រៀន
តើខ្ញុំអាចពន្លឿនការស្វែងរកការងាររបស់ខ្ញុំយ៉ាងដូចម្ដេច ?
-
ម៉ោង ៖សូមដាក់ម៉ោងកំណត់ ៦០ នាទីសម្រាប់វគ្គការរៀននេះ ។
-
អាន ៖យើងទទួលបានឧបករណ៍ដ៏មានឥទ្ធិពលដើម្បីជួយការស្វែងរកការងាររបស់យើង ៖
-
« ខ្ញុំក្នុង ៣០ វិនាទី »
-
សេចក្ដីថ្លែងការណ៍ដ៏មានអានុភាព
-
សូមបង្វែរភាពអវិជ្ជមានទៅជាវិជ្ជមាន
-
ឆ្លើយសំណួរដោយសួរសំណួរតប
-
ឆ្លើយសំណួរសម្ភាសទូទៅ
-
បំពេញពាក្យស្នើសុំការងារ
-
កែលំអរូបរាងខាងក្រៅ និងឥរិយាបទ
អំឡុងការប្រជុំយើងនឹងរៀនអំពីរបៀបដើម្បីប្រើប្រាស់ឧបករណ៍ទាំងនេះជាមួយគ្នា ដើម្បីជួយយើងរកបានការងារយ៉ាងឆាប់រហ័ស !
-
-
ពិភាក្សា ៖តើអ្នកមានអារម្មណ៍យ៉ាងណាឥឡូវនេះ ដែលអ្នកមានឧបករណ៍ទាំងនេះ ដើម្បីជួយដល់ការស្វែងរកការងាររបស់អ្នក ?
-
អាន ៖ សំណួរប្រចាំសប្ដាហ៍--តើខ្ញុំអាចពន្លឿនការស្វែងរកការងារខ្ញុំយ៉ាងដូម្តេច ?
សកម្មភាពប្រចាំសប្ដាហ៍-- បង្កើតធនធានទំនាក់ទំនង ការជួបទល់មុខសំខាន់ៗរបស់ខ្ញុំ ។
មនុស្សមួយចំនួននៅក្នុងក្រុមយើងបានកំពុងធ្វើការពន្លឿនស្វែងរកការងាររបស់ខ្ញុំ ។ នៅក្នុងការប្រជុំ យើងនឹងរៀនអំពីវិធីមួយដើម្បីពន្លឿនការស្វែងរកការងាររបស់យើង ។
ការស្វែងរកការងារប្រចាំថ្ងៃរបស់ខ្ញុំ
-
អាន ៖ឥឡូវនេះដល់ពេលសម្រាប់យើងដើម្បីប្រើប្រាស់ឧបករណ៍ទាំងនេះ និងពន្លឿនការស្វែងរកការងាររបស់ខ្ញុំឲ្យបានជោគជ័យ ។
-
មើល ៖« រ៉ាហ្វេអេល ៖ ការងារក្នុង ៦ ថ្ងៃ ! » ( ពុំមានវីដេអូឬ ? សូមអាន ។ « ការស្វែងរកការងារប្រចាំថ្ងៃ ៖ រឿងរបស់អាល់ប៉ា »នៅ ទំព័រ ៨៨ )
-
ពិភាក្សា ៖តើមានអ្វីខ្លះ បានជួយរ៉ាហ្វេអេលឲ្យជោគជ័យក្នុងការពន្លឿនការស្វែងរកការងារ ?
-
អនុវត្ត ៖ការពន្លឿនការស្វែងរកការងារគឺជាយុទ្ធសាស្ត្រស្វែងរកការងារប្រចាំថ្ងៃដ៏មានអានុភាពមួយ ។ នៅតំបន់មួយចំនួន មធ្យោបាយនេះ បានកាត់បន្ថយពេលវេលា ដើម្បីស្វែងរកការងារពី ២០០ ថ្ងៃ ទៅ ២០ ថ្ងៃ ។ វាតម្រូវឲ្យមានការខិតខំខ្លាំងក្លា---ចំណាយពេលពីរទៅបួនម៉ោងក្នុងមួយថ្ងៃ ។ វារួមមានទាំងសកម្មភាពប្រចាំថ្ងៃបីយ៉ាង ៖
-
សូមរកធនធានឲ្យបាន ១៥ ។
-
សូមស្ថាបនាទំនាក់ទំនងឲ្យបាន ១០នាក់ចេញពីធនធានទាំងនោះ ។
-
មានការជួបទល់មុខ ឬការសម្ភាសចំនួន ២ ។
-
-
មើល ៖« ការស្វែងរកការងារប្រចាំថ្ងៃ » ( គ្មានវីដេអូឬ ? សូមអាន ទំព័រ ៨៨ ) ។
-
អនុវត្ត ៖សូមចាប់ផ្ដើមបំពេញក្រដាសនេះនៅ ទំព័របន្ទាប់ ក្នុងពេលឥឡូវនេះ ដោយសរសេរធនធានឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបានក្នុងកូឡោនទីមួយ ។ ទាំងនេះ គឺជាមនុស្សទីកន្លែង និងអ្វីៗដែលមានព័ត៌មានដើម្បីជួយដល់អ្នក ! មានឧទាហរណ៍ពីរដែលបានផ្ដល់ឲ្យមួយចំនួន ។ សូមបំពេញបន្ថែមទៀតពីមុនការប្រជុំលើកក្រោយ តាមរយៈការប្រើប្រាស់តារាង បែបបទនៅទំព័រ ៩១ ។ សូមថតចម្លងបែបបទពុំទាន់បំពេញទុក កាលដែលអ្នកបន្តបន្ថែមទៅ ក្នុងបញ្ជីធនធានរបស់អ្នក ។
-
មើល ៖« ការស្វែងរកការងារប្រចាំថ្ងៃ » ( គ្មានវីដេអូឬ ? សូមអាន ទំព័រ ៨៩ ) ។
-
អនុវត្ត ៖ឥឡូវនៅ ទំព័របន្ទាប់សូមសរសេរមនុស្សឲ្យបានច្រើនតាមដែលអ្នកអាចគិតអំពីនរណាម្នាក់ដែលអ្នកអាចទាក់ទងពីមុនការប្រជុំរបស់យើងលើកក្រោយ ។ សូមចាំថា—សូមកុំខ្មាស់អៀនឡើយ ! សូមស្វែងរកវិធីមួយ ដើម្បីធ្វើឲ្យបាន ១០ នាក់ក្នុងមួយថ្ងៃ !
-
មើល ៖« ការស្វែងរកការងារប្រចាំថ្ងៃ ៖ ការប្រជុំ » ( គ្មានវីដេអូឬ ? សូមអាន ទំព័រ ៨៩ ) ។
-
អាន ៖ឥឡូវនៅ ទំព័របន្ទាប់សូមប្រើក្រដាសរបស់អ្នក ដើម្បីសរសេរអំពីមនុស្សឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន ដែលអ្នកអាចនឹងជួបទល់មុខ មុនពេលការប្រជុំលើកក្រោយរបស់យើង ។ សូមគិតថាតើគួរធ្វើនៅពេលណា ហើយនៅកន្លែងណា ។ សូមចងចាំថាត្រូវប្រើ « ខ្ញុំក្នុង ៣០ វិនាទី » របស់អ្នក ក្នុងការជួបនីមួយៗ ។
-
មើល ៖« ការស្វែងរកការងារប្រចាំថ្ងៃ ៖ ដាក់បញ្ជូលវាចូលគ្នា » ( គ្មានវីដេអូឬ ? សូមអាន ទំព័រ ៩០ ) ។
-
អនុវត្ត ៖សូមមើលតារាងនៅលើទំព័របន្ទាប់ ។ តើអ្នកនឹងធ្វើអ្វីខ្លះនៅលើកទីមួយ ? លើកទីពីរ ? លើកទីបី ? សូមដាក់ផែនការរកធនធាន ធ្វើការទំនាក់ទំនង ហើយធ្វើការជួបទល់មុខជារៀងរាល់ថ្ងៃ ។ សូមសម្រេចចិត្តថាថានៅពេលណាអ្នកនឹងធ្វើកិច្ចការទាំងនេះ ហើយសុំគ្រួសារអ្នក ឬដៃគូសកម្មភាពរបស់អ្នកឲ្យជួយ ។ សូមអធិស្ឋានសុំការណែនាំពីព្រះអម្ចាស់ ។
ធនធាន ទំនាក់ទំនង និងបែបបទប្រជុំ
ធនធាន ( បង្កើតបញ្ជីមួយ )
ទំនាក់ទំនង ( ទូរសព្ទ អ៊ីម៉ែល )
ប្រជុំ ( ជួបទល់មុខ )
គេហទំព័រអ៊ិនធឺណិត
សមាជិកកូរ៉ុម ឬសមាជិកសមាគមសង្គ្រោះ
និយោជកដែលមានសក្តានុពល
សារព័ត៌មន
មនុស្សដែលអ្នកធ្វើការជាមួយ
គ្រូបង្រៀនតាមផ្ទះ
សេវាស្វែងរកការងារឲ្យធ្វើ
គ្រូបង្រៀន
ជាសមាជិកសាសនាចក្រ
មជ្ឈមណ្ឌលភាពខ្លួនទីពឹងខ្លួន
មនុស្សដែលអ្នកជួបនៅឯផ្សារ
បែបបទការតាមដានការពន្លឿនការស្វែងរកការងារ
-
អាន ៖ទាំងនេះគឺជាគំរូនៃបែបបទការតាមដានការពន្លឿនការស្វែងរកការងារ ។ សូមតាមដានធនធានទំនាក់ទំនង របស់អ្នក និងការប្រជុំដោយប្រើប្រាស់ បែបបទនៅ ទំព័រ ៩២ ។ សូមថតចម្លងទុកឲ្យច្រើនច្បាប់សម្រាប់រាល់សប្តាហ៍ដែលអ្នកត្រូវការ ។
( សូមគូសសញ្ញាកែងនៅក្នុងប្រអប់ ហើយបន្ថែមកំណត់ចំណាំ ។ សូមបង្ហាញសរុបប្រចាំថ្ងៃ
ថ្ងៃទី ១
ធនធាន ៖ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☐
សរុបប្រចាំថ្ងៃ15
ទំនាក់ទំនង ៖ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☐
សរុបប្រចាំថ្ងៃ10
សម្ភាស ៖ ☑ ☑ ☐ ☐
សរុបប្រចាំថ្ងៃ2
កំណត់ចំណាំ ៖
ការងារជាបេឡាធិការត្រូវបានបំពេញ ។ ពួកគេបានប្រាប់ថាទៅសាកល្បងនៅឯផ្សារ ។ ពួកគេប្រហែលជាជ្រើសរើសបុគ្គលិកចូលបម្រើការងារ ។
ថ្ងៃទី ២
ធនធាន ៖ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☐
សរុបប្រចាំថ្ងៃ 15
ទំនាក់ទំនង ៖ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☐
សរុបប្រចាំថ្ងៃ8
សម្ភាស ៖ ☑ ☑ ☐ ☐
សរុបប្រចាំថ្ងៃ2
កំណត់ចំណាំ ៖
ហូសេ ពុំអាចជួបនៅថ្ងៃនេះទេ ។ គាត់បានប្រាប់ថាឲ្យមកជួបនៅថ្ងៃព្រហស្បត្តិ៍ ។
ថ្ងៃទី ៣
ធនធាន ៖ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☐
សរុបប្រចាំថ្ងៃ14
ទំនាក់ទំនង ៖ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☑ ☐
សរុបប្រចាំថ្ងៃ10
សម្ភាស ៖ ☑ ☑ ☐ ☐
សរុបប្រចាំថ្ងៃ3
កំណត់ចំណាំ ៖
បំពេញបែបបទសុំការងារមកពី ម៉ារៀរ នៅឯផ្សារ ។