រៀន
តើខ្ញុំបង្ហាញពីខ្លួនខ្ញុំដោយមានអានុភាពយ៉ាងដូចម្ដេច ?
-
ម៉ោង ៖សូមដាក់ម៉ោងកំណត់៦០ នាទីសម្រាប់វគ្គរៀននេះ ។
-
មើល ៖« ការសម្ភាសន៍ » ( ពុំមានវីដេអូឬ? សូមអាន ទំព័រ ៣២ ) ។
-
ពិភាក្សា ៖តើអ្នកគិតថាមនុស្សទាំងនេះត្រូវបានជួលឲ្យធ្វើការឬទេ ?
អ្នកដឹងចម្លើយមិនល្អចំពោះសំណួរសម្រាប់ការសម្ភាស ពេលអ្នកមើលពួកគេ ! ប៉ុន្តែតើអ្នកពេលខ្លះមានការលំបាកដើម្បីផ្ដល់ចម្លើយល្អនៅក្នុងការសម្ភាសមួយឬទេ ?
-
អាន ៖ សំណួរប្រចាំសប្ដាហ៍--តើខ្ញុំបង្ហាញពីខ្លួនខ្ញុំដោយអានុភាពបញ្ចុះបញ្ចូលយ៉ាងដូចម្ដេច ?
សកម្មភាពប្រចាំសប្ដាហ៍-- រៀបចំ ហើយប្រើសេចក្ដីថ្លែងការណ៍ដ៏មានអានុភាពជាមួយនឹងបណ្ដាញទំនាក់ទំនង ។
-
អាន ៖កាលពីការប្រជុំមុនរបស់យើង យើងបានពិភាក្សាអំពីរបៀបដែល « ខ្ញុំក្នុង ៣០ វិនាទី » របស់យើង អាចមានចំណាប់អារម្មណ៍ ជាការណែនាំខ្លួន ។ ជំហានបន្ទាប់របស់យើង នឹងជាការបន្ថែម « សេចក្ដីថ្លែងការណ៍ដ៏មានអានុភាព » ដែលអាចបង្ហាញពីគោលតម្លៃខ្លួនរបស់យើង ទៅដល់និយោជក និងអ្នកផ្សេងទៀត ។
សេចក្ដីថ្លែងការណ៍ដ៏មានអានុភាព ជួយពង្រឹងដល់ជីវប្រវត្តិសង្ខេប និងការសម្ភាសរបស់យើង ។ វាជួយយើងនិយាយជាមួយនឹងបណ្ដាញរបស់យើង ។ វាអាចនឹងជួយយើងរក្សាការងារ ហើយមានជោគជ័យ ។
សូមអានចំណែកគន្លឹះបួនយ៉ាងនៃសេចក្ដីថ្លែងការណ៍ដ៏មានអានុភាព ។
តើខ្ញុំអាចបង្កើតសេចក្ដីថ្លែងការណ៍ដ៏មានអានុភាពមួយ បានយ៉ាងដូចម្ដេច ?
-
អាន ៖វីតូរៀ បានរៀបចំការពិភាក្សារយៈពេលប្រាំនាទីជាមួយនឹងនិយោជកដែលមានសក្ដានុពល ។ នៅពេលនិយោជកបានសួរអំពីបទពិសោធន៍ទីផ្សាររបស់នាង នោះនាងបានប្រើសេចក្ដីថ្លែងការណ៍ដ៏មានអានុភាពមួយរបស់នាង ។
-
ពិភាក្សា ៖តើសេចក្ដីថ្លែងការណ៍នេះជួយ វីតូរៀ ក្នុងការស្វែងរកការងាររបស់នាងយ៉ាងដូចម្ដេច ?
-
អាន ៖នេះគឺជាសេចក្ដីថ្លែងការណ៍ដ៏មានអានុភាពគំរូបន្ថែមទៀត សម្រាប់អ្នកត្រឡប់មកពីផ្សាយសាសនា ម្ចាស់ អាជីវកម្មធនតូច និងម្ដាយ-- ដែលជាអ្នកកំពុងស្វែងរកការងារ ។ សូមអានវា ។ សូមកត់ចំណាំនូវរបៀបដែលផ្នែកទាំងបួនធ្វើការរួមគ្នា ។
១. ជំនាញ
២. គំរូ ( ត្រូវជាក់លាក់ )
៣. គំរូ ( ត្រូវជាក់លាក់ )
៤. ផ្គូរផ្គងទៅតម្រូវការ
ខ្ញុំអាចបង្កើត ហើយជម្រុញទឹកចិត្តក្រុម ។
ឧទាហរណ៍ ក្នុងនាមជាអ្នកស្ម័គ្រចិត្តពេញម៉ោងសម្រាប់សាសនាចក្ររបស់ខ្ញុំ ខ្ញុំត្រូវបានសុំឲ្យដឹកនាំក្រុមនៃអ្នកស្ម័គ្រចិត្តប្រាំបីនាក់ ដែលពុំមានសាមគ្គីភាពគ្នា ហើយពុំបំពេញតាមគោលដៅ ។
ដូច្នេះ ខ្ញុំបានធ្វើការប្រជបំពាក់បំប៉ន ហើយបានជួយពួកគេឲ្យតម្លៃគ្នាទៅវិញទៅមក ដាក់គោលដៅ ហើយបំពេញគោលដៅទាំងនោះ ។
ខ្ញុំអាចជួយក្រុមអ្នកឲ្យធ្វើការរួមគ្នាដើម្បីបំពេញ និងសម្រេចគោលដៅរបស់អ្នក ។
ខ្ញុំមានបទពិសោធន៍ខាងដោះស្រាយបញ្ហា ។
ឧទាហរណ៍ អាជីវកម្មគ្រួសារយើង យើងមិនដឹងច្បាស់ពីការចំណាយរបស់យើងទេ ។ ខ្ញុំបានសម្រេចចិត្តបង្កើតកំណត់ត្រាឲ្យល្អជាងមុន ហើយតាមដានការចំណាយប្រចាំថ្ងៃ ។
តាមរយៈការមើលកំណត់ត្រារបស់ខ្ញុំ និងការតាមដាន នោះយើងបានបង្ហាញថា អ្នកផ្គត់ផ្គង់បានគិតថ្លៃលើសនៅគ្រប់វិក្កយបត្រដោយពុំប្រាប់ដល់យើង ។
ខ្ញុំនឹងអនុវត្តជំនាញដោះស្រាយបញ្ហាទាំងនេះចំពោះឧបសគ្គទាំងឡាយដែលអ្នកអាចនឹងជួបប្រទះ ហើយខ្ញុំប្រាកដថា ខ្ញុំអាចរកបានចម្លើយល្អមួយបាន ។
ខ្ញុំអាចរៀបចំ ។
ឧទាហរណ៍ ក្នុងនាមជាម្តាយម្នាក់ ខ្ញុំសម្របសម្រួលកិច្ចការសាលា និងការងាររបស់កូនបីនាក់នៅផ្ទះ ។
តាមរយៈការគ្រប់គ្រងកាលវិភាគទាំងនេះ ខ្ញុំបានប្រាកដថា កូនម្នាក់ៗបានរៀនចង់ដោយជោគជ័យ ហើយចេះរបៀបធ្វើការ ។
ខ្ញុំអាចប្រើជំនាញការគ្រប់គ្រងទាំងនេះ ដើម្បីរក្សាកាលវិភាគក្រុមហ៊ុនរបស់អ្នក ដូច្នេះរាល់ការណាត់ជួបរបស់អ្នកទាំងអស់នឹងត្រូវបានកត់ទុក ។
-
អនុវត្ត ៖សូមប្រើទំព័រនេះដើម្បីបង្កើតសេចក្ដីថ្លែងការណ៍ដ៏មានអានុភាពផ្ទាល់ខ្លួនមួយចំនួន ។ សូមចាប់ផ្ដើមសរសេរសេចក្តីថ្លែងការណ៍នៅក្នុងកន្លែងមានចន្លោះឥឡូវនេះ ។ អ្នក អាចធ្វើការជាមួយនឹងសមាជិកក្រុមផ្សេងទៀត ។
១. ជំនាញ
២. គំរូ ( ត្រូវជាក់លាក់ )
៣. លទ្ធផល ( ត្រូវជាក់លាក់ )
៤. ផ្គូរផ្គងទៅតម្រូវការ
-
អនុវត្ត ៖បន្ទាប់ពីអ្នកមានសេចក្ដីថ្លែងការណ៍ដ៏មានអានុភាពយ៉ាងហោចណាស់ចំនួនពីរ នោះសូមផ្លាស់វេនគ្នាប្រើវាជាមួយនឹងសមាជិកក្រុមផ្សេងទៀត ។ សូមនិយាយវាឮៗរហូតដល់អ្នកមានអារម្មណ៍ទំនុកចិត្ត ។ មុនពេលការប្រជុំរបស់យើង សូមបញ្ចប់សេចក្ដីថ្លែងការយ៉ាងហោចណាស់ចំនួនប្រាំ ។
-
អាន ៖អ្នកអាចចាប់ផ្ដើមជាមួយនឹង « ខ្ញុំក្នុង ៣០ វិនាទី » នៅពេលអ្នកកំពុងនិយាយនឹងនរណាម្នាក់អំពីការងារមួយ ។ នេះអាចជានិយោជក ឬនរណាម្នាក់ដែលអ្នកអាចសុំឲ្យជួយអ្នក ។ បន្ទាប់មក អ្នកនោះនឹងអាចសួរអ្នកនូវសំណួរទូទៅមួយចំនួន ។ អ្នកត្រូវការសេចក្ដីថ្លែងការណ៍ដ៏មានអានុភាព ដើម្បីឆ្លើយសំណួរទាំងនេះ ។ អ្នកនឹងចែកចាយសេចក្ដីថ្លែងការណ៍ដ៏មានអានុភាពរបស់អ្នកជាមួយមនុស្សជាច្រើន មុនពេលការប្រជុំលើកក្រោយរបស់យើង ។
-
អនុវត្ត ៖សូមអានការណែនាំទំាំងនេះជាក្រុម ។ បន្ទាប់ពីអ្នកបានអានការណែនាំរួចហើយ សូមចាប់ផ្ដើមសកម្មភាព ។ សូមកុំចំណាយពេលច្រើនជាង ១០ នាទីឡើយ ។
-
អ្នកគ្រប់គ្នាក្រោកឈរឡើង ហើយដើរទៅកន្លែងទំនេរមួយ សម្រាប់ហាត់អំពីល្បឿន ។ ម្នាក់ៗគួរបែរមុខទល់គ្នា ។
-
អ្នកទីមួយសួរសំណួរទូទៅដូចជា ៖
-
តើអ្នកអាចប្រាប់ខ្ញុំអំពីខ្លួនអ្នកបានឬទេ ?
-
ហេតុអ្វីយើងគួរតែជួលអ្នកឲ្យធ្វើការ ?
-
តើភាពខ្លាំងបំផុតរបស់អ្នកជាអ្វី ?
-
តើខ្ញុំគួរនិយាយអំពីអ្នកទៅកាន់មនុស្សដែលត្រូវទំនាក់ទំនង របស់ខ្ញុំអ្វីខ្លះ ?
-
-
អ្នកទីពីរ ផ្ដល់សេចក្ដីថ្លែងការណ៍ដ៏មានអានុភាពមួយ ជាចម្លើយ ។
-
បន្ទាប់មកអ្នកប្ដូរគ្នា ។ អ្នកទីពីរ សួរសំណួរទូទៅផ្សេងទៀត ហើយអ្នកទីមួយឆ្លើយជាមួយនឹងសេចក្ដីថ្លែងការណ៍ដ៏មានអានុភាពមួយ ។
-
សូមផ្ដល់មតិកែលម្អដល់គ្នាទៅវិញទៅមកឲ្យឆាប់ៗ ៖ តើវាមានទាំងបួនជំហានឬទេ ? តើវាមើលទៅដូចជាអស្ចារ្យ ហើយទំនុកចិត្តឬទេ ?
-
បន្ទាប់មកមនុស្សគ្រប់គ្នាប្ដូរដៃគូ ហើយធ្វើវាម្ដងទៀត ។ ហើយម្ដងទៀត !
-
សូមធ្វើឲ្យលឿនបំផុតតាមដែលអ្នកអាចធ្វើបាន រហូតដល់មនុស្សគ្រប់គ្នាបានសាកល្បងវាបានបួនដង ។
-
-
ពិភាក្សា ៖តើអ្នកបានប្រើសេចក្ដីថ្លែងការណ៍ដ៏មានអានុភាព ដើម្បីឆ្លើយសំណួរទាំងនេះឬទេ ? តើមានភាពផ្សេងៗគ្នាមួយចំនួនណាខ្លះអំពីសំណួរទាំងនេះ ? តើសំណួរមួយចំនួនផ្សេងទៀតមានអ្វីខ្លះ ដែលអ្នកសម្ភាសអាចនឹងសួរនោះ ?
សកម្មភាពមានជម្រើស ៖ តើខ្ញុំបានផ្លាស់ភាពអវិជ្ជមានទៅជាវិជ្ជមានបានយ៉ាងដូចម្ដេច ? |
---|
( សូមកុំធ្វើសកម្មភាពនេះអំឡុងពេលធ្វើការប្រជុំឡើយ ) ។ |
បើអ្នកជ្រើសរើស ធ្វើនៅអំឡុងក្នុងសប្តាហ៍នោះអ្នកអាចធ្វើសកម្មភាពនេះ ។ |
អ្នកអាចប្រើសេចក្ដីថ្លែងការដ៏មានអានុភាពដើម្បីផ្លាស់សំណួរ និងស្ថានភាពអវិជ្ជមានទៅជាឱកាសវិជ្ជមានបាន ។ សូមសិក្សា ទំព័រ ៣៣ នៅក្នុងធនធាន ) ។ |
តើខ្ញុំអាចប្រើសេចក្ដីថ្លែងការណ៍ដ៏មានអានុភាពមួយ បាននៅកន្លែងណា ?
-
អាន ៖ជាមួយនឹងសេចក្ដីថ្លែងការណ៍ដ៏មានអានុភាពថ្មីរបស់យើង និង « ខ្ញុំក្នុង ៣០ វិនាទី » របស់យើង នោះយើងមានឧបករណ៍ដ៏អស្ចារ្យ ។ ប៉ុន្តែតើយើងរកមនុស្សដែលនឹងស្ដាប់យើងបានយ៉ាងដូចម្ដេច ? គន្លឹះ គឺត្រូវនិយាយនឹងមនុស្សគ្រប់រូប ។ បន្ទាប់មកសូមឲ្យពួកគេនិយាយទៅកាន់ អ្នកទំនាក់ទំនង របស់ពួកគេ ។ នេះគឺជា « បណ្ដាញ » ហើយបណ្តាញនេះគឺដូចជាការជ្រើរើសក្រុមលក់ផ្ទាល់ខ្លួនអញ្ចឹង !
-
អនុវត្ត ៖សូមបង្វែរកៅអ៊ីរបស់អ្នកដើម្បីនិយាយជាមួយនឹងបុគ្គលដែលអង្គុយជិតអ្នក ។
-
សូមនិយាយអំពីមនុស្សដែលអ្នកនឹងទំនាក់ទំនងដើម្បីប្រើ « ខ្ញុំក្នុង ៣០ វិនាទី » របស់អ្នក និងសេចក្ដីថ្លែងការណ៍ដ៏មានអានុភាព មុនពេលការប្រជុំលើកក្រោយរបស់យើង ។ សូមសរសេរឈ្មោះមួយចំនួននៅទីនេះ ៖
-
សូមនិយាយអំពីរបៀបដែលអ្នកនឹងពង្រីកបណ្ដាញរបស់អ្នកដើម្បីបង្កើតមនុស្សទំនាក់ទំនងកាន់តែច្រើន ។ សូមសរសេរគំនិតទាំងឡាយនៅទីនេះ ៖
-
-
អនុវត្ត ៖មុនពេលការប្រជុំលើកក្រោយរបស់អ្នក នោះអ្នកនឹងប្រើសេចក្ដីថ្លែងការណ៍ដ៏មានអានុភាពរបស់អ្នក ជាមួយនឹងមនុស្សទំនាក់ទំនងដែលអ្នកស្គាល់ ។ ហើយអ្នកនឹងសុំឲ្យទំនាក់ទំនងអ្នកនិយាយជាមួយ ទំនាក់ទំនង របស់ពួកគេ ។ ជាមួយនឹង « ខ្ញុំក្នុង ៣០ វិនាទី » និងសេចក្ដីថ្លែងការណ៍ដ៏មានអានុភាពរបស់អ្នក នោះអ្នកមានឧបករណ៍ដ៏អស្ចារ្យចំនួនពីរ ដើម្បីបង្កើតបណ្ដាញរបស់អ្នក ។ ការស្វែងរកការងាររបស់អ្នកចាប់ផ្ដើមចេញទៅហើយ !
សកម្មភាពមានជម្រើស ៖ ការរកបានការងារឲ្យបានលឿន |
---|
( សូមកុំធ្វើសកម្មភាពនេះអំឡុងពេលធ្វើការប្រជុំឡើយ ) ។ |
ប្រសិនបើអ្នកជ្រើសរើសធ្វើ អ្នកអាចធ្វើសកម្មភាពនេះនៅក្រោយការប្រជុំរបស់យើង ៖ |
បើចង់ទទួលបានជោគជ័យកាន់តែលឿន អ្នកអាចសិក្សា « ត្រូវពន្លឿនការស្វែងរកការងារ » នៅទំព័រ ១៥ ។ សូមសាកល្បងវា-- ធនធានចំនួន ១៥, មនុស្សទំនាក់ទំនង ១០ នាក់, ជួប២នាក់-- ជារៀងរាល់ថ្ងៃ ! |