ការបោះពុម្ពផ្សាយលើកមុន
រៀន


រៀន

រូប​អំពូល​ភ្លើង​ពណ៌ត្នោត

តើ​ខ្ញុំ​មាន​ភាព​វិសេសវិសាល​នៅ​កន្លែង​ធ្វើការ​ដោយ​របៀប​ណា ?

ម៉ោង ៖សូម​ដាក់​ម៉ោង​កំណត់ ៦០ នាទី​សម្រាប់​វគ្គ​ការរៀន​នេះ ។

អាន ៖បន្ទាប់​ពី​យើងមាន​ការ​ងារ​ល្អ​មួយ យើង​ត្រូវ​រក្សា​ការងារ​នោះ ហើយ​ធ្វើ​វា​ឲ្យ​បាន​ប្រសើរ​ឡើង ។ យើង​ត្រូវ​ធ្វើ​ជា​និយោជិត​ដ៏​ល្អ​បំផុត​តាម​ដែល​យើង​អាច​ធ្វើ​បាន ។

អាន ៖ សំណួរ​ប្រចាំ​សប្តាហ៍​---​តើ​ខ្ញុំ​អាច​ពូកែ​ធ្វើ​ការងារ ហើយ​បន្ដ​មាន​ភាពជោគជ័យ​យ៉ាង​ដូចម្ដេច ?

សំណួរ​ប្រចាំ​សប្តាហ៍ --- ខ្ញុំ​នឹង ( ១ ) ខិតខំ​ធ្វើ​ការ ( ២ ) បង្ហាញ​ឲ្យ​ឃើញ​ពី​គុណ​តម្លៃ​របស់​ខ្ញុំ​ដល់​និយោជក និង ( ៣ ) ដាក់​ផែនការ​អាជីព​របស់​ខ្ញុំ ។

មើល ៖« នោះ​មិន​មែន​ជា​បញ្ហា​ខ្ញុំ​ទេ » ( គ្មាន​វីដេអូ ឬ ? សូម​អាន ទំព័រ ១០៨ ) ។

ពិភាក្សា ៖តើ​ហេតុ​អ្វី​បាន​ជា​យ៉ូសែប ដែល​ជា​ថៅ​កែ​បាន​សុំ​ឲ្យ​គ្លូរៀរ និង​អេនតូនី​ដោះ​ស្រាយ​បញ្ហា​របស់​ពួក​គេ​ផ្ទាល់ ?

មើល ៖« នោះ ជា ជា​បញ្ហា​ខ្ញុំ​ » ( គ្មាន​វីដេអូ ឬ ? សូម​អាន ទំព័រ ១០៩ ) ។

ពិភាក្សា ៖តាម​រយៈ​ការ​មាន​ទំនួល​ខុស​ត្រូវ នោះ​គ្លូរៀរ និង​អេនតូនី បាន​ក្លាយ​ជា​មនុស្ស​មាន​គោលតម្លៃ​ចំពោះ​និយោជក​របស់​ពួក​គេ ។ ហេតុអ្វី ?

អាន ៖យើង​នឹង​ធ្វើ​ការ​បាន​ល្អ តាម​រយៈ​ការ​បន្ត​ប្រើ​ប្រាស់​ឧបករណ៍​ទាំង​អស់​ដែល​យើង​ទទួល​បាន​នៅ​ក្នុង​ការ​ស្វែង​រកការងារ​របស់​ខ្ញុំ ៖

  1. ការ​បង្កើត​មនុស្ស​ដែល​ត្រូវ​ទាក់ទង និង​ការ​បង្កើត​បណ្តាញ​ការងារ ។

  2. ការ​ទំនាក់ទំនង​យ៉ាង​ច្បាស់​ជា​មួយ​នឹង​អ្នក​ដទៃ និង​ការ​បង្ហាញ​ឥរិយា​បទ និង​រូប​សម្បត្តិ​ល្អ ។

  3. ការ​ខិតខំ​ធ្វើ​ការ និង​ការ​បង្ហាញ​គោលតម្លៃ​របស់​យើង​ចំពោះ​និយោជក ។

តើ​ខ្ញុំ​ធ្វើ​ជា​មនុស្ស​មាន​ទំនួល​ខុស​ត្រូវ​ជួយ​ដល់​និយោជក​ខ្ញុំ​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ដូម្តេច ?

អាន ៖និយោជក​មួយ​ចំនួន​ឲ្យ​គោលតម្លៃ​និយោជិត​ខ្លះ​ជា​និយោជក​ខ្លះ​ទៀត ។ និយោជិត​ដែល​មាន​តម្លៃ​នាំ​លុយ​ចូល​ក្រុម​ហ៊ុន ឬ​នាំ​ឲ្យ​មាន​សមត្ថផល​ដល់​ក្រុម​ហ៊ុន​ជាជាង​ការ​បង្ក​បញ្ហា​ដល់​ក្រុម​ហ៊ុន ។

ពិភាក្សា ៖តើ​វា​ជួយ​អ្នក យ៉ាង​ដូម្តេច​នៅ​ពេល​អ្នក​ជួយ​និយោជក​នោះ ?

អនុវត្ត ៖សូម​គិត​អំពី​និយោជិត​ទាំង​បី​នាក់​នេះ ប្រសិន​បើ​អ្នក​ជា យ៉ូសែប ជា​ម្ចាស់​ក្រុម​ហ៊ុន​នោះ ។ និយោជិត​របស់ អ្នក​ម្នាក់ៗ​ឲ្យ​អ្នក​ចំណាយ​លុយ​មួយ​ចំនួន​សម្រាប់​ប្រាក់​ខែ ឧបករណ៍ និង​អ្វីៗ​ជា​ច្រើន​ទៀត ។ និយោជិត​ម្នាក់ៗ​ធ្វើ​ឲ្យ​លុយ​កើន តាម​រយៈ​ការ​ផលលិត​ផលលិត​ផល ការ​លក់ ឬ សេវាកម្ម​អតិថិជន ។

បេនយ៉ាមីន

បុរស​ពណ៌​ខៀវ

រក​លុយ​បាន ៖៥០០០០

ក្រុម​ហ៊ុន​ចំណាយ ៖៥៣០០០

ចំណូល/ខាត ៖-៣០០០

គ្លូរៀរ

ស្រ្តី​ពណ៌​បៃតង

រក​លុយ​បាន ៖ ២៦០០០

ក្រុម​ហ៊ុន​ចំណាយ ៖២៥០០

ចំណូល/ខាត ៖1

អេនជីឡា

ស្រ្តី​ពណ៌​ក្រហម

រក​លុយ​បាន ៖ ៤៥០០០

ក្រុម​ហ៊ុន​ចំណាយ ៖ ២៥០០០

ចំណូល/ខាត ៖2

សូម​បង្វែរ​កៅ​អ៊ី​របស់​អ្នក​ដើម្បី​និយាយ​ជា​មួយ​នឹង​បុគ្គល​ដែល​អង្គុយ​ជិត​អ្នក ។ សូម​ឆ្លើយ​សំណួរ​ទាំងនេះ​ជា​មួយ​គ្នា ៖

  1. តើ​និយោជិត​ម្នាក់​ណា​ដែល​មាន​គោលតម្លៃ​បំផុត ?

  2. តើ​និយោជិត​ម្នាក់​ណា​ដែល​មិន​សូវ​មាន​គោលតម្លៃ ?

  3. ប្រសិន​បើ​អ្នក​មាន​ប្រាក់​បំណាច់​ឆ្នាំ ២០០០ ដើម្បី ឲ្យ​នរណា​ម្នាក់ តើ​និយោជិត​មួយ​ណា​ដែល​អ្នក​នឹង​ឲ្យ ?

  4. ប្រសិន​បើ​និយោជិត​ដែល​ពុំ​សូវ​មាន​គោលតម្លៃ​របស់​អ្នក​មិន​រីក​ចម្រើន​ទៅ​មុខ​ទេ តើ​អ្នក​នឹង​បញ្ឈប់​និយោជិត​រូប​នោះ​ឬ​ទេ ?

  5. ប្រសិន​បើ​ក្រុម​ហ៊ុន​ផ្សេង​ទៀត​បាន​ព្យាយម​ដើម្បី​ជួល​និយោជិត​ដ៏​ល្អ​បំផុត​របស់​អ្នក ហើយ​យក​នាង​ចេញ​ពីអ្នក តើ​អ្នក​នឹង​តម្លើង​ប្រាក់​ខែ​ឲ្យ​នាង​ដើម្បី​រក្សា​នាង​ទុក​ឬ​ទេ ?

សូម​ពិភាក្សា​អំពី​ចម្លើយ​អ្នក​ជា​មួយ​ក្រុម​ទាំង​មូល ។

ពិភាក្សា ៖សូម​ពិភាក្សា​អំពី​របៀប​ដែល​អ្នក​អាច​ក្លាយ​ជា​និយោជិត​កាន់​តែ​មាន​គោលតម្លៃ​ជា​ក្រុម ។

អនុវត្ត ៖សូម​បង្វែរ​កៅ​អ៊ី​របស់​អ្នក​ដើម្បី​និយាយ​ជា​មួយ​នឹង​បុគ្គល​ដែល​អង្គុយ​ជិត​អ្នក ។ សូម​ជជែក​អំពី​សំណួរ​នីមួយៗ​ហើយ​សូម​សរសេរ​គំនិត​របស់​អ្នក ។

សម្រាប់​ការងារ​បច្ចុប្បន្ន​របស់​អ្នក ឬ​សម្រាប់​ការងារ​ដែល​អ្នក​កំពុង​ស្វែង​រក តើ​អ្នក​នឹង ៖

  1. រក​អតិថិជន​ថ្មី​មក​ក្រុម​ហ៊ុន​ឬ​ទេ ?

  2. ធ្វើ​ឲ្យ​អតិថិជន​បច្ចុប្បន្ន​កាន់​តែ​រីករាយ និង​កាន់​តែ​ស្មោះ​ត្រង់ ?

  3. ធ្វើ​ឲ្យ​អតិថិជន​បច្ចុប្បន្ន​ទិញ​ទំនិញ​បន្ថែម​ទៀត ?

  4. បង្កើន​ផលលិត​ផល និង​តម្លៃ ?

  5. ជួយ​ឲ្យ​អតិថិជន​បង់​ប្រាក់​បាន​លឿន ឬ​បង់​ប្រាក់​មុន​ថ្លៃ​កំណត់ ?

  6. ជួយ​ក្រុម​ហ៊ុន​បង្កើន​ប្រាក់ចំណូល​តាម​របៀប​ផ្សេងៗ ?

តើ​ខ្ញុំ​ទទួល​ខុស​ត្រូវ​ដើម្បី​ជួយ​និយោជក​របស់​ខ្ញុំ​កាត់​បន្ថយ​ចំណាយ​យ៉ាង​ដូម្តេច ?

អាន ៖ក្នុង​នាម​ជា​និយោជិត​ដែល​មាន​គោលតម្លៃ យើង​ក៏​នឹង​ស្វែង​រក​វិធី​សាស្រ្ត​ផ្សេងៗ​ដើម្បី​កាត់​បន្ថយ​ចំណាយ​ដែរ ។

ពិភាក្សា ៖តើ​អ្នក​អាច​កាត់​បន្ថយ​ចំណាយ​យ៉ាង​ដូម្តេច ?

អាន ៖នៅ​ក្នុង​វីដេអូ​ទីពីរ អេនតូនី​មាន​គំនិត​ល្អ ៖​ធ្វើ​កាលវិភាគ​ថែទាំ​គ្រឿង​ម៉ាស៊ីន ។ គាត់​បាន​កំពុង​រៀន​ដើម្បី​សន្សំ​លុយ​របស់​ឲ្យ​និយោជក ។ តារាង​នេះ​បង្ហាញ​នូវ​ភាពខុស​គ្នា ។ គំនិត​របស់​អេនតូនី​នឹង​ជួយ​សន្សំ​លុយ​ឲ្យ​និយោជក​គាត់​បាន​យ៉ាង​ច្រើន —១៤៥០០ នៅ​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ ! នៅ​ពេល​អេនតូនី បង្ហាញ​តារាង​នេះ​ទៅ​កាន់​ថៅកែ​របស់​គាត់ នោះ​និយោជក​នឹង​មើល​ឃើញ​ពី​តម្លៃ​របស់​អេនតូនី​យ៉ាង​ច្បាស់ ។

ចំណាយ​ដែល​ពុំ​មាន​កាលវិភាគ​ថែ​ទាំ

ចំណាយ​ដែល​មាន​កាលវិភាគ​ថែ​ទាំ

ទំហែទំាំ

ជំនួស

ផ្នែក​ទំហែ​ទាំ

ទំហែទំាំ

ជំនួស

ឆ្នាំទី ១

២០០០

១០០

ឆ្នាំ ទី ២

២០០០

១០០

៥០០

ឆ្នាំ ទី ៣

១០០០០

​១០០

ឆ្នាំ ទី ៤

​១០០

​៥០០

ឆ្នាំ ទី ៥

២០០០

​១០០

ថ្លៃ​ចំណាយ​សរុប

​១៦០០០

​១៥០០

អនុវត្ត ៖សូម​បង្វែរ​កៅ​អ៊ី​របស់​អ្នក​ដើម្បី​និយាយ​ជា​មួយ​នឹង​បុគ្គល​ដែល​អង្គុយ​ជិត​អ្នក ។ ប្តូរ​វេន​គ្នា ។ សូមមើលថា តើអ្នកអាចរកឃើញចម្លើយ​បានប៉ុន្មាន !

  1. សូម​ពិពណ៌នា​ប្រាប់​គ្នា​ទៅ​វិញ​ទៅ មក​ពី​ការងារ​របស់​អ្នក ឬ​ការ​ងារ​ដែល​អ្នក​កំពុង​ស្វែង​រក ។

  2. សម្រាប់​ការងារ​របស់​អ្នក​នីមួយៗ សូម​ស្វែង​រក​គំនិត​ទាំង​ឡាយ​ដែល​អ្នក​អាច​អំពី​របៀប​ដែល ៖

    • ចំណេញ​ពេល​វេលា

    • កែលម្អដំណើរការ​មួយ ។

    • យក​ចិត្ត​ទុក​ដាក់​ល្អ​ប្រសើរ​ចំពោះ​គ្រឿង​ម៉ាស៊ីន ឬ​ផលិត​ផល

    • កាត់​បន្ថយ​កំហុស

  3. សូម​សរសេរ​គំនិត​ល្អៗ​ហើយ​ព្យាយាម​ធ្វើ​ឲ្យ​វា​អាច​កើត​ឡើង​បាន​នៅ​កន្លែង​ដែល​អ្នក ធ្វើ​ការ​ពីមុន ឬ​ការ​ប្រជុំ​លើក​ក្រោយ ។ បើ​អ្នក​ពុំ​ទាន់​មាន​ការងារ​ទេ សូម​ពិចារណា​វិធី​សាស្រ្ត​ទាំង​ឡាយ​ដែល​អ្នក​អាច​រៀប​ចំ​ខ្លួន​អ្នក​ដើម្បី​អនុវត្ត​គំនិត​របស់​អ្នក នៅ​ពេល​អ្នក​មាន​ការងារ​ធ្វើ ។

តើ​ខ្ញុំ​មាន​ទំនួល​ខុស​ត្រូវ​សម្រាប់​អាជីព​របស់​ខ្ញុំ​យ៉ាង​ដូចម្តេច ?

អាន ៖សូម​អាន​បទ​គម្ពីរ​នៅ​ខាង​ស្តាំ​ដៃ​ជា​មួយ​គ្នា ។

ពិភាក្សា ៖តើ​ការងារ​បច្ចុប្បន្ន​របស់​អ្នក ( ឬ​ការងារ​ដែល​អ្នក​កំពុង​ស្វែង​រក ) ជួយ​អ្នក​ក្លាយ​ជា​មនុស្ស​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន ដែរ​ឬ​ទេ ? តើ​អ្នក​ជឿ​ថា ព្រះ​អម្ចាស់​នឹង​ជួយ​អ្នក​រៀប​ចំ​ដើម្បី​ទទួល​បាន​ការងារ​ដ៏​ប្រសើរ​ឬ​ទេ ? តើ​ទ្រង់​ធ្វើ​បែប​នោះ​ដោយ​របៀប​ណា ?

មើល ៖« ទ្រង់​កំពុង​សាង​សង់​ព្រះ​រាជ​វាំង ( ពុំមានវីដេអូឬ ? សូម​អាន ទំព័រ ១១០ ) ។

ពិភាក្សា ៖តើ​យើង​អាច​រៀន​អ្វីខ្លះ​ចេញមក​ពីវីដេអូ​នេះ ? តើ​អ្នក​មានអារម្មណ៍​យ៉ាងណាដែរ ?

អនុវត្ត ៖សូម​ផ្លាស់ទី​កៅអី​របស់​អ្នក ដើម្បី​និយាយ​ជា​មួយ​អ្នក​ផ្សេង​ទៀត​នៅ​ក្នុង​ក្រុម ។

  1. សូម​ពិពណ៌នា​ប្រាប់​គ្នា​ទៅ​វិញ​ទៅ មក​ពី​ការងារ​បច្ចុប្បន្ន​របស់​អ្នក ឬ​ការ​ងារ​ដែល​អ្នក​កំពុង​ស្វែង​រក ។

  2. សូម​ពិពណ៌នា​ការងារ​ដែល​អ្នក​ចង់​បាន​នៅ ក្នុង​រយៈ​ពេលពី​ពីរ​ទៅ​បួន​ឆ្នាំ ។ តើ​វា​ជា​ការងារ​ដដែល ឬ​ការងារ​ផ្សេង​ទៀត ?

  3. សូម​ពិភាក្សា​ថា​តើ​វា​យ៉ាង​ម៉េច​ដែរ​បើ​មាន​លុយ​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ព្រះ​វិហារ​បរិសុទ្ធ បម្រើ​បេសកកម្ម ឬ​ជួយ​អ្នក​ដទៃ​នោះ ។

  4. សូម​សរសេរ នូវ​អ្វី​ដែល​អ្នក​បាន​ពិភាក្សា​នៅ​ក្នុង​ប្រអប់​ទាំង​នេះ ។

តើ​អ្នក​នៅ​ចំណុច​ណា​ឥឡូវ​នេះ

តើ​អ្នក​ចង់​ក្លាយ​ទៅ​ជា​អ្វី

សកម្មភាព​មាន​ជម្រើស ៖ របៀប​ដើម្បី​ស្វែង​រក​អ្នក​ឲ្យ​ដំបូន្មាន​ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​ទទួល​បាន​ជោគ​ជ័យ

( សូមកុំ​ធ្វើសកម្មភាពនេះ​អំឡុង​ពេល​ធ្វើ​ការ​ប្រជុំ​ឡើយ ) ។

បើ​អ្នកជ្រើសរើស អ្នកអាច​ធ្វើសកម្មភាពនេះ ពី​មុន​ការ​ប្រជុំ​របស់​យើង ៖

អ្នក​ឲ្យ​ដំបូន្មាន អាច​ជួយ​អ្នក​ស្គាល់​នូវ​វិន័យ​ដែល​មិន​បាន​ចែង និង​ការ​រំពឹង​ទុក​នៅ​កន្លែង​ធ្វើ​ការ ។ សូម​សិក្សា ទំព័រ ១១១ ) ។

តើ​ឧបករណ៍​ណា​ដែល​ខ្ញុំ​ត្រូវ​ការ​ដើម្បី​ត្រូវ​នឹង​តម្រូវ​ការ​ខ្ញុំ ?

អាន ៖ឥឡូវ​នេះ ដោយ​សារ​តែ​យើង​មាន​គំនិត​អំពី​កន្លែង​ដែល​យើង​ចង់​ទៅ តើ​យើង​ទៅដល់​ទីនោះ​របៀប​ណា ? សូម​អាន​បទ​គម្ពីរ​នៅ​ខាង​ស្តាំ​ដៃ ។

ពិភាក្សា ៖តើ​ព្រះ​គ្រីស្ទ​អាច​ប្រសិទ្ធពរជ័យ​ដល់​សាច់​ឈាម​របស់​អ្នក​ឬទេ ? តើ​ការ​ប្រសិទ្ធិ​ពរ​ជ័យ​នេះ​រួម​ទាំង​ការ​ជួយ​អ្នក​ឲ្យ​រក​បាន​ការងារ រក្សា​ការងារ ហើយ​ប៉ិន​ប្រសព​នៅ​ក្នុង​ការងារ​អ្នក​ដែរ​ឬ​ទេ ?

អាន ៖ព្រះអម្ចាស់ នឹងប្រទានដល់យើង​នូវ​បទ​ពិសោធន៍​នៅកន្លែង​ធ្វើ​ការ​ដើម្បី​ជួយ​យើង​មាន​ជំនាញ និង​ចំណេះ​វិជ្ជា ។ ទ្រង់​ក៏​រំពឹង​យើង​ឲ្យ​ទទួល​បាន​ចំណេះ​វិជ្ជា​តាម​រយៈ​ការ​សិក្សា និង​ការ​រៀប​ចំ ។ មាន​ការងារ​ជា​ច្រើន​មាន​តែ​សម្រាប់​អ្នក​ដែល​មាន​បរិញ្ញាបត្រ ឬ​សញ្ញាបត្រ​បញ្ជាក់​ពិសេស​ប៉ុណ្ណោះ ។ ការ​អប់រំ​អនុញ្ញាត​ឲ្យ​យើង​ប៉ិន​ប្រសប់ក្នុង​ការងារ និង​ក្លាយ ជា​និយោជិត​មាន​គោលតម្លៃ​ចំពោះ​និយោជក ។

អនុវត្ត ៖សូម​សរសេរ​ជំនាញ និង​ចំណេះ​វិជ្ជា​ទាំង​ឡាយ​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​ធ្វើ​ការ​នា​អនាគត​របស់​អ្នក ។ សូម​សរសេរ​នូវ​វិធីសាស្រ្ត​ទាំង​ឡាយ​ដើម្បី​ទទួល​បាន​អ្វីៗ​ទាំង​នេះ ។ តើ​ជំហាន​បន្ទាប់​របស់​អ្នក​នៅ លើ​មាគ៌ា​របស់​អ្នក​គឺ​ជា​អ្វី ? ( មាន​ឧទាហរណ៍​ផ្តល់​ឲ្យ ) ។

តំណែង​អ្នក​ចង់​បាន

ជំនាញ និង​ចំណេះ​វិជ្ជា​ដែល​អ្នក​ត្រូវ​ការ

វិធី​សាស្រ្ត​ដែល​អ្នក​អាច​ទទួល​បាន​ជំនាញ និង​ចំណេះ​វិជ្ជា

ជំហាន​បន្ទាប់

អ្នក​គ្រប់​គ្រង​ផ្នែក​សំណង់

ជំនាញ​ផ្នែក​វិស្វករ

ជំនាញ​ផ្នែក​ដាក់​ផែនការ

ជំនាញ​ផ្នែក​ដោះ​ស្រាយ​បញ្ហា

ជំនាញខាងទំនាក់ទំនង

ថ្នាក់​រៀន​បណ្តុះ​បណ្តាល ឬ​សាលា​បច្ចេកទេស ឬ​បរិញ្ញាបត្រ​ពី​មហាវិទ្យាល័យ

ទៅ​រៀន « ការអប់រំ​ដើម្បី​ទទួល​បាន​ការងារ​ល្អ​ប្រសើរ » ក្រុម​ខ្លួន​ទីពឹង​ខ្លួន ត្រូវ​ដាក់​ផែនការ​សម្រាប់​ជំហាន​បន្ទាប់ ។