សម្រាប់អ្នកសម្របសម្រួល
ថ្ងៃប្រជុំ ៖
-
សូមផ្ញើសារ ឬទូរសព្ទទៅសមាជិកក្រុមទាំងអស់ ។ សូមអញ្ជើញពួកគេឲ្យមកដល់មុនម៉ោង ១០ នាទី ដើម្បីរាយការណ៍ពីការប្តេជ្ញាចិត្តរបស់ពួកគេ ។
-
សូមរៀបចំឯកសារសម្រាប់ប្រជុំ ។
៣០ នាទីមុនការប្រជុំ ៖
-
សូមរៀបចំកៅអីជុំវិញតុ ដើម្បីឲ្យគ្រប់គ្នាអាចអង្គុយជិតគ្នា ។
-
សូមគូសតារាងការប្តេជ្ញាចិត្តនេះនៅលើក្ដារខៀន ។
ឈ្មោះសមាជិកក្រុម
បានប្រើសេចក្ដីថ្លែងការណ៍ដ៏មានអានុភាព ជាមួយមនុស្សយ៉ាងហោចណាស់ ២០ នាក់ ( សូមសរសេរចំនួន # )
បានអនុវត្តគោលការណ៍ មូលដ្ឋានគ្រឹះ ហើយបានបង្រៀនវាដល់គ្រួសារ ( បាទ/ច៎ាស/ទេ )
បានដាក់ប្រាក់សន្សំបន្ថែម ( បាទ/ចា៎ស/ទេ )
បានរាយការណ៍ទៅដៃគូសកម្មភាព ( បាទ/ចា៎ស/ទេ )
គ្លូរៀរ
៣២
បាទ/ចា៎ស
បាទ/ចា៎ស
បាទ/ចា៎ស
១០ នាទីមុនការប្រជុំ ៖
-
សូមស្វាគមន៍ពួកគេយ៉ាងកក់ក្ដៅ ពេលពួកគេមកដល់ ។
-
នៅពេលសមាជិកក្រុមមកដល់ សូមឲ្យពួកគាត់បំពេញក្នុងតារាងការប្តេជ្ញាចិត្តនៅលើក្ដារខៀន ។
-
សូមចាត់ឲ្យមានអ្នកដាក់ម៉ោងកំណត់ ។
នៅពេលចាប់ផ្ដើម ៖
-
សូមឲ្យពួកគេបិទទូរសព្ទដៃ និងឧបករណ៍ដទៃទៀតរបស់ពួកគេ ។
-
សូមអធិស្ឋានបើក ( និងច្រៀងទំនុកតម្កើង បើចង់ធ្វើ ) ។
-
សូមឲ្យអ្នកដែលមកយឺតបិទទូរសព្ទដៃដោយស្ងាត់ស្ងៀម ហើយបំពេញក្នុងតារាងការប្តេជ្ញាចិត្ត ខណៈពេលដែលក្រុមបន្ដធ្វើការពិភាក្សា ។
-
សូមដាក់ម៉ោងកំណត់ ២០ នាទីសម្រាប់វគ្គ មូលដ្ឋានគ្រឹះរបស់ខ្ញុំនេះ ។
-
សូមបំពេញគោលការណ៍ទី ៣ ក្នុង មូលដ្ឋានគ្រឹះរបស់ខ្ញុំ ។ បន្ទាប់មកត្រឡប់មកសៀវភៅលំហាត់នេះវិញ ហើយបន្ដអាននៅទំព័របន្ទាប់ ។