចរៀនអ្វីខ្លះចេញមកពីលំហាត់នេះ ?
-
អនុវត្ត ៖ឥឡូវនេះសូមគិតអំពីនិយោជកដែលអ្នកចង់ធ្វើការជាមួយ ។ តើអាទិភាពរបស់គាត់មានអ្វីខ្លះ ? តើខ្ញុំអាចរកឃើញនូវអ្វីដែលមានអាទិភាពបំផុតចំពោះពួកគាត់ដោយរបៀបណា ? សូមដាក់អាទិភាពនិយោជករបស់អ្នកនៅក្នុងតារាងខាងលើ ពីមុនអ្នកធ្វើការសម្ភាសន៍ ។
-
ពិភាក្សា ៖តាមរយៈបទពិសោធន៍អ្នក តើអ្នកអាចផ្គូរផ្គងតម្រូវការរបស់អ្នកជាមួយបំណងប្រាថ្នារបស់និយោជកយ៉ាងដូចម្តេច ?
យោបល់ ៖
ប្រសិនបើការផ្តល់ឲ្យទាបពេក សូមព្យាយាមរក្សាភាពស្ងប់ស្ងាត់ ។ សូមរង់ចាំ ១០ វិនាទី ពីមុនឆ្លើយតប ។ ជាញឹកញាប់មនុស្សដែលអ្នកចចារជាមួយនឹងផ្តល់ឲ្យអ្នកកាន់តែប្រសើរដើម្បីបំបែកនូវភាពស្ងប់ស្ងាត់នោះ ។
-
អនុវត្ត ៖សូមធ្វើការសម្តែងនេះជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិ ។
-
សូមអានស្ថានភាពនេះ ៖ នៅក្នុងការសម្ភាសន៍លើកទីមួយរបស់គាត់ កូហ្វី បានរៀនថា ស្តង់ដាប្រាក់ខែសម្រាប់មុខតំណែងនេះគឺ ចន្លោះពី ៩៥ ទៅ ១០៥ ក្នុងមួយថ្ងៃ ។ ឥឡូវនេះគាត់ស្ថិតក្នុងការសម្ភាសន៍លើកទីពីរ ។ និយោជក បានឲ្យការងារគាត់ធ្វើក្នុងកម្រៃប្រាក់ខែ ៩៦ ក្នុងមួយថ្ងៃ ។ កូហ្វី ត្រូវការយ៉ាងតិចណាស់ ១០០ ក្នុងមួយថ្ងៃ ។ គាត់ក៏អាចប្រើប្រាស់វាដើម្បីជួយលើថ្លៃមធ្យោបាយធ្វើដំណើរ ហើយគាត់បានសម្រេចចិត្តថា មិនធ្វើការនៅថ្ងៃអាទិត្យ ។
-
អ្នកណាម្នាក់ក្នុងចំណោមអ្នកដើរតួជានិយោជក ហើយអ្នកផ្សេងទៀតដើរតួជាកូហ្វី ។ និយោជក បានចាប់ផ្តើម ដោយការផ្តល់ឲ្យកូហ្វី នូវការងារដែលបានប្រាក់កម្រៃចំនួន ៩៦ ក្នុងមួយថ្ងៃ ។ គាត់បានសុំឲ្យកូហ្វីធ្វើការនៅថ្ងៃអាទិត្យពីរដងក្នុងមួយខែ ។ កូហ្វី គួរតែព្យាយាមដើម្បីធ្វើការចរចារនូវដំណោះស្រាយដែលអាចទទួលយកបានទាំងសងខាង ។
-
បន្ទាប់មកប្តូរគ្នាធ្វើ ហើយសម្តែងម្តងទៀត ។
-
ពិភាក្សា ៖តើវាបានកើតឡើងយ៉ាងដូចម្តេច ? តើខ្ញុំឆ្លើយដោយសួរសំណួរតបដែរឬទេ ? តើអ្នកមានបានគិត អំពីការចចារសម្រាប់ជាប្រយោជន៍ដល់អ្នកដទៃឬទេ ?
-
អាន ៖ទាំងនេះគឺជាវិធីមួយចំនួនដែលការចចាររបស់កូហ្វី ហុចលទ្ធផលឲ្យ ។ សូមពិភាក្សាជាតុមូល ។ នរណាឈ្នះ ? តើពួកគេមានបានដោះស្រាយបញ្ហានៃ ការធ្វើការថ្ងៃអាទិត្យដែរឬទេ ?
ការផ្តល់ឲ្យពីដើម |
សំខាន់ចំពោះក្រុមហ៊ុន |
សំខាន់ចំពោះកូហ្វី |
អ្វីដែលកូហ្វីចចារ |
ផ្លាស់ប្តូរការផ្តល់ឲ្យ |
---|---|---|---|---|
ប្រាក់ខែចំនួន ៩៦ ក្នុងមួយថ្ងៃ |
ក្រុមហ៊ុនអាចបង់ដល់ទៅ ៩៨ ក្នុងមួយថ្ងៃ សម្រាប់នរណាម្នាក់ដែលមានបទពិសោធន៍ស្មើនឹងកូហ្វី ។ |
កូហ្វី ត្រូវការ ១០០ ក្នុងមួយថ្ងៃ ។ ៣ នៃចំនួន ១០០ក្នុងមួយថ្ងៃនោះគឺត្រូវចំណាយលើមធ្យោបាយធ្វើដំណើរទៅធ្វើការ ។ |
កូហ្វី បានសុំក្រុមហ៊ុនឲ្យបង់ ៩៧ ក្នុងមួយថ្ងៃ សម្រាប់ថ្លៃសំបុត្រឡានក្រុងរបស់គាត់ដែលចំណាយ ៣ ក្នុងមួយថ្ងៃ ។ |
ក្រុមហ៊ុនបានឯកភាពចំពោះប្រាក់ខែរបស់កូហ្វី ចំនួន ៩៧ ក្នុងមួយថ្ងៃ ហើយបង់ប្រាក់ថ្លៃមធ្យោបាយធ្វើដំណើររបស់គាត់ ។ ក្រុមហ៊ុនបានធ្វើកិច្ចព្រមព្រៀងមួយនឹងក្រុមហ៊ុនឡានក្រុង ។ ក្រុមហ៊ុនបង់តែ ១ ក្នុងមួយថ្ងៃ សម្រាប់ថ្លៃសំបុត្ររបស់កូហ្វី ។ |
-
ពិភាក្សា ៖ចុះប្រសិនបើអ្នកមិនអាចឈានដល់កិច្ចព្រមព្រៀងវិញ ? តើអ្នកគួរតែដើរចេញពីឱកាសនេះទេ ប្រសិនបើវាមិនត្រូវនឹងតម្រូវការអ្នក ?
-
អាន ៖តាមរយៈការអនុវត្តជំនាញចចាររបស់អ្នក ជាញឹកញាប់អ្នកត្រូវឈាមដល់កិច្ចព្រមព្រៀងដែលល្អ សម្រាប់មនុស្សគ្រប់គ្នាដែលពាក់ព័ន្ធ ។ កិច្ចព្រម ព្រៀងណាក៏ដោយអ្នកធ្វើសូមធ្វើជាលាយលក្ខណ៍អក្សរដោយមានកាលបរិច្ឆេទច្បាស់លាស់ ។ ការធ្វើដូច្នោះការពារ អ្នកទាំងសងខាង !
ឧទាហរណ៍ដែលអនុវត្តបាន
ពាក្យដាក់សុំធ្វើការ
ឈ្មោះ ៖នាមភូលឡាហ្គារីគោត្តនាមអាមីត
កាលបរិច្ឆេទ ៖ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៣
អាសយដ្ឋាន ៖ផ្ទះ ១២៣៤ ផ្លូវ ណាក៏បាន ទីក្រុង ហៃឌែរ៉ាប៊ែឌ
ទូរសព្ទ ៖១២៣៤៥៦៧៨៩០
អ៊ីម៉ែល ៖ Amit1234@emailcompany.com
មុខតំណែង ៖គ្រូបង្វឹកដំណើរការ
ប្រាក់ខែដែលចង់បាន ៖៧០០០០
កាលបរិច្ឆេទអាចធ្វើការបាន ៖ខែ មករា ឆ្នាំ ២០១៤
តើអ្នកធ្លាប់ធ្វើការឲ្យក្រុមហ៊ុននេះឬទេ ?
-
បទចស
-
អត់ទេសូមគូសញ្ញា X
បើបាទ/ចា៎ស តើនៅពេលណា ?
តើអ្នកធ្លាប់ជាប់ទោសឧក្រិដ្ឋដែរឬទេ ?
-
បទចស
-
អត់ទេសូមគូសញ្ញា X
បើធ្លាប់សូមពន្យល់ ៖
ករអបរ
កម្រិតវិទ្យាល័យ ៖មានរៀនសាលាសាធារណៈណាមួយ
អាសយដ្ឋាន ៖ផ្ទះ ១២៣៤ ផ្លូវ ផ្សេងទៀតទីក្រុង ហៃឌែរ៉ាប៊ែឌ
ពី ៖២០០២
ដល់ ៖២០០៧
តើអ្នករៀនចប់ហើយឬនៅ ?
-
បាទ/ច៎ាស សូមគូសសញ្ញា X
-
ទេ
សញ្ញាបត្រទុតិយភូមិកម្រិតវិញ្ញាបនបត្រ
មហាវិទ្យាល័យ ៖មានរៀននៅសាលាបច្ចេកវិទ្យាណាទេ
អាសយដ្ឋាន ៖ផ្ទះ ៤៣២១ ផ្លូវ ណាក៏បានក្រុង ហ្គេងតុក
ពី ៖២០១១
ដល់ ៖២០១៣
តើអ្នករៀនចប់ហើយឬ នៅ ?
-
បាទ/ច៎ាស សូមគូសសញ្ញា X
-
ទេ
កម្រិត ៖កម្រិតវិញ្ញាបនបត្រ
ជនដែលត្រូវទាក់ទង
នាម និង គោត្តនាម ៖វីវក សាញ
ទំនាក់ទំនង ៖គ្រូបង្រៀន
ទូរសព្ទ ៖១២៣៤៥៦៧៨៩១
នាម និង គោត្តនាម ៖ឆារីទី ប៉ាថេល
ទំនាក់ទំនង ៖ថៅកែ
ទូរសព្ទ ៖១២៣៤៥៦៧៨៩២
នាម និង គោត្តនាម ៖កាវីតា រ៉ាម
ទំនាក់ទំនង ៖មិត្តរួមការងារ
ទូរសព្ទ ៖១២៣៤៥៦៧៨៩៣
ការងារពីមុន
តំណែង ៖ប្រធាន
ប្រាក់ខែចូលដំបូង ៖៤០០០០
ប្រាក់ខែចុងក្រោយ ៖៤៥០០០
ទំនួលខុសត្រូវ ៖ប្រធានកម្មករ
ពី ៖២០១០
ដល់ ៖២០១១
មូលហេតុឈប់ពីការងារ ៖ត្រឡប់ចូលរៀនវិញ
ក្រុមហ៊ុន ៖ក្រុមហ៊ុនណាមួយក៏បាន
ទូរសព្ទ ៖១២៣៤៥៦៧៨៩៤
តំណែង ៖គ្រូបង្វឹកការងារ
ប្រាក់ខែចូលដំបូង ៖៣០០០០
ប្រាក់ខែចុងក្រោយ ៖៣២០០០
ទំនួលខុសត្រូវ ៖បំពាក់បំប៉នកម្មករតាមអ៊ិនធើរណែត
ពី ៖២០០៨
ដល់ ៖២០១០
មូលហេតុឈប់ពីការងារ ៖មានការងារថ្មី
ក្រុមហ៊ុន ៖ក្រុមហ៊ុនណាមួយក៏បាន
ទូរសព្ទ ៖១២៣៤៥៦៧៨៩៥
ខ្ញុំបញ្ជាក់ថាចម្លើយរបស់ខ្ញុំពិតត្រឹមត្រូវ ហើយបានទទួលស្គាល់ទាំងស្រុង ។
បើពាក្យសុំនេះ នាំទៅរកការងារ ខ្ញុំដឹងថា ព័ត៌មានខុសឆ្គង ឬ ដែលធ្វើឲ្យយល់ខុស ក្នុងពាក្យសុំការងារ ឬការសម្ភាសខ្ញុំ អាចមានលទ្ធផលក្នុងការបញ្ឈប់ខ្ញុំ ។
ហត្ថលេខា ៖អាមីត ភូលឡាហ្គារី
កលបរចឆទថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៣
គំរូជីវប្រវត្តិ
វីល្លាម អូវូស៊ូ អាសយដ្ឋាន ៖ ផ្ទះ ១២៣៤ ផ្លូវ ណាក៏បាន ទីក្រុង អាក្រា ប្រទេស ហ្គាណា លេខទូរសព្ទ ៖ ១២៣៤៥៦៧៨៩៦ អ៊ីម៉ែល ៖ owusu1234@emailcompany.com |
ព័ត៌មានផ្ទាល់ខ្លួន | |
---|---|
នាម និងគោត្តនាម |
វីល្លាម អូវូស៊ូ |
ភេទ |
ប្រុស |
ថ្ងៃ ខែ ឆ្នាំ កំណើត |
ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ១៩៨០ |
ទីកន្លែងកំណើត |
ទីក្រុង គូម៉ាស៊ីប្រទេស ហ្គាណា |
ស្ថានភាពអាពាហ៍ពិពាហ៍ |
នៅលីវ |
ជីវប្រវត្តិការអប់រំ | |
---|---|
ឆ្នាំ ២០០៧ -ឆ្នាំ ២០១១ |
ទទួលវិញ្ញបនបត្រពីសាលាបច្ចេកវិទ្យាណាមួយក៏បាន |
២០០០ |
ទទួលវិញ្ញបនបត្រពីវិទ្យាល័យណាមួយក៏បាន |
បទពិសោធន៍ការងារ | |
---|---|
ឆ្នាំ ២០០៤-២០០៦ |
ធ្វើការជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង |
ឆ្នាំ ២០០៧-២០១១ |
ធ្វើជាមេការនៅភោជនីដ្ឋានណាមួយក៏បាន |
ឆ្នាំ ២០១១ - |
ធ្វើការឲ្យក្រុមហ៊ុនឡានដឹកជញ្ជូនជាភ្នាក់ងារកក់សំបុត្រក្រុមហ៊ុនឡានណាមួយក៏បាន |
វគ្គសិក្សាកាបំពាក់បំប៉ន | |
---|---|
២០០៩ |
រៀនចប់វគ្គបណ្តុះបណ្តាលផ្នែកអ៊ីចស្សែល |
២០១៣ |
រៀនចប់វគ្គបណ្តុះបណ្តាលផ្នែកសេវាកម្ម |
២០១២ |
រៀនចប់វគ្គបណ្តុះបណ្តាលផ្នែកអាជីវកម្មតូចៗ |
ជំនាញផ្នែកកុំព្យូទ័រ | |
---|---|
២០០៣ |
អ៊ិចស្សែលទិន្នន័យ អ៊ិនធឺណែត/អ៊ីម៉ែល |
ភាសា | |
---|---|
អាឆានទី ទ្វី |
ភាសាកំណើត |
ភាសាអង់គ្លេស |
ល្អ |
ចំណាប់អារម្មណ៍ និងចំណង់ប្រាក់ចំណូលចិត្ត | |
---|---|
អានសៀវភៅលេងកីឡា អ៊ិនធើណែត |
ជនដែលត្រូវទាក់ទង | |
---|---|
១. សាន់ដ្រា អូស៊ី |
លេខទូរសព្ទ ៖ ១២៣៤៥៦៧៨៩៧ |
២. អ៊ីរិកការតូកា |
លេខទូរសព្ទ ៖ ១២៣៤៥៦៧៨៩៨ |