ការបោះពុម្ពផ្សាយលើកមុន
សម្រាប់​អ្នក​សម្របសម្រួល


សម្រាប់​អ្នក​សម្របសម្រួល

ថ្ងៃ​នៃការ​ប្រជុំ ៖

  • សូម​ផ្ញើសារ ឬ​ទូរសព្ទ​ទៅ​សមាជិក​ក្រុម​ទាំងអស់ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​មក​ដល់​មុន​ម៉ោង ១០ នាទី ដើម្បី​រាយការណ៍​ពីការតាំង​ចិត្ត​របស់​ពួកគេ ។

  • សូម​រៀបចំ​ឯកសារ​សម្រាប់​ប្រជុំ ។

៣០ នាទី​មុនការ​ប្រជុំ ៖

  • សូម​រៀបចំ​កៅអី​ជុំវិញ​តុ ដើម្បី​ឲ្យ​គ្រប់គ្នា​អាច​អង្គុយ​ជិត​គ្នា ។

  • សូម​គូសតារាងការ​តាំងចិត្ត​នេះនៅ​លើ​ក្ដារខៀន ។

    ឈ្មោះ​សមាជិក​ក្រុម

    ធនធាន ៖ សូម​ស្វែង​រក​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ១៥ នាក់/មួយថ្ងៃ ៧៥នាក់/សប្តាហ៍ ( សូម​សរសេរ​ចំនួន # )

    ទំនាក់ទំនង ៖ សូម​ស្វែង​រក​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ១០ នាក់/ថ្ងៃ ៥០នាក់/សប្តាហ៍ ( សូម​សរសេរ​ចំនួន # )

    ការ​ជួប​ទល់​មុខ ៖ ជួប​យ៉ាង​ហោច​ណាស់ ២ នាក់/ថ្ងៃ ១០នាក់/សប្តាហ៍ ( សូម​សរសេរ​ចំនួន # )

    បាន​អនុវត្ត​គោលការណ៍ មូលដ្ឋាន​គ្រឹះ ហើយ​បាន​បង្រៀន​វា​ដល់​គ្រួសារ ( បាទ/ច៎ាស/ទេ )

    បាន​បន្ថែម​ការសន្សំ​ប្រាក់ ( បាទ/ច៎ាស/ទេ )

    បាន​រាយការណ៍​ទៅ​ដៃគូ​សកម្មភាព ( បាទ/ច៎ាស/ទេ )

    គ្លូរៀរ

    ៨០

    ៥៣

    ១១

    បាទ/ចា៎ស

    បាទ/ចា៎ស

    បាទ/ចា៎ស

១០ នាទី​មុនការ​ប្រជុំ ៖

  • សូម​ស្វាគមន៍​ដល់​ពួកគេ​យ៉ាង​កក់ក្ដៅ ពេល​ពួកគេ​មក​ដល់ ។

  • នៅពេល​សមាជិក​ក្រុម​មកដល់ សូម​ឲ្យ​ពួកគាត់​បំពេញ​ក្នុង​តារាង​ការ​តាំងចិត្ត​នៅលើ​ក្ដារខៀន ។

  • សូម​ចាត់​អ្នក​កំណត់​ពេលវេលា ។

នៅ​ពេល​ចាប់​ផ្ដើម ៖

  • សូម​ឲ្យ​ពួកគេ​បិទ​ទូរសព្ទដៃ និង​ឧបករណ៍​ដទៃ​ទៀត​របស់​ខ្លួន ។

  • សូម​អធិស្ឋាន​បើក ( និង​ច្រៀង​ទំនុក​តម្កើង បើ​ចង់ ) ។

  • សូម​ឲ្យ​អ្នក​ទាំងឡាយ​ដែល​មក​យឺត​បិទ​ទូរសព្ទ​ដៃ​ដោយ​ស្ងាត់​ស្ងៀម ហើយ​បំពេញ​ក្នុង​តារាង​ការ​តាំងចិត្ត ខណៈដែល​ក្រុម​បន្ដ​ធ្វើការ​ពិភាក្សា ។

  • សូម​ដាក់​ម៉ោង​កំណត់ ២០ នាទី​សម្រាប់​វគ្គ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ​នេះ ។

  • សូម​បំពេញ គោលការណ៍​ទី ៦ ក្នុង មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ។ បន្ទាប់​មក​ត្រឡប់មក​សៀវភៅ​លំហាត់​នេះ​វិញ ហើយ​បន្ដ​អាន​នៅ ទំព័រ​បន្ទាប់ ។