រៀន
តើយើងអាចជួយគ្នាទៅវិញទៅមកជាមួយនឹងការឧបសគ្គការងារដោយរបៀបណា ?
-
ម៉ោង ៖សូមដាក់ម៉ោងកំណត់ ៦០ នាទីសម្រាប់វគ្គការរៀននេះ ។
-
អាន ៖អ្នកខ្លះប្រហែលជាមានការងារហើយអ្នកខ្លះទៀតប្រហែលជាកំពុងស្វែងរកការងារ ប៉ុន្តែមនុស្សគ្រប់គ្នាប្រឈមមុខនឹងឧបសគ្គក្នុងការងារ ។ ឧទាហរណ៍មួយចំនួនរួមមាន ៖
-
ខ្ញុំនៅតែមិនអាចរកបានការងារមួយសោះ ។
-
ចៅហ្វាយរបស់ខ្ញុំហាក់ដូចជាមិនសប្បាយចិត្តនឹងការងាររបស់ខ្ញុំសោះ ។
-
ខ្ញុំមានការងារមួយ តែខ្ញុំពុំរកបានប្រាក់គ្រប់គ្រាន់ទេ ។
-
ខ្ញុំពុំចេះពីរបៀបដើម្បីប្រឈមនឹងភាពពុករលួយនៅកន្លែងការងាររបស់ខ្ញុំឡើយ ។
-
ខ្ញុំនិយាយជាមួយមនុស្សជាច្រើន តែគ្មាននរណាម្នាក់ជួលខ្ញុំឲ្យធ្វើការងារសោះ ។
-
វាមានការលំបាកណាស់ដើម្បីមានភាពស្មោះត្រង់ចំពោះនិយោជករបស់ខ្ញុំ ។
-
ខ្ញុំមិនចូលចិត្តសហការីធ្វើការជាមួយខ្ញុំសោះ ។
-
ខ្ញុំមិនអាចធ្វើការងារដដែលៗបានទេ ។
យើងមានភាពខ្លួនទីពឹងខ្លួនកាន់តែច្រើន នៅពេលយើងប្រឹក្សារួមគ្នា ហើយអនុវត្តដើម្បីយកឈ្នះលើឧបសគ្គនានា ។
-
-
អនុវត្ត ៖បន្ទាប់មកសមាជិកម្នាក់ៗក្នុងក្រុមនឹងសរសេរឧបសគ្គធំបំផុតក្នុងការងាររបស់ពួកគេនៅលើក្តារខៀន ។ សូមជ្រើសរើសជាក្រុមនូវឧបសគ្គទាំងបីដែលមាននៅលើក្តារខៀន ។ ការអនុវត្តន៍របស់អ្នកនៅថ្ងៃនេះគឺដើម្បីពិភាក្សា និងដាក់ផែនការដោះស្រាយខ្លះៗ ។
ការរំលឹកឡើងវិញនូវការអនុវត្តពីអតីតកាល ការពិភាក្សា និងវីដេអូនៅក្នុងសៀវភៅលំហាត់នេះអាចផ្តល់ជាអត្ថប្រយោជន៍ ។ អ្នកប្រហែលជាស្គាល់នរណាម្នាក់នៅខាងក្រៅក្រុមដែលអាចជួយអ្នកនៅគ្រាមានឧបសគ្គ ។ បុគ្គលរូបនេះអាចត្រូវបានអញ្ជើញឲ្យជួយនៅក្នុងការប្រជុំក្រុមអ្នកនៅពេលក្រោយ ។