ការបោះពុម្ពផ្សាយលើកមុន
ផែនទី​ស្វែងរក​ការងារ​ជោគជ័យ


ផែនទី​ស្វែងរក​ការងារ​ជោគជ័យ

ប្រចាំ​ថ្ងៃ ៖ សូម​ឧទ្ទិស​ថ្វាយ​កិច្ចខិតខំរបស់អ្នក ពន្លឿន​ការ​ស្វែងរក​ការងារ​របស់អ្នក ចូលរួមក្នុង​ការ​ត​បណ្ដាញ​របស់​អ្នក

ចាប់​ដៃ

តើ​ខ្ញុំ​អាច​ស្វែងរក​ឱកាស​ការ​ងារ​ដ៏​ត្រឹម​ត្រូវ​យ៉ាង​ដូចម្ដេច ?

  • ស្គាល់នូវ​អ្វី​ដែល​ខ្ញុំត្រូវ​ផ្ដល់​ទៅដល់​និយោជក ។

  • ប្រើ​សេចក្ដីថ្លែងការ « ខ្ញុំ​ក្នុង ៣០ វិនាទី » ជាមួយ​មនុស្ស​ឲ្យ​បាន​ច្រើន​តាម​ដែលអាច​ធ្វើ​ទៅបាន ។

តើ​ខ្ញុំ​បង្ហាញ​ពីខ្លួន​ខ្ញុំ​ដោយ​អានុភាព​បញ្ចុះបញ្ចូល​យ៉ាងដូចម្ដេច ?

  • ប្រាប់អំពីរបៀប​ដែល​ខ្ញុំ​បាន​ទទួលលទ្ធផល​ជោគជ័យ ដែល​សំខាន់​ចំពោះ​និយោជក​ម្នាក់ ។

  • ប្រើ​សេចក្ដីថ្លែងការ​ដ៏មានអានុភាព ​ដើម្បី​បង្ហាញ​អំពី​គោលតម្លៃ​ខ្លួនខ្ញុំ​ទៅដល់និយោជក​របស់ខ្ញុំ ។

តើ​ខ្ញុំ​អាច​ដឹង​ពី​ទីផ្សារ​ការងារ « លាក់​កំបាំង »​យ៉ាង​ដូចម្តេច ?

  • រក​ឃើញការងារ « លាក់កំបាំង » តាមរយៈ​បណ្ដាញ ។

  • ប្រើ​សេចក្ដីថ្លែងការ​ដ៏មានអានុភាព​ដើម្បី​បង្ហាញ​អំពី​គោលតម្លៃ​ខ្លួនខ្ញុំ​ទៅដល់បណ្ដាញ​របស់ខ្ញុំ។

  • ជួយ​ដល់​បណ្ដាញ​របស់ខ្ញុំ​ឲ្យ​ជួយ​ខ្ញុំ។

តើ​ខ្ញុំ​អាច​បង្ហាញ​ភាព​ពូកែជា​ការជ្រើរើស​ច្បាស់លាស់​យ៉ាង​ដូចម្តេច ?

  • រៀបចំ​ខ្លួន​ឲ្យ​ល្អ​សម្រាប់ការ​សម្ភាស​នីមួយៗ ។

  • រៀនជំនាញ​ដើម្បីធ្វើ​បាន​ល្អ​បំផុត​ក្នុងការ​សម្ភាស​នីមួយៗ ។

  • រៀន​បំពេញ​ពាក្យ​ស្នើសុំ​ការងារ ។

តើ​ខ្ញុំ​អាច​ពន្លឿន​ការស្វែងរកការងារ​របស់ខ្ញុំ​យ៉ាងដូចម្ដេច ?

  • សូម​ធ្វើ​ការ​ពន្លឿន​ការ​ស្វែង​រក​ការងារ​ជា​រៀង​រាល់​ថ្ងៃ ។

  • តាម​ដាន​ការ​រីកចម្រើន​ក្នុងការ​ស្វែងរក​ការងារ​របស់ខ្ញុំ ។

តើ​ខ្ញុំ​អាច​ពូកែ​ធ្វើ​ការងារ ហើយ​បន្ដ​មាន​ភាពជោគជ័យ​យ៉ាង​ដូចម្ដេច ?

  • មាន​ភាពសកម្ម ហើយ​ការពារ​បញ្ហា​នានា​នៅក្នុងការ​ងារ​របស់ខ្ញុំ ។

  • រៀន​ច្បាប់​កន្លែង​ការងារ និង​ការ​រំពឹងទុក​នានា ។

  • ផ្ដល់​ដល់និយោជក​របស់ខ្ញុំ​នូវ​គោលតម្លៃឲ្យ​ច្រើនជាង​ខ្ញុំ​ចំណាយ ។

  • ទទួល​ខុស​ត្រូវ​ចំពោះ​អាជីព​ខ្ញុំ ។