ការបោះពុម្ពផ្សាយលើកមុន
ធនធាន​នានា


ធនធាន​នានា

សូមរក​មើល​កន្លែង​ដែលពុំ​សូវ​មានការ​ប្រកួតប្រជែង

សូម​ជ្រើសរើស​តួ ហើយ​សម្តែង​ដូច​ខាង​ក្រោម ៖

ក្វាមី ៖ ចប់​ហើយ ។ មាន​មនុស្ស​ជាង ២០០ នាក់ ដាក់ពាក្យ​សុំធ្វើការងារ​ដែល​ខ្ញុំ​ចង់​ធ្វើ។ គ្មាន​វិធី​ណា​ដែលខ្ញុំ​មានឱកាស​នោះទេ !

កូហ្វី ៖ ក្វាមី តើ​អ្នក​នៅចាំ កន្លែង​ដែល​យើង​ធ្លាប់​ចាប់​ត្រី កាលពី​យើង​នៅក្មេង​ឬទេ ?

ក្វាមី ៖ មែន​ហើយ ។ វា​ជា​កន្លែង​ល្អ​ណាស់ វា​បាំង​ពីក្រោយ​ដើមឈើ​ទាំង​នោះ ។ អ្នក​ពុំ​អាច​ដឹង​ថា វានៅទីនោះ​ផង ។ ប៉ុន្តែ​ឥឡូវ​នេះ មនុស្ស​គ្រប់គ្នាដឹង ។ មនុស្ស​ច្រើន​ណាស់​ឥឡូវ​នេះ វា​ពិបាក​បើ​យើង​ចង់​បាន​អ្វី​មួយ​នោះ ។

កូហ្វី ៖ ដូច្នេះ នៅក្នុងការ​ស្វែងរក​ការងារ​របស់អ្នក ហេតុអ្វី​ក៏​អ្នក​ទៅ « ស្ទូចត្រី » នៅកន្លែង​ដែលមនុស្ស​គ្រប់គ្នា​កំពុង « ស្ទូច​ត្រី » ដូច្នេះ ? ហេតុអ្វី​ក៏​អ្នក​មិនរក​មើល​កន្លែង​ដែលពុំ​សូវ​មាន​ការ​ប្រកួតប្រជែង​ដូច្នេះ ? ខ្ញុំគិត​ថា អ្នក​កំពុង​ភ្លេច​អំពី​ទីផ្សារ​ការងារ​លាក់កំបាំង​ហើយ ។ ស្ទូចត្រី​ត្រង់កន្លែង​ដែលមានត្រី !

សូម​ត្រឡប់​ទៅទំព័រ ៣៨​វិញ

ប្រភពដ៏មាន​ប្រសិទ្ធភាព​បំផុត

សូម​ជ្រើសរើស​តួ ហើយ​សម្តែង​ដូច​ខាង​ក្រោម ៖

កូហ្វី ៖ ខ្ញុំ​បាន​យក​កាសែត​ឲ្យអ្នក ។

ក្វាមី ៖ ខ្ញុំ​ពុំ​បាន​រក​មើល​ការងារ​នៅក្នុង​កាសែត​ទៀតទេ ។ មាន​ចាំទេ ? ខ្ញុំកំពុង​ស្ទូច​ត្រី​នៅកន្លែង​ដែល​ពុំ​សូវ​មានការ​ប្រកួតប្រជែង ។

កូហ្វី ៖ ល្អ អ្នក​ចាំបាច់​ត្រូវ​ផ្ដោត​ទៅលើ​ប្រភព​ដែល​មានប្រសិទ្ធភាព​បំផុត​វិញ ។ មានការងារ​ល្អ​ខ្លះ​នៅ​ផ្សាយ​ក្នុងកាសែត ។ យើង​ចាំបាច់​ត្រូវ​បន្ដ​ព្យាយាម​គ្រប់ជម្រើស ។ វា​សំខាន់​លើការ​ចំណាយពេល​វេលា​ត្រឹមត្រូវ​ល្មម​គ្រប់គ្រាន់​ទៅលើ​ប្រភព​ដែលមានប្រសិទ្ធភាព​បំផុត​របស់អ្នក ។

សូម​ត្រឡប់​ទៅទំព័រ 39​វិញ

ការ​បង្កើត​បណ្ដាញ​របស់អ្នក

សូម​ជ្រើសរើស​តួ ហើយ​ដើរតួ​ដូច​ខាង​ក្រោម ៖

ក្វាមី ៖ ខ្ញុំ​បាន​ព្យាយាម​ដើម្បី​ទទួល​បាន​មនុស្ស​ដែល​ត្រូវ​ទាក់ទង​ថ្មី ១០ នាក់​រាល់ថ្ងៃ ប៉ុន្ដែ​មនុស្ស​ដែល​ត្រូវ​ទាក់​ទង​ថ្មី គឺ​ពិបាក​ស្វែងរក​ទៅៗ ។

ក្វាមី ៖ មែនហើយ ខ្ញុំ​បាន​ឃើញ​អ្នក​ប៉ុន្មាន​ថ្ងៃ​មុននេះ ហើយ​វា​ហាក់​ដូចជា​អ្នក​កំពុង​ព្យាយាម​ធ្វើ​វា​ទាំងអស់​ដោយខ្លួន​ឯង ។ អ្នកដឹង​ទេ អ្នក​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ជាង បើអ្នក​ចំណាយពេល​ខ្លះៗ​ដើម្បី​បង្កើត​បណ្ដាញ​របស់​អ្នក ។

ក្វាមី ៖ បង្កើត​បណ្តាញ ?

កូហ្វី ៖ បាទ អ្នក​គួរ​តែ​បង្កើត​ក្រុម បណ្ដាញ​នៃ​មនុស្ស ដែល​អាច​ប្រាប់អ្នក​អំពី​ឱកាស​ការងារ នៅពេលពួកគេ​បានដឹង​អំពី​ការងារ ។ អ្នក​គួរតែ​ចំណាយពេល​ខ្លះៗ​ជួយ​ពួកគេ ហើយ​ពួកគេ​អាច​នឹង​ជួយ​ឯង​បាន ។

ក្វាមី ៖ ខ្ញុំ​បាន​និយាយ​ជាមួយ​គេ​ឯង​គ្រប់​គ្នា​ដែល​ខ្ញុំស្គាល់ ច្រើនជាង​ម្ដង​ទៅ​ហើយ ។

កូហ្វី ៖ ត្រូវ​ហើយ ។ ប៉ុន្ដែ​បណ្ដាញ​របស់​ឯង ពុំគ្រាន់តែ​ជា​មនុស្ស​ដែលអ្នក​ស្គាល់​ទេ ។ វា​ចាំបាច់​ត្រូវ​រួម​ទាំង​មនុស្ស​ដែល \ ពួក​គេ ស្គាល់ ។ សូម​សាក​សួរ​ដល់​មនុស្ស​ដែលអ្នកស្គាល់​ឲ្យ​ណែនាំអ្នកទៅមនុស្ស​ដែលពួកគេ​ស្គាល់ ។

ក្វាមី ៖ អឺ ។ ប៉ុន្ដែ​តើខ្ញុំ​ត្រូវនិយាយអ្វី​ទៅ​មនុស្ស​ទាំង​នេះ បើ​ខ្ញុំ​ពុំ​ស្គាល់ពួកគេ​ផងហ្នឹង ? វា​ខុសគ្នាពីការនិយាយ​នឹង​មនុស្ស​ដែល​ស្គាល់​ខ្ញុំ​រួច​ទៅហើយ ។ តើ​ខ្ញុំ​គួរ​ចាប់​ផ្ដើម​នៅត្រង់ណា​ទៅ ?

កូហ្វី ៖ សូម​ចាប់​ផ្តើម​ដោយ​ការ​សាក​សួរ​មិត្ត​ភក្តិ​អ្នក ប្រសិន​បើ​ពួក​គេ​ស្គាល់​នរណា​ម្នាក់ ( ១ ) ដែល​ស្គាល់​អំពី​អាជីព​ដែល​អ្នក​ជ្រើសរើស ( ២ ) ដែល​មាន​ឥទ្ធិពល​ក្នុង​ការ​រើស​បុគ្គលិក​ចូល​បម្រើ​ការងារ ឬ ( ៣ ) ជា​អ្នក​ស្គាល់​គេ​ឯង​ច្រើន ។ បណ្ដាញ​របស់អ្នក នឹង​ពង្រីក​កាន់តែធំ និងកាន់តែលឿន។ ហើយ​អ្នក​ទំនង​ជា​នឹង​បាន​ពី​ឮ​ច្រើន​នូវ​ឱកាស​ការងារ ដោយ​ចេញ​ពី​មាត់​របស់​បណ្ដាញ​របស់​អ្នក ។ ពួកគេ​នឹង​ជួយអ្នក​ស្វែងរក​ទីផ្សារ​ការងារ​លាក់​កំបាំង ។

ក្វាមី ៖ ប៉ុន្ដែ​តើ​អ្នកនឹង​និយាយ​អ្វីខ្លះ​ទៅពួកគេ ?

កូហ្វី ៖ វា​ពុំ​មាន​ច្រើន​អំពី​អ្វី​ដែល​អ្នក​និយាយ​ទេ តែ​ពី​របៀប​ដែល​អ្នក​និយាយ​វា​ទេតើ ។ វា​ទាក់ទង​ច្រើន​អំពី​របៀប​ដែល​អ្នក​បង្ហាញខ្លួន​អ្នក ។ សូម​អនុវត្ត « ខ្ញុំក្នុង ៣០ វិនាទី » របស់អ្នក និង​សេចក្ដីថ្លែង​ការ​ដ៏មានអានុភាព​របស់អ្នក ហើយ​អ្នក​នឹង​មាន​ការ​ទាក់​ទាញ​ជា​មិន​ខាន​ឡើយ ។

ក្វាមី ៖ យល់​ព្រម ។ ប្រហែល​ជា​រឿង​នេះ នឹង បើក​ទ្វារ​មួយ​ចំនួន​ថ្មី ។

សូម​ត្រឡប់​ទៅទំព័រ ៤០​វិញ

សូម​តាមដាន​កិច្ចខិតខំរបស់អ្នក

មុន​ពេល​ការ​ប្រជុំ​លើក​ក្រោយរបស់​យើង សូម​ធ្វើ​បញ្ជី​ទំនាក់ទំនង​ការ​ស្វែងរក​ឲ្យ​បាន​យ៉ាង​ហោចណាស់​៣០ តាមរយៈ​បណ្ដាញ​របស់អ្នក ។ ការ​ធ្វើ​បែប​នេះ​នឹង​នាំ​អ្នក​ឲ្យមាន​ការ​ជួប​ទល់​មុខ​ជា​មួយ​នឹង​និយោជក​ដែល​មាន​សក្ដានុពល​ដោយ​ផ្ទាល់​បាន​យ៉ាងហោចណាស់ ១០ នាក់​ដែរ ។

សូម​បន្ដ​ស្វែងរក​មើល​ការ​ផ្សព្វផ្សាយ តាម​ការសែត និង​តាម​អ៊ិនធឺណែត ហើយ​ទៅជួប​នឹង​មជ្ឈមណ្ឌល​ភាពខ្លួនទីពឹងខ្លួន ។ ប៉ុន្ដែ​សូមចងចាំ​ថា​តើ​ការងារ​មាន​នៅ​កន្លែង​ណា​ខ្លះ-- ទីផ្សារការងារ​លាក់​កំបាំង ! សូម​ចំណាយ​ពេល​និង​កិច្ចខិតខំ​របស់​អ្នក​ភាគច្រើន ជួប​និយាយ​ជា​មួយ​ក្រុមហ៊ុន ដោយ​ផ្ទាល់​និងជួប​ជាមួយ​នឹង​មនុស្ស​ទំនាក់ទំនង​ផ្ទាល់​តាមរយៈបណ្ដាញ​របស់អ្នក ។

អ្នក​អាច​រក្សា​ការ​តាមដាន​មនុស្ស​ដែល​អ្នក​ទាក់​ទង និង​ជួប​របស់អ្នក​នៅ​ក្នុង​តារាង​នេះ ( មាន​ឧទាហរណ៍​ផ្ដល់​ឲ្យ ) ។ សូម​រក្សា​កំណត់​ចំណាំ​ការ​ជួប​របស់​អ្នក​នៅ បែប​បទ​ដើម្បី​ធ្វើ​ការ​តាមដាន​ទាក់ទង នៅទំព័រ​ខាង​ក្រោយ ឬ​អ្នកអាច​ប្រើ​សៀវភៅកំណត់ត្រា​ផ្សេងមួយ ។

ការផ្សព្វ​ផ្សាយ​តាម​ការ​សែត/អ៊ិនធឺណែត

សេវា​រក​ការងារ​ឲ្យ​ធ្វើ​របស់រដ្ឋាភិបាល ឬ​ក្រុម​ហ៊ុន​ឯកជន

ទំនាក់ទំនង​ផ្ទាល់ជាមួយ​ក្រុមហ៊ុន​ទាំង​ឡាយ

ការ​ជួបដោយផ្ទាល់​ជាមួយ​នឹង​មនុស្ស​ដែល​រកបាន​តាមរយៈ​បណ្ដាញ​របស់អ្នក

១. ដាក់​ពាក្យ​ធ្វើ​ការ​ផ្នែក​គណនេយ្យ​តាម​អ៊ិនធឺណែត

​២.

​៣.

​៤.

​៥.

១. ផ្ញើលិខិត​« ថ្លែង​អំណរ​គុណ » ទៅ​គ្លូរៀរ នៅការិយាល័យ​សេវាការងារ ។

​២.

​៣.

​៤.

​៥.

​៦.

​៧.

​៨.

១. តាមដាន​ការ​ទៅជួប​នឹង មីឈែល នៅ​ក្រុមហ៊ុន គណនេយ្យ ។

​២.

​៣.

​៤.

​៥.

​៦.

​៧.

​៨.

​៩.

​១០.

​១១.

​១២.

​១៣.

១. បានជួប​នឹង​មិត្ត​របស់ ហូសេ នៅ​ក្រុមហ៊ុន​សាជីវកម្ម តូរ៉ូ

​២.

​៣.

​៤.

​៥.

​៦.

​៧.

​៨.

​៩.

​១០.

​១១.

​១២.

​១៣.

​១៤.

​១៥.

បែប​បទ​ដើម្បី​ធ្វើ​ការ​តាមដាន​មនុស្ស​ដែល​អ្នក​ទាក់​ទង
ទំនាក់​ទំនង

មនុស្ស ឬ​អង្គភាព ៖

ទូរសព្ទ ៖

អាសយដ្ឋាន ៖

អ៊ីម៉ែល ៖

ខ្ញុំ​ត្រូវ​បាន​ប្រាប់ដោយ ៖

ខ្ញុំ​បាន​ទំនាក់​ទំនង​បុគ្គល​រូប​នេះ

  • បាទ/ច៎ាស

  • ទេ

កាលបរិច្ឆេទ ៖

ចំណុច​ដែលបាន​ពិភាក្សា ៖

​១.

​២.

​៣.

សកម្មភាព​តាមដាន ៖

​១.

បាន​បញ្ចប់​នៅ​( កាលបរិច្ឆេទ ) ៖

​២.

បាន​បញ្ចប់​នៅ​( កាលបរិច្ឆេទ ) ៖

​៣.

បាន​បញ្ចប់​នៅ​( កាលបរិច្ឆេទ ) ៖

មនុស្ស​ថ្មី ៖

​១. នាម ៖

ទូរសព្ទ ៖

ទូរសារ ៖

អ៊ីម៉ែល ៖

អាសយដ្ឋាន ៖

​២. នាម ៖

ទូរសព្ទ ៖

ទូរសារ ៖

អ៊ីម៉ែល ៖

អាសយដ្ឋាន ៖

កំណត់​ចំណាំ