ការបោះពុម្ពផ្សាយលើកមុន
រៀន


រៀន

រូប​អំពូល​ភ្លើង - ពណ៌​ទឹក​ក្រូច

តើ​ខ្ញុំ​អាច​បង្ហាញ​ភាព​ពូកែ​ជា​ការជ្រើសរើស​ច្បាស់លាស់​យ៉ាង​ដូចម្ដេច ?

ម៉ោង ៖សូម​ដាក់​ម៉ោង​កំណត់ ៦០ នាទី​សម្រាប់​វគ្គ​ការរៀន​នេះ ។

មើល ៖« តើ​និយោជក​ចង់​បាន​អ្វី ? ផ្នែកទី 5 » ( ពុំ​មានវីដេអូឬ ? សូម​អាន ទំព័រ 66 ) ។

ពិភាក្សា ៖តើ​និយោជក​ចង់ដឹង​អ្វីខ្លះ អំឡុង​ពេលសម្ភាស ឬ​នៅ​ពេល​ពួក​គាត់​ឲ្យ​ពាក្យ​ដាក់​សុំ​ការងារ​ដល់​អ្នក ? ចុះបើ​ចម្លើយ​អ្នក អាច​ជួយអ្នកបង្ហាញជា​អ្នក​ជា​មនុស្ស​លេច​ធ្លោរយ៉ាង​ច្បាស់​ចំពោះ​និយោជក​វិញ ?

អាន ៖ សំណួរ​ប្រចាំសប្ដាហ៍—តើ​ខ្ញុំ​អាច​បង្ហាញ​ភាព​ពូកែ​ជា​ការ​ជ្រើសរើស​ច្បាស់​លាស់​យ៉ាង​ដូចម្តេច ?

សកម្មភាព​ប្រចាំសប្ដាហ៍— ផ្ដល់ចម្លើយ​ដ៏អស្ចារ្យ​ចំពោះ​សំណួរ​សម្ភាស និង​ពាក្យសុំការងារ ។

អំឡុង​ការ​ប្រជុំនេះ អ្នកនឹង​រៀន​ឆ្លើយ​សំណួរ​សម្ភាស និង​បំពេញ​ពាក្យ​សុំ​ការងារ ដែល​ធ្វើ​ឲ្យ​អ្នក​លេច​ធ្លោ​ជាង​គេ !

តើ​ខ្ញុំ​បាន​រៀបចំ​សម្រាប់​ការសម្ភាស​យ៉ាង​ដូចម្ដេច ?

អាន ៖តើ​យើង​ខ្លាច​ការសម្ភាសន៍​ឬទេ ? តើ​យើង​ងឿង​ឆ្ងល់​នូវ​អ្វី​ដែល​អ្នក​សម្ភាស​នឹង​សួរ ឬ​អ្វី​ដែល​ពួកគេ​ពិត​ជាចង់​ដឹង​ឬទេ ?

តាម​ពិត​យើង អាច ដឹង​បាន ។ អ្នកសម្ភាស​ភាគច្រើន សួរ​សំណួរ​ទូទៅ ។ សូម​ផ្លាស់វេន​គ្នា​អាន​តារាង​នេះ ជាក្រុម ។

សំណួរ​ទូទៅ

អ្វី​ដែលអ្នក​សម្ភាស​អាច​ចង់​ឮ

ជំនួយ​ចម្លើយ

តើ​អ្នក​អាច​ប្រាប់​ខ្ញុំ​អំពី​ខ្លួន​អ្នក​បាន​ឬទេ ?

តើ​នាង​អាច​និយាយ​បាន​ល្អ​ឬទេ ? តើ​នាង​បាន​ត្រៀមខ្លួន​ឬទេ ?

« ខ្ញុំ​ក្នុង ៣០ វិនាទី »

តើ​ភាព​ខ្លាំង​របស់អ្នក​គឺជា​អ្វីទៅ ?

តើបទពិសោធន៍​របស់គាត់​ត្រូវ​នឹង​តម្រូវការ​របស់យើង​ឬទេ ?

សេចក្ដីថ្លែងការណ៍​ដ៏មានអានុភាព

តើ​ហេតុអ្វី​បាន​ជា​អ្នក ចង់​ធ្វើ​ការ​ជា​មួយ​យើង ?

តើ​នាង​មាន​គោលដៅ​ច្បាស់លាស់​ឬទេ ?

សេចក្ដី​ថ្លែងការណ៍​ដ៏មានអានុភាព

តើ​អ្នក​គិត​យ៉ាង​ណា​អំពី​ថៅកែ​មុន​របស់​អ្នក ?

តើ​គាត់​គោរព​អ្នកដឹកនាំ​ឬទេ ?

សេចក្ដី​ថ្លែងការណ៍​ដ៏មានអានុភាព

តើ​អ្នក​ប្រតិកម្ម​នឹង​សម្ពាធ​យ៉ាងដូចម្ដេច ?

តើ​នាង​ទទួល​ខុសត្រូវ​ចំពោះ​បញ្ហា​ផ្សេងៗ​ឬទេ ?

សេចក្ដី​ថ្លែងការណ៍​ដ៏មានអានុភាព

តើ​អ្នក​រំពឹង​ថា​ទទួល​បាន​ប្រាក់​ខែ​ប៉ុន្មាន ?

តើ​ការ​រំពឹង​ទុក​របស់​គាត់​សមហេតុផល​ឬទេ ?

ឆ្លើយ​ដោយ​សួរ​សំណួរ​តប

មើល ៖« តើ​និយោជក​ចង់​បាន​អ្វី ? ផ្នែកទី II » សូម​ផ្អាក​មួយសន្ទុះ ហើយ​ចូលរួម​តាម​ការណែនាំ ។ ( ពុំ​មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ៦៧-៦៨ ) ។

ពិភាក្សា ៖នៅពេល​ណាដែល « ខ្ញុំ​ក្នុង ៣០ វិនាទី » របស់​អ្នក​ជា​ឧបករណ៍​ដ៏​មាន​ប្រយោជន៍​មួយ​ក្នុងការ​សម្ភាសន៍ ? តើ​សេចក្ដីថ្លែងការណ៍​ដ៏មានអានុភាព​របស់អ្នក ជា​ឧបករណ៍​ត្រឹមត្រូវ​នៅពេលណា ? តើ​អ្នក​មើល​ឃើញ​របៀប​ដើម្បី​បង្វែរ​ភាព​អវិជ្ជមាន​ទៅជា​វិជ្ជមាន​ឬទេ ?

សូម​ចាប់​ដៃ​គូ
អនុវត្ត ៖

សូម​ចំណាយពេល​ប្រាំមួយ ឬ​ប្រាំពីរ​នាទី ដើម្បី​ធ្វើ​តាម « ការអនុវត្ត​ល្បឿន » ដូច​ខាងក្រោម ។

  • សូម​ក្រោក​ឈរឡើង ហើយ​បែរ​ទៅ​រក​សមាជិក​ក្រុម​ម្នាក់ទៀត ។

  • ម្នាក់​គឺជា​និយោជក ដែល​សួរសំណួរ​មួយ​ចេញ​មកពី​តារាង​ខាង​លើ ។

  • ម្នាក់ទៀត គឺ​ជា​អ្នកស្វែងរកការងារ ឆ្លើយ​សំណួរ​ដោយ​ជំនួយ​របស់​អ្នក ។

  • សូម​ផ្លាស់​តួ ហើយ​ធ្វើ​ម្ដងទៀត ។ សូម​ផ្ដល់​មតិកែលម្អ​ដែល​មាន​ប្រយោជន៍​ដល់​គ្នាទៅ​វិញ​ទៅមក !

  • នៅពេល​អ្នក​បាន​ធ្វើជា​និយោជក និង​ជា​អ្នកស្វែងរក​ការងារ​ទាំងពីរ​ហើយ សូម​ប្ដូរ​ទៅ​រក​ដៃគូ​ម្នាក់ទៀត ។ សូម​ធ្វើ​ការណ៍​នេះ​ដដែលៗ​រហូត​ដល់​អស់ម៉ោង ។

បន្ទាប់ពីការ​ប្រជុំ​យើង សូម​បន្ដ​អនុវត្ត​ជាមួយ​នឹង​គ្រួសារ ឬ​មិត្តភក្ដិ​អ្នក ។ សូម​មើល តារាង​នៅ​លើ​ទំព័រ ៦៩ ដែល​មាន​សំណួរ​បន្ថែម ។

តើ​ខ្ញុំ​ឆ្លើយ​សំណួរ​ដោយ​ប្រើ​ឃ្លា​សំណួរ​វិញ​យ៉ាងដូចម្ដេច ?

អាន ៖ចុះបើ​យើង​ពុំ​អាច​ប្រាប់​នូវ​អ្វី​ដែលអ្នក​សម្ភាស​ចង់​បាន​វិញ​នោះ ? ឬ​ចុះ​បើ​យើង​ត្រូវការ​ព័ត៌មាន​បន្ថែម​វិញនោះ ? ពេលខ្លះ យើង​អាច​ឆ្លើយ​សំណួរ​ដោយ​សួរ​សំណួរ​តប ។

អាន ៖សូម​មើល​ទៅសំណួរ​ទូទៅ​ទាំងពីរ​នេះ ។ យើង​នឹង​អាន​សំណួរ​នីមួយៗ រួច​អានព័ត៌មាន​ដែលត្រឹមត្រូវ ។

សំណួរ​ទូទៅ

អ្វី​ដែលអ្នក​សម្ភាស​អាច​ចង់​ឮ

ជំនួយ​ចម្លើយ

ឆ្លើយ​ដោយ​សួរសំណួរ​តប

តើ​អ្នក​ចង់បាន​ប្រាក់ខែ​ប៉ុន្មាន?

តើ​គាត់​មាន​ទំនុកចិត្ត​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​ចរចា​ឬទេ ?

ឆ្លើយ​ដោយ​សួរ​សំណួរតប

តើ​ជាធម្មតា​អ្នក​ឲ្យ​ប្រាក់​ខែ​លើ​តំណែង​នេះ​ចំនួន​ប៉ុន្មាន ?

តើ​អ្នក​មាន​សំណួរ​អ្វីផ្សេង​ទេ ?

តើ​នាង​យល់​អំពី​ការងារ​ឬទេ ?

ឆ្លើយ​ដោយ​សួរ​សំណួរតប

តើ​អ្វី​ដែល​ល្អ​បំផុត​ក្នុងការ​ធ្វើការងារ​នៅ​ទីនេះ ?

ពិភាក្សា ៖តើ​វា​ជា​ចម្លើយ​ល្អ​ចំពោះសំណួរ​មួយ​នៅពេល​ណា ? តើ​នៅ​ពេល​ណា​ដែល​វា មិន​មែន ជា​គំនិត​ល្អ ? តើ​អ្នកអាច​ត្រៀម​ខ្លួន​សួរ​សំណួរ​ល្អៗ​នៅក្នុង​ការសម្ភាស​យ៉ាង​ដូចម្ដេច ?

គន្លឹះ ៖

សូម​រៀន​ថាត្រូវសួរសំណួរ​នៅពេលណា ហើយ​ពេល​ណា​មិនត្រូវសួរ ។ សូម កុំ​ចំណាយពេល​ឆ្លើយសំណួរ​យូរ​ពេក ។

សូម​ស្វែង​យល់​អំពី​អារម្មណ៍​របស់​អ្នក​សម្ភាស ។ សូម​កុំចូល​ឆ្លង​ដែន ឈ្លានពាន​ជ្រុល​ពេក ។

អាន ៖មុនពេល​ការ​សម្ភាស យើង​ចាំបាច់​ត្រូវ​សិក្សា​អំពីនិយោជក ហើយ​រៀបចំដើម្បី​សួរ​សំណួរ​ល្អៗ ។ យើង​ក៏អាច​ត្រៀមខ្លួន​ដើម្បី​បន្ថែម​សំណួរ​មួយទៅក្នុង « ខ្ញុំ​ក្នុង ៣០ វិនាទី » ឬ​សេចក្ដីថ្លែងការណ៍​ដ៏មានអានុភាព ។ « តើជំនាញ​ផ្សេងទៀត​អ្វីខ្លះ ដែល​អ្នកចង់ឲ្យ​ខ្ញុំ​និយាយ ? »

សំណួរ​ល្អៗ​អាច​បង្កើត​ជា​ការ​សន្ទនា​ល្អៗ​បាន !

interview diagram

អ្នក

ខ្ញុំ​ចាប់​អារម្មណ៍​នឹង​ផលិត​ផល​អ្នក​ខ្លាំង​ណាស់ ។ តើ​អ្នក​ផលិត​វា​យ៉ាង​ដូចម្ដេច ?

អ្នក​សម្ភាស

ខ្ញុំ​រីករាយ​ដែល​អ្នក​យកចិត្តទុកដាក់ ! ដំបូងឡើយ យើង​នាំចូល​វត្ថុធាតុដើម ។ រួច​ហើយ​យើង

សកម្មភាព​មាន​ជ្រើស ៖​តើ​ខ្ញុំ​ចរចា​អំពីការងារ​ដើម្បីបំពេញ​តាម​តម្រូវ​ការ​របស់ខ្ញុំ​យ៉ាង​ដូចម្ដេច ?

( សូម​កុំ​ធ្វើសកម្មភាពនេះ​អំឡុង​ពេល​ធ្វើ​ការ​ប្រជុំ​ឡើយ ) ។

បើ​អ្នកជ្រើសរើស មុន​ពេល​ការប្រជុំ​លើក​ក្រោយរបស់​យើង អ្នកអាច​ធ្វើសកម្មភាព​នេះ ។ ផ្នែក​សំខាន់​មួយ​ក្នុង​ការ​សម្ភាសន៍ គឺ​ការ​ចរចា ។ ប្រសិន​បើ​អ្នក​ចង់​រៀន​បន្ថែម​ទៀត សូម​ចំណាយ​ពេល​ធ្វើ​ការសម្ភាសន៍ « តើ​ខ្ញុំ​ចរចា​អំពី​ការងារ​ដើម្បី​បំពេញ​តាម​តម្រូវ​ការ​របស់​ខ្ញុំ​យ៉ាង​ដូច​ម្ដេច ? » នៅទំព័រ ៧០-៧២ នៅ​ក្នុង​ធនធាន​ទាំងឡាយ ។ សូម​ពិភាក្សា ហើយ​អនុវត្ត​ជាមួយគ្រួសារ​របស់អ្នក ។

ចុះ​ចំណែក​ឯ​អាកប្បកិរិយា និង​រូបរាង​ខាង​ក្រៅ​របស់ខ្ញុំ​វិញ ?

អនុវត្ត ៖6 ក្រោក​ឈរ​ឡើង ហើយ​អាន​ឃ្លា​នេះ​ឡើងវិញ​ទាំងអស់​គ្នាចំនួន​បីដង ៖

យើង​មាន​ឱកាស​តែម្ដងគត់​ដើម្បី​ធ្វើ​ឲ្យ​មាន​ចំណាប់អារម្មណ៍​ល្អ​ពីដំបូង !

ពិភាក្សា ៖តើ​នេះ​មានន័យ​យ៉ាង​ណា​ចំពោះអ្នក នៅពេល​អ្នក​ព្យាយាម « លេចធ្លោរ » ?

អនុវត្ត ៖សូម​បែរ​កៅអីទៅ​ទល់មុខ​នឹង​សមាជិក​ក្រុម​ផ្សេងទៀត ។ សូម​អាន​តារាង​នេះ​ជាមួយគ្នា ។ សូម​សម្រេច​នូវអ្វី​ដែល​អ្នក​អាច​កែលម្អ​ដើម្បី​ធ្វើ​បាន​ល្អ​បំផុត​ខ្លួនអ្នក ។

គន្លឹះ​ដើម្បី​ជោគជ័យ

ឥរិយាបថ

  • សូម​អធិស្ឋាន​សុំ​ជំនួយ និង​សេចក្តី​សុខសាន្ត ។

  • សូម​មានភាពរមទម្យ និង​ចេះគោរព​ឱន​លំទោន ។

  • សូម​មក​ទាន់ពេល ។

  • សូម​បង្ហាញ​ចំណាប់អារម្មណ៍​ទៅលើ​ក្រុមហ៊ុន និង អ្នកសម្ភាស ។

  • សូម​ញញឹម និង​រាក់​ទាក់ ។

  • សូម​បង្ហាញ​នូវ​ទំនុកចិត្ត ។

  • សូម​និយាយ​ឲ្យ​ច្បាស់ៗ ។

ការ​តុបតែងខ្លួន​ឲ្យ​បាន​ស្អាត​បាត

  • ត្រូវ​ស្រស់​ស្អាត ៖ ទាំង​មុខ ដៃ ម្រាមដៃ ។

  • សូម​ផាត់មុខ​ស្តើង ( សម្រាប់ស្ត្រី ) ។

  • សូម​ប្រើ​ម៉ូតសក់​សាមញ្ញៗ ។

  • ត្រូវ​មាន​ក្លិន​ក្រអូប ។

  • ត្រូវ​កាត់ ឬ កោរ​ពុកមាត់ពុក​ចង្ការ ( បុរស ) ។

  • ត្រូវ​មើល​ទៅ​ជា​មនុស្ស​មាន​វិជ្ជាជីវៈ ។

សំលៀក​បំពាក់

  • ត្រូវ​ពាក់​សំលៀកបំពាក់​ស្អាត ពុំមាន​ដាច់​រហែក ( សំលៀកបំពាក់​ពុំចាំបាច់​មាន​តម្លៃថ្លៃ​នោះ​ទេ ) ។

  • ត្រូវ​អ៊ុត​ខោអាវ ។

  • ស្លៀកពាក់​ឲ្យ​ស្អាត​ជាង​សំលៀកបំពាក់​ការងារ​រាល់​ថ្ងៃ ៖

    • បើ​អ្នក​នឹង​ទៅធ្វើការ​ដោយ​ស្លៀកពាក់​ខោ​ខៅប៊យ និង​អាវយឺត នោះ​សូម​ស្លៀកពាក់​ដោយ​អាវ​សាច់​ក្រណាត់​ខោ​សាច់​ក្រណាត់​វិញ ។

    • បើ​អ្នក​នឹង​ទៅ​ធ្វើ​ការ​ដោយ​ពាក់អាវ​សាច់​ក្រណាត់ នោះ​សូម​ពាក់​អាវ​សាច់​ក្រណាត់​ជា​មួយ​នឹង​ក្រវាត់​ក ( សម្រាប់​បុរស ) ឬ​អាវ​ស្រី ( សម្រាប់​ស្ត្រី ) ។

តើ​ខ្ញុំ​បំពេញ​ពាក្យ​សុំ​ការងារ​យ៉ាង​ដូចម្ដេច ?

អាន ៖យើង​ចង់​ចំណាយពេល​ភាគ​ច្រើន​របស់​យើង ជាមួយ​នឹង​មនុស្ស​ដែល​យើង​ទាក់​ទង​ដោយ​ផ្ទាល់ខ្លួន ហើយ​សម្ភាស​តាមរយៈ​បណ្ដាញ​របស់​យើង ។ ប៉ុន្តែ​យើង​ប្រហែល​ជា​ត្រូវ​បំពេញ​ពាក្យ​សុំ​ការងារ​ផងដែរ ទោះជា​តាម​ក្រដាស ឬ​តាម​អ៊ិនធឺណែត​ក្តី ។ ពាក្យ​សុំ​ការងារ គឺដូចជា​ការ​សម្ភាស​នៅលើ​ក្រដាស​ផងដែរ ។

អនុវត្ត ៖សូម​ជួប​នឹង​សមាជិក​ក្រុម​ពីរ​នាក់ទៀត ។ សូម​បំពេញ​ពាក្យ​សុំ​ការងារ​នៅពីរ​ទំព័រទៀត ។ បន្ទាប់មក​សូម​អាន​ដូចខាង​ក្រោម ហើយពិភាក្សា​អំពី​របៀប​ដើម្បី​កែលម្អ​ពាក្យ​សុំការងារ​របស់​អ្ន ក។ បន្ទាប់​ពីការ​ប្រជុំ​របស់យើង សូម​រំឭក ទំព័រ ៧៣-៧៥ ។

វគ្គ​ពាក្យ​សុំការងារ

តើ​ពួក​គេ​ចង់​បាន​និយោជិត​ប្រភេទ​ណា

សម្ភារ និង គន្លឹះ

ព័ត៌មាន​ផ្ទាល់ខ្លួន

តើ​មាន​អ្វី​ខ្លះ ដែល​ធ្វើ​ឲ្យ​នាង​ពុំសក្ដិសម ( ដូចជា​អំពើ​ឧក្រិដ្ឋកម្ម ឬ​បញ្ហា​ដទៃ​ទៀត ) ?

ឆ្លើយ​គ្រប់​សំណួរ ។

ប្រើ​ព័ត៌មាន « ខ្ញុំក្នុង ៣០ វិនាទី » ។

សូម​ស្មោះត្រង់ ចៀសវាង​ពី​រឿង​លម្អិត​ពុំចាំបាច់ ។

ការអប់រំ

តើ​គាត់មាន​ការ​បំពាក់បំប៉ន​ចាំបាច់ឬទេ ?

បើ​អាច​ធ្វើទៅបាន សូម​ចាប់​ផ្ដើម​ជាមួយ​នឹង​កម្រិត​វិញ្ញាបនបត្រ​ដែល​ខ្ពស់បំផុត ហើយ​ត្រឡប់មកទាន់ពេល ។

សូម​បន្ថែម​ការបំពាក់បំប៉ន និង​ការ​បញ្ជាក់​ដោយ​ជាក់លាក់ទាំងអស់ ។

សូម​បន្ថែម​ព័ត៌មាន​សេចក្ដីថ្លែងការណ៍​ដ៏​មានអានុភាព ។

ប្រវត្តិការងារ

តើ​នាង​មាន​បទពិសោធន៍​ដែល​យើងត្រូវការ​ឬទេ ?

បើ​អាច​ធ្វើ​ទៅបាន សូម​ចាប់​ផ្ដើម​ជាមួយ​នឹង​ការងារ​ថ្មីបំផុត ហើយ​ត្រឡប់​ទៅវិញ ។

សូម​ព្យាយាម​ចៀសវាង​ពី​ចន្លោះ​ក្នុង​ពេលវេលា ឬ​ពន្យល់​ពួកគេ ។

សូម​ប្រើ​ព័ត៌មាន​សេចក្ដីថ្លែងការណ៍​ដ៏​មានអានុភាព ។

ជន​ដែល​ត្រូវ​ទាក់ទង

តើ​មាន​ព័ត៌មាន​គ្រប់គ្រាន់​សម្រាប់​ខ្ញុំ​ដើម្បី​ទំនាក់​ទំនង​ពួកគេ​ឬទេ ?

សូម​រៀបចំ​យ៉ាង​ហោចណាស់​ជន​ដែល​ត្រូវ​ទាក់ទង​ម្នាក់ ( ដោយ​មាន​សុំ​ការអនុញ្ញាត ) អំពី​ឥរិយាបទ​របស់​អ្នក ( ស្មោះត្រង់ ។ ល ។ ) ហើយ​ម្នាក់​ទៀត​សម្រាប់​ជំនាញ និង​លទ្ធផល​ការងារ​របស់​អ្នក ។

រង្វាន់ ឬ​ការ​ទទួល​ស្គាល់

តើ​គាត់​មាន​ជំនាញ​ពិសេស​ឬទេ ?

បើ​អាច​ធ្វើ​ទៅបាន សូម​ចាប់​ផ្ដើម​ជាមួយ​នឹង​អ្វី​ដែល​សំខាន់បំផុត ហើយ​បន្ដ​ទៅ​អ្វី​ដែល​មិន​សូវ​សំខាន់ ។

សូម​បន្ថែម​ព័ត៌មាន​សេចក្ដីថ្លែងការណ៍​ដ៏​មានអានុភាព ។

ទូទៅ

តើ​ពាក្យ​ស្នើសុំ​ស្អាត ហើយ​ល្អ​ឬទេ ?

សូម​សរសេរ​ឲ្យ​បាន​ច្បាស់ ។

ធ្វើ​ឲ្យ​វាមើល​ទៅស្អាត ។

ពាក្យ​ស្នើសុំ​ការងារ
នាម ៖

កាល​បរិច្ឆេទ ៖

អាសយដ្ឋាន ៖

ទូរសព្ទ ៖

អ៊ីម៉ែល ៖

មុខតំណែង ៖

ប្រាក់ខែ​ដែលចង់បាន ៖

កាលបរិច្ឆេទ​អាច​ធ្វើការ​បាន ៖

តើ​អ្នក​ធ្លាប់ធ្វើការ​ឲ្យ​ក្រុមហ៊ុន​នេះ​ឬទេ ?

  • បាទ/ច៎ាស

  • ទេ

កាលបរិច្ឆេទ ៖

បើ​បាទ/ចា៎ស តើ​នៅពេល​ណា ?

តើ​អ្នក​ធ្លាប់​ជាប់ទោស​ឧក្រិដ្ឋ​ដែរ​ឬទេ ?

  • បាទ/ច៎ាស

  • ទេ

កាលបរិច្ឆេទ ៖

បើ​មាន សូម​ពន្យល់ ៖

ការអប់រំ

មហា​វិទ្យាល័យ ៖

អាសយដ្ឋាន ៖

មក​ពី ៖

ជូន​ចំពោះ 

តើ​អ្នក​រៀន​ចប់​ហើយ​ឬ​នៅ ?

  • បាទ/ច៎ាស

  • ទេ

សញ្ញាបត្រ​ទុតិយភូមិ

កម្រិត​វិទ្យាល័យ ៖

អាសយដ្ឋាន ៖

មក​ពី ៖

ជូន​ចំពោះ 

តើ​អ្នក​រៀន​ចប់​ហើយ​ឬ​នៅ ?

  • បាទ/ច៎ាស

  • ទេ

កម្រិត ៖

ជន​ដែល​ត្រូវ​ទាក់ទង

នាម និង គោត្តនាម ៖

ទំនាក់ទំនង ៖

ទូរសព្ទ ៖

នាម និង គោត្តនាម ៖

ទំនាក់ទំនង ៖

ទូរសព្ទ ៖

នាម និង គោត្តនាម ៖

ទំនាក់ទំនង ៖

ទូរសព្ទ ៖

ការងារ​ពីមុន

តំណែង ៖

ប្រាក់ខែ​ចូល​ដំបូង ៖

ប្រាក់ខែ​ចុង​ក្រោយ ៖

ទំនួលខុសត្រូវ ៖

មក​ពី ៖

ជូន​ចំពោះ ៖

មូលហេតុ​នៃការ​ចេញ​ពី​ការងារ ៖

ក្រុម​ហ៊ុន ៖

ទូរសព្ទ ៖

តំណែង ៖

ប្រាក់ខែ​ចូល​ដំបូង ៖

ប្រាក់ខែ​ចុង​ក្រោយ ៖

ទំនួលខុសត្រូវ ៖

មក​ពី ៖

ជូន​ចំពោះ ៖

មូលហេតុ​ចាក​ចេញ​ពី​ការងារ ៖

ក្រុម​ហ៊ុន ៖

ទូរសព្ទ ៖

ខ្ញុំ​បញ្ជាក់​ថា​ចម្លើយ​របស់​ខ្ញុំ​ពិត​ត្រឹមត្រូវ ហើយ​បាន​ទទួល​ស្គាល់​ទាំង​ស្រុង ។

បើ​ខ្ញុំ​អាច​ទទួល​បាន​ការងារ​នេះ​ខ្ញុំ​ដឹង​ថា ព័ត៌មាន​ខុសឆ្គង ឬ ដែលធ្វើ​ឲ្យ​យល់​ខុស ក្នុង​ពាក្យ​សុំការងារ ឬ​ការសម្ភាស​ខ្ញុំ អាច​មានលទ្ធផល​ក្នុងការ​បញ្ឈប់ខ្ញុំ ។

ហត្ថលេខា ៖

កាលបរិច្ឆេទ ៖