ការបោះពុម្ពផ្សាយលើកមុន
ធនធាន​នានា


ធនធាន

នោះ​មិន​មែន​ជា​បញ្ហា​ខ្ញុំ​ទេ

សូម​ជ្រើសរើស​តួ ហើយ​ដើរតួ​ដូច​ខាង​ក្រោម ៖

យ៉ូសែប ( ថៅកែ ) ៖ គ្លូរៀរ អ្នក​មក​យឺត​បី​ម៉ោង​ហើយ ។

គ្លូរៀរ ៖ ខ្ញុំ​សូម​ទោស យ៉ូសែប ។ ខ្ញុំ​អស់​កម្លាំង​ពេក ។ កូន​ខ្ញុំ​បាន​ឈឺ កាល​ពី​យប់​មិញ​ហើយ​ខ្ញុំ​មិន​បាន​ចូល​សម្រាន្ត​រហូត​ដល់​យប់​ជ្រៅ ។

យ៉ូសែប ៖ នោះ​មិន​មែន​ជា​បញ្ហា​ខ្ញុំ​ទេ ។

គ្លូរៀរ ៖ ហើយ​នាឡិកា​រោទិ៍​របស់​ខ្ញុំ​មិន​ដើរទេ​ព្រឹក​មិញ​នេះ ។

យ៉ូសែប ៖ នោះ​មិន​មែន​ជា​បញ្ហា​ខ្ញុំ​ទេ ។

គ្លូរៀរ ៖ ដូច្នោះ កាល​ដែល​ខ្ញុំ​ត្រៀម​ចេញ​ដំណើរ​មក ខ្ញុំ​មិន​បាន​មកទាន់​ឡាន​ក្រុង​ជើង​ទី​មួយ ។

យ៉ូសែប ៖ នោះ​មិន​មែន​ជា​បញ្ហា​ខ្ញុំ​ទេ​ទៀត​ទេ ។

គ្លូរៀរ ៖ នៅ​ពេល​ខ្ញុំ​ឡើង​ទៅ​ឡាន​ក្រុង ខ្ញុំ​ទើប​នឹក​ឃើញ​ថា ខ្ញុំ​មិន​បាន​ជាប់​លុយ​មក​ជា​មួយ​ដើម្បី​ទិញ​សំបុត្រ​ឡាន​ក្រុង​ទេ ។

យ៉ូសែប ៖ នោះ​នៅ​តែ មិន​មែន​ជា​បញ្ហា​ខ្ញុំ​ទេ​ទៀត ។

គ្លូរៀរ ៖ ដូច្នោះ​ខ្ញុំ​បាន​មក​មិន​ទាន់​ឡាន​ក្រុង​ជើង​ទីពីរ​ពីព្រោះ​ខ្ញុំ​ត្រូវ​ទៅ​យក​លុយ​នៅ​ឯ​ផ្ទះ ។

អេនតូនី ៖ អូ៎ សុំទោស ខ្ញុំ​សូម​កាត់​បន្ដិច​ម៉ាស៊ីន​នោះ​ខូច​ហើយ ហើយ​ប្រេង​ហូរ​ចេញ​គ្រប់​ទីកន្លែង ។

យ៉ូសែប ៖ ម៉ាស៊ីន​អ្វី​ទៅ ?

អេនតូនី ៖ ខ្ញុំ​មិន​ស្គាល់​ឈ្មោះ​វា​ទេ ។ ប៉ុន្តែ​គឺ​ជា​គ្រឿង​ម៉ាស៊ីន​ដែល​នៅ​កាច់​ជ្រុង​ខាង​ក្រោយ​ធ្នើរ ។ ថូម៉ាស​មិន​នៅកន្លែង​ទេ​ថ្ងៃ​នេះ ហើយជា​ធម្មតា​គាត់​គឺ​ជា​អ្នក​បញ្ឆេះ​ម៉ាស៊ីន ។

យ៉ូសែប ៖ នោះ​មិន​មែន​ជា​បញ្ហា​ខ្ញុំ​ទេ ។

អេនតូនី ៖ ដូច្នេះ ខ្ញុំ​ក៏​បាន​បញ្ឆេះ​ម៉ាស៊ីន ហើយ​វា​ក៏​ខូច ។

យ៉ូសែប ៖ ថាម៉េច ? នោះ​មិន​មែន​ជា​បញ្ហា​ខ្ញុំ​ទេ ។

អេនតូនី ៖ ហើយ​ប្រហែល​ជា​មាន​សៀវភៅ​ណែនាំ​ដើម្បី​ប្រើ​ម៉ាស៊ីន​នោះ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​នៅ​ទីណា​ទេ ។

យ៉ូសែប ៖ បាន​ហើយ បាន​ហើយ ។ ឯង​ទាំង​ពីរ​នាក់ ឈប់​ទៅ ! អេនតូនី និង​គ្លូរៀរ អ្នក​ទាំង​ពីរ ដូច្នេះ គាត់​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ដោះ​ស្រាយ​បញ្ហា ។

សូម​ត្រឡប់​ទៅទំព័រ ៩៨ ​វិញ

នោះជាបញ្ហា​របស់​ខ្ញុំ

សូម​ជ្រើសរើស​តួ ហើយ​ដើរតួ​ដូច​ខាង​ក្រោម ៖

យ៉ូសែប ៖ អេនតូនី តើ​អ្នក​អាច​ទូរសព្ទ​ទៅ​ថូម៉ាស ហើយ​សួរ​ថា​តើ​ពេល​ណា​គាត់​ត្រឡប់​ពី​កន្លែង​អតិថិជន​ទស្សនា​វិញ ? យើង​ត្រូវ​ការ​ប្រេង​បន្ថែម​ទៀត​សម្រាប់​ម៉ាស៊ីន​នោះ ។

អេនតូនី ៖ ខ្ញុំ​ដឹង​ថា​យើង​ត្រូវ​ការ​ប្រេង ។ ខ្ញុំ​បាន​ទិញ​វា​ហើយ​បាន​ចាក់​បំពេញ​ហើយ ។

យ៉ូសែប ៖ ស្អីគេ ? ឯង​មិន​រង់​ចាំ​ថូម៉ាស​ទេ ឬ​អី ? ខ្ញុំ​មិន​ចង់​ឲ្យ​ឯង​បំផ្លាញ​ម៉ាស៊ីន​នោះ​ទៀត​ទេ ។

អេនតូនី ៖ ខ្ញុំ​យល់​ពី​គ្រឿង​ម៉ាស៊ីន​នេះ​ហើយ ។ ខ្ញុំ​បាន​រក​ឃើញ​កូន​សៀវ​ភៅ​ណែនាំ​ហើយ​បាន​យក​វា​ទៅ​សិក្សា​នៅឯ​ផ្ទះ ហើយ​បាន​ត្រឡប់​មក​វិញ​ជួស​ជុល​ម៉ាស៊ីន​នោះ ។ ឥឡូវ​នេះ​ខ្ញុំ​អាច​មើល​ខុស​ត្រូវ​ការងារ​បាន​នៅ​ពេល​ថូម៉ាស​ចេញ​ទៅ​កន្លែង​ទស្សនា​របស់​អតិថិជន ។

យ៉ូសែប ៖ នោះ​ល្អ​ហើយ ។

អេនតូនី ៖ ពុំ​ទាន់​អស់​ទេ ។ ខ្ញុំ​ក៏​បាន​រៀប​កាល​វិភាគ​ទំហែរទាំ​សម្រាប់​ម៉ាស៊ីន​នេះ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​បញ្ហា​នៅ​ពេល​អនាគត ។

យ៉ូសែប ៖ អរគុណ អេនតូនី ។ ខ្ញុំ​ពិត​ជា​មាន​អំណរ​គុណ​ចំពោះ​របៀប​ដែល​ឯង​ចាត់​ចែង​ការងារ​នេះ​ណាស់ ។

អេនតូនី ៖ ពិត​ហើយ ។ ព្រោះ​វា​ជា​បញ្ហា​របស់​ខ្ញុំ ។

យ៉ូសែប ៖ [ និយាយ​ប្រាប់​ខ្លួន​ឯង ] អស្ចារ្យ​ណាស់ អេនតូនី ពិត​ជា​រីក​ចម្រើន​ហើយ ។ គាត់​ពិត​ជា​ខិត​ខំ​ណាស់​ថ្ងៃ​នេះ ។

យ៉ូសែប ៖ អូ៎ គ្លូរៀរ តើ​ឯង​មក​បាន​យ៉ាង​ដូចម្តេច ? អេនជីឡា បាន​ទូរសព្ទ​មក ហើយ​និយាយ​ថា នាង​មិន​អាច​មក​ធ្វើ​ការ​ទេ​ថ្ងៃ​នេះ ពីព្រោះ​តែ​អ្នក​បើក​បរ​ឡាន​ក្រុង​នាំ​គ្នា​ធ្វើ​បាតុកម្ម ។ ខ្ញុំ​ស្មាន​ថា​អ្នក និង​បេនយ៉ាមីន មិន​អាច​មក​ធ្វើ​ការ​ដែរ​ថ្ងៃ​នេះ ។

គ្លូរៀរ ៖ ខ្ញុំ​បាន​ដឹង​ថា ពួក​អ្នក​បើកបរ​ឡាន​ក្រុង​បាន​កំពុង​និយាយ​អំពី​ការ​ធ្វើ​បាតុកម្ម ដូច្នេះ ពីរបី​ថ្ងៃ​មុន ខ្ញុំ​បាន​សុំ​ជិះ​ឡាន​ជា​មួយ​បេនយ៉ាមីន បើ​ពិត​ជា​មាន​បាតុកម្ម​មែន ។

យ៉ូសែប ៖ ល្អ​ណាស់​ដែល​ឯង​គិត​ទុក​ជា​មុន​ដូច្នោះ ។

គ្លូរៀរ ៖ ខ្ញុំ​ក៏​បាន​គិត​ថា មនុស្ស​រង់​ចាំចាក់​សាំង​ច្រើននៅ​ថ្ងៃ​នេះ ដូច្នេះ ខ្ញុំ​ក៏​ឲ្យ​លុយ​ទៅ​បេនយ៉ាមីន បើ​គាត់​មិន​ប្រកាន់​ហើយ​ប្រាប់​គាត់​ឲ្យ​ទៅ​ចាក់​សាំង​កាល​ពី​ម្សិល​មិញ ពី​មុន​បាតុកម្ម​កើត​ឡើង ។

យ៉ូសែប ៖ តើ​ឯង​មាន​លុយ​គ្រប់​គ្រាន់​ទេ ?

គ្លូរៀរ ៖ ច៎ាស ខ្ញុំ​បាន​ទុក​លុយ​ឡាន​ក្រុង​មួយ​អន្លើរ ហើយ​ខ្ញុំ​ក៏​បាន​ប្រើ​លុយ​នោះ​សម្រាប់​ទិញ​សាំង ។ បេនយ៉ាមីន ហើយ​ខ្ញុំ​ក៏​ទៅ​យក​អេនជីឡា យើង​ទាំង​អស់​គ្នា​ក៏​អាច​មក​ធ្វើ​ការ​បាន ។

យ៉ូសែប ៖ គ្លូរៀរ សូម​អរគុណ​ឯង​សម្រាប់​ការ​ចូល​រួម​នៅ ក្នុង​ការងារ​នេះ ។ អតិថិជន​របស់​យើង​ពិត​ជា​ត្រូវ​ការ​ឯង​បី​នាក់​នៅ​ទីនេះ​ណាស់​ថ្ងៃនេះ ។

គ្លូរៀរ ៖ ពិត​ប្រាកដ​ណាស់ លោក​យ៉ូសែប ព្រោះ​នោះ​ជា​បញ្ហា​ខ្ញុំ ។

យ៉ូសែប ៖ [ និយាយ​ប្រាប់​ខ្លួន​គត់ ] ហើយ​ខ្ញុំ​បាន​កំពុង​គិត​ថា​នឹង​បញ្ឈប់​នាងឬ ? នាង​មាន​គុណ​សម្បត្តិ​ល្អ ក្នុង​ចំណោម​និយោជិត​បី នាក់​ថ្ងៃនេះ ។

សូម​ត្រឡប់​ទៅទំព័រ ៩៨ ​វិញ

ទ្រង់​កំពុង​សាង​សង់​ព្រះ​រាជ​វាំង

សូមជ្រើសរើស​នរណា​ម្នាក់​ឲ្យ​អាច​រឿង​ដូច​ខាង​ក្រោម ។

« សូម​នឹក​ស្រមៃ​ថា​អ្នក​កំពុង​រស់​នៅ​ក្នុង​ផ្ទះ ។ ព្រះ​ក៏​បាន​យាង​មក ដើម្បី​សាង​សង់​ផ្ទះ​នោះ ។ ដំបូង ប្រហែល​ជា​អ្នក​អាច​យល់​នូវ​អ្វី​ដែល​ទ្រង់​កំពុង​ធ្វើ ។ ទ្រង់​កំពុង​តែ​ជួស​ជុល​បំពង់​បង្ហូរ​ទឹក ហើយ​ជួស​ជុល​ដំបូល​លិច ជា​បន្តបន្ទាប់​ទៀត អ្នក​បាន​ដឹង​ថា អ្វីៗ​ទាំង​នោះ​ត្រូវ​ការ​ជួស​ជុល ហើយ​អ្នក​ពុំ​មាន​ការ​ភ្ញាក់​ផ្អើល​ទេ ។ ប៉ុន្តែ ឥឡូវ​នេះ ទ្រង់ ចាប់​ផ្តើម​វាយ​រំលំ​ផ្ទះ​តាម​វិធី​មួយ​ដែល​គួរ​ឲ្យ​ឈឺ​ចាប់​យ៉ាង​ខ្លាំង ហើយ​យើង​ហាក់​ដូច​ជា​មិន​យល់​ឡើយ ។ តើ​ទ្រង់​កំពុង​ធ្វើ​អ្វី​ទៅ ? ការ​ពន្យល់​គឺ​ថា ទ្រង់​កំពុង​តែ​សាង​សង់​ផ្ទះ​ថ្មី​មួយ​ដែល​មាន​លក្ខណៈ​ខុស​ពី​ផ្ទះ​ដែល​អ្នក​បាន​គិត —បោះ​ចោល​ឈ្នៀង​ថ្មី រៀប​ឥត​ថែម​ទៀត ដាក់​កំពូល ធ្វើ​សួន ។ អ្នក​បាន​គិត​ថា​អ្នក​នឹង​ត្រូវ​រស់​នៅ​ក្នុង​ខ្ទម​តូច​មួយ ៖ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ទ្រង់​កំពុង​សាងសង់​ព្រះ​រាជវាំង​មួយ » ( C. S. Lewis Mere Christianity [ ១៩៦០ ] ទំព័រ ១៦០ ។

សូម​ត្រឡប់​ទៅទំព័រ ១០៣ ​វិញ

តើ​ខ្ញុំ​អាច​ស្វែង​រក​អ្នក​ណែនាំ​ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​ទទួល​បាន​ជោគ​ជ័យ យ៉ាង​ដូម្តេច ? ( សកម្មភាព​មាន​ជម្រើស )

អាន ៖និយោជិត​ដែលមាន​គោលតម្លៃ​ស្គាល់​ពី​វិន័យ និង​ការ​រំពឹង​ទុក​របស់​និយោជក ។ ប៉ុន្តែ​ក្នុង​« សៀវភៅ​ក្បួន​ច្បាប់​ក្រុម​ហ៊ុន » មិន​តែង​តែ​បាន​ពិពណ៌នា​ពី​ការ​រំពឹង​ទុក​ទាំង​នោះ​ទេ ។ ហើយ​កន្លែង​ធ្វើ​ការ​មួយៗ​ខុស​គ្នា ។

អនុវត្ត ៖សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​ស្វែង​រក​នូវ​វិន័យ​ដែល​មិន​បាន​ចែង​ទុក ឬ​ការ​រំពឹង​ទុក​នៅ​កន្លែង​ធ្វើ​ការ ។ អ្នក​អាច​សាក​សួរ​ដល់​សមាជិក​គ្រួសារ មិត្ត​ភក្តិ ឬ​សមាជិក​ក្រុម​ឲ្យ​ចែក​ចាយ​គំនិត​នេះ ។

អាន ៖ការ​រំពឹង​ទុក​ខ្លះ​គឺ​មាន​លក្ខណៈ​ជា​ទូទៅ​ ។ ការ​រំពឹង​ទុក​ផ្សេង​ទៀត​ត្រូវ​តែ​រៀន​អង្កេត ។ ប៉ុន្តែ​សម្រាប់​ការ​រំពឹង​ទុក​ខ្លះ​អ្នក​ត្រូវ​ការ​អ្នក​ឲ្យ​ដំបូន្មាន ។ អ្នក​ឲ្យ​ដំបូន្មាន​គឺ​ជា​បុគ្គល​ដែល​អ្នក​ទុក​ចិត្ត​ថា​គាត់​ស្គាល់​ពី​ការ​រំពឹង​ទុក​និង​វិន័យ​របស់​ក្រុម​ហ៊ុន​ហើយ​មាន​ចិត្ត​ចង់​ជួយ​អ្នក​បាន​រៀន​សូត្រ ។

អនុវត្ត ៖ពីមុន​ការ​ជួប​របស់​យើង​នៅ​ពេល​ក្រោយ សូម​ជ្រើសរើស​អ្នក​ឲ្យ​ដំបូន្មាន​ម្នាក់​នៅ កន្លែង​ធ្វើ​ការ​បច្ចុប្បន្ន​របស់​អ្នក ហើយ​សុំ​ឲ្យ​ពួក​គាត់​ជួយ​អ្នក​រៀន​ពី​វិន័យ និង​ការ​រំពឹង​ទុក​របស់​ក្រុម​ហ៊ុន ។

ឬ​សូម​ពិពណ៌នា​ពី​បុគ្គលិក​លក្ខណៈ​នៃ​បុគ្គល​ដែល​អ្នក​ចង់​ឲ្យ​ធ្វើ​ជា​អ្នក​ឲ្យ​ដំបូន្មា​នៅ ក្នុង​ការងារ​នាពេល​អនាគត​របស់​អ្នក ។

កំណត់​ចំណាំ