ការបោះពុម្ពផ្សាយលើកមុន
រៀន


រៀន

រូប​អំពូល​ភ្លើង​ពណ៌​ខៀវ

តើ​យើង​នឹង​ធ្វើ​អ្វី​ខ្លះ​នៅ​ក្នុង​ក្រុម​នេះ ?

ម៉ោង ៖ សូម​ដាក់​ម៉ោង​កំណត់ ៦០ នាទី​សម្រាប់​វគ្គ​ការរៀន​នេះ ។

អាន ៖ដើម្បី​យល់​អំពី​គោលបំណង​នៃ​ក្រុម​ភាពខ្លួនទីពឹង​ខ្លួន​នេះ សូម​បើក​ទៅ​ខាង​ក្នុង​គម្រប​នៃ​សៀវភៅ​លំហាត់​នេះ ហើយ​អាន​ការ​ណែនាំ ។

យើង​នៅទីនេះ​ដើម្បី​ជួយ​គ្នាទៅវិញទៅមក ស្វែងរក​ការងារ​ថ្មី ឬ​ការងារ​ល្អ​ប្រសើរ ។ យើង​ក៏​មាន​គោលដៅ​កាន់តែ​ធំ​ផងដែរ ៖ ដើម្បី​ក្លាយ​ជា​មនុស្ស​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន ដើម្បី​យើង​អាច​បម្រើ​អ្នក​ដទៃ​បាន​កាន់​តែ​ល្អ​ប្រសើរ ។

អនុវត្ត ៖អ្នក​ទាំង​ឡាយ​ដែល​អនុវត្ត​គោល​ការណ៍​ទាំង​នេះ ដែល​យើង​នឹង​រៀន​ជា​មួយ​គ្នា ជា​ញឹកញាប់​នឹង​ស្វែងរក​បាន​ការងារ​ឆាប់​បំផុត ។ ដូច្នេះ​វា​មាន​តម្លៃ ! សូម​បើក​ទៅ ផែន​ទី​ស្វែង​រក​ការងារ​ជោគជ័យ នៅ​ទំព័រ​ចុង​ក្រោយ​នៃ​សៀវភៅ​លំហាត់​នេះ ហើយ​ផ្លាស់​វេន​គ្នា​អាន ។

អាន ៖រាល់​ថ្ងៃ យើង​នឹង​អភិវឌ្ឍ​ការ​ស្វែង​រក​ការងារ​របស់​យើង ។ ពេល​ចាប់​ផ្ដើម​នៅ​ថ្ងៃ​នេះ យើង​នឹង​ផ្ដោត​ទៅ​លើ​កា​រឆ្លើយ​នឹង​សំណួរ​ប្រាំ​មួយ​នៅ​លើ ផែនទី​ស្វែង​រក​ការងារ​ជោគជ័យ សម្រាប់ខ្លួនយើង ។ យើង​នឹងធ្វើការ​ប្តេជ្ញាចិត្ត ធ្វើសកម្មភាព រួច​ហើយ​រាយការណ៍​ទៅកាន់​ក្រុម ។ យើង​នឹង​ជោគជ័យ​ទាំងអស់គ្នា !

ទោះក្រោយ​ពី​យើង​មាន​ការ​ងារ​ក្តី​ក៏​យើង​នឹង​បន្ដ​មក​កាន់​ការ​ប្រជុំ​ក្រុម ដើម្បី​រៀន និង​អនុវត្ត គោលការណ៍ មូលដ្ឋាន​គ្រឹះ​ទាំង​ឡាយ​ដែរ ។ យើង​អាច​បន្ដ​ជួយ​លើក​ទឹកចិត្ត​ដល់​សមាជិក​ក្រុម​ជា​បង​ប្អូនយើង ហើយ​ទទួល​ជំនួយ​របស់​ក្រុម​ពេល​ជួប​ឧបសគ្គ​នានា ក្នុង​ការ​ស្វែង​រក​ការងារ​របស់​យើង ។

នេះ​គឺ​ជា​សំណួរ និង សកម្មភាព​ប្រចាំ​សប្ដាហ៍ ។

អាន ៖ សំណួរប្រចាំ​សប្ដាហ៍​—តើ​ខ្ញុំ​អាច​ស្វែងរក​ឱកាស​ការ​ងារ​ត្រឹមត្រូវ​យ៉ាង​ដូចម្ដេច ?

សកម្មភាព​ប្រចាំ​សប្ដាហ៍—រៀបចំ ហើយ​អនុវត្ត​សេចក្ដី​ថ្លែងការណ៍ « ខ្ញុំ​ក្នុង ៣០ វិនាទី » ហើយចែកចាយ​វា​ជាមួយ​មនុស្ស​គ្រប់រូប​តាម​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ។ សូម​ពិចារណា​ធ្វើការ​ស្វែងរក​ការងារ​យ៉ាង​លឿន ( សកម្មភាព​មាន​ជម្រើស ) ។

ពេល​នៅសល់​ទាំង​ប៉ុន្មាន​ពីការ​ប្រជុំនេះ នឹង​ជួយ​យើង​ឆ្លើយ​សំណួរ​នេះ ហើយ​ធ្វើ​សកម្មភាព​ទាំង​នេះ ។

អនុវត្ត ៖សូម​ធ្វើ​សកម្មភាព​ដំបូង​គេ​របស់​យើង​ជាក្រុម ។ សូម​ចំណាយ​ពេល​ប្រាំ​នាទី ហើយ​សម្រេច​ចិត្ត​ដាក់​ឈ្មោះ​ក្រុម​របស់​យើង ។

សូម​សរសេរ​ឈ្មោះ​ក្រុម​ដូច​ខាង​ក្រោម ៖

ផែន​ទី​ស្វែង​រក​ការងារ​ជោគជ័យ

តើ​ខ្ញុំ​មាន​អ្វីខ្លះ​ដើម្បី​ផ្ដល់​ឲ្យ ?

ពិភាក្សា ៖តើ​អ្នក​ធ្លាប់​ខ្មាស់អៀន​ក្នុងការ​ប្រាប់​ដល់​គេឯង​ថា​អ្នកត្រូវការ​ការងារ​មួយ​ឬទេ ?

អាន ៖យើង​ពុំ​គួរ​បារម្ភ​ឡើយ ! មនុស្ស​គ្រប់រូប​ត្រូវការ​មានការងារមួយ​ពេលខ្លះ ។ យើង​ម្នាក់ៗ​មាន​ទេពកោសល្យ និង​បទពិសោធន៍​ជាច្រើន ។ បន្ថែម​លើ​នេះ យើង​ទាំងអស់​គ្នា​ជា​កូនចៅ​របស់​ព្រះ​ ។ យើង​អាច​ទទួល​បាន​ជោគជ័យ ! យើង​ចាំបាច់ត្រូវ​ប្រាប់​មនុស្ស​គ្រប់រូប​ថា យើង​កំពុង​ស្វែងរក​ការងារ​ដ៏ល្អ​មួយ ហើយ​ថា​យើង​មានគោលតម្លៃ​សមនឹង​វា !

អនុវត្ត ៖សូម​បំបែក​ជា​ក្រុម​តូចៗ ដែល​មាន​មនុស្ស​បីនាក់​ក្នុង​មួយ​ក្រុម ។ សូម​បែរ​កៅអី​ទល់​មុខ​គ្នា ហើយ​ធ្វើ​សកម្មភាព​ដូច​ខាង​ក្រោម ។

  1. សូម​ឲ្យ​ម្នាក់ ប្រាប់​មនុស្ស​ម្នាក់​ទៀត​អំពីជោគជ័យ​មួយ​ដែល​បាន​សម្រេច ។ សូម​ប្រាប់​ដោយ​សង្ខេប ! អ្នក​អាច​និយាយ​ ៖ « ខ្ញុំ​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​រង្វាន់ ‹ បុគ្គលិក​ឆ្នើម​ផ្នែក​សេវាកម្ម › នៅកន្លែង​ធ្វើការ » ឬ « ខ្ញុំ​បាន​បម្រើ​បេសកកម្ម​ » ( ឬ​ការ​ហៅ​បម្រើ​ក្នុង​សាសនាចក្រ​ផ្សេង​ទៀត ) ឬ « ខ្ញុំ​​ជា​ម្ដាយ​ម្នាក់ » ។

  2. ឥឡូវ មនុស្ស​ពីរ​នាក់​ទៀត គួរ​តែ​ប្រាប់​អ្នក​នូវ​ជំនាញ និង​សមត្ថភាព​ដែល​ត្រូវការ​មាន ដើម្បី​សម្រេច​នូវ​ជោគជ័យ​នោះ ឲ្យ​លឿន​បំផុត​តាម​ដែលពួកគេ​អាច​បាន ។ បើ​អ្នក​និយាយ​ថា « ខ្ញុំ​បាន​បម្រើ​បេសកកម្ម » នោះ​អ្នក​ដទៃ​អាច​និយាយ​យ៉ាង​លឿន​ថា « នោះ​អ្នក​គឺ​ជា​សិស្ស​ក្លាហាន សិស្ស​ល្អ មនុស្ស​ឧស្សាហ៍ ជា​អ្នកដឹកនាំ អ្នក​ធ្វើការ​សង្គម ជា​អ្នក​ចេះ​ដាក់​គោលដៅ ធ្វើ​ល្អ​នឹង​មនុស្ស​ដទៃ ជាគ្រូបង្រៀន ជា​អ្នក​ដាក់​ផែនការ​ល្អ ហើយ​អាច​ធ្វើ​ការងារ​លំបាកៗ​បាន » ។

  3. សូម​ធ្វើ​ដំណើរការ​នេះ​ដដែលៗ សម្រាប់​មនុស្ស​ម្នាក់ៗ​ក្នុង​ក្រុម​របស់​អ្នក ។

ពិភាក្សា ៖តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ដូចម្ដេច ពេល​អ្នក​ដទៃ​និយាយ​អំពី​ទេពកោសល្យ និង ជំនាញ​របស់​អ្នក ?

អាន ៖នៅក្នុង​ប្រអប់​នេះ សូម​គូសរង្វង់ជុំវិញភាពជោគជ័យ​របស់​អ្នក ហើយ​សរសេរ​បន្ថែម​ទៀត ។ សូម​កុំ​ខ្មាស់​អៀន ។ បន្ទាប់មក​គូសរង្វង់ជុំវិញ​ត្រង់​សមត្ថភាព ជំនាញ និង​គុណសម្បត្តិ​របស់​អ្នក ហើយ​សរសេរ​បន្ថែម​ទៀត ។ សូម​ព្យាយាម​សម្លឹង​មើល​មក​ខ្លួន​អ្នក ដូចជា​ព្រះវរបិតាសួគ៌​ទត​មើល​មក​អ្នក !

ការ​សម្រេច​បាន ( សូម​គូស​រង្វង់ ហើយ​សរសេរ​បន្ថែម​ទៀត )

ការហៅ​បម្រើ​ក្នុង​សាសនាចក្រ

បេសកកម្ម

ឪពុក​ម្ដាយ

រង្វាន់​នៅ​កន្លែង​ធ្វើការ

ការអប់រំ

ថ្នាក់​ដឹកនាំ

រង្វាន់​ផ្នែក​សេវាកម្ម

ដឹក​នាំ​ការប្រជុំ

បាន​លក់​អ្វី​មួយ

បាន​ធ្វើ​អ្វី​មួយ

បាន​ថ្លែង​សុន្ទរកថា

សមត្ថភាព ជំនាញ គុណសម្បត្តិ ( សូម​គូស​រង្វង់ ហើយ​សរសេរ​បន្ថែម​ទៀត )

ស្មោះត្រង់

ឧស្សាហ៍​ព្យាយាម

ជំនាញលក់

អ្នក​យក​ចិត្ត​ទុក​ដាក់​ស្តាប់

អាច​ទុក​ចិត្ត​បាន

ចិត្ត​ល្អ

ជំនាញខាងការសម្អាត

ជាង​គ្រឿង​ម៉ាស៊ីន

ទំនាក់ទំនង

អ្នក​ដាក់​គោលដៅ

គ្រូ

មានសមត្ថភាព

ឈ្លាសវៃ

ផ្នែក​ទំហែរ​ទាំ

សំណង់

អត់​ធ្មត់

ច្នៃ​ប្រឌិត

មានចរិត​លក្ខណៈ​ល្អ

ឈ្លាសវៃប៉ិនប្រសប់

អ្នកជ្រំជ្រែងក្រុម

អ្នក​ដាក់​ផែន​ការ

វិជ្ជមាន

តើ​ខ្ញុំ​ប្រាប់​អ្នក​ដទៃ​អំពី​ខ្លួនខ្ញុំ​យ៉ាង​ដូចម្ដេច ?

អាន ៖ឥឡូវ​អ្នកដឹង​ថា ខ្លួន​អ្នក​មាន​អ្វីជាច្រើន​ដើម្បី​ផ្ដល់ឲ្យ ! ដើម្បី​ទទួល​បាន​ការងារ​ល្អ​មួយ អ្នក​ចាំបាច់​ត្រូវ​ប្រាប់​មនុស្ស​ថា អ្នកអាច​ប្រើ​ជំនាញ​របស់អ្នក​ដើម្បីជួយ​អ្នក​ដទៃ​បាន​យ៉ាង​ដូចម្ដេច—ហើយ​អ្នក​ចាំបាច់​ត្រូវ​ប្រាប់​ពួកគេ​យ៉ាងឆាប់រហ័ស ហើយ​ប្រកប​ដោយ​អានុភាព ។ ជា​មួយ​ក្រុម​ទាំង​មូល សូម​ផ្លាស់​ប្តូរ​វេន​គ្នា​អាន​រឿង « ការណែនាំ​ខ្លួន​របស់ សូហ្វីយ៉ា » ។

អនុវត្ត ៖ឥឡូវ សូម​បង្កើត​ការណែនាំ​ខ្លួន​របស់​អ្នក​ជាមួយ​នឹង​ផ្នែក​ទាំងបួន​នេះ ។ សូម​សរសេរ​នៅលើ​បន្ទាត់​ដូច​ខាង​ក្រោម ។ សូម​ចំណាយ​ពេល ២-៣ នាទី ។ រួមមាន ៖

  1. ឈ្មោះ​របស់​អ្នក

  2. ការងារ​ដែលអ្នក​ចង់បាន ( កម្មវត្ថុ )

  3. ហេតុអ្វី​អ្នកនឹង​ធ្វើ​បាន​ល្អ​ក្នុង​ការងារ​នោះ ( លក្ខណៈសម្បត្តិ )

  4. គុណសម្បត្តិ​ឬ​ជំនាញ​ខ្លះៗ ដែលនឹង​ជួយ​អ្នក​ជោគជ័យ​ក្នុង​ការងារ​នោះ

« ខ្ញុំ​ក្នុង ៣០ វិនាទី » ៖ បង្រួម​វាឲ្យ​ខ្លី ! មនុស្ស​នឹង​ស្ដាប់​តែ​ពីរបីវិនាទី​ប៉ុណ្ណោះ ។

ការណែនាំ​ខ្លួន​ប្រភេទ​នេះ ត្រូវបានហៅ​ថា សេចក្ដី​ថ្លែងការណ៍ « ខ្ញុំ​ក្នុង ៣០ វិនាទី » ។ សូម​ក្រោក​ឈរ​ណែនាំ​ខ្លួន​ម្ដងម្នាក់ៗ​ជាមួយ​នឹង​សេចក្ដីថ្លែងការណ៍ « ខ្ញុំ​ក្នុង ៣០ វិនាទី » ។ សូម​រក្សា​វា​តែ ៣០ វិនាទី ។ សូម​ទះដៃ ហើយ​អបអរ​ដល់គ្នា​ទៅវិញ​ទៅមក !

អាន ៖« ខ្ញុំ​ក្នុង ៣០ វិនាទី » គឺ​ជា​វិធី​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ណែនាំ​ខ្លួន​យើង ជាពិសេស​ពេល​វា​ជាក់លាក់ ។ វា​នឹង​កាន់តែ​មាន​អានុភាព ពេល​យើង​បន្ថែម​សំណួរ​មួយ​នៅចុង​បញ្ចប់ ដែល​ជាក់លាក់​ចំពោះ​មនុស្ស​ដែល​យើង​កំពុង​និយាយ​ជាមួយ​នោះ ។ សូហ្វីយ៉ា បាន​អនុវត្ត​បន្ថែម​សំណួរ​ផ្សេងៗ​ទៅក្នុង​ការណែនាំ​ខ្លួន​របស់​នាង អាស្រ័យ​ទៅលើ​មនុស្ស​ដែល​នាង​ជួប ៖

មិត្តភក្តិ ក្រុម​គ្រួសារ ៖ តើ​គ្រូបង្រៀន ឬ​ម្ចាស់​សាលា​ណា​ដែល​អ្នក​ស្គាល់ ?

លេខាធិការ ៖​តើអ្នក​អាច​នាំ​ខ្ញុំ​ទៅ​ជួប​លោក ហ្គូមេហ្ស ជា​ម្ចាស់​សាលា​បាន​ឬទេ ?

និយោជិត ៖ តើ​បទពិសោធន៍​របស់​ខ្ញុំ អាច​ជួយ​ប្អូន​យ៉ាង​ដូចម្ដេច ?

យើង​គួរ​តែ​ណែនាំ​ខ្លួន​យើង​ទៅ​មនុស្ស​ឲ្យបាន​ច្រើន​តាមដែល​យើងអាច​ធ្វើ​ទៅបាន ដើម្បី​ឲ្យ​ពួកគេ​ដឹង​ថា យើងមានពេលវេលា​សម្រាប់​ការងារ ។

អនុវត្ត ៖សូម​ចំណាយ​ពេល​ពីរ​បីនាទី​ដើម្បី​សរសេរ​« ខ្ញុំ​ក្នុង ៣០ វិនាទី » របស់​អ្នក​ម្ដងទៀត ។ សូម​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​មុន ។ សូម​បន្ថែម​គុណប្រយោជន៍ និងគុណ​សម្បត្តិ​ច្បាស់លាស់ ។ សូម​បន្ថែម​សំណួរ​មួយ ដែល​អ្នក​អាច​ប្រើ​នៅពេល​និយាយ​ជាមួយ​និយោជិត ។

សំណួរ ៖

អនុវត្ត ៖សូម​ធ្វើ​សកម្មភាព​ដូចខាង​ក្រោម​ជា​ក្រុម ។ វា​ពុំគួរ​ចំណាយ​ពេល​ច្រើន​ជាង​ប្រាំ​ទៅ​ប្រាំមួយ​នាទី​នោះទេ ។

  1. អ្នក​គ្រប់គ្នា​ក្រោក​ឈរ​ឡើង ហើយ​ដើរ​ទៅ​កន្លែង​ដែល​ទំនេរ ។ ម្នាក់ៗ​គួរ​បែរ​មុខ​ទល់គ្នា ។

  2. សូម​និយាយ « ខ្ញុំ​ក្នុង ៣០ វិនាទី » របស់​អ្នក​ទៅ​ដៃគូ​អ្នក ។

  3. បន្ទាប់មក សូម​ឲ្យ​ម្នាក់​នោះ និយាយ « ខ្ញុំ​ក្នុង ៣០ វិនាទី » របស់​ពួកគេ​មក​កាន់អ្នក ។

  4. សូម​ផ្ដល់​មតិកែលម្អ​ដល់គ្នា​ទៅវិញ​ទៅមក​ឲ្យ​ឆាប់ៗ ៖

    • តើ​វាមាន​ទាំងបួន​ផ្នែក​ឬទេ ? ( ឈ្មោះ កម្មវត្ថុ គុណសម្បត្តិ លក្ខណៈ )

    • តើវា​បញ្ចប់ដោយ​ការ​សួរ​សំណួរ​ឬទេ ?

    • តើ​វា​ល្អ ហើយ​មាន​ទំនុកចិត្ត​ឬ​ទេ ? តើ​វា​បង្កើត​ការទុកចិត្ត​ឬទេ ?

    • តើ​មនុស្ស​នោះ​ញញឹម​ឬទេ ?

    • តើ​អ្នក​ចង់បញ្ជូនឈ្មោះ​ម្នាក់​នេះ ឬ​ផ្ដល់​ការងារ​ឲ្យ​គាត់​ឬ​នាង ដែរ​ឬទេ ?

  5. បន្ទាប់មក​សូម​ប្ដូរ​ដៃគូ ហើយធ្វើ​វា​ម្ដងទៀត ។ ហើយ​ម្ដងទៀត !

  6. សូម​ធ្វើ​ឲ្យលឿន​បំផុត​តាមដែលអ្នក អាច​ធ្វើបានរហូត​ដល់​មនុស្ស​គ្រប់គ្នា​បាន​សាកល្បង​ធ្វើ​បាន​ប្រាំដង ។

អាន ៖ចាប់ប្តេជ្ញាពីពេលនេះទៅ យើង​នឹង​មិន​ខ្មាស់អៀន​ដើម្បី​ប្រាប់​មនុស្ស​ដទៃ​ថា​យើង​កំពុង​ស្វែងរក​ការងារ​មួយនោះទេ ។ យើង​អាច​បើក​មាត់​របស់​យើង ហើយ​ប្រាប់ មនុស្ស​គ្រប់គ្នា ថាយើង​ទំនេរ​ដើម្បី​ទទួល​ការងារ ហើយ​ថា​យើង​មាន​សមត្ថ​ភាព​ប៉ុណ្ណា !

តើ​យើង​ត្រៀម​ខ្លួនដើម្បី​ចេញទៅ ហើយ​និយាយ « ខ្ញុំ​ក្នុង ៣០ វិនាទី » ទៅដល់​មនុស្ស​គ្រប់គ្នា​ដែល​យើង​ជួប មុនពេល​ការ​ប្រជុំ​របស់យើង​ម្ដងទៀត​ហើយ​ឬនៅ ? តើ​យើង​យល់ព្រមទេ ?

សកម្មភាព​មាន​ជម្រើស ៖ ការ​រក​បាន​ការងារ​ឲ្យ​បាន​លឿន

( សូម​កុំ​ធ្វើសកម្មភាពនេះ​អំឡុង​ពេល​ធ្វើ​ការ​ប្រជុំ​ឡើយ ) ។

នៅក្នុងការប្រជុំ​លើក​ទីប្រាំ​របស់​យើង យើងនឹង​រៀនអំពី​វិធីមួយ​ដើម្បី​ពន្លឿន​ការស្វែងរក​ការងារ​របស់​យើង ។ ប៉ុន្តែ បើ​អ្នក​ចង់​បាន​លឿន​អ្នក​ត្រូវ​តែ​ស្វែង​រក​ការងារ​ឥឡូវ​នេះ អ្នក​អាច​នឹង​ធ្វើ​សកម្មភាព​បន្ថែម​នេះ​ពីមុន​ពេល​នោះ ។ អ្នកអាច​សកម្មភាព​នេះ​ដោយខ្លួន​ឯង ឬ​ជាមួយ​អ្នក​ដទៃ ។

បើ​ចង់​ទទួល​បាន​ជោគជ័យ​កាន់​តែ​លឿន អ្នក​អាច​សិក្សា « ត្រូវ​ពន្លឿន​ការ​ស្វែង​រក​ការ​ងារ » នៅ​ក្នុង​វគ្គ​ធនធាន ទំព័រ ១៥--២០ ។ សូម​ពិភាក្សា ហើយ​រៀន​ជាមួយ​នឹង​គ្រួសារ​របស់​អ្នក សមាជិក​ក្រុម ឬ​មិត្ត​ផ្សេង​ទៀត ។ សូម​ចេញ​ក្រៅ ហើយធ្វើ​វា—ស្វែងរក​ធនធាន បង្កើត​ទំនាក់ទំនង ហើយ​រៀបចំ​ការ​ជួប​នឹង​មនុស្ស​ឲ្យ​បាន​ច្រើន​តាម​ដែលអ្នកអាច​ធ្វើបាន ។ ការ​ធ្វើ​បែប​នេះ​នឹង​ទំនង​ជា​ចំណាយពេល​ពីរ​ទៅ​បួនម៉ោង​ក្នុងមួយថ្ងៃ ។

ការ​ស្វែង​រក​ការ​ងារ គឺ​ជា ការងារ ! ប៉ុន្តែ​នៅពេល​មនុស្ស​ធ្វើតាម​គំរូ​នេះ នោះ​ពួកគេ​ទទួល​បាន​ការងារ​កាន់តែ​ឆាប់រហ័ស ។

បើ​អ្នក​ជ្រើសរើស​ធ្វើ​សកម្មភាព​នេះ សូម​ត្រឡប់​មក​វិញ ហើយ​រាយការណ៍​ដល់​ក្រុម​តាមក្រោយ ។ បទពិសោធន៍​របស់​អ្នក នឹង​ជួយ​សមាជិក​ក្រុម​ដទៃទៀត !

តើ​ខ្ញុំ​អាច​ចាត់​ចែង​ហិរញ្ញវត្ថុ​របស់​ខ្ញុំ​ដោយ​ឈ្លាស​វៃ​យ៉ាង​ដូចម្ដេច ?

អាន ៖ការ​មានភាព​ខ្លួនទីពឹងខ្លួន រួមមាន ការ​ចំណាយ​តិចជាង​ចំណូល និង​ការ​មាន​ប្រាក់​សន្សំ​ទុក ។ ការសន្សំ​ប្រាក់​ទុក អាច​ជួយ​យើង​បំពេញ​នូវ​ការ​ចំណាយ​ដែលពុំ​រំពឹងទុក ឬ​ជួយ​យើង​ផ្គត់ផ្គង់​សម្រាប់​ខ្លួន​យើង និង​ក្រុមគ្រួសារ​យើង ពេល​ប្រាក់ចំណូល​របស់​យើង​ទាប​ជាង​ការ​ដែល​យើង​រំពឹងទុក ។ ជា​ចំណែក​មួយ​នៃ​ក្រុម​នេះ យើង​តាំងចិត្ត​ដើម្បី​សន្សំ​ទុក​រាល់​សប្ដាហ៍ ទោះ​ជាមួយ​កាក់​ឬ​ពីរ​កាក់ក្ដី ។

ពិភាក្សា ៖នៅ​តំបន់​ខ្លះ វា​ជា​គំនិត​ល្អ​មួយ​ដើម្បី​សន្សំ​ប្រាក់​នៅ​ក្នុង​ធនាគារ ។ នៅ​ទីកន្លែងផ្សេង​ទៀត វា​ពុំ​មែន​ជា​គំនិត​ល្អ​ទេ ដូច​ជា​ពេល​ដែល​ប្រទេស​មាន​អតិផរណា​ខ្ពស់ ឬ​ពេល​ធនាគារ​ពុំ​មាន​ស្ថេរភាព ។ តើ​វា​ជា​លក្ខខណ្ឌ​ល្អឬ​ទេ​ដើម្បី​សន្សំ​ប្រាក់​ក្នុង​ធនាគារ​នៅ​តំបន់​របស់​អ្នក ? តើ​ធនាគារ​ណា​មួយ ដែល​ផ្ដល់​អត្រាការ​ប្រាក់​សម្រាប់​ការ​សន្សំ​ខ្ពស់បំផុត​នោះ ?

អាន ៖ផ្នែក​មួយទៀត​នៃ​ការមានភាព​ខ្លួនទីពឹង​ខ្លួន គឺ​ការ​ពុំ​ជំពាក់​បំណុល​ផ្ទាល់ខ្លួន ។ ប្រាក់កម្ចី​ផ្ទាល់ខ្លួន ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ចំណាយ​ប្រាក់​ច្រើន​ជាង​យើងមាន ។ ពួក​ព្យាការី​បាន​ប្រឹក្សា​យើង​ឲ្យ​ចៀសវាង​ពី​បំណុល​ផ្ទាល់​ខ្លួន ហើយ​ពេល​យើង​ក្លាយជា​មនុស្ស​មានភាព​ខ្លួនទីពឹង​ខ្លួន​កាន់​តែ​ខ្លាំង នោះ​យើង​នឹង​កាត់បន្ថយ ឬ​លុប​បំបាត់​បំណុលផ្ទាល់​ខ្លួន​បាន ( តែ​បំណុល​អាជីវកម្ម អាច​ជា​ការឈ្លាសវៃ​ក្នុង​ករណី​មួយចំនួន ) ។

ជាញឹកញាប់ ការ​សង្រ្គោះ​បន្ទាន់​ផ្នែក​វេជ្ជសាស្រ្ត​ធ្វើ​ឲ្យ​មាន​កា​រ​ចំណាយ​ហិរញ្ញវត្ថុ​ដ៏​ច្រើន ។ កម្មវិធី​ធានារ៉ាប់រង និង​កម្មវិធី​គាំពារ​សុខភាព​របស់​រដ្ឋាភិបាល ជាញឹកញាប់ អាច​ជួយការ​ពារ​ទប់ទល់​នឹង​បន្ទុក​ទាំងនេះ​បាន ។ សូម​ចុះឈ្មោះ​ទិញ​កម្មវិធី​ធានារ៉ាប់រង ឬ​កម្មវិធី​គាំពារ​សុខភាព​របស់រដ្ឋាភិបាល អាចជា​ផ្នែក​មួយសំខាន់​នៃ​ផ្លូវ​របស់​យើង​ដើម្បីមានភាព​ខ្លួនទីពឹង​ខ្លួន ។

ពិភាក្សា ៖ការធានារ៉ាប់រង​មួយ​ចំនួន ( ដូចជា​ការធានារ៉ាប់រង​ខាង​សុខភាព និង​ធានារ៉ាប់រង​ជីវិត ) គឺ ងាយ​រកបាន និង​មាន​ប្រយោជន៍​ជាង​ប្រភេទ​ធានារ៉ាប់រង​ដទៃទៀត ។ អ្នក​ផ្ដល់​សេវា​ធានារ៉ាប់រង​មួយ​ចំនួន​ល្អ តែមួយ​ចំនួន​ទៀត​ពុំ​ស្មោះត្រង់​ទេ ។ តើ​មាន​ធានារ៉ាប់​រង​ណា​ខ្លះ​ដែល​ល្អបំផុត​ក្នុង​តំបន់​អ្នក ?

ហេតុអ្វី​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​មានភាព​ខ្លួនទីពឹង​ខ្លួន ?

ពិភាក្សា ៖ហេតុអ្វី​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​មានភាព​ខ្លួនទីពឹង​ខ្លួន ?

អាន ៖សូម​អាន​សេចក្តី​ដង​ស្រង់​នៅ​ខាង​ស្តាំ ។

ពិភាក្សា ៖តើ​កិច្ចខិតខំរបស់​យើង​ដើម្បី​ទទួលបាន​ការ​ងារ​មួយ បម្រើជា « គោលបំណង​បរិសុទ្ធ » ដូច​ដែល​អែលឌើរ គ្រីស្ដូហ្វឺសុន បាន​មានប្រសាសន៍​យ៉ាង​ដូចម្ដេច ?

អាន ៖ព្រះអម្ចាស់ មាន​ព្រះចេស្ដា​ដើម្បី​ជួយ​យើង​ឲ្យ​មាន​ភាព​ខ្លួន​ទី​ពឹង​ខ្លួន ។ ទ្រង់​មាន​បន្ទូល​ថា « មើល​ចុះ យើង​ជា​ព្រះ ហើយ​យើង​ជា​ព្រះ​នៃ​អព្ភូតហេតុ​ទាំង​ឡាយ » ( នីហ្វៃ​ទី ២ ២៧:២៣) ។ នៅពេល​យើង​ឧទ្ទិស​ថ្វាយ​កិច្ចខិតខំរបស់​យើង ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ​របស់​យើង ក្នុង​គោលបំណង​បរិសុទ្ធ​នៃ​ការ​ក្លាយជា​មនុស្ស​មាន​ភាពខ្លួនទីពឹងខ្លួន នោះព្រះអម្ចាស់​នឹង​ដឹកនាំ​យើង​តាមរយៈការ​បំផុសគំនិត ។ នៅពេល​យើង​បង្ហាញ​ពីសេចក្ដីជំនឿ​របស់យើង​ដោយការ​ស្ដាប់ និង​ការគោរព​តាម​ការ​បំផុសគំនិត​របស់​ទ្រង់ នោះព្រះអម្ចាស់​នឹង​ធ្វើ​អព្ភូតហេតុ​ទាំងឡាយ​របស់ទ្រង់ ហើយ​សម្រេច​កិច្ចខិតខំ របស់ យើង​លើស​អ្វី​ដែល​យើង​ធ្វើ​ដោយ​ខ្លួន​ឯង ។