ធនធាននានា
ពន្លឿនការស្វែងរកការងារ ( សកម្មភាពមានជម្រើស )
សូមសិក្សា ហើយអនុវត្តតាមកិច្ចការទាំងនេះ ដើម្បីពន្លឿនការស្វែងរកកាងាររបស់អ្នក ! អ្នកអាចធ្វើការងារនេះជាមួយគ្រួសារអ្នក សមាជិកក្រុម ឬមិត្តផ្សេងទៀត ឬអ្នកណែនាំ ។
-
មើល ៖« រ៉ាហ្វេអេល ៖ ការងារក្នុង ៦ ថ្ងៃ ! » ( ដើម្បីមើលវីដេអូសូមទៅ srs.lds.org.) ។
-
ពិភាក្សា ៖តើមានអ្វីខ្លះ បានជួយរ៉ាហ្វេអេលឲ្យជោគជ័យក្នុងការស្វែងរកការងាររបស់គាត់ ?
-
អាន ៖ការពន្លឿនការស្វែងរកការងារគឺជាយុទ្ធសាស្ត្រស្វែងរកការងារប្រចាំថ្ងៃដ៏មានអានុភាពមួយ ។ នៅតំបន់មួយចំនួន មធ្យោបាយនេះ បានកាត់បន្ថយពេលវេលា ដើម្បីស្វែងរកការងារពី ២០០ ថ្ងៃ ទៅ ២០ ថ្ងៃ ។ វាតម្រូវឲ្យមានការខិតខំយ៉ាងខ្លាំង ។ វារួមមានទាំងសកម្មភាពប្រចាំថ្ងៃបីយ៉ាង ៖
-
សូមរកធនធាន ថ្មីឲ្យបាន ១៥ ។
-
សូមស្ថាបនាទំនាក់ទំនងឲ្យបាន ១០ នាក់ ។
-
មានការជួបទល់មុខ ឬការសម្ភាសន៍ចំនួន ២ដង ។
-
-
មើល ៖« ការស្វែងរកការងារប្រចាំថ្ងៃ » ( ដើម្បីមើលវីដេអូសូមចូលទៅ srs.lds.org, ឬ សូមអានដូចខាងក្រោម )។
-
តាមរយៈព្រះគម្ពីរ យើងត្រូវបានបង្រៀនថា « មនុស្សលោកត្រូវឧស្សាហ៍ចូលរួមក្នុងប្រយោជន៍ល្អ ហើយប្រព្រឹត្តអ្វីៗជាច្រើន តាមបំណងចិត្តរបស់ខ្លួន ហើយនាំមកនូវសេចក្ដីសុចរិតដ៏ច្រើន ។ ដ្បិតអំណាចគឺមាននៅក្នុងខ្លួនគេ ម្ល៉ោះហើយ ពួកគេជាភ្នាក់ងារចំពោះខ្លួនផ្ទាល់ »។ ហើយបទបញ្ញត្តិនេះប្រទានឲ្យជាមួយនឹងការសន្យា ៖ « ដរាបណាមនុស្សលោកប្រព្រឹត្តអំពើល្អ នោះពួកគេនឹងពុំត្រូវបាត់បង់រង្វាន់របស់ខ្លួនឡើយ » ( គ. និង ស. ៥៨:២៧–២៨) ។
-
អ្នកស្វែងរកការងារដ៏មានប្រសិទ្ធភាពយល់ថា « ព្រះ ចេស្តាគង់ក្នុងខ្លួនពួកគេ » ហើយព្រះនឹងជួយពួកគេ នៅពេលពួកគេ « ឧស្សាហ៍ចូលរួម » ។ ជាពិសេស យើងនឹងពិភាក្សាអំពីយុទ្ធសាស្ត្រស្វែងរកការងារដែលស្គាល់យ៉ាងច្បាស់ជាមួយនឹងផ្នែកបីយ៉ាង ។ យុទ្ធសាស្រ្តនេះត្រូវបានហៅថាការស្វែងរកការងារដ៏លឿន ។
-
ទីមួយ អ្នកស្វែងរកការងារដ៏ជោគជ័យ រៀនស្គាល់ធនធានថ្មីចំនួន ១៥ ប្រចាំថ្ងៃ ។ ទីពីរ ពួកគេធ្វើទំនាក់ទំនងមនុស្សឲ្យបាន ១០ នាក់រាល់ថ្ងៃ ។ ហើយទីបី ពួកគេមានការជួបទល់មុខ ឬការសម្ភាស ២ នាក់ក្នុងមួយថ្ងៃ ៗ។
-
ដំបូង មធ្យោបាយការស្វែងរកការងារយ៉ាងលឿន អាចហាក់ដូចជាការគួរឲ្យភ័យខ្លាចណាស់ ។ ប៉ុន្តែនៅពេលយើងពិភាក្សាអំពីធាតុនីមួយៗ នោះអ្នកនឹងមើលឃើញថា វាពិតជាអាចធ្វើទៅបាន— និងបានជោគជ័យ !
-
សូមចាប់ផ្ដើមនឹងធនធាននានា ។ តើធនធានមួយជាអ្វី ? ធនធានមួយ គឺជាមនុស្សម្នាក់ កន្លែងមួយ ឬអ្វីមួយ ដែលអាចជួយនាំអ្នកស្វែងរកការងារឲ្យទៅរកឱកាសដ៏ល្អបំផុតមួយ ។
-
មនុស្សដែលត្រូវទាក់ទងអាចរួមមានទាំង មិត្តភក្ដិ និងគ្រួសារ សមាជិកសាសនាចក្រ និងថ្នាក់ដឹកនាំ និយោជក ឬសហការី គ្រូបង្រៀននៅសាលា និងអ្នកប្រឹក្សាអាជីព មនុស្សនៅតាមហាង-- ស្ទើរតែមនុស្សគ្រប់រូប ដែលអាចផ្ដល់ព័ត៌មានការងារ និងធនធានបន្ថែមដែលមានប្រយោជន៍ដល់អ្នក ។
-
ទីន្លែងដែលត្រូវទៅ រួមមានសភាពាណិជ្ជកម្ម ក្រសួងការងារនៅក្នុងមូលដ្ឋាន ព្រមទាំង សមាគមស៊ីវីល ឬឯកទេសផងដែរ ។ កន្លែងនីមួយៗទាំងនេះផ្តល់ឲ្យនូវព័ត៌មានដែលត្រូវការ ។
-
ហើយអ្វីៗដែលនឹងពង្រីកដល់ការស្វែងរករបស់អ្នក រួមមានសៀវភៅអាសយដ្ឋានអាជីវកម្ម ឬលេខទូរសព្ទ គេហទំព័រក្រុមហ៊ុន អ៊ិនធឺណែត សៀវភៅកំណត់ហេតុអាជីវកម្ម និងទស្សនាវដ្ដី កាសែត និងក្រដាសផ្សព្វផ្សាយដទៃទៀតផងដែរ ។
-
ជារៀងរាល់ថ្ងៃ សូមធ្វើបញ្ជីឲ្យបានចំនួន ១៥ យ៉ាងតិច!
-
-
អនុវត្ត ៖សូមគូសជាបីក្រឡានលើក្រដាស ។ សូមសរសេរ « ធនធាន » « ទំនាក់ទំនង » និង « ការជួប » នៅក្បាលកូឡោន ។ សូមចាប់ផ្ដើមបំពេញក្នុងក្រដាសនេះក្នុងពេលឥឡូវនេះ ដោយសរសេរធនធានឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន ក្នុងកូឡោនទីមួយ ។ ទាំងនេះ គឺជាមនុស្ស ទីកន្លែង និងអ្វីៗដែលមានព័ត៌មានដើម្បីជួយដល់អ្នក ! នេះគឺជាឧទាហរណ៍មួយចំនួន ។ អ្នកនឹងបំពេញកូឡោនផ្សេងទៀតពេលក្រោយ ។
ធនធាន ( បង្កើតបញ្ជីមួយ )
ទំនាក់ទំនង ( ទូរសព្ទ អ៊ីម៉ែល )
ប្រជុំ ( ជួបទល់មុខ )
គេហទំព័រអ៊ិនធឺណិត
សមាជិកកូរ៉ុម ឬសមាជិកសមាគមសង្គ្រោះ
និយោជកដែលមានសក្តានុពល
សារព័ត៌មន
មនុស្សដែលអ្នកធ្វើការជាមួយ
គ្រូបង្រៀនតាមផ្ទះ
ការងារ
គ្រូបង្រៀន
ជាសមាជិកសាសនាចក្រ
មជ្ឈមណ្ឌលភាពខ្លួនទីពឹងខ្លួន
មនុស្សដែលអ្នកជួបនៅឯផ្សារ
-
មើល ៖« ការស្វែងរកការងារប្រចាំថ្ងៃ ៖ ទំនាក់ទំនង » ( ដើម្បីមើលវីដេអូសូមចូលទៅ srs.lds.org, ឬសូមអានដូចខាងក្រោម ) ។
-
ឥឡូវ សូមនិយាយអំពីទំនាក់ទំនង ។ ទំនាក់ទំនង ពុំគ្រាន់តែជាការផ្ញើប្រវត្តិរូប ឬការបំពេញពាក្យសុំការងារនោះទេ ។ ចេញមកពីគ្រប់ធនធានដែលអ្នកបានប្រាប់ អ្នកគ្រាន់តែចាំបាច់ត្រូវធ្វើការទំនាក់ទំនងចំនួន ១០ នាក់ទៅទំនាក់ទំនងដែលទាក់ទងនឹងការងារ ។
-
ទំនាក់ទំនងទាំងឡាយ រួមមានការប្រាស្រ័យទាក់ទងនឹងការងារណាមួយ ដែលអ្នកមានជាមួយនឹងមនុស្ស ៖ ការដាក់ពាក្យសុំការងារ ការដាក់ជីវប្រវត្តិសង្ខេប ឬលិខិតថ្លែងអំណរគុណ ការប្រាប់មិត្តភក្ដិ គ្រួសារ និងសមាជិកសាសនាចក្រ ដែលអ្នកកំពុងស្វែងរកការងារធ្វើ—សារទូរសព្ទ ឬអ៊ីម៉ែលការងារ ។ អ្នកក៏អាចប្រាស្រ័យទាក់ទងជាមួយនឹងបណ្ដាញទំនាក់ទំនងដទៃទៀតផងដែរ ហើយប្រាកដណាស់ គឺទំនាក់ទំនងជាមួយនិយោជកដែលមានសក្ដានុពល ។ សូមស្វែងរកឱកាសផ្សេងទៀត ដើម្បីប្រាស្រ័យទាក់ទងនឹងអ្នកដទៃ ហើយប្រាប់ពួកគេឲ្យដឹងថា អ្នកកំពុងស្វែងរកការងារ ។ មនុស្សភាគច្រើន នឹងរីករាយណែនាំអ្នកឲ្យស្គាល់ទៅមនុស្សផ្សេងទៀតដែលពួកគេស្គាល់ ។ ទំនាក់ទំនងទាំងនេះ នាំទៅរកការសម្ភាស ដែលនាំឲ្យមានការងារ !
-
-
អនុវត្ត ៖ឥឡូវ សូមប្រើក្រដាសរបស់អ្នក ដើម្បីសរសេរអំពីមនុស្សឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដែលអ្នកអាចនឹងទំនាក់ទំនង មុនពេលការប្រជុំលើកក្រោយរបស់យើង ។ សូមចាំថា—សូមកុំខ្មាស់អៀនឡើយ ! សូមរកវិធីមួយ ដើម្បីធ្វើឲ្យបាន ១០ នាក់ក្នុងមួយថ្ងៃ !
-
មើល ៖« ការស្វែងរកការងារប្រចាំថ្ងៃ ៖ ការប្រជុំ » ( ដើម្បីមើលវីដេអូសូមចូលទៅ srs.lds.org, ឬ អានដូចខាងក្រោម ) ។
-
នៅទីបំផុត អ្នកស្វែងរកការងារដែលមានប្រសិទ្ធិភាពបានរៀននូវគោលតម្លៃនៃការប្រជុំជាប្រចាំដែលមានយ៉ាងតិចណាស់មនុស្សពីរនាក់ជួបផ្ទាល់មុខរាល់ថ្ងៃ ។ នេះអាចជាសកម្មភាពដ៏មានគោលតម្លៃបំផុតរបស់អ្នករាល់ថ្ងៃ ។ ហេតុអ្វី ? ការប្រជុំជួបទល់មុខ ឬការសម្ភាស អនុញ្ញាតឲ្យមានទំនាក់ទំនង និងការយល់ដឹងកាន់តែល្អប្រសើរ ។ ជាញឹកញាប់ មនុស្ស « និយាយ » ជាភាសាកាយវិការ និងការបង្ហាញទឹកមុខភាគច្រើន ។ ហើយសារដែលពុំបញ្ចេញសំឡេងទាំងនេះ មិនធ្វើវាឡើងតាមអ៊ីម៉ែល ឬតាមទូរសព្ទទេ ។ មនុស្សអាចមើលឃើញ និងទទួលអារម្មណ៍ដឹងថាអ្នកអស្ចារ្យប៉ុណ្ណា ពេលជួបដោយផ្ទាល់ !
-
ជាញឹកញាប់ ការជួបទល់មុខអនុញ្ញាតឲ្យអ្នកមើលឃើញ និងទទួលអារម្មណ៍ដឹងពីបរិដ្ឋានដែលអ្នកអាចនឹងធ្វើការផងដែរ ។ អ្នកសង្កេតមើលពីការប្រាស្រ័យទាក់ទងរបស់មនុស្ស ភាពរាក់ទាក់ ឬភាពរីករាយដែលពួកគេមាន ភាពជោគជ័យរបស់អង្គភាព អ្វីជាតម្រូវការរ ឬឱកាសដែលមាន និងរបៀបដែលអ្នកនឹងបំពេញតាមតម្រូវការទាំងនោះ ។ ការសម្ភាសន៍គ្រប់ប្រភេទ គឺជាឱកាសដ៏អស្ចារ្យ !
-
ឥឡូវ មិនមែនរាល់ការជួបទល់មុខរាល់ថ្ងៃ ចាំបាច់ត្រូវតែជួបនឹងនិយោជកដែលមានសក្ដានុពលនោះទេ ។ អ្នកក៏អាចជួបនឹងអ្នកទំនាក់ទំនងដទៃទៀត រួមទាំងមិត្តភក្ដិ គ្រួសារ និងមិត្តរបស់មិត្ត ក៏ដូចជាលេខា គ្រូបង្រៀន អ្នកប្រឹក្សា ឬមនុស្សផ្សេងទៀត ដែលធ្វើការងារប្រភេទដែលអ្នកចង់ធ្វើ ។ គ្រាន់តែជួបនឹងមនុស្សប៉ុណ្ណោះ ! សូមប្រាប់ពួកគេ « ខ្ញុំក្នុង ៣០ វិនាទី » របស់អ្នក ហើយប្រើការសំណួរបញ្ចប់ ដោយសួររកការងារ ឬមនុស្សបន្ថែមដើម្បីជួប ។ សូមបន្ដព្យាយាម បង្ហាញពីគោលតម្លៃខ្លួនរបស់អ្នក ហើយសុំជំនួយ និងការទូន្មាន ។ រឿងអស្ចារ្យនឹងកើតឡើង !
-
ការធ្វើរបៀបនេះគឺជាអាចរកការងារយ៉ាងលឿន ។ រាល់ថ្ងៃ បើអ្នកស្គាល់ធនធាន ១៥ នាក់ ហើយធ្វើទំនាក់ទំនងបាន ១០ នាក់ នោះការជួបទល់មុខបាន ២ នាក់ នឹងងាយស្រួល ។ អ្នកនឹងមានការស្ងោចសសើរថាការធ្វើបែបនេះធ្វើឲ្យអ្នកស្វែងរកការងារបានងលឿន យ៉ាងណា ! សូមធ្វើវាដោយក្ដីជំនឿដ៏ខ្លាំង នោះទ្វារនឹងបើកឡើង ដែលអ្នកគិតស្មានមិនដល់ ។
-
-
អនុវត្ត ៖ឥឡូវ សូមប្រើក្រដាសរបស់អ្នក ដើម្បីសរសេរអំពីមនុស្សឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន ដែលអ្នកអាចនឹងជួបទល់មុខ មុនពេលការប្រជុំលើកក្រោយរបស់យើង ។ សូមគិតអំពីពេលវេលា និងទីកន្លែងដែលអ្នកអាចជួបនឹងពួកគេ ។ សូមចងចាំថាត្រូវប្រើ « ខ្ញុំក្នុង ៣០ វិនាទី » របស់អ្នក ក្នុងការជួបនីមួយៗ ។
-
មើល ៖« ការស្វែងរកការងារប្រចាំថ្ងៃ ៖ ដាក់បញ្ជូលវាចូលគ្នា » ( ដើម្បីមើលវីដេអូសូមចូលទៅ srs.lds.org, ឬសូមអានដូចខាងក្រោម ) ។
-
ផ្នែកទាំងបីនៃការស្វែងរកការងារយ៉ាងលឿន គឺពុំបំបែកសកម្មភាពទេ ។ នៅពេលអ្នកធ្វើសកម្មភាព អ្នកនឹងឃើញថា ធនធានគឺមានគ្រប់ទីកន្លែង ។ សូមចាប់ផ្ដើមរាល់ថ្ងៃដោយការដាក់បន្ថែមចូលទៅក្នុងបញ្ជីរបស់អ្នក ។ ហើយនៅពេលអ្នកធ្វើដូច្នោះ អ្នកនឹងគិតអំពីវិធីនានាដើម្បីទំនាក់ទំនងនឹងមនុស្ស ហើយការទំនាក់ទំនងនោះ នាំទៅរកការជួបតែម្ដង ។
-
ក្រុមភាពខ្លួនទីពឹងខ្លួនរបស់អ្នក គឺជាប្រភពធនធាន មនុស្សទំនាក់ទំនង និងការជួបដ៏អស្ចារ្យមួយ ។ ក៏ដូចជាសមាជិកទាំងឡាយនៃសាសនាចក្រ អ្នកជិតខាង ឬសហការីនៅកន្លែងធ្វើការ ។ សូមបន្ដបន្ថែមធនធាន នៅពេលអ្នកធ្វើការទំនាក់ទំនង ។ សូមសួររកមនុស្សទំនាក់ទំនងបន្ថែម នៅពេលអ្នកបានជួបទល់មុខ ។ សូមការសម្ភាសបន្ថែមជាមួយនឹងមនុស្សគ្រប់រូបដែលអ្នកបានជួប ។
-
សូមប្រើសេចក្ដីថ្លែងការណ៍ « ខ្ញុំក្នុង ៣០ វិនាទី » របស់អ្នក ។ ការស្វែងរកការងារយ៉ាងលឿន គឺអាចធ្វើទៅបាន ហើយវាអាចនឹងសប្បាយពេលអ្នកចាប់ផ្ដើមធ្វើវា ។ ដូច្នេះសូមកុំរង់ចាំយូរឡើយ ។ សូមនិយាយនឹងមនុស្សគ្រប់គ្នា ។ សូមស្វែងរកការណែនាំមកពីព្រះវិញ្ញាណបរិសុទ្ធ និងបន្ដមានភាពសក្ដិសមជានិច្ច ។ សូមរក្សាកំណត់ត្រាល្អ ហើយតាមដាន។ នៅពេលអ្នកដើរទៅមុខ នោះព្រះអម្ចាស់នឹងបង្ហាញផ្លូវអ្នក ។
-
-
អនុវត្ត ៖ឥឡូវសូមមើលទៅក្រដាសរបស់អ្នក ។ តើអ្នកនឹងធ្វើអ្វីដំបូងគេ ? សូមដាក់ផែនការរកធនធាន ធ្វើការទំនាក់ទំនង ហើយធ្វើការជួបទល់មុខជារៀងរាល់ថ្ងៃ ។ សូមសម្រេចចិត្តថាពេលណាអ្នកធ្វើវា ហើយសុំគ្រួសារអ្នក ឬដៃគូសកម្មភាពរបស់អ្នកឲ្យជួយ ។
សូមបន្ដកត់ត្រារីកចម្រើនរបស់អ្នកជាមួយនឹងតារាងនៅទំព័របន្ទាប់ ។ សូកតាមដានទំនាក់ទំនងរបស់អ្នក ដោយប្រើ បែបបទការតាមដានទំនាក់ទំនង នៅលើទំព័រ ២០ ។ សូមថតចម្លងឲ្យបានច្រើន ។
ការស្វែងរកការងារយ៉ាងពន្លឿន
សូមគូសធីកប្រអប់ នៅពេលអ្នកបញ្ចប់សកម្មភាពនីមួយៗ ហើយបន្ថែមកំណត់ចំណាំ។
ថ្ងៃទី ១ | |
---|---|
ធនធាន ៖ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ |
សរុបប្រចាំថ្ងៃ |
ធនធាន ៖ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ |
សរុបប្រចាំថ្ងៃ |
ការជួប ៖ ☐ ☐ |
សរុបប្រចាំថ្ងៃ |
កំណត់ចំណាំ ៖ |
ថ្ងៃទី ២ | |
---|---|
ធនធាន ៖ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ |
សរុបប្រចាំថ្ងៃ |
ធនធាន ៖ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ |
សរុបប្រចាំថ្ងៃ |
ការជួប ៖ ☐ ☐ |
សរុបប្រចាំថ្ងៃ |
កំណត់ចំណាំ ៖ |
ថ្ងៃទី ៣ | |
---|---|
ធនធាន ៖ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ |
សរុបប្រចាំថ្ងៃ |
ធនធាន ៖ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ |
សរុបប្រចាំថ្ងៃ |
ការជួប ៖ ☐ ☐ |
សរុបប្រចាំថ្ងៃ |
កំណត់ចំណាំ ៖ |
ថ្ងៃទី ៤ | |
---|---|
ធនធាន ៖ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ |
សរុបប្រចាំថ្ងៃ |
ធនធាន ៖ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ |
សរុបប្រចាំថ្ងៃ |
ការជួប ៖ ☐ ☐ |
សរុបប្រចាំថ្ងៃ |
កំណត់ចំណាំ ៖ |
ថ្ងៃទី ៥ | |
---|---|
ធនធាន ៖ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ |
សរុបប្រចាំថ្ងៃ |
ធនធាន ៖ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ ☐ |
សរុបប្រចាំថ្ងៃ |
ការជួប ៖ ☐ ☐ |
សរុបប្រចាំថ្ងៃ |
កំណត់ចំណាំ ៖ |
បែបបទដើម្បីធ្វើការតាមដានមនុស្សដែលអ្នកទាក់ទង
ទំនាក់ទំនង
មនុស្ស ឬអង្គភាព ៖
ទូរសព្ទ ៖
អាសយដ្ឋាន ៖
អ៊ីម៉ែល ៖
ខ្ញុំត្រូវបានប្រាប់ដោយ ៖
ខ្ញុំបានទំនាក់ទំនងបុគ្គលរូបនេះ
-
បាទ/ច៎ាស
-
ទេ
កាលបរិច្ឆេទ ៖
ចំណុចដែលបានពិភាក្សា ៖
១.
២.
៣.
សកម្មភាពតាមដាន ៖
១.
បានបញ្ចប់នៅ( កាលបរិច្ឆេទ ) ៖
២.
បានបញ្ចប់នៅ( កាលបរិច្ឆេទ ) ៖
៣.
បានបញ្ចប់នៅ( កាលបរិច្ឆេទ ) ៖
មនុស្សថ្មី ៖
១. នាម ៖
ទូរសព្ទ ៖
ទូរសារ ៖
អ៊ីម៉ែល ៖
អាសយដ្ឋាន ៖
២. នាម ៖
ទូរសព្ទ ៖
ទូរសារ ៖
អ៊ីម៉ែល ៖
អាសយដ្ឋាន ៖