ការបោះពុម្ពផ្សាយលើកមុន
រៀន


រៀន

រូប​អំពូល​ភ្លើង​ពណ៌-ត្នោត

តើ​យើង​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​នឹង​ការ​ឧបសគ្គ​ការងារ​ដោយ​របៀប​ណា ?

ម៉ោង ៖សូម​ដាក់​ម៉ោង​កំណត់ 20 នាទី​សម្រាប់​ទំព័រ​នេះ​តែប៉ុណ្ណោះ ( ពុំ​មែន​វគ្គ​ដែល​ត្រូវ​រៀន​ទាំង​មូល​ទេ ) ។

ក៏​សូម​កត់​ចំណាំ​ដែរ​ថា អ្នក​នឹង​ត្រូវ​ចំណាយ​ពេល ២០ នាទី យូរ​ជាង នៅ ក្នុង​វគ្គ​ការ​តាំង​ចិត្ត​ធម្មតា ។

អាន ៖អ្នក​ខ្លះ​ប្រហែល​ជា​មាន​ការងារ​ហើយ​អ្នក​ខ្លះ​ទៀត​ប្រហែល​ជា​កំពុង​ស្វែង​រក​ការងារ ប៉ុន្តែ​មនុស្ស​គ្រប់​គ្នា​ប្រឈម​មុខ​នឹង​ឧបសគ្គ​ក្នុង​ការងារ ។ ឧទាហរណ៍​មួយ​ចំនួន​រួមមាន៖

  • ខ្ញុំ​នៅ​តែ​មិន​អាច​រក​បាន​ការ​ងារ​មួយ​សោះ ។

  • ចៅហ្វាយ​របស់​ខ្ញុំ​ហាក់​ដូចជា​មិន​សប្បាយ​ចិត្ត​នឹង​ការងារ​របស់​ខ្ញុំ​សោះ ។

  • ខ្ញុំ​មាន​ការងារ​មួយ តែ​ខ្ញុំ​ពុំ​រក​បាន​ប្រាក់​គ្រប់គ្រាន់ទេ ។

  • ខ្ញុំ​ពុំ​ចេះ​ពី​របៀប​ដើម្បី​ប្រឈម​នឹង​ភាព​ពុក​រលួយ​នៅ​កន្លែង​ការងារ​របស់​ខ្ញុំ​ឡើយ ។

  • ខ្ញុំ​និយាយ​ជាមួយ​មនុស្ស​ជាច្រើន តែ​គ្មាន​នរណា​ម្នាក់​ជួល​ខ្ញុំ​ឲ្យ​ធ្វើ​ការងារ​សោះ ។

  • វា​មាន​ការ​លំបាក​ណាស់​ដើម្បី​មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​និយោជក​របស់​ខ្ញុំ ។

  • ខ្ញុំ​មិន​ចូល​ចិត្ត​សហការី​ធ្វើ​ការ​ជាមួយ​ខ្ញុំ​សោះ ។

  • ខ្ញុំ​មិន​អាច​ធ្វើ​ការងារ​ដដែលៗ​បានទេ ។

យើង​មាន​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​កាន់​តែ​ច្រើន នៅ​ពេល​យើង​ប្រឹក្សា​រួម​គ្នា ហើយ​អនុវត្ត​ដើម្បី​យក​ឈ្នះ​លើ​ឧបសគ្គ​នានា ។

អនុវត្ត ៖បន្ទាប់​មក​សមាជិក​ម្នាក់ៗ​ក្នុង​ក្រុម​នឹង​សរសេរ​ឧបសគ្គ​ធំ​បំផុត​ក្នុង​ការងារ​របស់​ពួក​គេ​នៅ​លើ​ក្តារខៀន ។ សូម​ជ្រើសរើស​ជា​ក្រុម​នូវ​ឧបសគ្គ​ទាំង​បី​ដែល​មាន​នៅ​លើ​ក្តារខៀន ។ ការ​អនុវត្តន៍​របស់​អ្នក​នៅ​ថ្ងៃនេះ​គឺ​ដើម្បី​ពិភាក្សា និង​ដាក់​ផែនការ​ដោះស្រាយ​ខ្លះៗ ។

ការ​រំលឹក​ឡើង​វិញ​នូវ​ការ​អនុវត្តន៍​ពី​អតីតកាល ការ​ពិភាក្សា និង​វីដេអូ​នៅ​ក្នុង​សៀវភៅ​លំហាត់​នេះ​អាច​ផ្តល់​ជា​អត្ថប្រយោជន៍ ។ អ្នក​ប្រហែល​ជា​ស្គាល់​នរណា​ម្នាក់​នៅ​ខាង​ក្រៅក្រុម​ដែល​អាច​ជួយ​អ្នក​នៅ​គ្រា​មាន​ឧបសគ្គ ។ បុគ្គល​រូប​នេះ​អាច​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ជួយ​នៅ​ក្នុង​ការ​ប្រជុំ​ក្រុម​អ្នក​នៅ​ពេល​ក្រោយ ។

តើ​ខ្ញុំកំពុង​តែ​ប្រែ​ក្លាយ​ជា​មនុស្ស​កាន់​តែ​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន​ឬ​ទេ ?

ម៉ោង ៖សូម​ដាក់​ម៉ោង​កំណត់​២០ នាទី​សម្រាប់ទំព័រ​នេះ​តែប៉ុណ្ណោះ ។

អាន ៖គោលដៅ​របស់​យើង​គឺ​ភាព​ខ្លួន​ទីពឹង​ខ្លួន ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ។ ការ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការងារ​យើង​គឺ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​គោលដៅ​យើង​ប៉ុណ្ណោះ ។

ពិភាក្សា ៖តើ​មានការ​ផ្លាស់ប្ដូរ​អ្វីខ្លះ ដែលអ្នក​ឃើញ​នៅក្នុង​ជីវិត​របស់អ្នក ពេលអ្នក​បាន​អនុវត្ត និង​ត្រូវ​បាន​បង្រៀន គោលការណ៍ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ?

អនុវត្ត ៖សូម​បើក​កូន​សៀវភៅ​របស់​អ្នក មាគ៌ា​ឆ្ពោះ​ទៅ​រក​ភាព​ខ្លួន​ទីពឹង​ខ្លួន​របស់​ខ្ញុំ នៅ​ទំព័រ​ទំនេរ​គោលតម្លៃ​ភាពខ្លួន​ទីពឹង​ខ្លួន ( នៅ​ខាង​ក្រោយ ) ។ សូម​បំពេញ​ជំហាន​នានា ។

នៅពេល​អ្នក​ធ្វើចប់ សូម​ចំណាយពេល​បី​នាទី​ពិចារណា​ដូច​ខាង​ក្រោម ៖

តើឥឡូវ​អ្នក​បាន​ចេះ​ច្រើន​អំពី​ការ​ចំណាយ​របស់អ្នក​ឬទេ ? តើ​ឥឡូវ​អ្នកអាច​ឆ្លើយ « ញឹកញាប់ » ឬ « ជានិច្ច » ចំពោះសំណួរ​ទាំង​នេះ​ភាគច្រើន​ឬទេ ? តើ​អ្នក​កាន់​តែ​មានទំនុកចិត្ត​ទៅលើចំនួន ដែល​អ្នក​បាន​ដាក់​ជា​ប្រាក់ចំណូល​ភាព​ខ្លួនទីពឹង​ខ្លួន​របស់អ្នក​ឬទេ ? តើ​អ្នក​ជិត​ទទួល​បាន​ចំណូល​ភាព​ខ្លួន​ទីពឹង​ខ្លួន​របស់​អ្នក​ហើយ​ឬ​នៅ ? តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះដើម្បី​កែលម្អ ?

គម្រប​សៀវភៅ​មាគ៌ា​របស់​ខ្ញុំ​ឆ្ពោះ​ទៅ​កាន់​ភាព​ខ្លួន​ទី​ពឹង​ខ្លួន