ការបោះពុម្ពផ្សាយលើកមុន
រាយការណ៍


រាយការណ៍

ព្រួញ​រង្វង់​ពណ៌​ក្រហម

តើ​ខ្ញុំ​បាន​រក្សា​ការតាំងចិត្ត​របស់ខ្ញុំ​ឬ​ទេ ?

ម៉ោង ៖សូម​ដាក់​ម៉ោង​កំណត់ ២០ នាទី​សម្រាប់​វគ្គ​រាយការណ៍ នេះ ។

ពិភាក្សា ៖សូម​អានពាក្យ​ដកស្រង់​នៅ​ខាង​ស្តាំដៃ ។ តើ​ការណ៍​នេះ​អនុវត្ត​ចំពោះ​ក្រុម​យើង​យ៉ាង​ដូចម្ដេច?

អនុវត្ត ៖សូមរាយការណ៍​អំពី​ការ​ប្តេជ្ញាចិត្ត​របស់​យើង ។ អ្នក​ទាំងឡាយ​ដែល​រក្សា​រាល់​ការប្តេជ្ញាចិត្ត​ទាំងអស់​របស់​ពួកគាត់ សូម​ក្រោក​ឈរ ។ ( ទះដៃ​សម្រាប់​អ្នក​ទាំងឡាយ​ដែលរក្សា​រាល់​ការ​ប្តេជ្ញាចិត្ត​ទាំងអស់​របស់ ពួកគាត់ ) ។

អាន ៖ឥឡូវ សូម​ឲ្យ​មនុស្ស​គ្រប់គ្នា​ក្រោក​ឈរ​ឡើង ។ យើង​គួរ​ព្យាយាម​ដើម្បី​រក្សា​រាល់​ការ​តាំង​ចិត្ត​របស់​យើង ។ នោះ​គឺ​ជា​ទម្លាប់​ចាំបាច់មួយ​នៃ​មនុស្ស​ដែល​មានភាព​ខ្លួន​ទីពឹង​ខ្លួន ។

ខណៈ​ដែល​យើង​នៅ​ឈរ​នៅឡើយ នោះ​សូម​ឲ្យ​យើង​សូត្របាវចនា​ទាំងអស់គ្នា ។ សេចក្ដីថ្លែងការណ៍ទាំង​នេះ រំឭក​យើង​អំពី​គោលបំណង​នៃ​ក្រុម​របស់​យើង ៖

អាន ៖សូម​អង្គុយ​ចុះ ។

ពិភាក្សា ៖តើ​អ្នកបានរៀនអ្វីខ្លះ តាមរយៈ​ការរក្សា​ការប្តេជ្ញាចិត្ត​របស់អ្នក ? តើ​យើងអាច​ជួយ​បានយ៉ាងដូចម្ដេច ? សូម​ប្រឹក្សា​ជាមួយគ្នា ហើយ​ជួយ​គ្នាទៅវិញទៅមក​ជាមួយ​នឹង​ការ​ស្វែងរក​ការងារ​របស់​យើង ។ នេះ​គឺ​ជា​ការ​ពិភាក្សា​ដ៏សំខាន់​បំផុត​នៃការ​ប្រជុំ​នេះ !

តើ​យើង​បាន​រៀនអ្វី​ខ្លះ តាមរយៈ​ការនិយាយ « ខ្ញុំ​ក្នុង ៣០ វិនាទី » របស់​អ្នក​ទៅ​មនុស្ស​ដទៃនោះ ? តើ​អ្នក​បាន​កែលម្អ​វា​ឬទេ ? តើ​អ្នក​បាន​កត់ទុក​បុគ្គល​ដែល​អ្នក​នឹង​ទំនាក់ទំនង​របស់អ្នក ហើយ​តាម​ដាន​ឬទេ ?

តើមាន​នរណា​ម្នាក់​បាន​សាកល្បង​ការស្វែងរក​ការងារ​យ៉ាង​លឿន​ឬទេ ? មានលទ្ធផល​អ្វីទេ?