ការបោះពុម្ពផ្សាយលើកមុន
តាំង​ចិត្ត


តាំង​ចិត្ត

សញ្ញា​ព្រួញពណ៌​ត្នោត

តើ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ការ​រីកចម្រើន​ប្រចាំ​ថ្ងៃ​យ៉ាង​ដូចម្ដេច ?

ម៉ោង ៖សូម​ដាក់​ម៉ោង​កំណត់​១០ នាទី​សម្រាប់​ទំព័រ​នេះ​តែប៉ុណ្ណោះ។

សូមអាន​ការប្តេជ្ញាចិត្ត​នីមួយៗ​ឲ្យ​ឮៗ​ដល់ដៃគូសកម្មភាព​របស់អ្នក ។ សូម​សន្យា​ថា​រក្សា​ការតាំងចិត្ត​របស់​អ្នក ! សូម​ចុះ​ហត្ថលេខា​ខាង​ក្រោម ។

ការ​ប្តេជ្ញាចិត្ត​របស់​ខ្ញុំ

ខ្ញុំ​នឹង​រក្សា​ការ​តាំង​ចិត្ត​ក្នុង​ការងារ​ថ្មី ដែល​ខ្ញុំ​ជ្រើសរើស​នៅ​ថ្ងៃ​នេះ ៖

ខ្ញុំ​នឹង​អនុវត្ត​គោលការណ៍ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ថ្ងៃ​នេះ ហើយ​បង្រៀន​វា​ដល់​គ្រួសារ​របស់​ខ្ញុំ ។

ខ្ញុំ​នឹង​ដាក់​ប្រាក់​សន្សំ​បន្ថែម​របស់ខ្ញុំ​ជា​រៀង​រាល់​សប្តាហ៍—ទោះ​ជា​មួយកាក់ ឬពីរកាក់​ក្ដី ។

ហត្ថលេខា​របស់​ខ្ញុំ

តើ​ខ្ញុំ​អាច​បន្ត​ធ្វើ​ជា​មនុស្ស​ខ្លួន​ទីពឹង​ខ្លួន​យ៉ាង​ដូម្តេច ?

ម៉ោង ៖សូម​ដាក់​ម៉ោង​កំណត់​២០ នាទី​សម្រាប់​ទំព័រ​នេះ ។

អាន ៖សូម​បើក​ទៅ ទំព័រ ២៨ នៃ​កូន​សៀវភៅ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ដើម្បី​ធ្វើ​សកម្មភាព​ចុង​ក្រោយ និង​រៀបផែនការ​គម្រោង​ការ​បម្រើ​ជា​ក្រុម​មួយ ។ ពេល​ចប់ ត្រឡប់មកទីនេះ​វិញ ។

អបអរសាទរ ! យើង​បាន​បញ្ចប់​សៀវភៅ​លំហាត់​នេះ ហើយ​បាន​ធ្វើ​ការ​អភិឌ្ឍន៍​ជា​ច្រើន ។ យើង​កំពុង​តែ​ក្លាយ​ជា​មនុស្ស​មានភាព​ខ្លួនទីពឹង​ខ្លួន​កាន់​តែ​ច្រើន​ឡើង !

ក្រុម​នេះ​អាច​បន្ត​ជួប​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ ដើម្បី​ជួយ និង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក តាម​ដែល​ប្រាថ្នា​ចង់​បាន ។

ដើម្បី​បន្ត​ការ​ពង្រឹង​ភាព​ខ្លួន​ទីពឹង​ខ្លួន​របស់​អ្នក អ្នកអាច ៖

  • ស្ម័គ្រ​ចិត្ត និង​បម្រើ​នៅ​មជ្ឈមណ្ឌល​ភាព​ខ្លួនទីពឹង​ខ្លួន​ដែល​នៅជិត​អ្នក ។ ( គោលបំណង​មួយ​នៃ​ការ​ក្លាយជាមនុស្ស​ខ្លួនទីពឹង​ខ្លួន គឺ​ដើម្បី​អាច​ជួយ​ដល់​អ្នកដទៃ ។ ការបម្រើ​អ្នកដទៃ គឺ​ជា​ពរជ័យ​ដ៏​អស្ចារ្យ​មួយ ។

  • បន្ដ​ការ​ប្រជុំ​ជាមួយ​ក្រុមអ្នក ។ បន្ដ​គាំទ្រ និងលើកទឹកចិត្ត​គ្នាទៅវិញទៅមក ។

  • បន្ដ​ចូលរួម​ការប្រជុំធម្មនិដ្ឋាន​ភាព​ខ្លួនទីពឹង​ខ្លួន ។

  • រក្សា​ទំនាក់ទំនង​ជាមួយ​ដៃគូ​សកម្មភាព​របស់អ្នក ។ គាំទ្រ និងលើកទឹកចិត្ត​គ្នាទៅវិញទៅមក ។

ខ្ញុំ​នឹង​បន្ដ​រីកចម្រើន តាមរយៈ​ការ​ធ្វើ និងការ​រក្សា​ការប្តេជ្ញាចិត្ត ។

ហត្ថលេខា​របស់​ខ្ញុំ

អាន ៖ឥឡូវ​យើង​នឹង​អធិស្ឋានបិទ ។

សូម​ទទួល​យក​ចំពោះ​មតិ​កែលម្អ

សូម​ផ្ញើ​គំនិត មតិកែលម្អ យោបល់ និង​បទពិសោធន៍​របស់​អ្នក​ទៅ​កាន់ srsfeedback@ldschurch.org.

កំណត់​ចំណាំ​សម្រាប់​អ្នក​សម្របសម្រួល ៖

សូម​ចងចាំ​ដើម្បី​រាយការណ៍​ពី​ការ​រីកចម្រើន​របស់​ក្រុម​នៅ srs.lds.org/report ។

កំណត់​ចំណាំ