រៀន
តើទីផ្សារការងារ « លាក់កំបាំង » ជាអ្វី ?
-
ម៉ោង ៖សូមដាក់ម៉ោងកំណត់ ៦០ នាទីសម្រាប់វគ្គការរៀននេះ ។
-
មើល ៖« សូមរកមើលកន្លែងដែលពុំសូវមានការប្រកួតប្រជែង » ( ពុំមានវីដេអូឬ ? សូមអាន ទំព័រ ៤៨ ) ។
-
អាន ៖សូមអានជាមួយគ្នានូវពាក្យទាំងឡាយនៅក្នុងឌីយ៉ាក្រាមការស្ទូចត្រីនៅខាងក្រោម ។ រូបត្រីតំណាងឲ្យការងារ ។ សូមកត់សម្គាល់កន្លែងដែលមានត្រីភាគច្រើនបំផុត ឬ កន្លែងដែលមានការងារច្រើនបំផុត ។
-
ពិភាក្សា ៖តើអ្នកណា អាចចាប់ត្រីបានច្រើនបំផុត ? គូររង្វង់លើមនុស្សម្នាក់នោះ ។ តើទីផ្សារការងារ « លាក់កំបាំង » មានអ្វីខ្លះ ?
-
អាន ៖មានឱកាសជាច្រើននៅក្នុងទីផ្សារការងារលាក់កំបាំងច្រើនជាងនៅទីផ្សារការងារតាមទម្លាប់ ។ តើយើងស្វែងរកការងារនៅកន្លែងណា ? តើ គួរតែ ស្វែងរកការងារនៅកន្លែងណា ?
ការងារដែលចុះផ្សាយ ឬនៅផ្សាយតាមអ៊ិនធឺណែត
មនុស្សគ្រប់រូបដឹងអំពីការងារ—ការប្រកួតប្រជែងខ្ពស់
ការងារដែលមានតាមរយៈសេវាជ្រើសរើសការងារក្នុងរដ្ឋាភិបាល ឬការងារឯកជន
មនុស្សជាច្រើនដឹងអំពីការងារ—ការប្រកួតប្រជែងជាមធ្យម
ក្រុមហ៊ុនរៀបចំដើម្បីបំពេញការងារមួយ ដែលពុំចាំបាច់ត្រូវប្រកាសរក
មនុស្សតិចដឹង— ពុំសូវមានការប្រកួតប្រជែង
ការងារដែលពុំប្រកាសជ្រើសរើស គឺមានតែតាមរយៈនរណាម្នាក់ដែលស្គាល់នរណាម្នាក់ទៀត
គ្មាននរណាម្នាក់ដឹង—គ្មានការប្រកួតប្រជែង
-
អាន ៖ សំណួរប្រចាំសប្ដាហ៍—តើខ្ញុំអាចរកទីផ្សារការងារ « លាក់កំបាំង »យ៉ាងដូចម្ដេច ?
សកម្មភាពប្រចាំសប្ដាហ៍— មានការជួបទល់មុខជាមួយនឹងនិយោជកដែលមានសក្ដានុពល ។
អំឡុងការប្រជុំនេះ យើងនឹងរៀន ហើយអនុវត្តជំនាញដើម្បីជួយយើងឆ្លើយសំណួរនេះ ហើយអនុវត្តសកម្មភាពសំខាន់ទាំងនេះ ។
តើទីផ្សារការងារលាក់បាំងមាននៅឯណាខ្លះ ?
-
មើល ៖« ប្រភពមានប្រសិទ្ធភាពបំផុត » ( ពុំមានវីដេអូឬ ? សូមអាន ទំព័រ ៤៨ ) ។
-
អាន ៖យុទ្ធសាស្ត្រស្វែងរកការងារមួយចំនួន គឺមានឥទ្ធិពលផ្សេងទៀត ។ នៅក្នុងប្រទេសមួយចំនួន មនុស្សមួយចំនួនដែលស្វែងរកការងារតាមរបៀបជាក់លាក់ អាចនឹងស្រដៀងគ្នាទៅនឹងតារាងដូចខាងក្រោម ។ វាអាចនឹងខុសគ្នានៅក្នុងតំបន់របស់អ្នក ។
-
អនុវត្ត ៖សូមឆ្លើយសំណួរទាំងនេះ ជាក្រុម ។
-
នៅក្នុងតារាងនេះ តើវិធីសាស្ត្រដែលមនុស្សភាគច្រើនប្រើដើម្បីស្វែងរកការងារមានអ្វីខ្លះ ?
-
តើវិធីសាស្ត្រមួយណា ដែលមានជោគជ័យបំផុតក្នុងការស្វែងរកការងារ ?
វិធីសាស្ត្រ
កន្លែងដែលមនុស្សចំណាយពេលស្វែងរកការងារ
កន្លែងដែលមនុស្សពិតជាបានទទួលការងារ
ផ្សព្វផ្សាយតាមការសែត/អ៊ិនធឺណែត
៦៥%
១៤%
សេវាកន្លែងរកការងារឲ្យធ្វើរបស់រដ្ឋាភិបាល ឬ ឯកជន
២៧%
២១%
ទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន
៣%
៣០%
តាមពាក្យការនិយាយតៗគ្នា ( ទំនាក់ទំនងផ្ទាល់មាត់ ឬគេប្រាប់ )
៥%
៣៥%
នេះគឺជាទីផ្សារការងារលាក់កំបាំង ផ្ដោតនៅទីនេះ ហើយចៀសវាងបាន ៩២%នៃការប្រកួតប្រជែង !
ប៉ុន្តែកុំបដិសេធជម្រើសទាំងនេះ ឬអ្នកអាចនឹងបាត់បង់ការងារដល់ទៅ ៣៥% !
-
តើខ្ញុំអាចចូលដឹងពីទីផ្សារការងារដែលលាក់កំបាំង យ៉ាងដូម្តេច ?
-
អាន ៖យើងមានគន្លឹះទៅកាន់ទីផ្សារការងារដែលលាក់កំបាំងរួចទៅហើយ ! វាត្រូវធ្វើការទំនាក់ទំនងផ្ទាល់ខ្លួន ។ ហើយយើងធ្វើការទំនាក់ទំនងផ្ទាល់ខ្លួនល្អបំផុត ដោយការប្រើ ( ១ ) « ខ្ញុំក្នុង ៣០ វិនាទី » និង ( ២ ) របស់យើង សេចក្តីថ្លែងការណ៍ដ៏មានអនុភាពតាមរយៈ ( ៣ ) របស់យើងពង្រីកបណ្តាញរបស់យើង ។ នៅពេលយើងរៀនក្នុងការប្រជុំលើកមុនបណ្ដាញរបស់យើង រួមមានមនុស្សដែលយើងស្គាល់ និង មនុស្សដែលមនុស្សយើង ។
-
មើល ៖« ការបង្កើតបណ្ដាញរបស់អ្នក » ( ពុំមានវីដេអូឬ ? សូមអាន ទំព័រ ៤៩ ) ។
-
ពិភាក្សា ៖តើអ្នកបានប្រើ « ខ្ញុំក្នុង ៣០ វិនាទី » និង សេចក្ដីថ្លែងការណ៍ដ៏មានអានុភាពរបស់អ្នក ចាប់ប្តេជ្ញាពីការប្រជុំលើកមុនដែរឬទេ ? តើអ្នកបានសុំឲ្យមនុស្សដែលអ្នកទំនាក់ទំនងនិយាយជាមួយទំនាក់ទំនង របស់ពួកគេដែរឬទេ ?
-
អនុវត្ត ៖ក្រុមរបស់យើង គឺជាប្រភពដំបូងរបស់យើងសម្រាប់បង្កើតបណ្ដាញ ។ សូមចាប់ផ្ដើមពង្រីកបណ្ដាញរបស់យើងក្នុងពេលនេះ ! សូមអានការណែនាំនៅខាងក្រោម ហើយចាប់ផ្ដើម ៖
-
សូមក្រោកឈរឡើង ហើយងាកទៅរកមនុស្សដែលនៅជិតអ្នក។
-
សូមនិយាយ « ខ្ញុំក្នុង ៣០ វិនាទី » របស់អ្នកទៅមនុស្សម្នាក់ទៀត ហើយបញ្ចប់ដោយសំណួរទាំងពីរនេះ ៖« តើនរណាដែលអ្នកស្គាល់ ដែលអាចនឹងជួយអ្នករកមនុស្សទំនាក់ទំនងបានមួយចំនួនទៀត ? » « តើអ្នកនឹងនិយាយទៅអ្នកទាំងឡាយនោះ ហើយសុំជំនួយរបស់ពួកគេឬទេ ? »
-
សូមសរសេរទំនាក់ទំនងនៅក្នុងបញ្ជីបណ្តាញនៅ ទំព័របន្ទាប់ ហើយសុំអ្នកដទៃឲ្យផ្ដល់មកឲ្យអ្នកច្រើនទៀត មុនពេលការប្រជុំលើកក្រោយ នៅពេលពួកគេគិតអំពីពួកគេនោះ ។
-
បន្ទាប់មកប្ដូរកន្លែង ហើយធ្វើវាម្ដងទៀត ។
-
សូមប្តូរទិសដៅជុំវិញ ហើយធ្វើការណ៍បែបនេះជាមួយនឹងសមាជិកក្រុមផ្សេងទៀត ។
-
សូមសរសេរមនុស្សទំនាក់ទំនងឲ្យច្រើនតាមដែលអ្នកអាចធ្វើបាននៅទំព័របន្ទាប់ ។
-
បន្ទាប់ពីការប្រជុំរបស់យើង សូមធ្វើដូចនេះជាមួយនឹងមនុស្សផ្សេងទៀតដែលអ្នកស្គាល់ ។
-
នៅក្នុងកូឡោនអាទិភាព សូមដាក់លេខមនុស្សម្នាក់ៗ ដែលអ្នកនឹងទំនាក់ទំនងពី ១ ដល់ ២០ ។
បញ្ជីបណ្ដាញ
ឈ្មោះ
ព័ត៌មានទំនាក់ទំនង ( ទូរសព្ទ អាសយដ្ឋាន អ៊ីម៉ែល )
អាទិភាព
-
-
អាន ៖មុនពេលការប្រជុំលើកក្រោយយើងនឹងទាក់ទងមនុស្សទាំងនេះ ក៏ដូចជាមនុស្សផ្សេងទៀត ដែលយើងស្គាល់ និង ទំនាក់ទំនងរបស់ពួកគេ ។ យើងនឹងបន្តបន្ថែមចូលក្នុងបញ្ជី នៅពេលយើងទំនាក់ទំនងមនុស្សទាំងនេះ យើងនឹងប្រើសេចក្ដីថ្លែងការណ៍ដ៏មានអានុភាពរបស់យើង ដើម្បីបង្ហាញនូវអ្វីៗទាំងអស់ដែលយើងអាចធ្វើបានសម្រាប់ពួកគេ !
យើងអាចនិយាយជាមួយមនុស្សទាំងនេះ និងមនុស្សច្រើនទៀត !
-
មិត្តភក្ដិ
-
សាច់ញាតិ
-
អ្នកជិតខាង
-
សមាជិកទាំងឡាយនៃសាសនាចក្រ
-
មនុស្សដែលយើងលេងកីឡាជាមួយ
-
សហការីពីមុន
-
តើខ្ញុំជួបអាចអ្នកគ្រប់គ្រងដែលរើសបុគ្គលិកចូលបម្រើការងារបានយ៉ាងដូចម្ដេច ?
-
អាន ៖ការបង្កើតបណ្ដាញ អាចនាំយើងទៅជួបអាជីវកម្ម ដែលកំពុងរើសបុគ្គលិកចូលបម្រើការងារ ។ ប៉ុន្ដែយើងចាំបាច់ត្រូវស្វែងរកបុគ្គលដែលជាអ្នកធ្វើការសម្រេចចិត្តរើសបុគ្គលិកចូលបម្រើការងារ ។
-
អនុវត្ត ៖សូមអនុវត្តជាក្រុម ។
-
សូមចាត់មនុស្សម្នាក់ឲ្យធ្វើជាអ្នកស្វែងរកការងារ ។ មនុស្សនេះគួរតែត្រៀមខ្លួនដើម្បីសួរសំណួរ « ខ្ញុំក្នុង ៣០ វិនាទី » និងសេចក្ដីថ្លែងការណ៍ដ៏មានអានុភាព ចំពោះនិយោជក ។
-
សូមចាត់មនុស្សពីរនាក់បន្ថែមទៀត ដើម្បីធ្វើជានិយោជិត ៖ និយោជិតទី ១ និងនិយោជិតទី ២ ។
-
សូមចាត់មនុស្សម្នាក់ទៀតឲ្យធ្វើជាអ្នកគ្រប់គ្រង ។
-
សូមឲ្យមនុស្សបួននាក់ក្រោកឈរឡើង ។ អ្នកសម្របសម្រួលអានបន្ទាត់ទីមួយនៅក្នុងការសម្ដែងនេះ ។ បន្ទាប់មកអ្នកផ្សេងទៀត អានបន្ទាត់របស់ពួកគេ ។
-
អ្នកស្វែងរកការងារនេះ ចូលទៅក្នុងហាង ឬការិយាល័យ ដែលនាងចង់ធ្វើការ ។ នាងនិយាយទៅកាន់និយោជិតទីមួយ ដែលនាងជួប ។
-
អ្នកស្វែងរកការងារ ៖ ជម្រាបសួរ តើនរណាជាអ្នកមើលខុសត្រូវការងារនេះដែរ ?
-
និយោជិត ទី ១ ៖ អូ៎ នោះជាលោក វ៉ាលែនស្សូឡា ប៉ុន្តែខ្ញុំពុំដឹងថាគាត់នៅឯណាទេឥឡូវនេះ ។ អ្នកអាចសួរជំនួយការគាត់នៅទីនោះ ។
-
អ្នកស្វែងរកការងារ ៖ អរគុណ ។ [ បែរទៅរកនិយោជិតទី ២ ] ។
-
អ្នកស្វែងរកការងារ ៖ ជម្រាបសួរ តើខ្ញុំអាចសួរថាលោក វ៉ាលែនស្សូឡា នៅកន្លែងណាបានទេ ?
-
និយោជិតទី ២ ៖ លោកបានចេញទៅយករបស់អ្វីមួយហើយ ។ លោកនឹងត្រឡប់មកវិញឆាប់ៗនេះ ។ អូ៎ នោះលោកមកហើយ ។
-
អ្នកស្វែងរកការងារ ៖ អូ៎ លោកមកហើយ សូមអរគុណ ។ [ បែរទៅលោក វ៉ាលែនស្សូឡា ] ។
-
អ្នកស្វែងរកងារ ៖ជម្រាបសួរលោក វ៉ាលែនស្សូឡា ។ ខ្ញុំ [ ឈ្មោះ ]________ ។ [ និយាយ « ខ្ញុំក្នុង ៣០ វិនាទី » ហើយបញ្ចប់ជាមួយនឹងសំណួរមួយ ] ។ តើមនុស្សដែលមានជំនាញដូចខ្ញុំអាចជួយអាជីវកម្មរបស់លោកបានយ៉ាងណាដែរ ?
-
អ្នកគ្រប់គ្រងតាមពិត យើងកំពុងចាប់ផ្ដើមស្វែងរកនរណាម្នាក់ដូចជាអ្នក ។ ខ្ញុំមានពេលតែមួយនាទីទេ ។ សូមប្រាប់ខ្ញុំឆាប់ៗអំពីខ្លួនអ្នក ។
-
អ្នកស្វែងរកការងារ ៖ [ សូមប្រាប់អំពីសេចក្ដីថ្លែងការណ៍ដ៏មានអានុភាពតាមដែលសមរម្យ ] ។ ខ្ញុំដឹងថាលោករវល់ ។ តើអាចសុំជួបលោកបន្តិចទៀតនៅរសៀលនេះ ឬ ថ្ងៃស្អែកបានទេ ?
-
-
ពិភាក្សា ៖បើអ្នកគ្រប់គ្រងនិយាយថា « ទេ » ឬ« ត្រឡប់មកពេលក្រោយ » ឬ « បំពេញពាក្យសុំការងារ » តើអ្នកស្វែងរកការងារអាចនិយាយអ្វីខ្លះ ?
-
អាន ៖យើងនឹងចាំបាច់ត្រូវសម្របទៅតាមស្ថានភាពនីមួយៗ ។
-
អនុវត្ត ៖សូមក្រោកឈរឡើង ហើយបំបែកទៅជាបួនក្រុម ។ សូមធ្វើការសម្ដែងដដែលៗ រហូតដល់មនុស្សគ្រប់គ្នាមានឱកាសធ្វើជាអ្នកស្វែងរកការងារ ។
-
អាន ៖ឥឡូវយើងមានឧបករណ៍ដ៏មានអានុភាពមួយចំនួន ដើម្បីប្រើនៅក្នុងការទំនាក់ទំនងរបស់យើង ៖ « ខ្ញុំក្នុង ៣០ នាទី » សេចក្តីថ្លែងការណ៍ដ៏មានអនុភាព និងការជួបជាមួយនឹងអ្នកគ្រប់គ្រង ។ អ្នកក៏អាចរៀនបង្វែរភាពអវិជ្ជមាន ទៅជាវិជ្ជមាន ទំព័រ ៣៣ ។
-
ពិភាក្សា ៖តើអ្នកនឹងប្រើឧបករណ៍ទាំងនេះដើម្បីមានការជួបដែលមានប្រសិទ្ធភាពច្រើនមុនពេលការជួបនៅលើក្រោយរបស់យើងយ៉ាងដូចម្ដេច ?
-
អនុវត្ត ៖សូមបើកទៅទំព័រ ៥០ ហើយប្តូរវេនគ្នាអានអំពីរបៀបដើម្បីតាមដានកិច្ចខិតខំស្វែងរកការងាររបស់អ្នក ។ រួចត្រឡប់មកទំព័រនេះវិញ ។