ការបោះពុម្ពផ្សាយលើកមុន
រៀន


រៀន

រូប​អំពូល​ភ្លើង​ពណ៌​ទឹក​ក្រូច

តើ​យើង​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​នឹង​ការ​ឧបសគ្គ​ការងារ​ដោយ​របៀប​ណា ?

ម៉ោង ៖សូម​ដាក់​ម៉ោង​កំណត់​៦០ នាទី​សម្រាប់​វគ្គ​រៀន​នេះ ។

អាន ៖អ្នក​ខ្លះ​ប្រហែល​ជា​មាន​ការងារ​ហើយ​អ្នក​ខ្លះ​ទៀត​ប្រហែល​ជា​កំពុង​ស្វែង​រក​ការងារ ប៉ុន្តែ​មនុស្ស​គ្រប់​គ្នា​ប្រឈម​មុខ​នឹង​ឧបសគ្គ​ក្នុង​ការងារ ។ ឧទាហរណ៍​មួយ​ចំនួន​រួមមាន៖

  • ខ្ញុំ​នៅ​តែ​មិន​អាច​រក​បាន​ការ​ងារ​មួយ​សោះ ។

  • ចៅហ្វាយ​របស់​ខ្ញុំ​ហាក់​ដូចជា​មិន​សប្បាយ​ចិត្ត​នឹង​ការងារ​របស់​ខ្ញុំ​សោះ ។

  • ខ្ញុំ​មាន​ការងារ​មួយ តែ​ខ្ញុំ​ពុំ​រក​បាន​ប្រាក់​គ្រប់គ្រាន់ទេ ។

  • ខ្ញុំ​ពុំ​ចេះ​ពី​របៀប​ដើម្បី​ប្រឈម​នឹង​ភាព​ពុក​រលួយ​នៅ​កន្លែង​ការងារ​របស់​ខ្ញុំ​ឡើយ ។

  • ខ្ញុំ​និយាយ​ជាមួយ​មនុស្ស​ជាច្រើន តែ​គ្មាន​នរណា​ម្នាក់​ជួល​ខ្ញុំ​ឲ្យ​ធ្វើ​ការងារ​សោះ ។

  • វា​មាន​ការ​លំបាក​ណាស់​ដើម្បី​មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​និយោជក​របស់​ខ្ញុំ ។

  • ខ្ញុំ​មិន​ចូល​ចិត្ត​សហការី​ធ្វើ​ការ​ជាមួយ​ខ្ញុំ​សោះ ។

  • ខ្ញុំ​មិន​អាច​ធ្វើ​ការងារ​ដដែលៗ​បានទេ ។

យើង​មាន​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​កាន់​តែ​ច្រើន នៅ​ពេល​យើង​ប្រឹក្សា​រួម​គ្នា ហើយ​អនុវត្ត​ដើម្បី​យក​ឈ្នះ​លើ​ឧបសគ្គ​នានា ។

អនុវត្ត ៖បន្ទាប់​មក​សមាជិក​ម្នាក់ៗ​ក្នុង​ក្រុម​នឹង​សរសេរ​ឧបសគ្គ​ធំ​បំផុត​ក្នុង​ការងារ​របស់​ពួក​គេ​នៅ​លើ​ក្តារខៀន ។ សូម​ជ្រើសរើស​ជា​ក្រុម​នូវ​ឧបសគ្គ​ទាំង​បី​ដែល​មាន​នៅ​លើ​ក្តារខៀន ។ ការ​អនុវត្តន៍​របស់​អ្នក​នៅ​ថ្ងៃនេះ​គឺ​ដើម្បី​ពិភាក្សា និង​ដាក់​ផែនការ​ដោះស្រាយ​ខ្លះៗ ។

ការ​រំលឹក​ឡើង​វិញ​នូវ​ការ​អនុវត្ត​ពី​អតីតកាល ការ​ពិភាក្សា និង​វីដេអូ​នៅ​ក្នុង​សៀវភៅ​លំហាត់​នេះ​អាច​ផ្តល់​ជា​អត្ថប្រយោជន៍ ។ អ្នក​ប្រហែល​ជា​ស្គាល់​នរណា​ម្នាក់​នៅ​ខាង​ក្រៅក្រុម​ដែល​អាច​ជួយ​អ្នក​នៅ​គ្រា​មាន​ឧបសគ្គ ។ បុគ្គល​រូប​នេះ​អាច​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ជួយ​នៅ​ក្នុង​ការ​ប្រជុំ​ក្រុម​អ្នក​នៅ​ពេល​ក្រោយ ។