ប្តេជ្ញាចិត្ត
តើខ្ញុំធ្វើឲ្យមាន ការរីកចម្រើនប្រចាំថ្ងៃយ៉ាងដូចម្ដេច ?
-
ម៉ោង ៖សូមដាក់ម៉ោងកំណត់ ១០ នាទីសម្រាប់វគ្គការប្តេជ្ញាចិត្តនេះ ។
-
អនុវត្ត ៖សូមជ្រើសរើសដៃគូសកម្មភាពរបស់អ្នក ។ សូមសម្រេចចិត្តពេលណា និងរបៀបណា ដែលអ្នកនឹងទំនាក់ទំនងគ្នាទៅវិញទៅមក ។
ឈ្មោះដៃគូសកម្មភាព
ព័ត៌មានទាក់ទង
សូមអានការប្តេជ្ញាចិត្តនីមួយៗរបស់អ្នកឲ្យឮៗដល់ដៃគូធ្វើសកម្មភាពរបស់អ្នក ។ សន្យាថារក្សាការប្តេជ្ញាចិត្តរបស់អ្នក ! សូមចុះហត្ថលេខាខាងក្រោម ។
ការប្តេជ្ញាចិត្តរបស់ខ្ញុំ |
---|
ខ្ញុំនឹងប្រើសេចក្ដីថ្លែងការណ៍ដ៏មានអានុភាពរបស់ខ្ញុំ ជាមួយមនុស្សយ៉ាងហោចណាស់ ២០ នាក់ក្នុងសប្ដាហ៍នេះ ។ ( អ្នកទាំងនេះមួយចំនួន គួរតែតាមដានជាមួយនឹងមនុស្សដែលអ្នកបានទំនាក់ទំនងពីមុន ) ។ សូមគូររង្វង់គោលដៅអ្នក ៖ ២០ ៣០ ៤០ |
ខ្ញុំនឹងអនុវត្តគោលការណ៍ មូលដ្ឋានគ្រឹះរបស់ខ្ញុំ ថ្ងៃនេះ ហើយបង្រៀនវាដល់គ្រួសាររបស់ខ្ញុំ ។ |
ខ្ញុំនឹងដាក់ប្រាក់សន្សំបន្ថែមរបស់ខ្ញុំ--ទោះជាមួយកាក់ ឬពីរកាក់ក្ដី ។ |
ខ្ញុំនឹងរាយការណ៍ទៅដៃគូសកម្មភាពរបស់ខ្ញុំ ។ |
ហត្ថលេខារបស់ខ្ញុំ
ហត្ថលេខារបស់ដៃគូសកម្មភាព
តើខ្ញុំនឹងរាយការណ៍ពីការរីកចម្រើនរបស់ខ្ញុំយ៉ាងដូចម្ដេច ?
-
អនុវត្ត ៖មុនការប្រជុំលើកក្រោយ សូមប្រើតារាងការប្តេជ្ញាចិត្តនេះ ដើម្បីកត់ត្រាការរីកចម្រើនរបស់អ្នក ។ នៅក្នុងប្រអប់ខាងក្រោម សូមដាក់ « បាទឬចា៎ស » « ទេ » ឬចំនួនដងដែលអ្នករក្សាការប្តេជ្ញាចិត្ត ។
បានប្រើសេចក្ដីថ្លែងការណ៍ដ៏មានអានុភាព ជាមួយមនុស្សយ៉ាងហោចណាស់ ២០ នាក់ ( សរសេរ # )
បានអនុវត្តគោលការណ៍ មូលដ្ឋានគ្រឹះ ហើយបានបង្រៀនវាដល់គ្រួសារ ( បាទ/ច៎ាស/ទេ )
បានដាក់ប្រាក់សន្សំបន្ថែម ( បាទ/ចា៎ស/ទេ )
បានរាយការណ៍ទៅដៃគូសកម្មភាព ( បាទ/ចា៎ស/ទេ )
-
អាន ៖សូមចងចាំដើម្បីកត់ត្រាតាមដានការចំណាយផ្ទាល់ខ្លួនរបស់អ្នកនៅខាងក្រោយនៃកូនសៀវភៅ មាគ៌ារបស់ខ្ញុំឆ្ពោះទៅកាន់ភាពខ្លួនទីពឹងខ្លួនផងដែរ ។
នៅក្នុងការប្រជុំក្រុមលើកក្រោយ អ្នកសម្របសម្រួលនឹងគូសតារាងការប្តេជ្ញាចិត្តមួយនៅលើក្ដារខៀន ( ដូចរូបមួយខាងលើនេះ ) យើងនឹងមកដល់ ១០ នាទីមុនការប្រជុំចាប់ផ្ដើម ហើយសរសេរពីការរីកចម្រើនរបស់យើងនៅលើតារាង ។
សូមជ្រើសរើសនរណាម្នាក់ឲ្យសម្របសម្រួលប្រធានបទ មូលដ្ឋានគ្រឹះរបស់ខ្ញុំ នៅការប្រជុំបន្ទាប់របស់យើង ។ សូមរំឭកពួកគាត់ឲ្យធ្វើតាមឯកសារ ហើយកុំយកឯកសារបន្ថែមមកជាមួយឡើយ ។ ( ពុំចេះរបៀបដើម្បីសម្របសម្រួលប្រធានបទ មូលដ្ឋានគ្រឹះរបស់ខ្ញុំ ឬ ? សូមអាន ទំព័រ ១៣ ហើយនឹង ខាងក្នុងគម្របមុខ ) ។
សុំឲ្យនរណាម្នាក់អធិស្ឋានបិទ ។