ការបោះពុម្ពផ្សាយលើកមុន
តាំង​ចិត្ត


តាំង​ចិត្ត

សញ្ញា​ព្រួញពណ៌​ត្នោត

តើ​ខ្ញុំ​អាច​ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​រាល់​ថ្ងៃ​យ៉ាង​ដូចម្តេច ?

ម៉ោង ៖សូម​ដាក់កំណត់​ម៉ោង ១០ នាទី​សម្រាប់​វគ្គ​ការតាំងចិត្ត​នេះ ។

អនុវត្ត ៖សូម​ជ្រើសរើស​ដៃគូ​សកម្មភាព​របស់​អ្នក ។ សូម​សម្រេច​ចិត្ត​ពេលណា និង​របៀប​ណា​ដែល​អ្នក​នឹង​ទំនាក់ទំនង​គ្នាទៅ​វិញ​ទៅ​មក ។

ឈ្មោះ​ដៃគូ​សកម្មភាព

ព័ត៌មាន​ទាក់ទង

សូម​អាន​ការតាំងចិត្ត​នីមួយៗ​របស់​អ្នក​ឲ្យ​ឮៗ​ដល់​ដៃគូ​សកម្មភាព​របស់​អ្នក ។ សូម​សន្យា​ថា​រក្សា​ការតាំងចិត្ត​របស់​អ្នក ! សូម​ចុះ​ហត្ថលេខា​ខាង​ក្រោម ។

ការ​ប្តេជ្ញាចិត្ត​របស់​ខ្ញុំ

បើ​ខ្ញុំ​ពុំ​ទាន់​មាន​ការងារ​ធ្វើ​ទេ ខ្ញុំ​នឹង​ពន្លឿន​ការ​ស្វែង​រក​ការងារ​របស់​ខ្ញុំ ។

ខ្ញុំ​នឹង​កែលម្អ​កិច្ចការ​របស់​ខ្ញុំ តាម​រយៈ​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​អាជីព​ខ្ញុំ ។

ខ្ញុំ​នឹង​អនុវត្ត​គោលការណ៍ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ថ្ងៃ​នេះ ហើយ​បង្រៀន​វា​ដល់​គ្រួសារ​របស់​ខ្ញុំ ។

ខ្ញុំ​នឹង​ដាក់​ប្រាក់​សន្សំ​បន្ថែម​របស់​ខ្ញុំ--ទោះ​ជា​មួយកាក់ ឬពីរកាក់​ក្ដី ។

ខ្ញុំ​នឹង​រាយការណ៍​ទៅ​ដៃគូ​សកម្មភាព​របស់​ខ្ញុំ ។

ហត្ថលេខា​របស់​ខ្ញុំ

ហត្ថលេខា​របស់​ដៃ​គូ​សកម្មភាព

តើ​ខ្ញុំ​នឹង​រាយការណ៍​ពី​ការ​រីកចម្រើន​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

អនុវត្ត ៖មុន​ការ​ប្រជុំ​លើក​ក្រោយ សូម​ប្រើ​តារាង​ការ​តាំងចិត្ត​នេះ ដើម្បី​កត់ត្រា​ការរីកចម្រើន​របស់​អ្នក ។ នៅក្នុង​ប្រអប់​ខាង​ក្រោម សូម​ដាក់ « បាទឬចា៎ស » « ទេ »

បាន​ពន្លឿន​ការ​ស្វែង​រក​ការងារ​របស់​ខ្ញុំ (​បាទ/ចា៎ស /ទេ)

បាន​កែលម្អ​ការងារ​របស់ខ្ញុំ (​បាទ/ចា៎ស /ទេ)

បាន​អនុវត្ត​គោលការណ៍ មូលដ្ឋាន​គ្រឹះ ហើយ​បាន​បង្រៀន​វា​ដល់​គ្រួសារ ( បាទ/ច៎ាស/ទេ )

បាន​បន្ថែម​ការសន្សំ​ប្រាក់ ( បាទ/ច៎ាស/ទេ )

បាន​រាយការណ៍​ទៅ​ដៃគូ​សកម្មភាព ( បាទ/ច៎ាស/ទេ )

អាន ៖នៅក្នុង​ការ​ប្រជុំ​លើក​ក្រោយ​របស់​យើង យើង​នឹង​ធ្វើ​ការវាយ​តម្លៃ​ភាព​ខ្លួន​ទីពឹង​ខ្លួន​របស់​យើង​ម្ដងទៀត​ដើម្បី​មើល​ថា តើ​យើង​កំពុង​តែ​មានភាព​ខ្លួនទីពឹង​ខ្លួនច្រើន​ជាង​មុន​ឬ​ទេ ។ យើង​នឹង​ចាំបាច់​ត្រូវ​នាំ​យក​កូនសៀវភៅ មាគ៌ា​របស់​ខ្ញុំឆ្ពោះ​ទៅកាន់​ភាព​ខ្លួនទីពឹង​ខ្លួន មក​ជាមួយផង ។

សូម​ជ្រើសរើស​នរណា​ម្នាក់​ឲ្យ​សម្របសម្រួល ប្រធានបទ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ នៅការ​ប្រជុំ​លើក​ក្រោយ ។ ( ពុំ​ចេះ​របៀប​ដើម្បី​សម្របសម្រួល​ប្រធាន​បទ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ឬ ? សូម​អាន ទំព័រ ១៣ ហើយនឹង ​ខាង​ក្នុង​គម្រប​មុខ ) ។

សុំ​ឲ្យ​នរណា​ម្នាក់​អធិស្ឋាន​បិទ ។

សូម​ស្វាគមន៍​ចំពោះ​មតិ​កែលម្អ

សូម​ផ្ញើ​គំនិត មតិកែលម្អ យោបល់ និង​បទពិសោធន៍​របស់​អ្នក​ទៅ​កាន់ srsfeedback@ldschurch.org ។

កំណត់​ចំណាំ​សម្រាប់​អ្នក​សម្របសម្រួល ៖

សម្រាប់​ការប្រជុំ​លើក​ក្រោយ សូម​យក​សៀវភៅ មាគ៌ា​របស់​ខ្ញុំ​ឆ្ពោះ​ទៅកាន់​ភាព​ខ្លួន​ទីពឹង​ខ្លួន​​មក​ប្រាំ​ក្បាល​បន្ថែម ។

ការ​ប្រជុំ​ផ្សេងៗ​ទៀត​នឹង​មាន​លក្ខណៈ​ខុស​ពី​ប្រជុំ​មុនៗ​កន្លង​មក ។ សូម​អាន​ឯកសារ​ពី​មុន​ការ​ប្រជុំ​លើក​ក្រោយ និង​សូម​ត្រៀម​ខ្លួន​ឆ្លើយ​សំណួរ