សម្រាប់អ្នកសម្របសម្រួល
ថ្ងៃនៃការប្រជុំ ៖
-
ចាប់ពីថ្ងៃនេះទៅ ការប្រជុំនឹងខុសពីការប្រជុំ ៦ ដំបូង ។ សូមមើលឯកសារនៅទំព័រខាងក្រោម ដើម្បីឲ្យអ្នកអាចរៀបចំខ្លួនឆ្លើយសំណួរទាំងឡាយ ។
-
សូមផ្ញើសារ ឬទូរសព្ទទៅសមាជិកក្រុមទាំងអស់ ។ សូមអញ្ជើញពួកគេឲ្យមកដល់មុនម៉ោង ១០ នាទី ដើម្បីរាយការណ៍ពីការតាំងចិត្តរបស់ពួកគេ ។
-
សូមរៀបចំឯកសារសម្រាប់ប្រជុំ ។
-
សប្ដាហ៍ក្រោយ យកកូនសៀវភៅ មាគ៌ារបស់ខ្ញុំឆ្ពោះទៅកាន់ភាពខ្លួនទីពឹងខ្លួន ។ប្រាំក្បាលបន្ថែមទៀត ។
៣០ នាទីមុនការប្រជុំ ៖
-
សូមរៀបចំកៅអីជុំវិញតុ ដើម្បីឲ្យគ្រប់គ្នាអាចអង្គុយជិតគ្នា ។
-
សូមគូសតារាងការតាំងចិត្តនេះនៅលើក្ដារខៀន ។
ឈ្មោះសមាជិកក្រុម
បានពន្លឿនការស្វែងរកការងាររបស់ខ្ញុំ (បាទ/ចា៎ស /ទេ)
បានកែលម្អការងាររបស់ខ្ញុំ (បាទ/ចា៎ស /ទេ)
បានអនុវត្តគោលការណ៍ មូលដ្ឋានគ្រឹះ ហើយបានបង្រៀនវាដល់គ្រួសារ ( បាទ/ច៎ាស/ទេ )
បានបន្ថែមការសន្សំប្រាក់ ( បាទ/ច៎ាស/ទេ )
បានរាយការណ៍ទៅដៃគូសកម្មភាព ( បាទ/ច៎ាស/ទេ )
គ្លូរៀរ
បាទ/ចា៎ស
បាទ/ចា៎ស
បាទ/ចា៎ស
បាទ/ចា៎ស
បាទ/ចា៎ស
១០ នាទីមុនការប្រជុំ ៖
-
សូមស្វាគមន៍ដល់ពួកគេយ៉ាងកក់ក្ដៅ ពេលពួកគេមកដល់ ។
-
នៅពេលសមាជិកក្រុមមកដល់ សូមឲ្យពួកគាត់បំពេញក្នុងតារាងការតាំងចិត្តនៅលើក្ដារខៀន ។
-
សូមចាត់អ្នកកំណត់ពេលវេលា ។
នៅពេលចាប់ផ្ដើម ៖
-
សូមឲ្យពួកគេបិទទូរសព្ទដៃ និងឧបករណ៍ដទៃទៀតរបស់ខ្លួន ។
-
សូមអធិស្ឋានបើក ( និងច្រៀងទំនុកតម្កើង បើចង់ធ្វើ ) ។
-
សូមឲ្យអ្នកទាំងឡាយដែលមកយឺតបិទទូរសព្ទដៃដោយស្ងាត់ស្ងៀម ហើយបំពេញក្នុងតារាងការតាំងចិត្ត ខណៈដែលក្រុមបន្ដធ្វើការពិភាក្សា ។
-
សូមដាក់ម៉ោងកំណត់ ២០ នាទីសម្រាប់វគ្គ មូលដ្ឋានគ្រឹះរបស់ខ្ញុំនេះ ។
-
សូមបំពេញ គោលការណ៍ទី ៧ ក្នុង មូលដ្ឋានគ្រឹះរបស់ខ្ញុំ ។ បន្ទាប់មកត្រឡប់មកសៀវភៅលំហាត់នេះវិញ ហើយបន្ដអាននៅ ទំព័របន្ទាប់ ។